ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករប្រមាណជិត៣០០នាក់បានរួមគ្នាបង្ហាញវត្តមានក្នុងការថតបទចម្រៀងប្រជាប្រិយខ្មែរដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅពាក់កណ្តាលខែមេសានោះ។ ការជួបជុំនេះធ្វើឡើងចាប់តាំងពីព្រលឹមថ្ងៃទី១២ខែមីនាឆ្នាំ២០១៩នេះនៅបណ្តាញស្ថានីយទូរទស្សន៍CBSនាស្ទីតយោCTNខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ ក្រុមផលិតកម្មវិធីទូរទស្សន៍ CTN បានឲ្យដឹងថាកម្មវិធីថតចូលឆ្នាំនេះត្រូវបានជ្រើសរើសសិល្បករប្រមាណជិត៣០០នាក់មកប្រជុំគ្នាច្រៀងរាំបទចម្រៀងប្រជាប្រិយដើម្បីទទួលអំណរសិរីសួស្តីឆ្នាំថ្មីឆ្នាំចរ ឯកស័ក ព.ស ២៥៦៣ … អានបន្ថែម សិល្បកររាប់រយនាក់ចូលរួមថតបទចូលឆ្នាំថ្មីនៅCBS