កីឡាករវាយតឺន្នីសលេខ៧ពិភពលោក Zverev ទៅលេងនៅ​ Mexico Open

អ្នករៀបចំព្រឹត្តិការណ៍បាននិយាយថា កីឡាករលេខ៧ពិភពលោកសញ្ជាតិអាឡឺម៉ង់គឺ Alexander Zverev បានបញ្ជាក់ពីការចូលរួមរបស់គាត់នៅក្នុងព្រឹត្តិការណ៍ Mexico Open ឆ្នាំ២០២១ ។ កីឡាករវ័យ២៣ឆ្នាំរូបនេះគឺជាកីឡាករកំពូលទាំង១០នាក់ដំបូងដែលបានប្តេជ្ញាចិត្តចូលរួមព្រឹត្តិការណ៍ ATP 500 ដែលនឹងត្រូវលេងនៅទីក្រុងAcapulco នៃតំបន់រមណីយដ្ឋានប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែកុម្ភៈ។ ប្រធានរៀបចំការប្រកួតលោក Raul Zurutuza បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “បន្ទាប់ពីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ វាជាកិត្តិយសនិងសេចក្តីរីករាយដែលអាចបញ្ជាក់បានថា Alexander Zverevនឹងមកដល់ទីក្រុង Acapulco” ។ សូមបញ្ជាក់ថា Zverev ធ្លាប់ជាជើងឯករងក្នុងព្រឹត្តិការណ៍ Mexico Open កាលពីឆ្នាំ២០១៩ ដោយបានចាញ់នឹងកីឡាករ Nick Kyrgiosរបស់អូស្ត្រាលីនៅវគ្គផ្តាច់ព្រ័ត្រ។ គាត់ក៏ជាអ្នកឈ្នះចុងក្រោយក្នុងព្រឹត្តិការណ៍ US Open កាលពីខែមុនដែលជាការបញ្ចប់ដ៏ល្អបំផុតរបស់គាត់នៅក្នុងកម្មវិធី Grand Slam ដោយចាញ់កីឡាករសញ្ជាតិអូទ្រីស Dominic Thiem ចំនួន៥សិត ៕ដោយ៖ភារៈ … អាន​បន្ថែម កីឡាករវាយតឺន្នីសលេខ៧ពិភពលោក Zverev ទៅលេងនៅ​ Mexico Open

Man Utd បានបំបែកកំណត់ត្រាឈ្នះរបស់ក្លិប ខណៈ Barcelona និងJuventus ទទួលបានជ័យជម្នះក្នុងវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League

ក្រុមបិសាចក្រហម Manchester United, Barcelona និងក្រុមសេះបង្កង់ Juventus សុទ្ធសឹងតែទទួលបានជ័យជំនះក្នុងយុទ្ធនាការប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League របស់ពួកគេនៅពេលដែលជាវគ្គប្រកួតចែកពូល។ ការប្រកួតដ៏សំខាន់កាលពីថ្ងៃអង្គារបានធ្វើឲ្យមានការប៉ះទង្គិចធ្ងន់ៗចំនួនពីរលើកក្នុងការប្រកួតវគ្គចែកពូលនៃពូល H ខណៈដែលក្រុម Man United បានផ្តួលក្រុម Paris Saint-Germain ក្នុងលទ្ធផល ២-១ ដោយសារការធ្វើបានចុងម៉ោងរបស់កីឡាករ Marcus Rashford ។ គ្រាប់ចុងក្រោយរបស់ខ្សែប្រយុទ្ធឆ្នើមអង់គ្លេសរូបនេះបានជួយឲ្យក្លិបឈ្នះគូប្រកួតក្រៅទឹកដីរបស់ខ្លួន។ ជ័យជំនះនេះមានន័យថា ក្រុមបិសាចក្រហមដែលបច្ចុប្បន្ននេះក៏បានស៊ុតបាល់បញ្ចូលទីបានចំនួន៩ គ្រាប់ផងដែរនៅក្នុងការប្រកួត Champions League ដោយសារកំហុសរបស់ Anthony Martial ដែលបានឈ្នះការប្រកួតក្រៅដីចំនួន១០លើកជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់ជាលើកដំបូងរបស់ក្លិប។ ខ្សែបម្រើ Bruno Fernandes បានបើកការស៊ុតបាល់បញ្ចូលទីដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់គេសម្រាប់ក្រុមបិសាចក្រហម។ … អាន​បន្ថែម Man Utd បានបំបែកកំណត់ត្រាឈ្នះរបស់ក្លិប ខណៈ Barcelona និងJuventus ទទួលបានជ័យជម្នះក្នុងវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League

មន្ត្រីកំពូលរបស់សហព័ន្ធបាល់ទាត់ឆេកលាឈប់ពីតំណែង និងអ្នកផ្សេងទៀតត្រូវបានបណ្តេញចេញដោយសាររឿងពុករលួយ

សមាគមបាល់ទាត់ប្រទេសឆេកបានបណ្តេញគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ខ្លួនកាលពីថ្ងៃអង្គាររួមទាំងប្រធាន លោក Jozef Chovanecបន្ទាប់ពីប៉ូលិសបានឆ្មក់ចូលទីស្នាក់ការសហព័ន្ធបាល់ទាត់ឆេក (FA) និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស ដោយបានចោទប្រកាន់មនុស្ស២០ នាក់ពីបទពុករលួយ។ អនុប្រធាន FA ឆេកលោក Roman Berbr ដែលស្ថិតក្នុងចំណោមមនុស្ស២០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំការប្រកួតទុកជាមុន និងបទពុករលួយកាលពីថ្ងៃសុក្រសប្តាហ៍មុនបានចុះចេញពីតំណែង ដោយគាត់កំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស។ ប្រធានក្រុមសហព័ន្ធបាល់ទាត់ឆេកលោក Martin Malik បានធ្វើសន្និសីទកាសែតថា លោក Roman Berbr មានវ័យ៦៦ឆ្នាំដែលជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យបាល់ទាត់ឆេកបានលាលែងពីតំណែង តាមរយៈមេធាវីរបស់គាត់ភ្លាមៗមុនពេលការប្រជុំវិសាមញ្ញរបស់សមាគមបាល់ទាត់ប្រទេសចាប់ផ្តើម។ លោក Martin Malik បានបន្តថា “យើងទាំងអស់គ្នាដែលសកម្មនៅក្នុងកីឡាបាល់ទាត់ឆេក យើងអនុញ្ញាតឱ្យរឿងនេះកើតឡើង។ ស្ថានភាពដែលយើងកំពុងដោះស្រាយនៅពេលនេះគឺមិនធម្មតាទេ វាគឺជាការវាយប្រហារប្រឆាំងនឹងខ្លឹមសារនៃវិស័យបាល់ទាត់។ ខ្ញុំមិនអាចប្រាប់ថាតើផលប៉ះពាល់នឹងធំប៉ុនណានោះទេ”។ លោក Martin Malik បន្ថែមថា សមាគមនឹងសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសដើម្បីបង្កើតអង្គភាពពិសេសមួយផ្តោតលើការការពារការកំណត់លទ្ធផលស្រដៀងជាមួយសមាជិករបស់ UEFA ផ្សេងទៀតហើយសមាគមបាល់ទាត់ឆេកបានជូនដំណឹងដល់ UEFA អំពីស្ថានភាពនេះរួចហើយ។ … អាន​បន្ថែម មន្ត្រីកំពូលរបស់សហព័ន្ធបាល់ទាត់ឆេកលាឈប់ពីតំណែង និងអ្នកផ្សេងទៀតត្រូវបានបណ្តេញចេញដោយសាររឿងពុករលួយ

ក្របខ័ណ្ឌ Premier League រកឃើញមនុស្ស៨នាក់ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

ក្របខ័ណ្ឌអង់គ្លេស Premier League បានប្រកាសថា មនុស្ស៨នាក់បានវិលត្រឡប់មកវិញនូវលទ្ធផលជាវិជ្ជមាននៅក្នុងការធ្វើតេស្តរកឃើញជំងឺCOVID-19 របស់ខ្លួនដែលបានធ្វើឡើងលើកីឡាករ និងបុគ្គលិកកាលពីសប្តាហ៍មុន។ បុគ្គលដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19នឹងនៅដាច់ដោយឡែកខ្លួនឯងរយៈពេល១០ថ្ងៃ។ នៅក្នុងក្របខ័ណ្ឌ Premier League ថ្ងៃនេះអាចបញ្ជាក់បានថា រវាងថ្ងៃចន្ទទី១២ ខែតុលាដល់ថ្ងៃអង្គារទី២០ ខែតុលាកីឡាករ និងបុគ្គលិកក្លិបចំនួន១.៥៧៥ នាក់ត្រូវបានធ្វើតេស្តសាកល្បងលើរកជំងឺ COVID-19 ក្នុងនោះមានការសាកល្បងគឺមានលទ្ធផលវិជ្ជមានថ្មីចំនួន៨នាក់។ មនុស្សសរុបចំនួន៤២នាក់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ក្នុងការធ្វើតេស្តចំនួន៧លើកចាប់តាំងពីយុទ្ធនាការរដូវកាលថ្មីបានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មានការឆ្លងជំងឺ COVID-19 ជាង៧៥០.០០០និងការស្លាប់ជាង៤៣.០០០នាក់នៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែប្រកួតបាល់ទាត់សម្រាប់រដូវថ្មីបានបើកដំណើរការឡើងវិញបន្ទាប់ពីពន្យារពេលចាប់តាំងពីការផ្ទុះរាលដាលជំងឺនេះកាលពីខែមីនាមក ៕ ដោយ៖ភារៈ     អាន​បន្ថែម ក្របខ័ណ្ឌ Premier League រកឃើញមនុស្ស៨នាក់ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

បែកធ្លាយបញ្ជីឈ្មោះកីឡាករដែលជាក្តីសុបិនឈ្នះពាន Ballon d’Orឆ្នាំ២០២០

ទោះបីជាការប្រកាសពីអ្នកដែលឈ្នះពានរង្វាន់ Ballon d’Or មិនទាន់ដំណើរសម្រាប់ឆ្នាំ២០២០ ក៏ដោយក៏មានការធ្វើបច្ចុប្បន្នភាពទៅនឹងគម្រោងក្តីស្រមៃរបស់កីឡាករដែលឈ្នះ Ballon d’Or ជាមួយនឹងបញ្ជីឈ្មោះដែលបានប្រកាសនៅលើសារព័ត៌មានផ្សេងៗ។ កាលពីថ្ងៃចន្ទគេបានឃើញការចេញផ្សាយនូវបញ្ជីឈ្មោះបេក្ខជនដែលមានសក្តានុពលជាច្រើនដែលរួមមានទាំងឈ្មោះកីឡាករល្បីៗក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរដោយមាន Lionel Messi, George Best និង Stanley Matthews ឈរជួរមុខសម្រាប់តំណែងនៅខ្សែប្រយុទ្ធស្លាបស្តាំ។ ទស្សនាវដ្តីបាល់ទាត់បារាំងបានចេញបញ្ជី ហើយបន្តមានគោលបំណងបង្កើតជាប្រវត្តិសាស្រ្តដែលបានបង្ហាញពីសមិទ្ធផលរបស់កីឡាករបាល់ទាត់ឆ្នើមមួយចំនួនដែលមិនធ្លាប់មានមកបង្ហាញដើម្បីជាក្តីស្រមៃសង្ឃឹមឈ្នះពាន Ballon d’Or ឆ្នាំនេះ។ ស្របតាមទំរង់នៃដំណើរការបោះឆ្នោតសហព័ន្ធបាល់ទាត់បារាំងបានបែងចែកជា៣ ផ្នែកគឺកីឡាករលេងស្លាបឆ្វេង កីឡាករលេងស្លាបកណ្តាលនិងកីឡាករលេងស្លាបស្តាំ។ ខាងក្រោមនេះគឺក្នុងប្រភេទនីមួយៗមានអ្នកលេង១០នាក់ដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំងចុងក្រោយ៖ កីឡាករលេងស្លាបស្តាំ៖ Beckham, Jairzinho, … អាន​បន្ថែម បែកធ្លាយបញ្ជីឈ្មោះកីឡាករដែលជាក្តីសុបិនឈ្នះពាន Ballon d’Orឆ្នាំ២០២០

កីឡាករសំខាន់ៗ៣នាក់របស់ក្រុមបិសាចក្រហមអាចនឹងមិនបានចូលរួមពេលប៉ះ PSG យប់នេះ

កីឡាករសំខាន់ៗ៣រូបរបស់ក្រុមបិសាចក្រហម Manchester United អាចនឹងមិនបានបង្ហាញខ្លួននៅទឹកដីបារាំងទេ ដោយប្រធានក្រុមកីឡាករHarry Maguire, ខ្សែប្រយុទ្ធ Mason Greenwood និងកីឡាករចំណូលថ្មី Edinson Cavani មិនបានធ្វើដំណើរទៅប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះនៅឯទឹកដី Paris St-Germain ទេ។ ខ្សែការពារ Maguire វ័យ២៧ឆ្នាំ រកបាន១គ្រាប់ជួយឲ្យក្រុមទទួលបានជ័យជម្នះ ៤-១ កាលពីថ្ងៃសៅរ៍នៅ Newcastle ប៉ុន្តែ Greenwood អាយុ១៩ឆ្នាំក៏ខកខានការប្រកួតនោះដែរ។ ខ្សែប្រយុទ្ធ Cavani អតីតកីឡាករ PSG ក៏អាចនឹងខកខានក្រោយពីទទួលការហ្វឹកហាត់ចាប់តាំងពីការនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃបានបញ្ចប់។ រីឯខ្សែការពារកណ្តាល Eric Bailly និងខ្សែបម្រើ Jesse Lingard ក៏កំពុងស្រពិចស្រពិលផងដែរ។ អ្នកចាត់ការទូទៅលោក Ole … អាន​បន្ថែម កីឡាករសំខាន់ៗ៣នាក់របស់ក្រុមបិសាចក្រហមអាចនឹងមិនបានចូលរួមពេលប៉ះ PSG យប់នេះ

Wayne Rooney ត្រូវនៅដាច់ដោយឡែកពីគេ១០ថ្ងៃដោយសារប៉ះពាល់អ្នកមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុម Derby County នឹងត្រូវញែកខ្លួនដោយខ្លួនឯងរយៈពេល១០ ថ្ងៃបន្ទាប់ពីមិត្តម្នាក់ដែលបានមកលេងគាត់នៅផ្ទះកាលពីថ្ងៃព្រហស្បតិ៍បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថាគាត់មិនមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩ទេ ប៉ុន្តែនៅតែត្រូវខកខានការប្រកួត៣ប្រកួតបន្ទាប់របស់ Derby County ។ Rooney បានប្រកួតចុងក្រោយក្នុងការបរាជ័យក្នុងលីគ ១-០ ដោយចាញ់ក្រុម Watford កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្លិប Derby County បានអះអាងថា Rooney ត្រូវតែនៅដាច់ដោយឡែកពីគេរហូតដល់ថ្ងៃព្រហស្បតិ៍ទី ២៩ ខែតុលាស្របតាមការណែនាំរបស់អាជ្ញាធរចក្រភពអង់គ្លេស និង EFL ។ មានន័យថា អតីតកីឡាករ Everton និងបិសាចក្រហម Manchester United រូបនេះនឹងមិនអាចចូលរួមសម្រាប់ការប្រកួតដណ្តើមជើងឯក Derby’s Championship ទល់នឹងHuddersfield  នៅថ្ងៃអង្គារ, ប៉ះគូប្រជែង Nottingham … អាន​បន្ថែម Wayne Rooney ត្រូវនៅដាច់ដោយឡែកពីគេ១០ថ្ងៃដោយសារប៉ះពាល់អ្នកមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩

Judd Trump ឈ្នះជើងឯកកីឡាស្នូកឃ័រកម្មវិធី English Open

កីឡាករស្នូកឃ័រលំដាប់លេខ១ពិភពលោក Judd Trump បានបំបាក់កីឡាករអូស្ត្រាលីអូស្ត្រាលី Neil Robertson ក្នុងលទ្ធផល ៩-៨ ដើម្បីដណ្តើមតំណែងជើងឯកនៅកម្មវិធីស្នូកឃ័រ English Open កាលពីចុងសប្តាហ៍មុន។ កីឡាករ Judd Trump បានយកឈ្នះគូប្រកួត ៩–៨ ដោយបានបំបែកកំណត់ត្រាឈ្នះ របស់លោកនៅក្នុងទីក្រុងមីលតុនខេនណេស ប្រទេសអង់គ្លេស។ កីឡាករ Trump បានប្រាប់វេបសាយពិភពស្នូកឃ័រទេសចរណ៍ថា “វាគឺជាការប្រកួតផ្តាច់ព្រ័ត្រដែលមិនគួរឱ្យជឿ ។ ខ្ញុំមិនដែលមានអារម្មណ៍ថា អាចគ្រប់គ្រងបាននោះទេ ព្រោះកីឡាករ Neil លេងស្នូកឃ័រយ៉ាងអស្ចារ្យ និងរកគ្រាប់បានច្រើន។ ខ្ញុំពិតជាត្រូវតែចូលហើយខ្ញុំពិតជាមានមោទនភាពចំពោះវិធីដែលខ្ញុំបានរក្សាខ្លួនខ្ញុំជាមួយគ្នា និងបានយកឈ្នះនៅសិតចុងក្រោយ”។ កីឡាករ Trump បានដណ្តើមបានចំណាត់ថ្នាក់ចំនួន៦ កាលពីរដូវកាលមុន ប៉ុន្តែបានបរាជ័យក្នុងការការពារតំណែងជើងឯកពិភពលោករបស់លោកកាលពីខែសីហា។ ជាមួយគ្នានេះកីឡាករឆ្នើមរបស់ចិន Ding Junhui បានចាញ់កីឡាករជើងចាស់ស្កុតឡេន John Higgins លទ្ធផល៤-១ ដោយមិនបានឈានដល់វគ្គ ១/៤ នៃព្រឹត្តិការណ៍នេះទេ។ … អាន​បន្ថែម Judd Trump ឈ្នះជើងឯកកីឡាស្នូកឃ័រកម្មវិធី English Open

Van Dijk ប្តេជ្ញាថានឹងវិលត្រឡប់មកវិញល្អជាងមុនបន្ទាប់ពីវះកាត់ជង្គង់

ខ្សែការពារឆ្នើមរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk បានប្តេជ្ញាថា នឹងវិលត្រឡប់មកល្អប្រសើរជាងមុន និងស្វាហាប់ជាងមុនបន្ទាប់ពីវះកាត់ជង្គង់រួចរាល់។ ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាខ្សែការពាររូបនេះបានប៉ះពាល់ដល់សរសៃជង្គង់របស់គាត់ ហើយទំនងជាខកខានស្ទើរតែទាំងអស់នៃរដូវកាលនេះ។ កីឡាករជម្រើសជាតិហូឡង់រូបនេះនឹងត្រូវធ្វើការវះកាត់លើការរងរបួសកាលពីប៉ះទង្គិចគ្នានៅពាក់កណ្តាលតង់ទីមួយនៃការប្រកួតស្មើ ២-២ ជាមួយក្រុមEvertonបន្ទាប់ពីការប្រជែងជាមួយអ្នកចាំទី Jordan Pickford របស់ក្រុម Everton ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter កីឡាករ Van Dijk បានថ្លែងថា សូមអរគុណចំពោះការគាំទ្រដែលគាត់បានទទួលនៅពេលដែលគាត់ត្រៀមធ្វើការវះកាត់។ កីឡាកររូបនេះបានសរសេរថា “រសៀលនេះខ្ញុំបានជួបជាមួយអ្នកប្រឹក្សាយោបល់ឈានមុខគេដើម្បីចាប់ផ្តើមដំណើរការរៀបចំផែនការលម្អិតនៃការស្តារនីតិសម្បទារបស់ខ្ញុំបន្ទាប់ពីឧប្បត្តិហេតុកាលពីប្រកួតកន្លងទៅ។ឥឡូវនេះខ្ញុំផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើការជាសះស្បើយរបស់ខ្ញុំ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីត្រឡប់មកវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន”។ កីឡាករ Van Dijk បានបន្តថា “ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាសម្រាប់សារគាំទ្រវាមានន័យថា ជាទឹកប្រាក់ដ៏ច្រើនសម្រាប់ខ្ញុំនិងក្រុមគ្រួសារហើយឥឡូវនេះខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីគាំទ្រមិត្តរួមក្រុមរបស់ខ្ញុំតាមមធ្យោបាយណាមួយដែលខ្ញុំអាចឈានដល់សប្តាហ៍ដ៏ធំខាងមុខ។ ដូចដែលខ្ញុំបានទទួលពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំនឹងត្រឡប់មកវិញ។ សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Kloppកំពុងឈរនៅចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយមាន ១០ពិន្ទុ ចាញ់ក្រុមកំពូលតារាង Everton … អាន​បន្ថែម Van Dijk ប្តេជ្ញាថានឹងវិលត្រឡប់មកវិញល្អជាងមុនបន្ទាប់ពីវះកាត់ជង្គង់

ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan នៅប្រទេសអុីតាលី ខណៈដែលក្រុមនៅ Premier League គឺ Liverpool, Manchester City, Manchester United, Chelsea និង Arsenal នៅអង់គ្លេស។ ប៉ុន្តែក្រុម AC … អាន​បន្ថែម ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅសប្តាហ៍នេះនៅទីក្រុង Cologne ដោយសារតែបញ្ហាត្រគាកដែលធ្វើឲ្យគាត់មិនបានឈរបានយូរពេលប្រកួត។ អតីតកីឡាករលំដាប់ទី១របស់អង់គ្លេសរូបនេះបានដឹងអំពីបញ្ហានេះនៅកម្មវិធីUS Open កាលពីខែមុន។ ការស្គេនមួយត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅចក្រភពអង់គ្លេសបានបង្ហាញពីជំងឺរលាកសាច់ដុំត្រគាកដែលភ្ជាប់ទៅនឹងខ្នង។ កីឡាករ Murray បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថាគាត់បានសំរេចចិត្តដកខ្លួនចេញបន្ទាប់ពីមានការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ហើយគ្រូពេទ្យអះអាងថា មិនអាចឈរបានយូរនោះទេ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំបានព្យាយាមដោះស្រាយវានៅក្នុងការហ្វឹកហាត់ និងនៅក្នុងការប្រកួតហើយជាអកុសលបន្ទាប់ពីការប្រកួតរបស់ខ្ញុំក្នុងសប្តាហ៍នេះវាត្រូវបានឈឺចាប់ឡើងម្តងទៀត។ ខ្ញុំបានហ្វឹកហាត់កាលពីប៉ុន្មានថ្ងៃមុនហើយព្យាយាមគ្រប់គ្រងវា ប៉ុន្តែបន្ទាប់ពីលេងបានពិន្ទុថ្ងៃនេះខ្ញុំបានសំរេចថាវានឹងមិនល្អទេក្នុងការប្រកួត” ។ Murray នឹងត្រូវជួបជាមួយកីឡាករសញ្ជាតិស៊ែប៊ី Danilo Petrovic ក្នុងការប្រកួតជុំទី១។ កីឡាកររូបនេះអាចនឹងស្វែងរកការជំនួសសម្រាប់ព្រឹត្តិការណ៍ Paris Masters ដែលចាប់ផ្តើមនៅពីរសប្តាហ៍ទៀត។ ព្រឹត្តិការណ៍ ATP តែមួយគត់ដែលបានគ្រោងទុកបន្ទាប់ពីនោះគឺជាការប្រកួតថ្មីនៅសប្តាហ៍បន្ទាប់នៅរដ្ឋធានី Sofia របស់ប៊ុលហ្គារី។ ជិតមួយឆ្នាំហើយគិតចាប់តាំងពី Murray បានឈ្នះពានរង្វាន់ European … អាន​បន្ថែម Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

យោងតាមរបាយការណ៍បានលើកឡើងថា កីឡាកររបស់ក្រុមBarcelona ចំនួន៣ នាក់មិនចង់ចុះហត្ថលេខាលើលិខិតពន្យារពេលប្រាក់ឈ្នួលថ្មីឡើយ។ ក្លិបកំពុងតែកាត់បន្ថយការចំណាយបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន RAC1 បានរាយការណ៍ថា សមាជិកក្រុមបាល់ទាត់ បាសេឡូណាដំបូងបានផ្ញើលិខិតបញ្ជាក់មួយទៅក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីបដិសេធការផ្តល់ជូនថ្មីនៃការកាត់ប្រាក់ឈ្នួលរបស់ពួកគេ។ ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ៣ នាក់មិនយល់ស្របជាមួយមិត្តរួមក្រុមរបស់ពួកគេទេ ហើយបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើឯកសារនេះ។ កីឡាករទាំង៣នាក់នោះគឺកីឡាករ Marc-Andre ter Stegen, Frenkie de Jong និង Clement Lenglet ។ ក្លិប Barcelona បានខាតបង់ ២០០ លានអឺរ៉ូកាលពីរដូវកាលមុនដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្តាលឱ្យការប្រកួតត្រូវបិទទ្វារ។ វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីកូវីដ-១៩ ក៏បានជះឥទ្ធិពលដល់ការលក់ទំនិញសម្រាប់ក្លិបបាល់ទាត់ទាំងអស់ផងដែរ។ … អាន​បន្ថែម កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល