Inter Milanសំពងក្រុមShakhtar Donetsk ដោយលទ្ធផល5-0យកកៅអីវគ្គផ្តាច់ព្រ័ត្រ

ក្លិបបាល់ទាត់របស់ប្រទេសអុីតាលីInter Milanដែលដឹកនាំដោយលោក Antonio Conteបានយកឈ្នះលើក្រុម Shakhtar Donetsk ដោយលទ្ធផល5-0​ ក្នុងទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ដើម្បីឡើងទៅប៉ះក្រុម Sevillaនៅវគ្គផ្តាច់ព្រ័ត្រ Europa League។ ​ខ្សែប្រយុទ្ធ Romelu Lukaku និង Lautaro Martinez both រកបាន២គ្រាប់ម្នាក់និងកីឡាករ Danilo D’Ambrosio រកបានមួយគ្រាប់ ជួយឲ្យក្រុមInter Milanបំបាក់ក្រុម ShakhtarDonetskយ៉ាងចាស់ដៃដើម្បីលេងនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រក្នុងទីក្រុង Cologneប្រទេសអាល្លឺម៉ង់។ ​អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហមManchester Unitedកីឡាករstriker Lukaku ស៊ុតបាល់បញ្ចូលទីគ្រប់ការប្រកួតទាំង១០ចុងក្រោយនៅក្នុងកម្មវិធី Europa … អាន​បន្ថែម Inter Milanសំពងក្រុមShakhtar Donetsk ដោយលទ្ធផល5-0យកកៅអីវគ្គផ្តាច់ព្រ័ត្រ

គ្រូInter Milan ថាShakhtar Donetsk គឺជាគូប្រកួតដែលពិបាកយកឈ្នះបំផុត

លោក  Antonio Conte គ្រូបង្វឹករបស់ក្រុម Inter Milanបានថ្លែងនៅក្នុងសន្និសីទការសែតមុនការប្រកួត Europa Leagueយប់នេះថា ក្រុមយក្សរបស់អ៊ុយគ្រែន ShakhtarDonetsk គឺជាគូប្រកួតដែលពិបាកនឹងយកឈ្នះខ្លាំងណាស់។ ​មុនឈានមកដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុម Inter Milanបានទំលាក់ក្រុមអេស្ប៉ាញ Getafe និងជើងខ្លាំងអាល្លឺម៉ង់ Bayer Leverkusen ចំណែកShakhtarក៏បានយកឈ្នះលើក្រុម អាល្លឺម៉ង់Wolfsburg និងជើងខ្លាំងស្វីសBasel ផងដែរ។ … អាន​បន្ថែម គ្រូInter Milan ថាShakhtar Donetsk គឺជាគូប្រកួតដែលពិបាកយកឈ្នះបំផុត

មាន់ខ្នាយមាស Tottenhamទទួលបានអ្នកចាំទី Joe Hart មករួមក្រុម

​អ្នកចាំទី Joe Hart​អតីតកីឡាកររបស់ក្លិប Burnley និងManchester City នឹងផ្លាស់មកចូលរួមក្រុមមាន់ខ្នាយមាសTottenhamដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ។ ​កីឡាករសញ្ជាតិអង់គ្លេសវ័យ៣៣ឆ្នាំនេះ​បានចប់កុងត្រាជាមួយនឹងក្រុម Burnleyកាលពីថ្ងៃទី៣០ខែមិថុនាមកម្លេះ។ ពេល Joe Hartមកលេងឲ្យក្រុមManchester Cityកាលពីឆ្នាំ២០១៦ គាត់ពុំសូវបានលេងជាប់លាប់ក្រោមការដឹកនាំរបស់លោក Pep Guardiolaឡើយ ហើយត្រូវបានក្លិបអុីតាលី Torino  និងក្លិបអង់គ្លេស West … អាន​បន្ថែម មាន់ខ្នាយមាស Tottenhamទទួលបានអ្នកចាំទី Joe Hart មករួមក្រុម

Sevillaទំលាក់បិសាចក្រហម Man United កក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រEuropa League

​ក្លិបបាល់ទាត់Sevillaរបស់ប្រទេសអេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីEuropa League ក្រោយពួកគេយកឈ្នះលើក្រុម បិសាចក្រហម Manchester Unitedរបស់អង់គ្លេសដោយលទ្ធផល ២-១។ ​ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងទីក្រុងCologne ប្រទេសអាល្លឺម៉ង់ ក្លិបបិសាចក្រហមមានឱកាសនាំមុខមុនដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករBruno Fernandesនៅនាទីទី៩នៃតង់ទីមួយ។ ​ប៉ុន្តែអតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហមLiverpoolកីឡាករSuso បានជួយក្រុមSevillaតាមស្មើវិញដោយស៊ុតបាល់បញ្ចូលទីទៅលើបិសាចក្រហមនៅនាទីទី២៦វិញ។ ​Manchester … អាន​បន្ថែម Sevillaទំលាក់បិសាចក្រហម Man United កក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រEuropa League

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ «គេហទំព័រនគរដ្រេហ្គន » សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League … អាន​បន្ថែម សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

កីឡាករក្លិប Aberdeen ត្រូវបានពិន័យចំពោះការរំលោភលើពិធីសារការពារជំងឺកូវីដ-១៩

កីឡាកររបស់ក្រុម Aberdeen នៅលីកកំពូលស្កុតឡេនចំនួន៨នាក់ដែលបានរំលោភលើពិធីសារលើការការពារជំងឺកូវីដ–១៩ និងបានជំរុញឲ្យការប្រកួតលីកចំនួន៣ប្រកួតត្រូវបានពន្យារពេល ដែលត្រូវបានសហព័ន្ធបាល់ទាត់ស្កុតឡេនស្តីបន្ទោស និងត្រូវពិន័យចំពោះការរំលោភនេះ។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា កីឡាករបានទៅលេងក្នុងភោជនីយដ្ឋាន និងបារមួយកន្លែងកាលពីថ្ងៃទី០១ ខែសីហាដោយរំលោភលើពិធីសារពីការការពារជំងឺកូវីដ–១៩ផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗ … អាន​បន្ថែម កីឡាករក្លិប Aberdeen ត្រូវបានពិន័យចំពោះការរំលោភលើពិធីសារការពារជំងឺកូវីដ-១៩

រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League

ការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយបានបញ្ចប់ហើយកាលពីយប់មិញ ដោយរកឃើញ៤ក្រុមចុងក្រោយ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ១ភាគ៤ផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ UEFA Champions League រដូវកាល២០១៩-២០២០។ ក្រុម … អាន​បន្ថែម រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League

Barcelona ​សម្រេច​ដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់

ក្រុម FC Barcelona ​បាន​សម្រេច​បណ្ដេញគ្រូបង្វឹកលោក Setienចេញហើយ ក្រោយពីការចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Bayern Munich ​ក្នុង​លទ្ធផល ៨–២ កាលពីយប់មុិញក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុម។ លោក Setien ​រង​សម្ពាធ​តាំង​ពី​ដឹក​នាំ​ក្រុម Barcelona ​ឈរ​នៅ​កំពូល​តារាង La Liga ​រហូត​ធ្លាក់​មក​លេខ​២​វិញដោយខកខានលើកពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ក្លិប​ផ្ដល់​ឱកាស​ឱ្យ​លោក​ទៀត​ដើម្បី​ដឹកនាំប្រកួតក្របខ័ណ្ឌ UEFA Champions League។ប៉ុន្តែលទ្ធផលមិនបានគាប់ប្រសើរសោះដោយ​ចាញ់ Bayern Munich ​យ៉ាង​អាម៉ាស់​ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយ ហើយក៏សម្រេចបញ្ចប់តំណែង​របស់​លោក បើទោះបី​នៅ​សល់​កុងត្រា​ជាង​២​ឆ្នាំ​ទៀត​ក៏​ដោយ។ ​លោក Setien ​ទើប​តែ​ដឹក​នាំក្រុម Barcelona ​បាន​តែ៧​ខែ​ប៉ុណ្ណោះក្រោយចាញ់​ក្រុម Bayern Munich ​បាន​ដោយដឹងជាមុន​ថា “​ការ​ប្រកាស​មួយ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ ​ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​មិន​ខាន​ក្នុង​ក្លិប Barcelona ​។ … អាន​បន្ថែម Barcelona ​សម្រេច​ដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់

Djokovic បញ្ជាក់ពីការចូលរួមការប្រកួតរបស់លោកក្នុងកម្មវិធី US Openក្រោយពេលជាសះស្បើយពីជំងឺកូវីដ-១៩

ម្ចាស់ជើងឯកកីឡាវាយតឺន្នីសកម្មវិធី US Open ៣សម័យកីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ីបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កនៅខែនេះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសWestern & Southern Open និង US Open ។ កីឡាករ Novak Djokovic បាននិយាយក្នុងបទសម្ភាសន៍មួយថា “ខ្ញុំពិតជារីករាយ ហើយខ្ញុំនឹងចូលរួមក្នុងព្រឹត្តិការណ៍ Western & Southern … អាន​បន្ថែម Djokovic បញ្ជាក់ពីការចូលរួមការប្រកួតរបស់លោកក្នុងកម្មវិធី US Openក្រោយពេលជាសះស្បើយពីជំងឺកូវីដ-១៩

អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាលោក Matias Lammens បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្សង់ទីនមិនទាន់សម្រេចចិត្តថា តើបាល់ទាត់ក្នុងស្រុកនឹងត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីអសកម្មប៉ុន្មានខែដោយសារតែជំងឺរាតត្បាតកូវីដ-១៩នៅឡើយទេ។ ក្លិបក្នុងលីគទី១ ត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញកាលពីថ្ងៃទី១០ សីហា ប៉ុន្តែទោះយ៉ាងណាក្រុមមន្រ្តីនៅតែរក្សាបាននូវផែនការដើម្បីចាប់ផ្តើមការប្រកួតឡើងវិញដើម្បីឲ្យទាន់រដូវកាលថ្មី។ លោក Lammens បានប្រាប់សន្និសីទសារព័ត៌មានថា មិនទាន់មានកាលបរិច្ឆេទនៅឡើយទេ វាចាំបាច់ក្នុងការបញ្ជាក់ពីរឿងនេះ។ អ្វីដែលយើងបានបញ្ជាក់គឺការវិលត្រឡប់មកហ្វឹកហាត់ជាក្រុមតូចៗជាមួយកីឡាករ និងការរក្សាគម្លាតរបស់ពួកគេពេលមានបញ្ហាសុខភាព។ លោកបានបន្តថា លោកនឹងជួបនៅសប្តាហ៍ក្រោយជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gines Gonzalez ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ឆេទនៃការត្រឡប់មកវិញសម្រាប់លីគកំពូលរបស់ប្រទេសនៅឡើយទេ។ លោកបានបន្ថែមថា រដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឱ្យបាល់ទាត់ចាប់ផ្តើមឡើងវិញយ៉ាងលឿន ដោយលើកឡើងពីការប្រកួតដែលត្រូវបានផ្អាកជាបន្តបន្ទាប់នៅក្នុងប្រទេសប្រេស៊ីលដែលជាប្រទេសក្នុងតំបន់តែមួយជាមួយអាហ្សង់ទីន ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩។ យោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសអាហ្សង់ទីនមានករណីឆ្លងជំងឺកូវីដ-១៩ជាង២៦៨.០០០នាក់ និងមានអ្នកស្លាប់ជាង ៥០០០នាក់រហូតមកដល់ពេលនេះ … អាន​បន្ថែម អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ

Juventus ចរចាជាមួយក្រុម Roma លើការទិញខ្សែប្រយុទ្ធសញ្ជាតិបូស្នៀ Dzeko

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អុីតាលីបានរាយការណ៍ ដោយយោងតាមប៉ុស្តិ៍ទូរទស្សន៍ Sport Italia TV ថា ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមចរចាជាមួយក្លិប Roma អំពីការទទួលយកប្រធានក្រុម Roma គឺកីឡាករ Edin Dzeko ។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំមកពីប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (ប៊ីអេច) បាននិយាយថា គាត់ចង់ស្នាក់នៅទីក្រុងរ៉ូម ប៉ុន្តែកាលពីសប្តាហ៍មុនក្លិបរបស់គាត់ត្រូវបានដាក់តម្លៃខ្លួនប្រមាណ៥៩១លានអឺរ៉ូ (ប្រហែល៦៩៨លានដុល្លារអាមេរិក) ទៅឱ្យក្រុមហ៊ុនភ្នាក់ងារកីឡាករ Friedkin Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិអាមេរិកឈ្មោះ Thomas Daniel Friedkin ។ … អាន​បន្ថែម Juventus ចរចាជាមួយក្រុម Roma លើការទិញខ្សែប្រយុទ្ធសញ្ជាតិបូស្នៀ Dzeko

ក្របខ័ណ្ឌ Premier League លុបចោលការសម្រាករដូវរងារដោយសារតែខ្លាចស្ទះដល់រដូវកាលថ្មីឆ្នាំ២០២០-២០២១

ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានលុបចោលការឈប់សម្រាករដូវរងាររបស់ខ្លួនសម្រាប់រដូវកាល ២០២០-២០២១ ដោយសារតែខ្លាចមានការកកស្ទះនៃការប្រកួតដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យុទ្ធនាការប្រកួតនាពេលខាងមុខនេះនឹងមានរយៈពេលខ្លីជាងរដូវធម្មតាចំនួន៥សប្តាហ៍ដោយសារតែការប្រកួតរដូវកាលឆ្នាំ២០១៩-២០២០បានពន្យារពេលយូរពេក។ កាលពីរដូវកាលមុនក្រុមនីមួយៗមានមួយមានពេលសម្រាកមួយសប្តាហ៍ពេញនៅខែកុម្ភៈ ប៉ុន្តែសម្រាប់ការបន្តមិនសម្រាកនេះត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេសអះអាងថា វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្លិប និងប្រទេសមុនពេលយុទ្ធនាការយូរ៉ូ ឆ្នាំ២០២០ របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលព្រឹត្តិការណ៍យូរ៉ូ២០២០ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១។ ក្តីសង្ឃឹមនៃការសម្រាកប្រហាក់ប្រហែលគ្នាមុនពេលព្រឹត្តិការណ៍យូរ៉ូមកដល់ដែលបានគ្រោងទុក ត្រូវបានលុបចោលវិញដោយសារតម្រូវការក្នុងការប្រកួតប្រជែងកីឡាបាល់ទាត់នៅក្នុងស្រុកមានរហូតដល់៣កម្មវិធីបូករួមនឹងការប្រកួតលក្ខណៈអន្តរជាតិ និងជម្រុះយូរ៉ូផងដែរ ៕ដោយ៖ភារៈ អាន​បន្ថែម ក្របខ័ណ្ឌ Premier League លុបចោលការសម្រាករដូវរងារដោយសារតែខ្លាចស្ទះដល់រដូវកាលថ្មីឆ្នាំ២០២០-២០២១