សាលារាជធានីដាក់បង្គោលភ្លេីងបំភ្លឺផ្លូវ នៅមហាវិថីសហព័ន្ធរុស្ស៊ីមុខព្រលាអន្តរជាតិភ្នំពេញ

ភ្នំពេញ​៖​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​  ដោយសារតែបង្កគ្រោះថ្នាក់ញឹកញ៉ាប់​ ខណះរបាំងថ្មពុំមានចំណាំងផ្លាតនិង​ភ្លេីងគ្រាប់គ្រាន់ងាយបង្កគ្រោះថ្នាក់ហេីយត្រូវបានសាលារាជធានីតម្លេីងបង្គោលភ្លេីងបំភ្លឺផ្លូវ ដេីម្បីជៀស វាងបង្កគ្រោះថ្នាក់រហូតមកដល់ពេលនេះត្រូវបានតម្លេីងរួចរាល់ហេីយ។ កន្លងមកនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងតែមានគ្រោះថ្នាក់បុករបាំងថ្មជាញឹកញ៉ាប់​ ដោយសារតែស្ថានភាពផ្លូវភ្លឺមិនសូវច្បាស់​ របាំងថ្មពុះមានចំណាំងផ្លាតគ្រប់គ្រាន់​។ ហេីយសាលារាជធានីបានធ្វេីការរុងផ្លូវរាយខ្សែភ្លេីងបង្កប់ក្រោមរបាំងផ្លូវដេីម្បីដាក់ភ្លេីងស្តុបសង្គាល់ចំលេីក្បាលនាគពុះចែកទ្រូងផ្លូវទាំងសងខាងដេីម្បីជាសញ្ញាមួយសម្គាល់ផងដែរ។ … អាន​បន្ថែម សាលារាជធានីដាក់បង្គោលភ្លេីងបំភ្លឺផ្លូវ នៅមហាវិថីសហព័ន្ធរុស្ស៊ីមុខព្រលាអន្តរជាតិភ្នំពេញ

បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញ​​ចិត្តម្នាក់ ប្រើដំបង​ដែក​​វាយ​ក្បាល​បុគ្គលិកដូចគ្នា បណ្តាលឲ្យស្លាប់​ ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ម្តង​ហើយ​ម្តងទៀត

ភ្នំពេញ​ ៖ ព្រោះតែប្រច័ណ្ឌ​ប្រពន្ធ​ម្តង​ហើយ​ម្តងទៀត បានធ្វើឲ្យបុរសម្នាក់ ដែលជាបុគ្គលិក​ហាង​ថតរូប​យីហោ”​ ល្អ​ពេញ​​ចិត្ត” បាន​ទំនាស់​ពាក្យ​សម្តី​ជាមួយមិត្តភក្តិរួមការងារ រហូតឈានដល់ការប្រើហិង្សាដោយ​យក​ដំបង​ដែក​ជ្រុង​វាយ​ក្បាល​គូទំនាស់​ពីក្រោយ​ជា​ច្រើន​ដំបង​ បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​រហូតដល់ស្លាប់ពេលបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ ។ ចំណែកជនដៃដល់​រត់គេចខ្លួន​បាត់​ ។​ ករណីវាយ​នឹង​ដំបង​ដែក​ជ្រុង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ខាងលើនេះ​ បាន​កើតឡើងកាលពីវេលា​ម៉ោង​៥និង​៣០​នាទីល្ងាច​ ថ្ងៃចន្ទ ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៩ នៅ​ចំណុច​សិប្បកម្ម​ធ្វើ​ស៊ុម​រូបថត​ទីតាំង​ផ្ទះ​លេខ​១៤៣​ ផ្លូវ​លេខ​២៨៦​ ក្រុម​ទី​៤៧​ ភូមិ​ទី​១១​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ​ ។​ ​សព​ឈ្មោះ​ឈ្មោះ​ ផុ​ន​ សាលី​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញចិត្ត​ ទីលំនៅ​ភូមិ​ត្រពាំង​ស្លា​ ឃុំ​ធ្លក​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ឈុ​ន​ ឌី​ម​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញ​​ចិត្ត​ ទីលំនៅ​ភូមិ​ ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ស្នាក់​នៅផ្ទះ​កើតហេតុ​(​គេចខ្លួន​)​ ។​ ​តាម​ប្រភព​ព័ត៍​មាន​​ពី​ឈ្មោះ​ គុ​ច​.​ក​ន្និ​ថា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញចិត្ត​ ទីលំនៅ​ផ្ទះ​លេខ​១៨​ ផ្លូវ​ឬ​ស្សី​ស្រស់​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​ទី​ ២​ខណ្ឌ​ ច្បារ​អំពៅ​ បានអោយ​ដឹង​ថា​ កន្លង​មក​ជនសង្ស័យ​បាន​ប្រច​ណ្ឌ័​ប្រ​ព​ន្ឋ​របស់​ខ្លួន​ជាមួយ​ជន​រង​គ្រោះ​ ក៏​មាន​ទំនាស់​គ្នា​ តែ​ត្រូវ​បាន​ម្ចាស់​ហាង​អប់រំ​ម្តង​រួច​មក​ហើយ​ និង​បាន​បញ្ឈប់​ការងារ​ប្រ​ព​ន្ឋ​ជនសង្ស័យ​ លុះដល់​ថ្ងៃ​កើតហេតុ​ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ដៃ​លេង​ ក៏​ស្រាប់តែ​ជនសង្ស័យ​ដើរមក​ពីក្រោយ​ យក​ដំបង​ដែក​ជ្រុង​ វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះជា​ច្រើន​ដំបង​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ហើយ​គេចខ្លួន​បាត់​ទៅ​ ។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វិសាល​សុខ​ តែ​ខាង​មន្ទីរពេទ្យ​មិន​ទទួល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ ក៏​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​។​ ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ ក៏​ដឹក​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ ហើយ​បាន​ស្លាប់​​នៅ​ទីនោះ​ ។​ ​ បច្ចុប្បន្នសាកសព​ជន​រង​គ្រោះ ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​នៅ​ខេត្តតាកែវ​ ។រីឯជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ … អាន​បន្ថែម បុគ្គលិក​ហាង​ថតរូប​ល្អ​ពេញ​​ចិត្តម្នាក់ ប្រើដំបង​ដែក​​វាយ​ក្បាល​បុគ្គលិកដូចគ្នា បណ្តាលឲ្យស្លាប់​ ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ម្តង​ហើយ​ម្តងទៀត

អាមេរិក ជប៉ុន ប្តេជ្ញា​រក្សាសម្ព័ន្ធមិត្ត យ៉ាងរឹងមាំ

មេដឹកនាំអាមេរិក និងជប៉ុនបានសន្យា ពង្រឹងទំនាក់ទំនង ​សម្ព័ន្ធមិត្តកាន់តែជិតស្និត​ ពេលដែលលោកត្រាំ​ បំពេញទស្សនកិច្ចទៅលើ នាវាចម្បាំងជប៉ុន​ នៅទីតាំង ជិតទីក្រុងតូក្យូ ក្នុងថ្ងៃ​ចុងក្រោយនៃ … អាន​បន្ថែម អាមេរិក ជប៉ុន ប្តេជ្ញា​រក្សាសម្ព័ន្ធមិត្ត យ៉ាងរឹងមាំ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសិក្ខាសាលា ស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា (២)

ទីក្រុងតូក្យូ​ ៖ កន្លងទៅថ្មីៗនេះសម្តេចតេជោ បានដឹកនាំវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ ដែលវេទិកានេះផ្ដល់ឱកាសដល់ផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយ។ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ហើយរាល់ការសម្រេចក្នុងវេទិកានេះ … អាន​បន្ថែម សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសិក្ខាសាលា ស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា (២)

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជនផ្តល់ប្រព័ន្ធចម្រោះទឹកស្អាតមួយគ្រឿងតម្លៃជិត២ម៉ឺនដុល្លារ សម្រាប់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះដាច់ ដើម្បីលើកកម្ពស់វិស័យសុខុមាលភាព

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជនផ្តល់ប្រព័ន្ធចម្រោះទឹកស្អាតមួយគ្រឿង តម្លៃ១​៨៥០០ ដុល្លារ ជូន ដល់វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ ដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជនផ្តល់ប្រព័ន្ធចម្រោះទឹកស្អាតមួយគ្រឿងតម្លៃជិត២ម៉ឺនដុល្លារ សម្រាប់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះដាច់ ដើម្បីលើកកម្ពស់វិស័យសុខុមាលភាព

អភិបាលខេត្តកំពតថាការបោះបង្គោលចូលសមុទ្រជាដីស្របច្បាប់របស់ពលរដ្ឋ

ខេត្តកំពត ៖ ពាក់ព័ន្ធនឹងការបោះ បង្គោលចូលសមុទ្រ នៅក្នុងខេត្តកំពតត្រូវ​ បានលោក វីល្លាម ដែលជាអ្នកខ្នះខ្នែង ក្នុង​រឿងនេះតាំងពីដើមរៀងមកនោះនៅ​យប់ថ្ងៃទី២៧ ខែឧសភានេះ … អាន​បន្ថែម អភិបាលខេត្តកំពតថាការបោះបង្គោលចូលសមុទ្រជាដីស្របច្បាប់របស់ពលរដ្ឋ

ពូទីន នឹងធ្វើអ្វី ប្រសិនបើអាមេរិក ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់?

សារព័ត៌មាន  The Moscow Times បានផ្សាយថា ប្រធានាធិបតី លោកពូទីន​ មិនចង់រុស្ស៊ី ធា្លក់ចូលក្នុងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់នោះឡើយ … អាន​បន្ថែម ពូទីន នឹងធ្វើអ្វី ប្រសិនបើអាមេរិក ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់?

ឱធម្មជាតិអើយ ម្តេចមកប្រល័យជីវិតដូច្នេះណា!! ព្រោះស្រូវពេលមេឃកំពុងភ្លៀង រន្ទះបាញ់សម្លាប់កសិករម្នាក់កណ្តាលវាលស្រែ

ខេត្តសៀមរាប:  ពិតជាអកុសលណាស់ដែលកសិករម្នាក់បានស្លាប់ចោលប្រពន្ធកូន ខណៈទៅ ព្រោះស្រូវនៅឯស្រែពេលមេឃភ្លៀងហើយត្រូវឃាតកបិទមុខ (រន្ទះ) បាញ់ស្លាប់នៅកណ្តាល ស្រែ ។ ឧប្បត្តិហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃអង្គារ … អាន​បន្ថែម ឱធម្មជាតិអើយ ម្តេចមកប្រល័យជីវិតដូច្នេះណា!! ព្រោះស្រូវពេលមេឃកំពុងភ្លៀង រន្ទះបាញ់សម្លាប់កសិករម្នាក់កណ្តាលវាលស្រែ

ស្ងាត់ៗ លី ឧត្តម ទទួលពានឆ្នើមមួយពីប្រទេសថៃ

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូត លី ឧត្តម បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីក្រោយពីលោកទើបនឹងទទួលបានពានឆ្នើមបំផុតមួយពីកម្មវិធីប្រកួតលក់ផលិតផលធំមួយគឺកម្មវិធី Best Product Of The … អាន​បន្ថែម ស្ងាត់ៗ លី ឧត្តម ទទួលពានឆ្នើមមួយពីប្រទេសថៃ

ហេង ស្រីពេជ្រ វីវក់នឹងការថតកុនតែបែស្ងាត់នឹងរឿងស្នេហា

ភ្នំពេញ ៖ តារាស្រីសាច់ខ្ចីទ្រលុកទ្រលន់ងារជាជំទាវក្នុងរឿង គឺកញ្ញា ហេង ស្រីពេជ្រ កាន់តែលេចធ្លោរនឹងការ​ងារសិល្បៈ បន្ទាប់ពីតារាស្រីរូបនេះទទួលបានឱកាសសម្តែងជាច្រើនបន្តបន្ទាប់។ ទោះជាយ៉ាងណានាងនៅតែប្រកាសដដែលថាមិនមានបុរសណាម្នាក់ដែលធ្វើឲ្យនាងបាក់ចិត្តស្រលាញ់នៅឡើយ។ ទីផ្សារថតសម្តែងក្នុងបទចម្រៀងខារ៉ាអូខេគ្រប់ផលិតកម្ម … អាន​បន្ថែម ហេង ស្រីពេជ្រ វីវក់នឹងការថតកុនតែបែស្ងាត់នឹងរឿងស្នេហា

ជនជាតិចិន២ក្រុម ផឹកស៊ីស្រវឹង បើកឆាកប្រយុទ្ធគ្នាបណ្ដាលរងរបួសធ្ងន់ច្រើននាក់ 

ភ្នំពេញ ៖ ជនជាតិចិនពីរក្រុម ផឹកស៊ីស្រវឹងរៀង ទាស់ពាក្យសម្ដីគ្នា ដេញកាប់គ្នាពេញផ្លូវ បណ្ដាលឲ្យមាននាក់រងរបួសធ្ងន់ស្រាលជាច្រើននាក់ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២៨ ខែឧសភា … អាន​បន្ថែម ជនជាតិចិន២ក្រុម ផឹកស៊ីស្រវឹង បើកឆាកប្រយុទ្ធគ្នាបណ្ដាលរងរបួសធ្ងន់ច្រើននាក់ 

រថយន្ដមួយគ្រឿង បើកជែងជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿង បើកបោះពួយលឿនដូចហោះជែងមិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ៣នាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៨ … អាន​បន្ថែម រថយន្ដមួយគ្រឿង បើកជែងជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ចែករំលែក៖