ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើកលឿនបែកកង់ក្រោយក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងរងការខូចខាតរថយន្តអស់មួយកំណាត់ខាងមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២២ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវ៦១នៅចំណុចជាប់នឹងសាលាខណ្ឌដូនពេញចាស់ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាំម៉ារីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-0951បើកបរតាមបណ្តោយផ្លូវ61ក្នុងទិសដៅពីលិចទៅកើតខណៈបើកមកដល់ចំណុចកើតហេតុខាងលើដោយសារតែរថយន្តបែកកង់ខាងក្រោយហើយមួយណាសង្ស័យម្ចាស់រថយន្ត គាត់ស្រវឹងស្រាបើកបរក្នុងល្បឿនយ៉ាងលឿនទៀតទើបបណ្តាលអោយរេចង្កូតជ្រុលមកឆ្វេងដៃរួចបុកបង្គោលភ្លើងចំពេញទំហឹងបណ្តាលអោយបាក់ដួលកាត់ពាក់កណ្តាលផ្លូវរីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់មួយជំហៀងខាងមុខ ទៅមុខលែងរួចភ្លាមៗនោះដែរម្ចាស់រថយន្តបង្កបាន ទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោលសំណាងល្អហើយដែលគ្រោះថ្នាក់នេះមិនបង្កអោយនរណាម្នាក់រងរបួសគ្រាន់តែខូចខាតរថយន្តនឹងព្រទ្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ច … អានបន្ថែម រថយន្តកាមរីបាឡែនបើកបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងខូចខាតរថយន្តយ៉ាងដំណំ