ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកហីុលុចវីហ្គោមកបុកម៉ូតូហុងដាc125យ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ផ្លោងខ្ទាតទៅផ្ទប់និងបង្គោលភ្លេឺងស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍នេះនៅវេលាម៉ោង២១និង៣០នាទីស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣កែងនិងផ្លូរវលេខ ៤៥០ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនរាជធានីភ្នំពេញ។ បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកហីុលុចវីហ្គោពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-8419 បើកតាមបណ្ដោយផ្លូវលេខ១៦៣ពីជើងទៅត្បូងពេលដល់ចំនុចកើតហេតុស្រាប់តែមានបុរស២នាក់ជិះមូ៉តូ ១គ្រឿងម៉ាកសង់C125ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AE-5211ស៊េរីឆ្នាំ២០១២តាមផ្លូវលេខ៤៥០ពីកើតទៅលិចពេលជិះដល់ចំនុចផ្លូវកែងនិងផ្លូវ១៦៣ក៏រថយន្តបង្កម៉ាកហុីលុចវីហ្គោក៏បុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យផ្លោងខ្ទាតទៅផ្ទប់និងបង្គោលភ្លេឺងស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុតែម្តងនឹងម្នាក់ទៀតរបួសធ្ងន់។ ចំណែកអ្នកបើករថយន្តបង្កបើកទា្វរថយន្តរត់គេចខ្លួនសម្រោលបន្សំទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុតែប៉ុណ្នោះ។ … អានបន្ថែម រថយន្តម៉ាកហីុលុចវីហ្គោបុកម៉ូតូហុងដាc125យ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ផ្លោងខ្ទាតទៅផ្ទប់និងបង្គោលភ្លេឺងស្លាប់នឹងម្នាក់ទៀតរបួសធ្ងន់