Sanchez បានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយក្លិប Inter Milan
កីឡាអន្តរជាតិ៖ នាយកប្រតិបត្តិក្លិប Serie A លោក Giuseppe Marotta បាននិយាយកាលពីព្រហស្បតិ៍ទី៦ សីហាថា ក្លិប Inter Milan បានយល់ព្រមចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez ពីក្លិបបិសាចក្រហមManchester United ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំជាអចិន្ត្រៃយ៍ហើយ ។ Alexis Sanchez បានចុះកុងត្រាជាមួយក្រុម Inter Milan ក្នុងការខ្ចីជើងនៅដើមរដូវកាល២០១៩-២០២០ បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងនៅក្លិបបិសាចក្រហម Manchester United ដែលគាត់រកបានតែ៥គ្រាប់ប៉ុណ្ណោះក្នុង ៤៥ប្រកួត។ ទោះបីជាខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះស៊ុតបញ្ចូលទីបានតែ៤គ្រាប់ក្នុងរដូវកាលនេះក៏ដោយក៏គាត់ហាក់ដូចជាបានរកឃើញនូវភាពជោគជ័យបន្ទាប់ពីបានមកដល់ទឹកដីអុីតាលីរកបាន៨គ្រាប់ ជួយឲ្យក្រុម Inter … អានបន្ថែម Sanchez បានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយក្លិប Inter Milan
