Breaking News ៖ បាញ់ប្រហារនៅក្នុងពិធីមង្គលការ​នៅប្រទេសនីហ្សេរីយ៉ា ស្លាប់​២១នាក់​

យ៉ាងហោចណាស់ក៏មានមនុស្ស​២១នាក់ស្លាប់​និង២៨នាក់រងរបួស​ជាទម្ងន់​ក្រោយពីខ្មាន់កាំភ្លើងមួយក្រុមបាញ់ប្រហារទៅលើពិធីរៀបមង្គលការក្នុងភូមិ Kukum Daji ស្រុក Kaura រដ្ឋ Daduna ​ស្ថិតនៅភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា។ លោក … អាន​បន្ថែម Breaking News ៖ បាញ់ប្រហារនៅក្នុងពិធីមង្គលការ​នៅប្រទេសនីហ្សេរីយ៉ា ស្លាប់​២១នាក់​

អាជ្ញាធរ​ចិន៖ សម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេសចិន ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​

អន្តរជាតិ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក នៅ​ថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះ ខណៈ​ភ្លៀង​នៅតែបន្ត​ខ្លាំងៗឡើង ដែល​បង្កើន​បរិមាណ​ទឹក​ទន្លេ​នៅក្នុង​ប្រទេស​ចិន​ ទើបអាជ្ញាធរ​ចិន បានសម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេស ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​ ។ … អាន​បន្ថែម អាជ្ញាធរ​ចិន៖ សម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេសចិន ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​

ក្រុមអ្នកតវ៉ា​ថៃ៖ ស្រែករិះគន់​រដ្ឋាភិបាលថៃ​ថា ​ខ្ជះខ្ជាយ​លុយ​ជាតិ​លើ​វិស័យ​យោធា​ ដោយចោទ​ពួកយោធា​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ប្រទេសថៃ

អន្តរជាតិ៖ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយនៅ​ថ្ងៃទី​២០ ខែកក្កដា ម្សិលមិញថា ក្រុមអ្នកតវ៉ាប្រមាណជា ២០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​យោធា​ថៃ ក្នុង​ទីក្រុងបាងកក … អាន​បន្ថែម ក្រុមអ្នកតវ៉ា​ថៃ៖ ស្រែករិះគន់​រដ្ឋាភិបាលថៃ​ថា ​ខ្ជះខ្ជាយ​លុយ​ជាតិ​លើ​វិស័យ​យោធា​ ដោយចោទ​ពួកយោធា​ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ប្រទេសថៃ

ដំរីអាយុប្រមាណ៥០ឆ្នាំត្រូវបានងាប់ធ្វើឱ្យម្ចាស់ដេកឱបយំទាំងអាឡោះអាល័យ

ខេត្តមណ្ឌលគិរី : ដំរីចំណាស់មួយក្បាលត្រូវបានងាប់ដោយមិនទាន់ដឹងពីមូលហេតុ ឬអាចងាប់ដោយសារតែវាមានជំងឺខណៈដំរីមួយក្បាលនេះត្រូវបានគេឱ្យដឹងថាមានអាយុប្រមាណ៥០ឆ្នាំហើយ។ ការងាប់របស់ដំរីចំណាស់មួយក្បាលនេះបានធ្វើឱ្យម្ចាស់របស់វាដែលជាជនជាតិដើមភាគតិច “ព្នង” មានការសោកស្តាយស្រណោះយ៉ាងខ្លាំង។ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅឃុំក្រង់តេះ ស្រុកពេជ្រាដា … អាន​បន្ថែម ដំរីអាយុប្រមាណ៥០ឆ្នាំត្រូវបានងាប់ធ្វើឱ្យម្ចាស់ដេកឱបយំទាំងអាឡោះអាល័យ

ចាប់ខ្លួនជនបរទេសជួញដូរគ្រឿងញៀនកូកាអុីនជាង៣តោននៅកូស្តារីកា

អន្តរជាតិ៖ តាមអ្នកសារព័ត៌មាន TTXVN​ដែលប្រចាំការនៅអាមេរិកកណ្តាលបានរាយការណ៍ព័ត៌មានថា កាលពីថ្ងៃទី​២០ ខែកក្កដា ក្រសួងសន្តិសុខជាតិកូស្តារីកាបានប្រកាសថា មានជនបរទេស​៨នាក់ត្រូវបានចាប់ខ្លួន​ពាក់ព័​ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន​ដល់ទៅ​៣,៣តោន​ប្រភេទកូកាអុីន​នៅតំបន់សមុទ្រ Caribe របស់ប្រទេសនេះ​។ ជាក់ស្តែងកាលពីថ្ងៃទី​១៩​ខែកក្កដា កម្លាំងការពារដែនសមុទ្រកូស្តា​រីកា … អាន​បន្ថែម ចាប់ខ្លួនជនបរទេសជួញដូរគ្រឿងញៀនកូកាអុីនជាង៣តោននៅកូស្តារីកា

ប្រព័ន្ធការពារមីស៊ីលស៊ីរីវាយស្ទាក់កម្ទេច​មីស៊ីលជាច្រើនគ្រាប់របស់អុីស្រាអែលដែលវាយប្រហារចូលរដ្ឋធានីDamascus

អុីសាអែល៖សារព័ត៌មាន SANA របស់ស៊ីរី​បានផ្សាយថា កម្លាំងទាហានការពារដែនអាកាសស៊ីរីបានវាយស្ទាក់កម្ទេចមីស៊ីលជាច្រើន​គ្រាប់ដែលកម្លាំងទាហានអុីស្រាអែលវាយប្រហារចេញពីតំបន់ខ្ពង់រាបហ្គោឡែនចូលទៅកាន់រដ្ឋធានីរបស់ស៊ីរី​។
កាលពីថ្ងៃទី​២១ ​ខែកក្កដា សារព័ត៌មាន​SANA របស់ស៊ីរីបានផ្សាយថា ទាហានអុីស្រាអែល
បានវាយប្រហារទៅលើទីតាំង​ជាច្រើននៅភាគខាងត្បូងរដ្ឋធានី​Damascus ។ប៉ុន្តែប្រព័ន្ធការពារ របស់ស៊ីរី បានវាយស្ទាក់កម្ទេចមី
ស៊ីលរបស់អុីស្រាអែលជាច្រើនគ្រាប់ផងដែរ​។ ការវាយប្រហារខាងលើរបស់អុីស្រាអែល​បណ្តាលឲ្យទាហានស៊ីរី៧នាក់រងរបួស​និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ផងដែរ។
ចំណែកអង្គការសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេស បានប្រកាសថា យ៉ាងហោចណាស់ក៏មានមីស៊ីលរបស់អុីស្រាអែល​ដល់ទៅ​៥គ្រឿង​បាញ់ចំគោលដៅ​របស់រដ្ឋាភិបាលស៊ីរីស្ថិតនៅតំបន់ភាគខាងត្បូងរដ្ឋធានីដាម៉ាកាស បង្កឲ្យខូចខាត
ទ្រព្យសម្បតិជាច្រើន។
ប្រភពព័ត៌មាន ពី​បណ្តាប្រទេសលោកខាងលិច​បានឲ្យដឹងថា អុីស្រាអែលបានបើកការវាយប្រហារ​ទៅលើគោលដៅដែលអុីរ៉ង់គាំទ្រ។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី នាឆ្នាំ​២០១១មក អុីស្រាអែល​បានបើកការវាយប្រហារ​ទៅលើទឹកដីស៊ីរី​ ជាច្រើនលើក សំដៅទៅកាន់ទីតាំងរបស់កម្លាំងទាហានអុីរ៉ង់ នៅក្នុងទឹកដីស៊ីរី​៕

Continue reading “ប្រព័ន្ធការពារមីស៊ីលស៊ីរីវាយស្ទាក់កម្ទេច​មីស៊ីលជាច្រើនគ្រាប់របស់អុីស្រាអែលដែលវាយប្រហារចូលរដ្ឋធានីDamascus”

ពលរដ្ឋអាល្លឺម៉ង់បើកពិធី«ជប់លៀងកូរ៉ូណា» ប៉ះទង្គិចគ្នាជាមួយប៉ូលិស ធ្វើឱ្យមនុស្ស​៣៩នាក់ត្រូវចាប់ខ្លួន

យ៉ាងហោចណាស់ក៏មានមនុស្ស ៣៩នាក់ដែរត្រូវបានចាប់ខ្លួន​ ពាក់ព័ន្ធនឹងការវាយប្រហារ គប់ដបទឹកទៅលើកម្លាំងប៉ូលិស នៅក្នុងពិធី«ជប់លៀង​កូរ៉ូណា»​ដែលមានការចូលរួមពីក្រុមយុវជនរាប់ពាន់នាក់ នៅកណ្តាលទីក្រុង ហ្វ្រង់ហ្វើត ប្រទេសអាល្លឺម៉ង់។ នៅក្នុងការប៉ះទង្គិចគ្នានោះ​ក៏មាន​មន្ត្រីប៉ូលិស​៥នាក់​រងរបួសដែរនាវេលាម៉ោង​៣ទៀបភ្លឺ​ ក្រោយពីកម្លាំងសន្តិសុខបានចូលទៅរារាំងរហូតមានការប៉ះទង្គិចគ្នានៅក្នុងតំបន់ … អាន​បន្ថែម ពលរដ្ឋអាល្លឺម៉ង់បើកពិធី«ជប់លៀងកូរ៉ូណា» ប៉ះទង្គិចគ្នាជាមួយប៉ូលិស ធ្វើឱ្យមនុស្ស​៣៩នាក់ត្រូវចាប់ខ្លួន

ក្រុមចោរសមុទ្រតំបន់អាហ្វ្រិកខាងលិចចាប់នាវិកនិងនាវាដឹកប្រេងរបស់ប្រទេសក្រិច

នាវាដឹកប្រេង MV Curacao ត្រូវក្រុមចោរសមុទ្រនៅតំបន់​អាហ្វ្រិកខាងលិចវាយប្រហារ​នៅតំបន់ឆ្នេរសមុទ្រ​Benin ​មានចម្ងាយប្រមាណ​៣០០គីឡូម៉ែត្រ​។ ក្នុងចំណោមនាវិក​១៩នាក់នៅលើនាវានោះ មាន​១៣នាក់​ជាជនជាតិ រុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានក្រុមចោរសមុទ្រ​ចាប់ធ្វើជាចំណាប់ខ្មាំង។ ក្រុមហ៊ុន … អាន​បន្ថែម ក្រុមចោរសមុទ្រតំបន់អាហ្វ្រិកខាងលិចចាប់នាវិកនិងនាវាដឹកប្រេងរបស់ប្រទេសក្រិច

វាយប្រហារគ្រាប់បែកនៅស៊ីរី ស្លាប់និងរបួស​៩០នាក់

មានករណីវាយប្រហារដោយគ្រាប់បែកបង្កៃនៅក្នុងរថយន្ត កើតឡើងនៅតំបន់ Azaz ភាគខាងលិចប្រទេសស៊ីរី បណ្តាលឲ្យមនុស្ស​៩០នាក់ស្លាប់និងរបួស​។ ការវាយប្រហារកើតឡើងនៅថ្ងៃទី​១៩ ខែកក្កដា ស្ថិតនៅក្នុងភូមិ Siccu តំបន់Azaz … អាន​បន្ថែម វាយប្រហារគ្រាប់បែកនៅស៊ីរី ស្លាប់និងរបួស​៩០នាក់

លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីជាច្រើនរូបពាក់ព័ន្ធ​គម្រោងសាងសង់មន្ទីរពេទ្យ

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​២០​ខែកក្កដា បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានបញ្ជាឲ្យដកតំណែង​មន្ត្រីមួយចំនួនពាក់ព័ន្ធនឹងគម្រោង​សាងសង់មន្ទីរពេទ្យនៅក្នុងប្រទេសនេះ។ នេះជាការសម្រេចដ៏កម្ររបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង​ ហើយមូលហេតុដែលនាំឱ្យឈានដល់ការ ដកតំណែងនេះគឺដោយសារតែមន្ត្រីទាំងនោះអំពាវនាវដល់ពលរដ្ឋឱ្យជួយបរិច្ចាគធនធានដើម្បីសាងសង់​មន្ទីរពេទ្យ​។ សកម្មភាពទាំងនោះធ្វើឲ្យលោកគីម … អាន​បន្ថែម លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីជាច្រើនរូបពាក់ព័ន្ធ​គម្រោងសាងសង់មន្ទីរពេទ្យ

ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌូលឡាស៊ីស ដែលមានជន្មាយុ ៨៤ព្រះវស្សា បានយាងចូលមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះថា ព្រះចៅ សាល់ម៉ាន់ ប៊ីនអាប់ឌូលឡាស៊ីស … អាន​បន្ថែម ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌូលឡាស៊ីស ដែលមានជន្មាយុ ៨៤ព្រះវស្សា បានយាងចូលមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព

ក្នុងរយៈពេល​៥ថ្ងៃមានសមាជិកគណៈរដ្ឋមន្ត្រីថៃ​៥រូប​លាលែងចេញពីតំណែង

នៅថ្ងៃទី​២០​ ខែកក្កដានេះ លោក​Tewan Liptapanlop ប្រធានការិយាល័យនាយរដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានសម្រេចលាលែងចេញពីតំណែងនៅថ្ងៃទី ២០​ខែកក្កដានេះ។ ការលាលែងពីតំណែងរបស់លោក ក្លាយជាមន្ត្រីទី៥ហើយក្នុងជួរគណៈរដ្ឋមន្ត្រីថៃ​ដែលបានលាលែងចេញពីតំណែង ក្នុងរយៈពេល​៥ថ្ងៃកន្លងមក។ … អាន​បន្ថែម ក្នុងរយៈពេល​៥ថ្ងៃមានសមាជិកគណៈរដ្ឋមន្ត្រីថៃ​៥រូប​លាលែងចេញពីតំណែង