ស៊ុយអែត​មានអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥០ឆ្នាំកន្លងមក

ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ នេះប្រទេសស៊ុយអែត​មានអ្នកស្លាប់ដល់ទៅ ៥១ ៤០៥នាក់ ក្នុងនោះមានជាង​៥ពាន់នាក់ស្លាប់​ដោយកូវីដ​១៩ គឺច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥០ឆ្នាំកន្លងមក។ ជាមួយយុទ្ធនាការប្រឆាំងកូវីដ​-១៩ បើប្រៀបធៀបចំនួនប្រជាជន គឺប្រទេសស៊ុយអែតមានអ្នកស្លាប់ខ្ពស់ជាងគេបំផុត​នៅតំបន់អឺរ៉ុបខាងជើង បើទោះបីប្រទេសស៊ុយអែតមានចំនួនអ្នកឆ្លងទាបជាងប្រទេសអង់គ្លេស … អាន​បន្ថែម ស៊ុយអែត​មានអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥០ឆ្នាំកន្លងមក

ពិធីការិនីទូរទស្សន៍Diletta Leottaបដិសេធមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic

​ពិធីការិនីទូរទស្សន៍ដ៏ស្រស់ស្អាតរបស់អុីតាលី នាង DilettaLeottaបានបដិសេធនូវព័ត៌មានដែលថានាងមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic របស់ក្លិបAC Milan។ ​ពួកគេទាំងពីរបានជួបគ្នាពេលថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសំភារៈកីឡា Buddyfit។ ហើយពេលថ្មីនេះពួកគេទាំងពីរត្រូវបានគេឃើញទៅភោជនីដ្ឋានមួយកន្លែងជាមួយគ្នានៅលើកោះ SardiniaជាទីដែលនាងDiletta Leotta ធ្វើខួបកំណើតវ័យ២៩ឆ្នាំរបស់ខ្លួន។ ​ការសែតអុីតាលី បានចេញផ្សាយដោយដាក់រូបពួកគេទាំងពីរក្រោមចំណងជើងថា “គូរស្នេហ៍ដ៏ភ្ញាក់ផ្អើលប្រចាំរដូវក្តៅ”។ ការសែតនេះក៏បានអះអាងថាពួកគេកំពុងតែមានទំនាក់ទំនងស្នេហាទៀតផង។ ​ប៉ុន្តែអ្នកតំណាងរបស់នាងDiletta Leotta បានចេញមកបដិសេធចំពោះការអះអាងនេះដោយនិយាយIbra និង Diletta ពុំមានទំនាក់ទំនងស្នេហ៍នឹងគ្នាឡើយ។ ​ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovicវ័យ៣៨ឆ្នាំ កំពុងរស់នៅជាមួយនឹងភរិយា Helena Segerវ័យ៤៩ឆ្នាំអស់រយះពេល១៨ឆ្នាំហើយ ដោយពួកគេមានកូនប្រុស២នាក់ឈ្នោះ Maximilian និង Vincent។ Ibrahimovicយល់ព្រមលេងឲ្យក្រុម AC Milanរយះពេល១ឆ្នាំទៀតក្រោយរកបាន១១គ្រាប់សម្រាប់រដូវកាលចាស់បន្ទាប់ពីផ្លាស់ពីក្រុមMLS របស់អាមេរិក៕ ដោយ៖ ធី … អាន​បន្ថែម ពិធីការិនីទូរទស្សន៍Diletta Leottaបដិសេធមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic

អាមេរិក ៖ កូរ៉េខាងជើងមាន អាវុធគីមីរហូតដល់ទៅ​៥ពាន់តោន និងគ្រាប់បែកបរមាណូ​៦០គ្រាប់

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា ​តាមលទ្ធផលស្រាវជ្រាវរបស់អាមេរិក​កូរ៉េខាងជើងមានគ្រាប់បែកបរមាណូរហូតដល់ទៅ​៦០គ្រាប់ និង​ឃ្លាំងអាវុធគីមីសាស្ត្រប្រមាណ​៥០០០តោន ។ តាមរបាយការណ៍របស់អាមេរិកបាន ឱ្យដឹងថា កូរ៉េខាងជើងមានគ្រាប់បែកបរមាណូពី ២០-៦០គ្រាប់ ​ហើយប្រទេសនេះមានសារធាតុអ៊ុយរ៉ានីញ៉ូមអាចផលិតបានគ្រាប់បែកបរមាណូយ៉ាងតិច​៦គ្រាប់ក្នុងមួយឆ្នាំ។ ក្រៅពីនេះកូរ៉េខាងជើង … អាន​បន្ថែម អាមេរិក ៖ កូរ៉េខាងជើងមាន អាវុធគីមីរហូតដល់ទៅ​៥ពាន់តោន និងគ្រាប់បែកបរមាណូ​៦០គ្រាប់

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស

អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែសីហា បានរាយការណ៍ពីករណីឆ្លង COVID-19 … អាន​បន្ថែម មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស

មហាសេដ្ឋីហុងកុងលោក Jimmy Lai បន្ទាប់ពីប៉ូលីសឃាត់ខ្លួនហើយដោះលែងវិញនោះ ត្រូវប្រធានាធិបតីអាមេរិក ហៅថា៖ “បុរសដ៏ក្លាហាន”

អន្តរជាតិ៖ មហាសេដ្ឋី និងជាម្ចាស់សារព័ត៌មានល្បីឈ្មោះមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ក្រោយពីរូបលោកបានបង្ហាញការគាំទ្រ ចំពោះចលនាទាមទារលទ្ធិលប្រជាធិបតេយ្យនៅហុងកុង និងត្រូវបានឃាត់ខ្លួន … អាន​បន្ថែម មហាសេដ្ឋីហុងកុងលោក Jimmy Lai បន្ទាប់ពីប៉ូលីសឃាត់ខ្លួនហើយដោះលែងវិញនោះ ត្រូវប្រធានាធិបតីអាមេរិក ហៅថា៖ “បុរសដ៏ក្លាហាន”

លោកRonald Koemanនិយាយអ្វីខ្លះពេលចុះកិច្ចសន្យាដឹកនាំក្រុមBarcelona

ក្លិប Barcelona បានធ្វើពិធីតែងតាំងលោកRonald Koemanជាគ្រូបង្វឹកថ្មីរបស់ខ្លួនដើម្បីជំនួសតំណែងរបស់លោកQuique Setien។ ​គ្រូបង្វឹកសញ្ជាតិហុល្លង់វ័យ៥៧ឆ្នាំRonald Koemanបានចុះហត្ថលេខាលើកិច្ចសន្យារយះពេល២ឆ្នាំ។​គ្រូបង្វឹកពោរពេញដោយបទពិសោធន៍នេះធ្លាប់ដឹកនាំក្រុមAjax Amsterdam, PSV Eindhoven និង Feyenoordនៅប្រទេសហុល្លង់ ក្រុមSouthampton និង Everton នៅអង់គ្លេស និងក្រុមអេស្ប៉ាញValenciaផងដែរ។ ​Ronald Koemanបាននិយាយទៅកាន់អ្នកសារព័ត៌មានពីគំរោងរបស់គាត់ជាមួយនឹងកីឡាករផ្សេងៗពិសេសកីឡាករ Messiថា “ខ្ញុំមិនដឹងថាខ្ញុំត្រូវបញ្ចុះបញ្ចូលMessiឲ្យនៅលេងទីនេះទៀតឬយ៉ាងណានោះទេ​។ គាត់ជាកីឡាករដ៏ល្អបំផុតរបស់ពិភពលោក ហើយអ្នកប្រាកដជាចង់បានកីឡាករបែបនេះនៅជាមួយអ្នកហើយ មិនចង់ឲ្យគេទៅលេងឲ្យក្លិបដទៃនោះទេ។ សម្រាប់ខ្ញុំ ខ្ញុំចង់លេងជាមួយនឹងMessiខ្ញុំពិតជាសប្បាយចិត្តណាស់ដែលគាត់សម្រេចចិត្តនៅបន្តទៀត។” ​លោកKoeman បានថ្លែងបន្តទៀតថា “Messiនៅជាប់កុងត្រានៅឡើយ គាត់នៅតែជាកីឡាកររបស់ក្លិបដដែល ខ្ញុំត្រូវតែទៅនិយាយជាមួយគាត់ដោយគាត់ក៏ជាប្រធានក្រុមផងដែរ។ យើងត្រូវតែធ្វើការជាមួយគាត់ ហើយយើងក៏នឹងនិយាយជាមួយនឹងកីឡាករដទៃទៀតផងដែរហើយយើងនឹងធ្វើការសម្រេចចិត្តថាឲ្យអ្នកណាទៅ​ឬក៏នៅ។ សម្រាប់ Messiខ្ញុំចង់បានគាត់នៅបន្តទៀត។” … អាន​បន្ថែម លោកRonald Koemanនិយាយអ្វីខ្លះពេលចុះកិច្ចសន្យាដឹកនាំក្រុមBarcelona

Bayern Munichឡើងទៅប៉ះParis St Germainនៅវគ្គផ្តាច់ព្រ័ត្រChampions League

ម្ចាស់ជើងឯកអាល្លឺម៉ង់Bayern Munichបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីChampions Leagueបន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមOlympique Lyonnais របស់ប្រទេសបារាំងដោយលទ្ធផល៣-០រួចមក។ ​ក្លិបLyonដែលបានទំលាក់ក្រុមខ្លាំង Juventus និង​Manchester City​បានវាយសម្រុកខ្លាំងនៅដើមតង់ទី១ក្នុងរយះពេល១៧នាទីដំបូង ប៉ុន្តែកីឡាករGnabry របស់ក្លិបBayern Munichអាចស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី១៨វិញ ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់ដដែលនេះបានទាត់បាល់បញ្ចូលទីបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៣។ ចំណែកការប្រកួតនៅក្នុងតង់ទី២ ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក … អាន​បន្ថែម Bayern Munichឡើងទៅប៉ះParis St Germainនៅវគ្គផ្តាច់ព្រ័ត្រChampions League

អ៊ឺរ៉ុបមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅបេឡារ៉ូស​ ហើយប្រកាសដាក់ទណ្ឌកម្ម​ ទៀតផង

សហគមន៍អឺរ៉ុប​បានចេញសេចក្តីប្រកាសរួម ថ្កោលទោសដល់ការបោះឆ្នោត ក្នុងប្រទេសបេឡារូស​ ថាជាការគេងបន្លំ មិនអាចទទួលយកបានឡើយ។ ប្រទេសជាសមាជិកអឺរ៉ុប​២៧ប្រទេស​ កាលពីថ្ងៃទី​១៩​ ខែសីហាបានច្រាលចោលលទ្ធផលបោះឆ្នោត​ប្រធានាធិបតី បេឡារ៉ូស ហើយព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសនេះទៀតផង​។ … អាន​បន្ថែម អ៊ឺរ៉ុបមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅបេឡារ៉ូស​ ហើយប្រកាសដាក់ទណ្ឌកម្ម​ ទៀតផង

ពលរដ្ឋរាប់រយនាក់ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននៅ នីហ្សេរីយា

ខ្មាន់កាំភ្លើងក្រុមឥស្លាម មកពីក្រុមរដ្ឋអ៊ីស្លាម គ្រប់គ្រងដែនដី ដែលអាហ្វ្រិកខាងលិច(ISWAP)​បានវាយប្រហារ​ភូមិKukawa ហើយចាប់ខ្លួនពលរដ្ឋរាប់រយនាក់ ដែលទើបតែវិលត្រឡប់មកពីភៀសខ្លួន​រយៈពេលជាង​២ឆ្នាំកន្លងមក។ នៅថ្ងៃទី​១៩ខែសីហា មន្ត្រីនីហ្សេរីយ៉ាបានឲ្យ ដឹងថា ខ្មាន់កាំភ្លើងក្រុម … អាន​បន្ថែម ពលរដ្ឋរាប់រយនាក់ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននៅ នីហ្សេរីយា

ប្រទេសជាច្រើន​ អំពាវនាវ ដល់កម្លាំងទាហានម៉ាលី​ដោះលែងប្រធានាធិបតីឲ្យមានសេរីភាព

ប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោសដល់សកម្មភាពធ្វើរដ្ឋប្រហារដោយយោធាមិនបង្ហូរឈាមនៅប្រទេសម៉ាលី​ ហើយ អំពាវនាវដល់ កម្លាំងទាហានដោះលែង​ប្រធានាធិបតី ឲ្យមានសេរីភាព​។ សកម្មភាពខាងលើ ធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង ។ នៅថ្ងៃទី​១៩ខែសីហា … អាន​បន្ថែម ប្រទេសជាច្រើន​ អំពាវនាវ ដល់កម្លាំងទាហានម៉ាលី​ដោះលែងប្រធានាធិបតីឲ្យមានសេរីភាព

ប្រមុខWHO អំពាវនាវឲ្យប្រទេសខ្លះដែលចង់ទទួលបានវ៉ាក់សាំង COVID-19 ផ្តាច់មុខនោះ គួរតែបញ្ឈប់ “ទង្វើជាតិនិយម”

អន្តរជាតិ៖ នៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅញូវយ៉ក) លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក … អាន​បន្ថែម ប្រមុខWHO អំពាវនាវឲ្យប្រទេសខ្លះដែលចង់ទទួលបានវ៉ាក់សាំង COVID-19 ផ្តាច់មុខនោះ គួរតែបញ្ឈប់ “ទង្វើជាតិនិយម”

បើគិតត្រឹមថ្ងៃទី១៩នេះ! អ្នកឆ្លងជំងឺ COVID-19 លើពិភពលោកកើនដល់ជាង ២២.២លាននាក់ ,ស្លាប់ជាង ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ១៥លាននាក់

អន្តរជាតិ៖ បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ បើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៩ … អាន​បន្ថែម បើគិតត្រឹមថ្ងៃទី១៩នេះ! អ្នកឆ្លងជំងឺ COVID-19 លើពិភពលោកកើនដល់ជាង ២២.២លាននាក់ ,ស្លាប់ជាង ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ១៥លាននាក់