កិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកត្រូវបានបំផ្លាញដោយមិនដឹងថាភាគីណាមួយជាអ្នកធ្វើបំពាន់មុននោះឡើយដោយភាគីចូលរួមអនុវត្តបទឈប់បាញ់នោះតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាអ្នកនោះជាអ្នកធ្វើខុសមុន។ ដោយសារតែបទឈប់បាញ់មិនមានប្រសិទ្ធិភាពដោយភាគីពាក់ព័ន្ធបានចុះកិច្ចព្រមព្រៀងមិនដឹងជាប៉ុន្មានលើកប៉ុន្មានសាហើយទេដែលគេផ្តួចផ្តើមឱ្យមានបទឈប់បាញ់ជានិរន្តមួយសម្រាប់បិទបញ្ចប់ សង្គ្រាមស៊ីរីតាំងពីឆ្នាំ២០១១មក។នៅពេលនេះបារាំង បានទទួលកត់ត្រាព័ត៌មានដែលរុស្ស៊ី អ៊ីរ៉ង់តួកគីនិងស៊ីរីចុះកិច្ចព្រមព្រៀងបង្កើតតំបន់សុវត្ថិភាព នៅលើទឹកដីស៊ីរី។ប៉ុន្តែសម្រាប់បារាំងដើម្បីឱ្យផែនការដែលមានទិសដៅស្តារបទឈប់បាញ់មានប្រសិទ្ធភាពយូរអង្វែងបាន គេត្រូវតែមានការតាមដានអន្តរជាតិ។ តាមគំនិត រុស្ស៊ីចង់ឱ្យមានបទឈប់បាញ់តាមតំបន់ដែលយន្តហោះរុស្ស៊ីនិងស៊ីរីលែងអាចហោះហើរឆ្លងកាត់បាន។ … អានបន្ថែម ដើម្បីសន្តិភាព ស៊ីរីត្រូវតែមានការតាមដានជាលក្ខណៈអន្តរជាតិ «លើបទឈប់បាញ់»