សមាជិកក្រុមចោរប្លន់អាជីវករលក់មាសនៅខេត្តបាត់ម្នាក់ទៀតហើយនិងស្រ្តីរួមគំនិតម្នាក់ទៀតត្រូវបាននគរបាលបង្រ្កាបចាប់ឃាត់ខ្លួនដកហូតវត្ថុតាងនិងកាំភ្លើងខ្លី១ដើម

ខេត្តបាត់ដំបង៖​នគរបាលខេត្តបាត់ដំបងបានស្រាវជ្រាវស៊ើបអង្កេតឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួន​សមាជិកក្រុមចោរប្លន់ម្នាក់ទៀតហើយ​និងស្រ្តីម្នាក់ទៀតជាមេកាខារ៉ាអូរខេ អ្នកផ្សំគំនិត ក្នុងករណីអំពើប្លន់អាជីវករលក់មាសពីរនាក់ប្តីប្រពន្ធនៅក្រុងបាត់ដំបងកាលពីកន្លងទៅថ្មីៗនេះ។ សមត្ថកិច្ចធ្វើការឆែកឆេររកឃើញដកហូតបានវត្ថុតាងគ្រឿងអលង្ការមួយចំនួន, ម៉ូតូ២គ្រឿង និងកាំភ្លើងខ្លីម៉ាករ៉ូឡូ វាំងដឺឡុង ១ដើមគ្រាប់ចំនួន៤៣គ្រាប់។កម្លាំងនគរបាលចេញប្រតិបត្តិការបង្រ្កាបបានសមាជិកក្រុមចោរប្លន់និងអ្នករួមគំនិតបានជាបន្តបន្ទាប់ខាងលើធ្វើឡើងមានរយៈពេល២ថ្ងៃគឺថ្ងៃតី១៧ និង១៨ ខែធ្នូ … អាន​បន្ថែម សមាជិកក្រុមចោរប្លន់អាជីវករលក់មាសនៅខេត្តបាត់ម្នាក់ទៀតហើយនិងស្រ្តីរួមគំនិតម្នាក់ទៀតត្រូវបាននគរបាលបង្រ្កាបចាប់ឃាត់ខ្លួនដកហូតវត្ថុតាងនិងកាំភ្លើងខ្លី១ដើម

បុរសម្នាក់ម៉ូតូបុកដួលលើថ្នល់ជាតិហើយត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអធ័ម

ខេត្តស្វាយរៀងៈ បុរសស្រវឹងខួបម្នាក់ត្រូវម៉ូតូអ្នករកត្រីបុកដួលលើថ្នល់ជាតិលេខ១ខណៈកំពុងដើរលើទ្រូងផ្លូវម៉ូតូ ហើយត្រូវរថយន្តបើកមកពីក្រោយកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី១៨ធ្នូ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិត្របែកប្រហោងឃុំតាសួសស្រុកស្វាយជ្រំ។ បើតាមមន្រ្តីនគបាលស្រុកស្វាយជ្រំបានឲ្យដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះកៅ រឿងអាយុ៥៧ឆ្នាំមុខរបរកសិករមានទីលំនៅភូមិដូនលែបឃុំគោកព្រីងស្រុកស្វាយជ្រំ។ តាមសាក្សីបានប្រាប់ថា មុនថ្ងៃកើតហេតុគេឃើញជនរងគ្រោះដើរចេញពីភូមិគោកកណ្តោលឃុំគោកព្រីងស្រុកស្វាយជ្រំរួចដើរដល់ពាក់កណ្ដាលផ្លូវក៏ចូលទៅផ្ទះគេដើម្បីសុំស្រាផឹកដល់យប់និងដេកនៅផ្ទះអ្នកភូមិ។ ប្រភពបន្តថាលុះនៅព្រឹកទៀបភ្លឺបុរសខាងលើក៏បានឡើងដើរត្រឡប់មកផ្ទះវិញ គឺទំនងជាដើរនៅលើទ្រូងផ្លូវម៉ូតូ ស្របពេលនោះក៏មានអ្នករកត្រីជិះម៉ូតូ … អាន​បន្ថែម បុរសម្នាក់ម៉ូតូបុកដួលលើថ្នល់ជាតិហើយត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអធ័ម

ជនជាតិកូរ៉េម្នាក់ចងកស្លាប់ខ្លួននៅក្នុងបន្ទប់សង្ស័យជួបនិងវិប្បត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សង្ស័យជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបានធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ច។ ការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង២០. ០០នាទីយប់ថ្ងៃទី១៨.ខែធ្នួ ឆ្នាំ ២០១៥នៅចំនុចផ្ទះលេខE. ១២ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ … អាន​បន្ថែម ជនជាតិកូរ៉េម្នាក់ចងកស្លាប់ខ្លួននៅក្នុងបន្ទប់សង្ស័យជួបនិងវិប្បត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ផ្ទះអ្នករត់រថយន្តតាក់ស៊ីុម្នាក់ត្រូវបានក្រុមចោរចូលគាស់ចង្រឹងដែកបង្អួចប្រមូលយកទ្រព្យសម្បត្តិសរុបជិត២ម៉ឺុនដុល្លារ

ខេត្តបាត់ដំបង៖ផ្ទះអ្នករត់រថយន្តតាក់ស៊ីុម្នាក់នៅភូមិសូភី១​សង្កាត់រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ត្រូវបានក្រុមចោរចូលទៅគាស់ចង្រឹងដែកបង្អួចលួចយកទ្រព្យសម្បត្តិបានសម្រេចសរុបជិត២ម៉ឺុនដុល្លារ ខណៈដែលម្ចាស់ផ្ទះចាក់សោទ្វារផ្ទះចោលទៅធ្វើការរកស៊ីខាងក្រៅអស់។ បើតាមម្ចាស់ផ្ទះមានឈ្មោះស៊ឹម ចាន់ទី​កា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ … អាន​បន្ថែម ផ្ទះអ្នករត់រថយន្តតាក់ស៊ីុម្នាក់ត្រូវបានក្រុមចោរចូលគាស់ចង្រឹងដែកបង្អួចប្រមូលយកទ្រព្យសម្បត្តិសរុបជិត២ម៉ឺុនដុល្លារ

មានករណីប្លន់ទូរមាសនៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺៈមានករណី ក្រុមចោរប្រដាប់អាវុធ បានចូលទៅបាញ់ប្លន់អាជីវករ លក់មាស នៅផ្សារតាឡាត់ ស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី១៩ … អាន​បន្ថែម មានករណីប្លន់ទូរមាសនៅស្រុកភ្នំស្រួច

ពីរថ្ងៃគ្រោះថ្នាក់ចរាចរណ៍បីលើកនៅលើកំណាត់ផ្លូវជាតិលេខ៥បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល ៤នាក់

ខេត្តពោធិ៍សាត់ៈគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧,១៨ ខែធ្នូ ឆ្នាំ២០១៥ កើតឡើងចំនួន ៣លើកផ្សេងគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត និង ៤នាក់ទៀត រងរបួសធ្ងន់ស្រាល … អាន​បន្ថែម ពីរថ្ងៃគ្រោះថ្នាក់ចរាចរណ៍បីលើកនៅលើកំណាត់ផ្លូវជាតិលេខ៥បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល ៤នាក់

អតីតប្រុសស្អាតឆ្នាំ២០១៥ត្រូវតុលាការឃុំខ្លួនពីបទ(លួច)រថយន្តតម្លៃជាង១០ម៉ឺនដុល្លារ

ភ្នំពេញៈ ​​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញបាន​បញ្ជូន​អតីតប្រុសស្អាត(ហ្រ្វេសស៊ីប៊យ)​ឆ្នាំ​​​​ ២០១២​ ម្នាក់មក​អយ្យការ​អម​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បីសាកសួរពាក់ព័ន្ធលួច​រថយន្តទំនើប​ជនជាតិចិនម្នាក់។ ការបញ្ជូនអតីតប្រុសស្អាត(ហ្រ្វេសស៊ីប៊យ) ឆ្នាំ​​​​ ២០១២ទៅសាលាដំបូងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅតាំង​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ … អាន​បន្ថែម អតីតប្រុសស្អាតឆ្នាំ២០១៥ត្រូវតុលាការឃុំខ្លួនពីបទ(លួច)រថយន្តតម្លៃជាង១០ម៉ឺនដុល្លារ

សមត្ថកិច្ចខណ្ឌសែនសុខបង្រ្កាបបានជនសង្ស័យម្នាក់ដកហូតកាំភ្លើងខ្លីប្រើខ្យល់១ដើមនិងថ្នាំញៀនចំនួន២កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមនិងកាំភ្លើងខ្លីប្រើខ្យល់១ដើមនិងថ្នាំញៀនចំនួន២កញ្ចប់ធំ១តូច១ដែលជាប់ពាក់ពន្ធ័និងករណីជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅពីម៉ោង១១និង០០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ ២០១៥ នៅចំណុចផ្លូវ១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ឡុង វុទ្ធី ភេទប្រុសអាយុ២៩ឆ្នាំមុខរបរជាងដេគ័រ … អាន​បន្ថែម សមត្ថកិច្ចខណ្ឌសែនសុខបង្រ្កាបបានជនសង្ស័យម្នាក់ដកហូតកាំភ្លើងខ្លីប្រើខ្យល់១ដើមនិងថ្នាំញៀនចំនួន២កញ្ចប់

បណ្ដាក់អង្ករគេដាំបាយលក់ពេលម្ចាស់ទៅទារលុយផ្ទុះហិង្សាចូលប៉ុស្ដិ៍ទាំង២នាក់

ភ្នំពេញ ៖ ស្រ្ដី២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចោមចៅបណ្ដើរចូលប៉ុស្ដិ៍ ព្រោះតែជម្លោះ ហិង្សា ដែលកើតឡើងព្រោះជម្លោះរឿងលុយជំពាក់ថ្លៃទិញអង្ករ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ​ … អាន​បន្ថែម បណ្ដាក់អង្ករគេដាំបាយលក់ពេលម្ចាស់ទៅទារលុយផ្ទុះហិង្សាចូលប៉ុស្ដិ៍ទាំង២នាក់

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូបណ្ដាលអោយស្លាប់២នាក់របួស៣នាក់

កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវជាតិលខ៦ត្រង់ចំណុចភូមិសាលារៀនសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលអោយមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់៣នាក់ត្រូវបានរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៨នឹង៤០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥រវាងម៉ូតូសេ១២៥និងសង់កូរេសេ១០០។ តាមសាក្សីឃើញហេតុការបានប្រាប់អោយដឹងថាម៉ូតូទាំង២គ្រឿងជិះបញ្ច្រាស់ទិសគ្នាស្រាប់តែមកដល់កន្លែងកើតហេតុក៍៏បុកគ្នាពេញទំហឹងតែម្ដងដោយម៉ូតូសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ធំ1Q7709បើកបរដោយឈ្មោះជាសារ៉េត ភេទប្រុស … អាន​បន្ថែម គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូបណ្ដាលអោយស្លាប់២នាក់របួស៣នាក់

សត្វ​ស្លាប​គ្រប់​ប្រភេទ កំពុង​ពេញនិយម និងដាក់លក់យ៉ាងច្រើន​នៅក្នុង​ភូមិសាស្រ្ដស្រុកសង្កែ

​​ខេត្តបាត់ដំបង ៖ សត្វ​ស្លាប​គ្រប់​ប្រភេទ​ រាប់​រយ រាប់ពាន់​ក្បាល ត្រូវ​បាន​គេ​សម្លាប់​យក​មក​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ ដោយមាន​ទាំង​ឆៅ និង​មាន​ទាំង​ឆ្អិនជារៀងរាល់ថ្ងៃ ​សម្រាប់​ឲ្យ​អតិថិជន​ចូល​ទៅ​អង្គុយ​ពិសារ​យ៉ាង​ឆ្ងាញ់​ជាមួយនឹង​ទឹកត្នោតជូរនៅ​តា​ម​កញ្ចុះ ​ដែល​គេ​បាន​សង់​ឡើង​នៅ​សងខាង​ផ្លូវ​ … អាន​បន្ថែម សត្វ​ស្លាប​គ្រប់​ប្រភេទ កំពុង​ពេញនិយម និងដាក់លក់យ៉ាងច្រើន​នៅក្នុង​ភូមិសាស្រ្ដស្រុកសង្កែ

សម្តេចតេជោថ្លែងសុន្ទរកថាវាយតម្លៃក្នុងជំនួបកម្ពុជា-ថៃ ទទួលបានផ្លែផ្កា

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសថៃរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន … អាន​បន្ថែម សម្តេចតេជោថ្លែងសុន្ទរកថាវាយតម្លៃក្នុងជំនួបកម្ពុជា-ថៃ ទទួលបានផ្លែផ្កា