សត្វឃ្មុំរាប់មឺនក្បាលវាយប្រហារយន្តហោះរុស្ស៊ី

សត្វឃ្មុំរាប់ពាន់ក្បាលបានវាយប្រហារទៅលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងអាកាសយានដ្ឋានទីក្រុងម៉ូស្កូប្រទេសរុស្ស៊ី។ ហ្វូងឃ្មុំបានឡោមព័ទ្ធយន្តហោះ​Airbus-3របស់ក្រុមហ៊ុនអាកាសចរណ៍Rossiya នៅពេលយន្ត​ហោះបានត្រៀមលក្ខណហោះហើរទៅកាន់ទីក្រុង​Peterburg ។ សាក្សីបានឲ្យដឹងថា​ហ្វូងឃ្មុំ​បានហោះចេញពីក្រោមស្លាបយន្តហោះហើយទៅទំនៅគ្រប់ទិសទីមានមាត់បង្អួចយន្តហោះជាដើម។ រថយន្តជួយសង្គ្រោះ២គ្រឿងបានទៅកាន់កន្លែងកើតហេតុត្រៀមលក្ខណទប់ទល់ខ្លាចឃ្មុំទាំង​នោះទិចអ្នកដំណើរ ឬអាចចូលទៅខាងក្នុងយន្តហោះបាន។ បុគ្គលិកអាកាសយានដ្ឋានបានខិតខំបណ្តេញសត្វឃ្មុំចេញពីយន្តហោះយ៉ាងលំបាក់ដើម្បីឲ្យជើងហោះហើរបន្តទៅមុខក្រោយការពន្យាពេលជាង​មួយម៉ោងកន្លងមក។នេះមិនមានជាលើកទីមួយឡើងដែលមានសត្វឃ្មុំទំលើយន្តហោះបែបនេះ ។កាលពីខែមេសាឆ្នាំ២០១៥ កន្លងមកក៏មានសត្វឃ្មុំមួយហ្វូងធំទំជិតយន្តហោះ​ហើយចូលទៅក្នុងម៉ាស៊ីនយន្តហោះទៀតផង … អាន​បន្ថែម សត្វឃ្មុំរាប់មឺនក្បាលវាយប្រហារយន្តហោះរុស្ស៊ី

យន្តហោះ​F-16 អាមេរិកជួបគ្រោះថ្នាក់អាកាសយានិក២នាក់ស្លាប់

អាកាសយាននិក២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីយន្តហោះចម្បាំងប្រភេទ F-16 មួយគ្រឿងរបស់អាមេរិក បានបុកជាមួយនឹងយន្តហោះខ្នាតតូច មួយគ្រឿងទៀត ស្ថិតនៅរដ្ឋ ខារ៉ូលីណា សហរដ្ឋអាមេរិក។ … អាន​បន្ថែម យន្តហោះ​F-16 អាមេរិកជួបគ្រោះថ្នាក់អាកាសយានិក២នាក់ស្លាប់

រថយន្តបែនដឹកដីបុកម៉ូតូកូនទាស្លាប់ស្រី្តជនជាតិអ៊ិស្លាមម្នាក់គួរឲ្យរន្ធត់

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ នៅតាមបណ្តោយផ្លូវលេខ៣៦៨ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា … អាន​បន្ថែម រថយន្តបែនដឹកដីបុកម៉ូតូកូនទាស្លាប់ស្រី្តជនជាតិអ៊ិស្លាមម្នាក់គួរឲ្យរន្ធត់

រថយន្តហ៊ីយ៉ាន់ដាយ​បុកជាមួយសេ១២៥​ របួសបាក់ភ្លៅ១នាក់

ខេត្តស្វាយរៀង៖ នៅថ្ងៃទី07.07.2015វេលាម៉ោង23.45នាទីលើផ្លូវជាតិលេខ1ចន្លោះគីឡូម៉ែត្រ លេខ164.165ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូទិសដៅបញ្ច្រាស់ទិសគ្នា។ មានរថយន្តហ៊ីយ៉ានដាយពណ៌លឿងពាក់ស្លាក លេខPP.3C.9901បើកពីលេចទៅកើត បើកបរដោយឈ្មោះយ៉ង់ ធាន … អាន​បន្ថែម រថយន្តហ៊ីយ៉ាន់ដាយ​បុកជាមួយសេ១២៥​ របួសបាក់ភ្លៅ១នាក់

នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជាថៃម្នាក់ទៀតជនជាតិខ្មែរពីបទអ្នកចែកចាយនិងសេពថ្នាំញៀន

ប៉ោយប៉ែតៈកំលាំងនគរបាលក្រុងប៉ោយប៉ែតដឹកនាំកំលាំងដោយលោកអ៊ុំសុផលអធិការក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបុរស់ពីនាក់ម្នាក់ជាជនជាតិថៃនិងម្នាក់ទៀតជាជនជាតិខ្មែរពីបទចែកចាយនិងសេពគ្រឿងញៀនកាលពីម៉ោង០៧និង៤៥នាទីយបថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៥នៅចំណុចកាស៊ីណូហ្គោឌិនក្រោនឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ការចុះបង្ក្រាប់គ្រឿងញៀននេះកំលាំងនគរបាលបានដកហូតវត្ថុតាងថ្នាំញៀនខេទឹកកកចំនួន១ថង់ស្មើ១ជីទូរសព្ទដៃចំនួន៤គ្រឿងប្រភេទអិនចុចពិលនិងលិខិតឆ្លងដែន១ជារបស់ជនជាតិថៃនិងប្រដាប់សំរាប់សេពមួយចំនួន។លោកអធិការក្រុងប៉ោយប៉ែតអ៊ុំសុផលបានប្រាប់ថាជនសង្ស័យទី០១មានឈ្មោះភុំវិឆ័យភេទប្រុសអាយុ២៦ឆ្នាំមានស្រុកកំណើតឃុំផ្សោតស្រុកព្រែកប្រសប់ខេត្តក្រចេះសប់ថ្ងៃរស់នៅក្នុងភូមិកើតហេតុជាអ្នចែកចាយចំណែកជនសង្ស័យទី០២មានឈ្មោះឆាតឈួយគួតថងភេទប្រុសអាយុ៤៨ឆ្នាំជាជនជាតិថៃមានទីលំនៅបាងតាផុំខេត្តភិស្នុកណេក(ថៃ)រស់នៅក្នុងភូមិកើតហេតុខាងលើជាអ្នកប្រើប្រាស។  លោកអធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី០៨នេះថាជនសង្ស័យខាងលើក្រោយពីសមត្ថកិច្ចសាកសួធ្វើកំណត់ហេតុបានឆ្លើយសារភាពដូចសមត្ថកិច្ចចោទសួរមែនក្រោយពីកសាងសំណុំរឿងរួមនិងវត្ថុតាងថ្នាំញៀន ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕វណ្ណា អាន​បន្ថែម នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជាថៃម្នាក់ទៀតជនជាតិខ្មែរពីបទអ្នកចែកចាយនិងសេពថ្នាំញៀន

ក្រុមហ៊ុនស្រាបៀរលីអូ “LEO” បំពានច្បាប់ក្រសួងអប់រំ ដោយលក់ស្រាបៀរនៅទីធ្លាប្រកួត

ពាក្យស្លោកមួយរបស់ក្រសួងអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានពោលថា គ្មានផ្សែងបារី និងគ្រឿងស្រវឹងនៅទីលានប្រកួតទេ តែបែរជាក្រុមហ៊ុនស្រាបៀរលីអូ “LEO” បានបំពានច្បាប់ និងមើលងាយក្រសួងអប់រំយុវជន និងកីឡាយ៉ាងខ្លំាង ដោយសារបានយកស្រាបៀរលីអូលក់ឲ្យអ្នកទស្សនាផឹកស៊ីតាមអំពើចិត្តនៅទីលានប្រកួតក្នុងវិមាននៃពហុកីឡដ្ឋានជាតិមិនខ្វល់ពីសម្តីរបស់រដ្ឋមន្ត្រីក្រសួងឡើយ។ … អាន​បន្ថែម ក្រុមហ៊ុនស្រាបៀរលីអូ “LEO” បំពានច្បាប់ក្រសួងអប់រំ ដោយលក់ស្រាបៀរនៅទីធ្លាប្រកួត

ប៉ុនប៉ងធ្វើមនុស្សឃាតឆ្នាំ២០០៨ត្រូវសមត្ថកិច្ចចាប់ខ្លួនឆ្នាំ២០១៥

ខេត្តកណ្តាល ៖ បុរសម្នាក់ដែល ព្យាយាមគេចខ្លួនពួនអាត្មារយៈពេល៨ឆ្នាំមកហើយនោះ ឥឡូវនេះត្រូវកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកសហការជាមួយនគរបាលប៉ុស្តិ៍កំពង់ស្វាយស្វែងរក ចាប់ខ្លួនបាននៅវេលាម៉ោង ៩១០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា … អាន​បន្ថែម ប៉ុនប៉ងធ្វើមនុស្សឃាតឆ្នាំ២០០៨ត្រូវសមត្ថកិច្ចចាប់ខ្លួនឆ្នាំ២០១៥

ឳពុកបង្កើតបង្ខាំងកូនស្រីមិនឱ្យទៅរកការងារធ្វើដើម្បីទុករំលោភរហូតបានសម្រេច២ដងត្រូវកម្លាំងអាវុធចាប់ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ បុរសសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៦៦៦ប្រចាំឃុំភ្នំលៀបចាប់ឃាត់ខ្លួនចោទប្រកាន់ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តទៅលើកូនស្រីបង្កើតខ្លួនឯងបានសម្រេចរហូត២ដងចាប់ពីនាងអាយុ១៥ដល់១៧ឆ្នាំ។កម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនបុរសសង្ស័យធ្វើឡើងបន្ទាប់ពីបុរសជាឳពុករូបនោះធ្វើសកម្មភាពចាប់បង្ខាំងកូនស្រីមិនឱ្យចេញទៅ រកការ ងារធ្វើ ដើម្បីទុករំលោភ ហើយត្រូវបែកការណ៍ដល់អ្នកជិតខាងហើយអ្នកជិតខាង ប្តឹងទៅ អាជ្ញាធរមូលដ្ឋានហើយអា ជ្ញាធរមូលដ្ឋានប្តឹងទៅកម្លាំងអាវុធហត្ថចុះទៅឃាត់ខ្លួន កាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី៧ … អាន​បន្ថែម ឳពុកបង្កើតបង្ខាំងកូនស្រីមិនឱ្យទៅរកការងារធ្វើដើម្បីទុករំលោភរហូតបានសម្រេច២ដងត្រូវកម្លាំងអាវុធចាប់ឃាត់ខ្លួន

ប្ដីរវល់ធ្វើការសំណង់ពេលយប់អ្នកស្រុករួមការងារបន្លំធ្វើប្ដីវាយសន្លប់រួចរំលោភនៅដីថៃជនរងគ្រោះវិលមកស្រុកដាក់ពាក្យបណ្ដឹងទាមទាររកយុត្តិធម៏

ប៉ោយប៉ែត៖ស្ត្រីម្នាក់រងរបួសលើផ្ទៃមុខហើយនិយាយអះអាងថានាងត្រូវបុរសម្នាក់វាយឧ្យសន្លប់រួចរំលោភនៅប្រទេសថៃកាលពីវេលាទាបភ្លឺព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៥កន្លងទៅនៅខេត្តអាយុធ្យាគ្រាដែលប្ដីនាងជាប់រវល់ធ្វើការពេលយប់។ជនរងគ្រោះឈ្មោះអ៊ុយភាពអាយុ៣១ឆ្នាំជាកម្មករធ្វើការនៅសិប្បកម្មផលិតទឹកកកមួយកន្លែងក្នុងខេត្តអាយុធ្យាប្រទេសថៃនិងមានទីលំនៅក្នុងភូមិថ្មសិនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះរងរបួសផ្ទៃមុខនិងដងខ្លួនមានស្នាមជាំជាច្រើនកន្លែងព្រមទាំងមានស្នាមខាំផងដែរ បានរៀបរាប់ថា: កាលពីវេលាម៉ោង២ទាបភ្លឹព្រឹកថ្ងៃទី០៣ខែកក្កដាកន្លងទៅថ្មីៗនេះប្ដីរបស់នាងរវល់ទៅធ្វើការពេលយប់ដោយឧ្យនាងដេកក្នុងបន្ទប់ជួលម្នាក់ឯងស្រាប់តែបុរសម្នាក់ជាកម្មកររួមអាជីពនិងជាអ្នកស្រុកភូមិជាមួយបានលបចូលទៅបន្លំធ្វើជាប្ដីចាប់រំលោភនាង។ជនរងគ្រោះបន្តថាដោយសារនាងដឹងថាមិនមែនជាប្ដីក៍ប្រតាយប្រតប់ជាមួយបុរសសង្ស័យតែត្រូវបុរសនោះដាល់លើផ្ទៃមុខនិងពោះជាច្រើនដៃរហូតសន្លប់រួចរំលោភបានសម្រេច។ក្រោយពីរំលោភនាងរួចគេបានយកកម្រាលពូករុំក្បាលនាងទំនងជានឹកស្មានថាស្លាប់ប្រុងអូសចេញទៅក្រៅតែចៃដន្យជួបជាមួយបុរសជនជាតិថៃម្នាក់ដែលធ្វើការជាមួយគ្នាក៍ជនសង្ស័យអូសនាងចូលក្នុងបន្ទប់កន្លែងកើតហេតុវិញ។ជនរងគ្រោះបន្តថាពេលដែលរឿងរ៉ាងខាងលើបែកការគាប់ជួននិងនាងដឹងខ្លួនក៍រត់ទៅហៅប្ដីដែលធ្វើការនៅក្បែរកន្លែងកើតហេតុទាំងគ្មានសំលៀកបំពាក់មានត្រឹមតែកម្រាលពូករុំព័ទ្ធខ្លួនតែប៉ុណ្ណោះ។នាងបន្តថាភ្លាមនោះក្រុមកម្មកររួមអាជីពទាំងខ្មែរទាំងថៃបានព័ទ្ធចាប់បុរសសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ូលីសថៃ។ជនរងគ្រោះប្រាប់ថាជនសង្ស័យឈ្មោះរ៉ុមសុភាអាយុ១៨ឆ្នាំជាកម្មកររួមអាជីពនិងមានទីលំនៅក្នុងភូមិថ្មសិនសង្កាត់និមិត្តក្រុងប៉ោយប៉ែតជាអ្នកភូមិជាមួយគ្នា។នាងបន្តថាជនសង្ស័យត្រូវបានសមត្ថកិច្ចថៃចាប់ឃុំតែមួយយប់ប៉ុណ្ណោះក៍ត្រូវថៅកែនាងធានាចេញពីស្ថានីយ៍តម្រួតហើយបណ្ដេញចេញពីកន្លែងធ្វើការសង្ស័យខ្លាចមានរឿងរ៉ាវដល់ខ្លួន(ថៅកែ)។មិនតែប៉ុណ្ណោះថៅកែរបស់នាងបានអង្វរសុំឲ្យនាងដកពាក្យបណ្ដឹងពីស្ថានីយ៍តម្រួតទៀតផង។ជនរងគ្រោះក្រោយពីជួបរឿងអាក្រក់បាននាំប្ដីប្រពន្ធមកស្រុកកំណើតវិញដើម្បីដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៏.ពេលដែលនាងនិងប្ដីមកដល់លំនៅដ្ឋាននៅឯស្រុកកំណើតភ្លាមឪពុកម្ដាយរបស់ជនសង្ស័យបានសុំសម្រុះសម្រួលដោយសងជម្ងឺចិត្តនាង៤០០០បាតប្រាក់ថៃតែនាងនិងគ្រួសារមិនព្រមបន្ទាប់មកឪពុកម្ដាយជនសង្ស័យបានតម្លើងថ្លៃដល់២០០០០បាត(ពីរម៉ឺនបាត)នៅផ្ទះមេភូមិ។នាងរងគ្រោះបន្តថាដោយនាងនិងគ្រួសារព្រមទាំងសាច់ញាតិមិនព្រមយកសំណងនេះក៍នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្តកាលពីថ្ងៃទី០៥ទាមទារសំណង១០លានរៀលតែមកទល់និងពេលនេះពុំទាន់មានដំណោះស្រាយនៅឡើយទេ។ជនសង្ស័យឈ្មោះរ៉ុមសុភាមិនអាចទាក់ទងសុំការបំភ្លឺបានទេព្រោះជននេះកំពុងគេចខ្លួននៅឯស្រុកថៃមិនហ៊ានត្រឡប់មកស្រុក។លោកម៉ារិនមេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្តប្រាប់ថាករណីខាងលើពិតជាកើតមានមែនគឺជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលរបស់លោកដើម្បីឲ្យជួយរកយុត្តិធម៏។ទោះជាយ៉ាងណាលោកមេប៉ុស្តិ៍ប្រាប់ថាបញ្ហាខាងលើសមត្ថកិច្ចពិបាកធ្វើការព្រោះជនសង្ស័យគេចខ្លួននៅថៃនៅឡើយ។គួរបញ្ជាក់ថាចំពោះស្ត្រីរងគ្រោះរូបនោះនៅរសៀលថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៥នេះនៅផ្ទះគេឃើញមានមន្ត្រីនៃសមាគមការពារសិទ្ធមនុស្សលីកាដូរខេត្តបន្ទាយមានជ័យបានចុះសួរនាំជនរងគ្រោះដើម្បីជួយរកយុត្តិធម៏ផងដែរ៕ អាន​បន្ថែម ប្ដីរវល់ធ្វើការសំណង់ពេលយប់អ្នកស្រុករួមការងារបន្លំធ្វើប្ដីវាយសន្លប់រួចរំលោភនៅដីថៃជនរងគ្រោះវិលមកស្រុកដាក់ពាក្យបណ្ដឹងទាមទាររកយុត្តិធម៏

ឈ្មួញសម្រុកយកគ្រឿងចក្រទៅលើកទំនប់ហុំពទ្ធ័ផ្ទៃដីអាងស្តុបទឹកឃុំគគីរធំស្ងាត់ៗ

ខេត្តកណ្តាល:យោងតាមប្រភពពីប្រជាពលរដ្ធរស់នៅឃុំគគីរធំស្រុកកៀនស្វាយបានអោយដឹងថាមានឈ្មួញកំពុងយកគ្រឿងចក្រធ្វើសកម្មភាពហ៊ុំពទ្ធ័យកផ្ទៃដីក្នុងអាងស្តុបទឹកត្រង់ចំណុចខ្វែងដាច់ស្ថិតនៅភូមិរាំងដេកឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល។ ប្រជាពលរដ្ធរស់នៅភូមិឃុំកើតហេតុខាងលើនេះបានលើកឡើងថាសមត្តកិច្ជនិងមន្ត្រីពាក់ពទ្ធ័មិនមានវិធានការទប់ស្គាត់ឡើយ។ អាន​បន្ថែម ឈ្មួញសម្រុកយកគ្រឿងចក្រទៅលើកទំនប់ហុំពទ្ធ័ផ្ទៃដីអាងស្តុបទឹកឃុំគគីរធំស្ងាត់ៗ

ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ០២នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ ខ្លួន និងដកហូតបានថ្នាំញៀន01កញ្ចប់តូច

ភ្នំពេញ ៖គ្រឿងញៀន០១កញ្ចប់តូចនិងមនុស្ស2នាក់រួមជាមួយម៉ូតូ០១គ្រឿងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១៩ :០០នាទី យប់ថ្ងៃទី07 ខែកក្កដា ឆ្នាំ2015  នៅចំណុចផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី … អាន​បន្ថែម ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ០២នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ ខ្លួន និងដកហូតបានថ្នាំញៀន01កញ្ចប់តូច

រសៀលនេះសមត្ថកិច្ចនគរបាលបង្ក្រាបកន្លែងជល់មាន់នៅចំណុចសង្កាត់បឹងទំពុន ឃាត់ខ្លួនមនុស្ស១០នាក់ រឹបអូសម៉ូតូ១១គ្រេឿង មាន់គក ២ក្បាល។

អាន​បន្ថែម រសៀលនេះសមត្ថកិច្ចនគរបាលបង្ក្រាបកន្លែងជល់មាន់នៅចំណុចសង្កាត់បឹងទំពុន ឃាត់ខ្លួនមនុស្ស១០នាក់ រឹបអូសម៉ូតូ១១គ្រេឿង មាន់គក ២ក្បាល។