ប្រធានាធិបតីអុីរ៉ង់៖ អុីស្រាអែលត្រូវតែទទូលខុសត្រូវចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្របរមាណូ

ប្រធានាធិបតីអុីរ៉ង់បានលើកឡើងជាលើកដំបូងនៅថ្ងៃទី​៣ ខែវិច្ឆិកា ដោយទម្លាក់កំហុសទាំងស្រុងទៅឲ្យអុីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់ Mohsen Fakhrizadeh ដោយការធ្វើឃាត។ ជាមួយគ្នានេះអុីរ៉ង់នឹងតបតវិញ​​ក្នុងពេលសមស្របណាមួយទៅលើអុីស្រាអែល។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី Recep Tayyip … អាន​បន្ថែម ប្រធានាធិបតីអុីរ៉ង់៖ អុីស្រាអែលត្រូវតែទទូលខុសត្រូវចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្របរមាណូ

ឥណ្ឌាបិទផ្លូវចូលរដ្ឋធានីទាំងអស់​ ដោយសារតែបាតុកម្មពីសំណាក់កសិករ

បច្ចុប្បន្នក្រៅពីបិទព្រំដែនHaryana និង Punjab ពេលនេះ​កសិករឥណ្ឌាមកពីរដ្ឋផ្សេងៗទៀតដូចជាUttar Pradesh និង Madhya Pradesh ក៏បាននាំគ្នាធ្វើដំណើរសំដៅទៅកាន់រដ្ឋធានីញូវដេលីដែរដើម្បីធ្វើបាតុកម្មប្រឆាំងច្បាប់ស្តីពីកសិកម្មថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កសិករ​។ … អាន​បន្ថែម ឥណ្ឌាបិទផ្លូវចូលរដ្ឋធានីទាំងអស់​ ដោយសារតែបាតុកម្មពីសំណាក់កសិករ

នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ប្រទេសជប៉ុន អាចនឹងហាមលែងឲ្យមានការលក់រថយន្តប្រើសាំងតទៅទៀត

អន្តរជាតិ៖ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឲ្យមកធ្លាក់នៅកម្រិតសូន្យ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាហាមឃាត់ការលក់រថយន្តដែលប្រើសាំងឲ្យបាន នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដោយងាកទៅជំរុញការប្រើប្រាស់រថយន្តលក្ខណៈហៃប្រ៊ីដ (Hybrid) ឬរថយន្តប្រើថាមពលអគ្គិសនីវិញ ដែលស្របជាមួយបរិបទសកលនៃការផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តទូទៅដែលប្រើសាំង។ បើតាមសារព័ត៌មាន … អាន​បន្ថែម នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ប្រទេសជប៉ុន អាចនឹងហាមលែងឲ្យមានការលក់រថយន្តប្រើសាំងតទៅទៀត

ពិតជាអស្ចារ្យមែន! រថយន្តបើកដោយស្វ័យប្រវត្តិរបស់ចិន ចាប់ផ្តើមការធ្វើតេស្តគ្មានមនុស្សបើកបរ

បច្ចេកវិទ្យា៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ដោយសារតែមានការគាំទ្រពីសំណាក់សម្ព័ន្ធក្រុមហ៊ុនយក្សចិន Alibaba … អាន​បន្ថែម ពិតជាអស្ចារ្យមែន! រថយន្តបើកដោយស្វ័យប្រវត្តិរបស់ចិន ចាប់ផ្តើមការធ្វើតេស្តគ្មានមនុស្សបើកបរ

ក្រុមអង់គ្លេស២ឡើងវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

តាមការចេញផ្សាយលទ្ធផលរបស់ soccerway និង Livescore នៅព្រឹកថ្ងៃទី៤ ធ្នូនេះបានបង្ហាញថា មានក្រុមចំនួន២នៅអង់គ្លេសបានឡើងទៅកាន់វគ្គ៣២ក្រុមនៃពានរង្វាន់ UEFA Europa League។ ក្រុមទាំង២នោះគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal។ ក្រុម Leicester City បើទោះបីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Zorya ក្នុងលទ្ធផល១ទល់០ក៏ដោយប៉ុន្តែក្រុមនេះនៅតែឈរលេខ១ក្នុងពូលGមាន១០ពិន្ទុ ស្មើជាមួយក្រុម Braga ដែលមាន១០ពិន្ទុដូចគ្នា … អាន​បន្ថែម ក្រុមអង់គ្លេស២ឡើងវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

ថវិការបស់ក្លិប Real Madrid សម្រាប់រដូវកាលនេះតិចជាង៣០០លានអឺរ៉ូទាបជាងការព្យាករណ៍

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា ក្លិប Real Madrid បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ទាំងរដូវកាលមុន និងរដូវកាលនេះដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលពេញពិភពលោកចាប់ផ្តើមមាននៅក្នុងគណនីរបស់ពួកគេ។ ក្នុងរដូវកាល២០២០-២០២១ ថវិការបស់ក្លិបគឺតិចជាង ៣០០ លានអឺរ៉ូ ពោលគឺតិចជាងស្ថិតក្នុងស្ថានភាពធម្មតាដែលធ្លាប់ការព្យាករណ៍ពីមុន។ ក្លិបបានបញ្ជាក់ថា ថវិកានៅរដូវនេះគឺតិចជាង៣០០លានអឺរ៉ូ តិចជាងមុនព្រោះមានការកើនឡើងនៃប្រាក់ចំណូលដូចឆ្នាំមុនស្របពេលមានជំងឺរាតត្បាត។ ថវិការបស់ក្លិបនេះសម្រាប់រដូវកាលបច្ចុប្បន្នបានធ្លាក់ចុះចំនួន១០៦លានអឺរ៉ូដែលស្មើនឹង១៣ ភាគរយនៃថវិកាសរុបដែលបានគ្រោងទុក។ នេះជាមូលហេតុដែលនិយោជិករបស់ក្លិបជាច្រើនដូចជាកីឡាករបាល់ទាត់និងកីឡាករបាល់បោះបូករួមទាំងនាយកគ្រប់គ្រងផងបានធ្វើការកាត់ប្រាក់ខែ១០ភាគរយ។ ក្លិបបានចាត់វិធានការបន្ថែមដើម្បីចាក់សាច់ប្រាក់មួយចំនួនចូលក្នុងអាជីវកម្មនៅខែមេសា និងខែឧសភាដោយយកប្រាក់កម្ចីរយៈពេល៥ឆ្នាំដែលមានតម្លៃ១៥៥លានអឺរ៉ូ​ និងទទួលបាន៥០ លានអឺរ៉ូដែលជាផ្នែកមួយនៃគោលនយោបាយឥណទានរយៈពេល៣ឆ្នាំរបស់ក្លិប។ ទន្ទឹមនឹងនេះដែរ Real Madrid ក៏បានវិនិយោគទឹកប្រាក់ចំនួន១១៣.៧ លានអឺរ៉ូក្នុងការអភិវឌ្ឍស្តារឡើងវិញនូវកីឡដ្ឋាន Estadio Santiago Bernabeu ខណៈពេលដែលការប្រកួតត្រូវបានលេងដោយបិទទ្វារដែលប្រាក់កម្ចី១០០ លានអឺរ៉ូដំបូងត្រូវបានសងរួចហើយ។ … អាន​បន្ថែម ថវិការបស់ក្លិប Real Madrid សម្រាប់រដូវកាលនេះតិចជាង៣០០លានអឺរ៉ូទាបជាងការព្យាករណ៍

Holyfield និង Mike Tyson ចុះហត្ថលេខាលើកិច្ចសន្យាចូលសង្វៀនប្រកួតគ្នា

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា បន្ទាប់ពីបានឃើញព្រឹត្តិការណ៍នានាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅឯStaples Center ក្នុងទីក្រុង Los Angeles លោក Evander Holyfield មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តទេ គាត់ចង់ប្រយុទ្ធជាមួយ Mike Tyson នៅលើសង្វៀនម្តងទៀត។ លោក Holyfield បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីគាត់មើលការប្រកួតរបស់ Mike Tyson ជាមួយនឹងលោក Roy Jones Jr ដោយលទ្ធផលស្មើគ្នា ក្នុងកម្មវិធីប្រកួតពិព័រណ៌សប្បុរសធម៌មួយកាលពីចុងសប្តាហ៍កន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Holyfield បាននិយាយថា “គ្មានលេសទៀតទេ! នេះគឺជាការប្រកួតដែលត្រូវតែកើតឡើងសម្រាប់កេរ្តិ៍តំណែលរបស់យើងទាំងពីរ” ។ … អាន​បន្ថែម Holyfield និង Mike Tyson ចុះហត្ថលេខាលើកិច្ចសន្យាចូលសង្វៀនប្រកួតគ្នា

NBA រាយការណ៍ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩លើកីឡាករបាល់បោះ៤៨នាក់

សមាគមអ្នកលេងបាល់បោះជាតិ(NBA)របស់អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មានការធ្វើតេស្តវិជ្ជមានលើកីឡាករចំនួន៤៨នាក់មានផ្ទុកកូវីដ-១៩ ក្នុងចំណោមកីឡាករបាល់បោះ៥៤៦នាក់ដែលត្រូវបានសាកល្បងធ្វើតេស្តចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីម្សិលមិញថា ការសាកល្បងជុំសម្រាប់កីឡាករបានប្រកាសចេញមកខណៈដែលកីឡាករបាល់បោះទាំងអស់បានវិលត្រឡប់មកក្រុមរបស់ពួកគេនៅមុនពេលដែលត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែធ្នូខាងមុខ។ សម្រាប់ការប្រកួតបាល់បោះជ្រើសរើសជើងឯកនៅអាមេរិករដូវកាលនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ សមាគមបាល់បោះNBA បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងធ្វើតេស្តកីឡាករទាំងអស់របស់ខ្លួនជារៀងរាល់ថ្ងៃពេញមួយរដូវកាលនេះ។ យោងទៅតាមពិធីសារស្តីពីសុខភាព និងសុវត្ថិភាពដែលចេញផ្សាយដោយ NBA នាពេលថ្មីៗនេះកីឡាករទាំងអស់នឹងមិនត្រូវចេញហាត់ប្រាណយ៉ាងហោចណាស់១០ ថ្ងៃប្រសិនបើគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ៕ដោយ៖ភារៈ អាន​បន្ថែម NBA រាយការណ៍ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩លើកីឡាករបាល់បោះ៤៨នាក់

បុគ្គលិកសុខាភិបាល​អាមេរិកមិនចង់ចាក់វ៉ាក់សាំង​កូវីដ​-១៩មុនគេឡើយ

បុគ្គលិកសុខាភិបាលអាមេរិកជាច្រើនបានប្រកាសថាមិនទាន់ត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅឡើយទេ ដោយសារតែ​នៅមានមន្ទិលសង្ស័យទៅលើប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ ដោយសារតែការធ្វើតេស្តមានរយៈពេលខ្លី។ គិលានុបដ្ឋាយិកាអាយុ​៥៥ឆ្នាំឈ្នោះ​Yolanda Dodsonបាននិយាយទៅកាន់សារព័ត៌មាន AFPថា​«ខ្ញុំគិតថា ខ្ញុំនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅពេលក្រោយ តែពេលនេះមិនទាន់ចាក់នោះទេ»​។ ខែធ្នូនេះ ពលរដ្ឋអាមេរិកប្រមាណ​២០លាននាក់​នឹងទទួលបានការចាក់វ៉ាក់សាំង​ដោយឥតគិតថ្លៃ … អាន​បន្ថែម បុគ្គលិកសុខាភិបាល​អាមេរិកមិនចង់ចាក់វ៉ាក់សាំង​កូវីដ​-១៩មុនគេឡើយ

ប៉ូលិសទីក្រុងញូវយ៉កបំបែក ពិធីជប់លៀងមានមនុស្ស​៤០០នាក់ចូលរួម

កម្លាំងប៉ូលិសនៅក្នុងខណ្ឌ Suffolk ទីក្រុងញូវយ៉ក​បានធ្វើសកម្មភាពបំបែកពិធីជប់លៀងភ្លាមៗ​ ដោយខ្លាច​ពិធីជប់លៀងនោះ​ក្លាយជាសម្បុកកូវីដ​-១៩ថ្មី​។ សារព័ត៌មាន The New York Times នៅថ្ងៃទី​២ខែធ្នូបានផ្សាយថា​ … អាន​បន្ថែម ប៉ូលិសទីក្រុងញូវយ៉កបំបែក ពិធីជប់លៀងមានមនុស្ស​៤០០នាក់ចូលរួម

ទាហានរុស្ស៊ីជាង​​១ម៉ឺននាក់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅតំបន់Volga (វីដេអូ)

កម្លាំងទាហានរុស្ស៊ី​ដែលមានកម្លំាងទាហានរថក្រោះ​ រថពាសដែក​ និងកម្លាំងកាំជ្រួចមីស៊ីល​ ព្រមទាំងទាហានជើងគោកផងបានចូលរួមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​​នៅតំបន់Volga។ តាមការប្រកាសរបស់ក្រសួង​ការពារជាតិរុស្សីុ ​ការធ្វើសមយុទ្ធ​ ទ្រង់ទ្រាយធំ​ស្ថិត​នៅតំបន់​Volga ដោយមានទាហានជាង១ម៉ឺននាក់ចូលរួម​។ ក្រៅពីនេះក៏មានការធ្វើសមយុទ្ធនៅតំបន់Samara, Penza, … អាន​បន្ថែម ទាហានរុស្ស៊ីជាង​​១ម៉ឺននាក់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅតំបន់Volga (វីដេអូ)

បណ្តាប្រទេស​នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ដោយឥតគិតថ្លៃ

ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុតគឺអាមេរិក និងឥណ្ឌា បានប្រកាសថា​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ។ ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកលោកបៃឌិន បានប្រកាសថា លោកនឹងពង្រីកគម្រោង ចាក់វ៉ាក់សំាងដល់ពលរដ្ឋដោយឥតគិតថ្លៃ ដែលលោកត្រាំបានលើកឡើង។ លោកបៃឌិនបានស្នើសុំចំណាយប្រាក់​២៥ពាន់លានដុល្លារ​ … អាន​បន្ថែម បណ្តាប្រទេស​នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ដោយឥតគិតថ្លៃ