ក្រុម An Hue Shang hue លើកពានរង្វាន់បាល់បោះបាយ័នអ៊ែរឡាញលើកទី២ឆ្នាំ២០១៦

ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់ការ ប្រកួតដ៏ស្វិតស្វាញអស់រយៈពេល២៤ សប្តាហ៍កន្លងទៅ ក្នុងការប្រកួតកីឡាបាល់បោះដណ្តើមពានរង្វាន់បាយ័នអ៊ែរឡាញលើកទី២ឆ្នាំ២០១៦ដែលបានដំណើរតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ហើយបាន បញ្ចប់់កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ។ Continue reading “ក្រុម An Hue Shang hue លើកពានរង្វាន់បាល់បោះបាយ័នអ៊ែរឡាញលើកទី២ឆ្នាំ២០១៦”

ក្រសួងធនធានទឹកនិងឧតុនិយម ៖ ការងារអនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម (ជំហានទី ៦) សម្រេចលទ្ធផលបានប្រមាណ ៥០ភាគរយហើយ

ខេត្តបន្ទាយមានជ័យ៖ គិតមកត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ ការងារអនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម (ជំហានទី ៦) សម្រេចលទ្ធផលបានប្រមាណ ៥០ភាគរយហើយ ។ Continue reading “ក្រសួងធនធានទឹកនិងឧតុនិយម ៖ ការងារអនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម (ជំហានទី ៦) សម្រេចលទ្ធផលបានប្រមាណ ៥០ភាគរយហើយ”

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២

ខណ្ឌប្ញស្សីកែវ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលម៉ូដែន ៥ ស្ថិតក្នុងសង្កាត់ប្ញស្សីកែវ សាលាខណ្ឌឫស្សីកែវ បានថៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២ ។ Continue reading “វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២”

អធិការបតីអាល្លឺម៉ង់ ព្រមានថា​នឹងមានប្រទេស​៥ទៀតអាចនឹងចាកចេញពីអឺរ៉ុប

អធិការបតីអាល្លឺម៉ង់លោកស្រី​Angela Merkel បានព្រមានថា​នឹងមានប្រទេស​៥ទៀត​ ដើរតាមគន្លងអង់គ្លេស ទទួលឥទ្ធិពលពី​Domino Brexit អាចនឹងបោះឆ្នោតចាកចេញពីអីរ៉ុបបន្តទៀត។ Continue reading “អធិការបតីអាល្លឺម៉ង់ ព្រមានថា​នឹងមានប្រទេស​៥ទៀតអាចនឹងចាកចេញពីអឺរ៉ុប”

មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប ឧទ្យានជាតិភ្នំគូលែន ចូលរួមដាំកូនឈើនៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិខ្លាឃ្មុំ

ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប ឧទ្យានជាតិភ្នំគូលែន ប្រជាពលរដ្ឋសហគមន៍តំបន់ការពារភុូមិខ្លាឃ្មុំ ក្រោមការចូលរួមពីលោក យិន គឹមស៊ាន រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប។ Continue reading “មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប ឧទ្យានជាតិភ្នំគូលែន ចូលរួមដាំកូនឈើនៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិខ្លាឃ្មុំ”

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសវនាការនិងសម្តែងការគួរសម

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៦ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ថងលួន ស៊ីសូលីដ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសវនាការនិងសម្តែងការគួរសម នៅវិមានរដ្ឋសភា។ Continue reading “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសវនាការនិងសម្តែងការគួរសម”

ប្រជាពលរដ្ឋជាង ១០០នាក់មកពីគ្រប់បណ្ដាលខេត្តធ្វើការតវ៉ានៅមុខក្រុមហ៊ុន EBC ក្រោយចាញ់បោកលុយអស់រាប់លានដុល្លារ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋដែលនាំគ្នាមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាប្រមាណជាង ១០០នាក់ បានមកប្រជុំគ្នាធ្វើការតវ៉ានៅមុខក្រុមហ៊ុន EBC ដែលមានទីតំាង ក្នុងអគារជួលមួយកន្លែង ស្ថិតនៅលើ ផ្លូវ៣៣៦ កែង ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងបំណងឲ្យក្រុមហ៊ុន EBC សងប្រាក់ឲ្យពួកគាត់វិញ បន្ទាប់ពីពួកគាត់ត្រូវបានក្រុមហ៊ុនបោកអស់រាប់លានដុល្លារអាមេរិក ។ Continue reading “ប្រជាពលរដ្ឋជាង ១០០នាក់មកពីគ្រប់បណ្ដាលខេត្តធ្វើការតវ៉ានៅមុខក្រុមហ៊ុន EBC ក្រោយចាញ់បោកលុយអស់រាប់លានដុល្លារ”

លោក អូស្មាន ហាស្សាន់៖ នាំអំណោយមនុស្សធម៌របស់អង្គការបារំាង LIFE ចែកជូនអ្នក​ទីទ័ល​ក្រ ខ្មែរអ៊ិស្លាម ១០០គ្រួសារ នៅសង្កាត់ជ្រោយចង្វា

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិ​អភិ​វឌ្ឍន៍មុស្លិមកម្ពុជា បាន​នាំយកអំណោយ​មនុស្ស​ធម៌ក្នុងខែបួសរ៉ាម៉ាឌនរបស់អង្គការបារំាង LIFE  មកចែកជូនបងប្អូនទីទ័លក្រីក្រខ្មែរអ៊ិស្លាម​ចំនួន​១០០គ្រួសារ ស្ថិតនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។​ ពិធីនេះបានធ្វើ​ឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នំា២០១៦ ស្ថិតនៅវិហារអ៊ិស្លាម ភូមិឯករង្សី សង្កាត់ជ្រោយចង្វា។ Continue reading “លោក អូស្មាន ហាស្សាន់៖ នាំអំណោយមនុស្សធម៌របស់អង្គការបារំាង LIFE ចែកជូនអ្នក​ទីទ័ល​ក្រ ខ្មែរអ៊ិស្លាម ១០០គ្រួសារ នៅសង្កាត់ជ្រោយចង្វា”

ភ្លៀងមួយមេនៅរាជធានីភ្នំពេញខ្យល់កន្ត្រាក់បណ្ដាលឲ្យ បាក់រលំដើមឈើ ប៉ាណូ បង្គោលភ្លើង និងរបួសអ្នកដំណើរ២នាក់

ភ្នំពេញ៖ ភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បណ្ដាលឲ្យប៉ាណូផ្សាយពាណិជ្ជកម្មជាច្រើនបានដួលរលំ ជាមួយនឹងដើមឈើ បង្គោលភ្លើង រហូតបង្កឲ្យអ្នកដំណើរ២នាក់រងរបួស ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចុះជួយអន្តរាគមន៍។ Continue reading “ភ្លៀងមួយមេនៅរាជធានីភ្នំពេញខ្យល់កន្ត្រាក់បណ្ដាលឲ្យ បាក់រលំដើមឈើ ប៉ាណូ បង្គោលភ្លើង និងរបួសអ្នកដំណើរ២នាក់”

យកឲ្យលោកស្រោចទឹករំដោះគ្រោះមិនបានប៉ុន្មានម៉ោងផង ជនរងគ្រោះខ្យល់គរដួលផ្កាប់មុខស្លាប់

ខេត្តកណ្តាល៖ ស្ដ្រីម្នាក់បានស្លាប់ដោយដួលផ្កាប់មុខនៅក្នុងបរិវេណវត្តខន្តី កាលពីវេលាម៉ោង៤ និង៣០នាទីទាបភ្លឺថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចព្រះវិហារ ស្ថិតក្នុងភូមិស្លាម៉ាត ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ Continue reading “យកឲ្យលោកស្រោចទឹករំដោះគ្រោះមិនបានប៉ុន្មានម៉ោងផង ជនរងគ្រោះខ្យល់គរដួលផ្កាប់មុខស្លាប់”

មុននេះបន្តិច ដើមឈើមួយដើមបាក់រលំមកលើកណ្តាលផ្លូវសហព័ន្ធរុស្ស៊ី ខណៈមានភ្លៀងធ្លាក់ខ្លាំង

ភ្នំពេញ៖ ដំណើរការចរាចរណ៍ត្រូវកកស្ទះនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានភ្លៀងមួយមេយ៉ាងធំលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឲ្យដើមឈើមួយដើមបាក់រលំមកកណ្តាលផ្លូវ កាលពីម៉ោងប្រមាណ៣រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។ Continue reading “មុននេះបន្តិច ដើមឈើមួយដើមបាក់រលំមកលើកណ្តាលផ្លូវសហព័ន្ធរុស្ស៊ី ខណៈមានភ្លៀងធ្លាក់ខ្លាំង”

លោក សាយ សំអាល់ អនុញ្ញាតឲ្យលោកស្រី Anna Höglund ចូលជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឲ្យលោកស្រី Anna Höglund ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងខណៈដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ Continue reading “លោក សាយ សំអាល់ អនុញ្ញាតឲ្យលោកស្រី Anna Höglund ចូលជួបសម្ដែងការគួរសម និងជម្រាបលា”