យកម៉ូតូចេញពីក្នុងផ្ទះមកទុកនៅមុខផ្ទះភ្លេចដកសោត្រូវចោរលួចបង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពលួចម៉ូតូដែលម្ចាស់ទុកនៅមុខផ្ទះមិនបានដកសោរចេញតែសំណាងអាក្រក់ត្រូវម្ចាស់តាមទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយដេញចាប់បានវាយខ្នោះបង្កការភ្ញាក់ផ្អើលទាំព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ២រោចខែចេត្រឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ខែមេសាឆ្នាំ២០១៩វេលាម៉ោង០៧និង០០នាទីត្រង់ចំណុចលើចិញ្ចើមផ្លូវលេខ១៥១ស្ថិតក្នុងភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ យោងតាមជនរងគ្រោះបានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុគឺប្តីរបស់គាត់(ជនរងគ្រោះ) បានបណ្តើរម៉ូតូចេញពីក្នុងផ្ទះដូចសព្វដង តែម្តងនេះមិនបានដកសោរចេញពីម៉ូតូដោយសំអាងថាប្រពន្ធនៅលក់ដូរមុខផ្ទះ ជនរងគ្រោះបន្តថា មួយសន្ទុះក្រោយមកក៏បានលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ(មិនប្រក្រតី) ពាក់ស្លាកលេខ … អានបន្ថែម យកម៉ូតូចេញពីក្នុងផ្ទះមកទុកនៅមុខផ្ទះភ្លេចដកសោត្រូវចោរលួចបង្កការភ្ញាក់ផ្អើល
