ការនាំចេញរបស់ចិនមានស្ថិរភាពខណៈដែលការនាំចូលវិញធ្លាក់ចុះ

ដោយយោងទៅតាមទិន្នន័យថ្មីបានឱ្យដឹងថា ការនាំចេញរបស់ចិនមានស្ថិរភាព ខណៈដែលការនាំចូលបានធ្លាក់ចុះបន្តិច បន្តួចនៅក្នុងខែមិថុនា ប៉ុន្តែមន្ត្រីគយបានព្រមានពីចក្ខុវិស័យមួយដែលមានភាព អវិជ្ជមានដោយសារតែតម្រូវការទាំងនៅ ក្នុងប្រទេសនិងក្រៅប្រទេសបន្តដាក់ទម្ងន់ទៅលើពាណិជ្ជកម្ម។ Continue reading “ការនាំចេញរបស់ចិនមានស្ថិរភាពខណៈដែលការនាំចូលវិញធ្លាក់ចុះ”

បើទោះជាចិនមានអាវុធការពាររឹងមាំក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

បើទោះបីពេលនេះចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលដោយចិននៅបន្តសកម្មភាពនៅសមុទ្រចិនខាងត្បូងដដែល មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ប្រទេសជិតខាងមិនត្រូវលូកដៃចូលក្នុងវិវាទទាំងនោះឡើយ។ ការដែលចិនមានសកម្មភាពបែបនេះ ដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់។ Continue reading “បើទោះជាចិនមានអាវុធការពាររឹងមាំក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ”

មន្រ្តីកសិកម្មបង្រ្កាបរថយន្តកាមរីនីសាន់និងគោយន្តដឹកជីកសិកម្មជាង៦០គ្រឿងនាំពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងអូរបីជាន់

ខេត្តបន្ទាយមានជ័យ៖ រថយន្តនីសាន់ កាមរី និងគោយន្ត សរុបជាង៦០គ្រឿងដឹកជីកសិកម្មសញ្ញាក្បាលគោត្រូវគេប៉ាន់ ប្រមាណមានចំនួនរាប់សិបតោនគេចពន្ធហាមឃាត់ខុសច្បាប់និងរំលោភកម្មសិទ្ធិ បញ្ញានាំពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រករបៀងអូរបីជាន់គ្រប់គ្រងដោយ អង្គភាពយោធាយោធភូមិភាគ៥ ស្ថិតក្នុង ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនឹងស្រុកគោក ធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបាន មន្រ្តីមន្ទីរកសិកម្មខេត្តចេញបង្រ្កាបនៅ តាមផ្លូវភូមិសាស្រ្តបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីព្រឹករហូតដល់រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦បានជាបន្តបន្ទាប់ ។ ខណៈដែលមធ្យោបាយដឹកជីកសិកម្មទាំងនោះបានធ្វើដំណើរបម្រុងយកទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យ ។ Continue reading “មន្រ្តីកសិកម្មបង្រ្កាបរថយន្តកាមរីនីសាន់និងគោយន្តដឹកជីកសិកម្មជាង៦០គ្រឿងនាំពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងអូរបីជាន់”

ហ្វីលីពីន លើកឡើងពីបញ្ហាសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំ​ ASEM

កាលពីថ្ងៃទី១៥ ខែកក្កដា នៅក្នុងកចិ្ចប្រជុំជាន់ខ្ពស់អាស៊ីអឺរ៉ុប ASEM លើកទី១១ បានបើកដំណើរការជាផ្លូវការក្នុងទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោល ដោយមានការចូលរួមពីមេដឹកនាំអឺរ៉ុប ៣០ប្រទេស និង ២១ប្រទេសនៅទ្វីបអាស៊ី និងសហគមន៍អឺរ៉ុប និងសមាគមអាស៊ាន។ នៅមុនពេលបើកកិច្ចប្រជុំ មេដឹកនាំទាំងអស់បានគោរពវិញ្ញណ្ណខ័ន្ធជនរង្គ្រោះនៅក្នុងហេតុការវាយប្រហារភេរវកម្មដោយរថយន្តនិងបាញ់រ៉ះនៅក្នុងទីក្រុង Nice ប្រទេសបារាំង។ Continue reading “ហ្វីលីពីន លើកឡើងពីបញ្ហាសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំ​ ASEM”

លោក Wayne Ellington និងអ្នកស្រី Sue Wicks ចែករំលែកបទពិសោធន៍យុវជនកម្ពុជា

ភ្នំពេញ៖ លោក Wayne Ellington និងអ្នកស្រី Sue Wicks បានចូលរួមចែករំលែកបទពិសោធន៍និងបង្ហាញពីថ្វីដៃក្នុងការលេងបាល់បោះដល់ក្រុមយុវជនដែលជា កីឡាករកីឡាការិនីបាល់បោះកម្ពុជាដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងតំណាងសហព័ន្ធកីឡាបាល់បោះកម្ពុជារួមជាមួយក្រុមគណៈកម្មការ បច្ចេកទេសមន្ត្រីអាជ្ញាកណ្តាលនិងសិស្សានុសិស្សយ៉ាងច្រើនកុះករកាលពីរសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៦នៅវិមានពហុកីឡដ្ឋានជាតិ ។ Continue reading “លោក Wayne Ellington និងអ្នកស្រី Sue Wicks ចែករំលែកបទពិសោធន៍យុវជនកម្ពុជា”

ជនជាតិចិនព្យាយាមលួចបច្ចេកវិទ្យាអាវុធពីអាមេរិជាប់ពន្ធនាគារ៤ឆ្នាំ

បច្ចេកវិទ្យាអាវុធរបស់អាមេរិកអាចនិយាយបានថា ទំនើបបំផុតនៅលើពិភពលោក ហើយប្រទេសជាច្រើនចង់បានបច្ចេកវិទ្យាទាំងនោះសម្រាប់ផលិតគ្រឿងអាវុធរបស់ខ្លួនដើរឲ្យទាន់អាមេរិក។ ទាំងនោះហើយបានជាជនជាតិចិនម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេលជិត៤ឆ្នាំក្នុងបទចោទប្រកាន់ថា បានលួចចូលក្នុងប្រព័ន្ធអ៊ិនធឺណេត ដើម្បីលួចព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់អាមេរិក។ Continue reading “ជនជាតិចិនព្យាយាមលួចបច្ចេកវិទ្យាអាវុធពីអាមេរិជាប់ពន្ធនាគារ៤ឆ្នាំ”

វិញ្ញាសាកីឡាទូក Roving គ្មាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ឡើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ខាងមុខនេះម្ចាស់ផ្ទះមិនបានដាក់បញ្ចូលវិញ្ញាសាកីឡាទូក Roving ទេ បើ ទោះបីជាមានការតវ៉ាពីសមាជិកគណៈ កម្មាធិការជាតិដែលជាសមាជិកប្រទេស ក្នុងតំបន់អាស៊ានមួយចំនួនយ៉ាងណាក៏ម្ចាស់ផ្ទះម៉ាឡេស៊ីបានសម្រេចជាផ្លូវការថាមិនដាក់វិញ្ញាសាកីឡានេះក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមនោះឡើយ ។ Continue reading “វិញ្ញាសាកីឡាទូក Roving គ្មាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ឡើយ”

ចិនមិនអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចទី​១លើពិភពលោកឡើយ

រយៈពេលចុងក្រោយនេះសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះធ្វើឲ្យក្តីស្រមៃចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកនឹងត្រូវបាត់បង់បន្តិចម្តងៗ ។ មើលពីកម្លាំងសេដ្ឋកិច្ចចិននៅតែជាប្រទេសមួយកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ ប្រសិនបើចិនមានមោទនភាពខ្លាំងពេកអាចនឹងត្រូវរុញថយក្រោយវិញជាក់ជាមិនខានក្នុងប៉ុន្មានឆ្នាំខាងមុខ។ Continue reading “ចិនមិនអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចទី​១លើពិភពលោកឡើយ”

គំនរសំរាមស្អុយរលួយទុកលម្អនៅកណ្តាលក្រុងអាជ្ញាធរមើលមិនឃើញ

ភ្នំពេញ៖ សំរាមនៅតែជាបញ្ហាប្រឈមសំរាប់ប្រជាពលរដ្ឋនឹងអ្នកដំណើរ ពិសេសគឺភ្ញៀវទេសចរណ៍តែម្តង ដោយសារប្រជាពលរដ្ឋមួយចំនួនតូចគាត់មិនបានគិតថាសំរាមវាគឺជាប្រភពនៃមេរោគ។គំនរសំរាមស្អុយរាយប៉ាយពេញចិញ្ចើមផ្លូវនិងមាន ក្លិនឆ្អេះឆ្អាបពេលធ្វើដំណើរឆ្លងកាត់ម្តុំនេះម្តងៗ វាពិកបាកដកដង្ហើមស្ទើរមិនរួច ហើយអាជ្ញាធរមូលដ្ឋានវិញ ធ្វើមើលមិនឃើញ ឬធ្វើមិនឃើញ ចំពោះបញ្ហានេះ ដោយសុខចិត្តទុកនៅលម្អភ្នែកមហាជនឆ្លងកាត់ទីនោះធ្វើការរិះគន់យ៉ាងខ្លាំង ។ Continue reading “គំនរសំរាមស្អុយរលួយទុកលម្អនៅកណ្តាលក្រុងអាជ្ញាធរមើលមិនឃើញ”

ប្រជាពលរដ្ឋខេត្តស្វាយរៀងមានការងារធ្វើគិតមកដល់ឆមាសទី១ ឆ្នាំ២០១៦ នេះ ប្រមាណជាង ៥ម៉ឺននាក់

ខេត្តស្វាយរៀង៖ យោងតាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះខេត្តគិតមកដល់ឆមាសទី១ ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋដែលមានការងារធ្វើប្រមាណជាង ៥០.០០០នាក់ ខណៈជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងបានធូធារមួយកំរិតស្ទើតែគ្រប់ក្រុមគ្រួសារ។ Continue reading “ប្រជាពលរដ្ឋខេត្តស្វាយរៀងមានការងារធ្វើគិតមកដល់ឆមាសទី១ ឆ្នាំ២០១៦ នេះ ប្រមាណជាង ៥ម៉ឺននាក់”

ការស្ថាបនាផ្លូវជាតិលេខ២១បេ អាចកេងចំណេញបច្ចេកទេស និងគ្មានគុណភាព

ខេត្តកណ្តាល៖ ផ្លូវជាតិលេខ២១បេ ពីក្រុងតាខ្មៅ ទៅកាន់ច្រកអន្តរជាតិជ្រៃធំ ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកោះធំ ខេត្តកណ្តាល បើទោះជាមានការស្ថាបនាកន្លងទៅរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក៏ដោយ ប៉ុន្តែផ្លូវជាតិមួយខ្សែនេះហាក់ដូចជាមិនសូវមានគុណភាព ខូចខាតដោយកន្លែង ដោយស្រុតប្រេះស្រាំ សង្ស័យថា ក្រុមហ៊ុនស្ថាបនាអាចកេងចំណេញបច្ចេកទេសក្នុងកម្រិតណាមួយ ។ ឬក៏កង់សេតង់ មិនមានការយកចិត្តទុកដាក់ពិនិត្យទៅលើគុណភាពតាមស្តងដាបច្ចេកទេសដើម្បីគុណភាព និងវិធានការថែទាំផ្លូវជាដើម ។ Continue reading “ការស្ថាបនាផ្លូវជាតិលេខ២១បេ អាចកេងចំណេញបច្ចេកទេស និងគ្មានគុណភាព”

មនុស្ស១៤នាក់រងរបួសធ្ងន់-ស្រាល ដោយសាររថយន្តកងដឹកជញ្ជូនបុករថយន្តដឹកកម្មកររោងចក្រ នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ យ៉ាងហោចណាស់មនុស្ស១៤នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធុនធំដឹកស៊ីម៉ង់ត៍ បើកបុកគ្នាជាមួយរថយន្តដឹកកម្មករ-កម្មការីនីរោងចក្រកាត់ដេរ នៅលើកំណាត់ផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៦ និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិដើមត្រាំ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ Continue reading “មនុស្ស១៤នាក់រងរបួសធ្ងន់-ស្រាល ដោយសាររថយន្តកងដឹកជញ្ជូនបុករថយន្តដឹកកម្មកររោងចក្រ នៅស្រុកកណ្តាលស្ទឹង”