គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves
លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves នៅថ្ងៃទី២៣ មករានេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកនេះ។ ក្លិបយក្សអេស្ប៉ាញ Real Madrid បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយប្រកាសថា បុរសវ័យ៤៨ឆ្នាំ Zinedine Zidane មានផ្ទុកជំងឺ Covid-19 ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពរបស់គាត់ ឬផលប៉ះពាល់ណាមួយសម្រាប់ក្រុមដែលកំពុងលេងនោះទេ។ លោក Zidane កំពុងរងសម្ពាធចំពោះលទ្ធផល និងការប្រកួតមិនល្អរបស់ក្រុម Real Madrid រួមទាំងការបរាជ័យក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃពុធដោយប្រកួតចាញ់ក្រុមនៅលីគទី៣ Alcoyano ។ … អានបន្ថែម គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves
