កម្មការិនីរោងចក្រ ហ្រ្គែន អីស្ត ហ៊្វូតវែរ អ៊ិនធល ខប ប្រមាណ៨៨នាក់ដួលសន្លប់ក្នុងម៉ោងធ្វើការ

ខេត្តកណ្តាល៖ កម្មការីនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដែលមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី១៣ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល បានដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៨៨នាក់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ។ ពាក់ព័ន្ធករណីដួលសន្លប់នេះត្រូវបានកម្មការីនីរោងចក្រខាងលើនេះនាំគ្នាអះអាងថា បណ្តាលមកពីខ្មោចចូលទៅអុកឡុកក្នុងរោងចក្រ ទាមទារសំណែនផ្លែកឈើចំនួន៧មុខ ។ ដោយឡែកក្រុមគ្រូពេទ្យបញ្ជាក់ថា បណ្តាលមកពីកម្មការីនីហូបចុកមិនគ្រប់គ្រាន់ ទន់ខ្សោយ អស់កម្លាំងកំហែងទើបដួលសន្លប់តាមគ្នាយ៉ាងដូច្នេះ ។ Continue reading “កម្មការិនីរោងចក្រ ហ្រ្គែន អីស្ត ហ៊្វូតវែរ អ៊ិនធល ខប ប្រមាណ៨៨នាក់ដួលសន្លប់ក្នុងម៉ោងធ្វើការ”

អាជ្ញាធរ​រាជធានីភ្នំពេញ៖ ប្រកាសរកដៃគូរពិតប្រាកដមកធ្វើការវិនិយោគំនរសំរាមចំនួន៣៦លានតោន នៅទីលានជើងឯក

ភ្នំពេញ៖ គំនរចាក់សំរាមដ៏ធំនៅទីលានជើងឯក ដែលមានចំនួន៣តំបន់ គឺតំបន់A,B,C លើផ្ទៃដី៣៤ហិកតា ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដែលជាទីលានចាក់សំរាម ថ្មីបន្តពីទីលានចាក់សំរាមស្ទឹងមានជ័យ ក្នុងការចាក់សំរាមដឹកចេញរាជធានីភ្នំពេញប៉ុន្មានឆ្នាំនេះ ត្រូវបានចាក់ពេញ និងមានគំនរខ្ពស់ដូចភ្នំ បច្ចុប្បន្នទីលានតំបន់Aនេះផ្ទុកសំរាមចំនួន៣៦ លានតោន មិនអាចបន្ដចាក់សំរាមបានទៀត ដោយហេតុនេះទើបអាជ្ញាធររាជធានីភ្នំពេញ ធ្វើការអំពាវនាវរកដៃគូរពិតប្រាកដមកធ្វើការវិនិយោគំនរសំរាមនៅទីលានជើងឯកនេះ ។ Continue reading “អាជ្ញាធរ​រាជធានីភ្នំពេញ៖ ប្រកាសរកដៃគូរពិតប្រាកដមកធ្វើការវិនិយោគំនរសំរាមចំនួន៣៦លានតោន នៅទីលានជើងឯក”

ផ្លូវជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង ក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៦៣ (ហៅផ្លូវត្រសក់ផ្អែម) ជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង បានការរិះគន់ចំពោះអាជ្ញាធរខណ្ឌចំការមនចំៗថា មិនបានពិនិត្យពីបញ្ហាសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ នៅតាមចិញ្ចើមផ្លូវ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងឡើយ ដោយសារតែផ្លូវនេះក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ។ Continue reading “ផ្លូវជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង ក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ”

ម្ចាស់ជ័យលាភីការប្រកួតផ្តាច់ព្រ័ត្រចលនាកីឡាអូឡាំពិកឆ្នាំ២០១៦ បានទៅវិទ្យាល័យឥន្ទ្រទេវី

ភ្នំពេញ៖ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាង៣ខែ លើចលនាកីឡាអូឡាំពិចកម្ពុជាឆ្នាំ២០១៦ នៅតាមវិទ្យាល័យនានានៅរាជធានីភ្នំពេញមកកម្មវិធីវិគ្គផ្តាច់ព្រ័ត្របានមកដល់។ ខណៈដែលម្ចាសជ័យលាភីការប្រកួតផ្តាច់ព្រ័ត្រ ចលនាកីឡាអូឡាំពិកឆ្នាំ២០១៦ ត្រូវបានរកឃើញគឺបានទៅវិទ្យាល័យឥន្ទ្រទេវី។ Continue reading “ម្ចាស់ជ័យលាភីការប្រកួតផ្តាច់ព្រ័ត្រចលនាកីឡាអូឡាំពិកឆ្នាំ២០១៦ បានទៅវិទ្យាល័យឥន្ទ្រទេវី”

ខាត់ សុឃីម និង ចន ច័ន្ទលក្ខិណា ប្រកាសចង់ធ្វើដន្លងនឹងគ្នា

ភ្នំពេញ៖ តារាចម្រៀង អ្នកនាង ខាត់ សុឃីម និងតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលអស់អ្នកសិល្បៈ ព្រោះតែអ្នកទាំងពីរបានប្រកាសព្រមគ្នា ក្នុងការធ្វើជាដន្លងផ្សាសាច់ផ្សាឈាមនឹងគ្នា ។ ខាត់ សុឃីមថា ប្រសិនបើអាចនឹងរៀបចំពីមួយភ្ជាប់ពាក្យ ភ្ជាប់សម្តីជាមួយចាស់ទុំសិន ទម្រាំដល់កូនៗពេញរូបពេញរាង ។ Continue reading “ខាត់ សុឃីម និង ចន ច័ន្ទលក្ខិណា ប្រកាសចង់ធ្វើដន្លងនឹងគ្នា”

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី១៨ កក្កដា ២០១៦នេះ និងកម្រិតកម្ពស់គួរប្រុងប្រយ័ត្ន

ដោយ៖ សុវណ្ណារ៉ា អាន​បន្ថែម ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី១៨ កក្កដា ២០១៦នេះ និងកម្រិតកម្ពស់គួរប្រុងប្រយ័ត្ន

រថយន្តដឹកហ្គាសក្រុមហ៊ុន LPG បើកបុករះរបាំងថ្មបាក់អស់ជាច្រើនកង់រួចបន្តបុកទុយោទឹករួមទាំងដើមឈើ បណ្តាលឲ្យរងខូចខាត

ភ្នំពេញ៖ រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនLPGមួយគ្រឿង បានបើកបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់បែកអស់ជិត៣០កង់ ហើយបន្តទៅបុកទុយោទឹកសាធារណៈបណ្ដាលឲ្យបែកហូរទឹកពេញផ្លូវ រួមទាំងបុកបាក់ដើមឈើនៅចញ្ចើមផ្លូវបាក់អស់មួយដើមថែមទៀត តែសំណាងល្អមិនបណ្ដាលឲ្យហ្គេសរថយន្តផ្ទុះឡើងកំុអីអាសន្នធំ ។ Continue reading “រថយន្តដឹកហ្គាសក្រុមហ៊ុន LPG បើកបុករះរបាំងថ្មបាក់អស់ជាច្រើនកង់រួចបន្តបុកទុយោទឹករួមទាំងដើមឈើ បណ្តាលឲ្យរងខូចខាត”

កម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបក្រុមជួញដូរថ្នាំញៀនដ៏ធំ ឃាត់ជនសង្ស័យ៤នាក់រួមទាំងថ្នាំញៀន២កញ្ចប់ធំ អាវុធខ្លីមួយដើម

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខដឹកនាំដោយវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបក្រុមជួញដូរថ្នាំញៀនដ៏ធំ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៤នាក់រួមទាំងថ្នាំញៀន២កញ្ចប់ធំ អាវុធខ្លីមួយដើម និងឧបករណ៍មួយចំនួនទៀត។ Continue reading “កម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបក្រុមជួញដូរថ្នាំញៀនដ៏ធំ ឃាត់ជនសង្ស័យ៤នាក់រួមទាំងថ្នាំញៀន២កញ្ចប់ធំ អាវុធខ្លីមួយដើម”

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងក្លោងទ្វារសំពៅត្រៃយ៍

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងក្លោងទ្វារសំពៅត្រៃយ៍លោក សំពៅត្រៃយ៍ល័ក្ខណ៍ និងបាននាំយកទៀនព្រះវស្សាទៅតំកល់នៅក្នុងមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារសំពៅត្រៃលោក ត្រៃលក្ខណ៍នោះផងដែរ ហើយពិធីនេះក៏មានការចូលរួមពីសំណាក់លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ឧកញ៉ា ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយក៏បានមកចូលរួមក្នុងកម្មវិធីកាន់តែ ធ្វើឲ្យពិធីនេះកាន់តែអធិកអធម ហើយកម្មវិធីនេះបានប្រព្រឹត្តទៅនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ៕

Continue reading “លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងក្លោងទ្វារសំពៅត្រៃយ៍”

លោក លឹម គានហោ ចុះពិនិត្យប្រព័ន្ធស្ទឹងចាស់ នៅស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីសិក្សា និងស្តារឡើងវិញ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៦ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យប្រព័ន្ធស្ទឹងចាស់ ស្ថិតនៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ Continue reading “លោក លឹម គានហោ ចុះពិនិត្យប្រព័ន្ធស្ទឹងចាស់ នៅស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីសិក្សា និងស្តារឡើងវិញ”

អ្នកញៀនថ្នាំនៅហ្វីលីពីន៖ ចេញសារភាព ឬទុកឲ្យប៉ូលិសបាញ់សម្លាប់?

អ្នកជួញដូរនិងប្រើប្រាស់ញៀនគ្រឿងពេលនេះមានជម្រើសតែ២ប៉ុណ្ណោះ គឺទី១ចេញសារភាពចំពោះប៉ូលិស និងទី២ត្រូវតែស្លាប់។ ការអនុវត្តតានតឹងបែបនេះហើយបានធ្វើឲ្យអ្នកញៀនថ្នាំ និងអ្នកជួញដូររហូតដល់ទៅ៦ម៉ឺននាក់ចេញមុខសារភាព ក្រោយរដ្ឋាភិបាលប្រកាសផ្តាច់អហង្កាថា ដោយអនុញ្ញាតឲ្យពលរដ្ឋដែលមានអាវុធបាញ់សម្លាប់អ្នកប្រើប្រាស់និងអ្នកជួញដូរថ្នាំញៀន។ Continue reading “អ្នកញៀនថ្នាំនៅហ្វីលីពីន៖ ចេញសារភាព ឬទុកឲ្យប៉ូលិសបាញ់សម្លាប់?”

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី១៧ កក្កដា ២០១៦នេះ និងកម្រិតកម្ពស់គួរប្រុងប្រយ័ត្ន

ដោយ៖ សុវណ្ណារ៉ា អាន​បន្ថែម ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី១៧ កក្កដា ២០១៦នេះ និងកម្រិតកម្ពស់គួរប្រុងប្រយ័ត្ន