នគរបាលខេត្តកណ្តាលចាប់បញ្ជូនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅប្រទេសកំណើតវិញ

ខេត្តកណ្តាល ៖ ជនជាតិវៀតណាមចំនួន១៥នាក់ ដែលបានលួចចូលមកស្នាក់នៅត្រង់ចំណុ​ចពាមសូរ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ដោយសុខច្បាប់ត្រូវបានសមត្ថកិច្ចនគរ​បាល​ឃាត់ខ្លួន បញ្ជូន​ទៅកាន់ប្រទេសកំណើតវិញតាមច្រកទ្វារទ្វេភាគីជ្រៃធំ-ខ្នាតាំង​យូរ នៅព្រឹកថ្ងៃទី២១ … អាន​បន្ថែម នគរបាលខេត្តកណ្តាលចាប់បញ្ជូនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅប្រទេសកំណើតវិញ

សមត្ថកិច្ចចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានមួយកន្លែងករណីបរបាញ់សត្វព្រៃនៅស្រុកអណ្ដូងមាស

ខេត្តរតនគីរី ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគីរី កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នេះ បានចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋាន មានម្ចាស់ឈ្មោះ ទ្រី អឹក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដើម្បីរុករកបទល្មើសសត្វព្រៃ។ សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានប្រាប់អោយដឹងថា បន្ទាប់ពីធ្វើការត្រួតពិនិត្យឆែកឆេរ ខាងក្នុងនិងក្រៅបរិវេណ​ លំនៅដ្ឋានឈ្មោះ ទ្រី អឹក ខាងលើ បានរកឃើញវត្ថុតាងបទ​ល្មើ​សសត្វព្រៃ រួមមាន ក្បាលខ្ទីងជាប់ស្នែង ២ក្បាល. ស្បែកខ្លាឃ្មុំ ប្រភេទតូច២ផ្ទាំង(ស្ងួត) .  ស្បែកខ្លាឃ្មុំ ប្រភេទធំ ១ផ្ទាំង(ស្ងួត) . សាច់ខ្ទីងស្រស់ ចំនួន៦៥គីឡូក្រាម .សាច់ប្រើសស្រស់ ១គីឡូក្រាម .ព្រមទាំងគ្រាប់កាំភ្លើងAK47 ចំនួន៣៦៨គ្រាប់ ចំណែកកាំភ្លើងAKមិនបានដកហូតនោះទេ ដោយសារ​មិ​នឃើញកាំភ្លើង។ ដោយពិនិត្យឃើញថា ការធ្វើសន្និដ្ឋាន សំណកសត្វព្រៃ និងគ្រាប់កាំភ្លើងខាងលើ ពុំមានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ក្រុមការងារ បានសម្រេច ធ្វើការដកហូតជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយឡែកម្ចាស់លំនៅដ្ឋានឈ្មោះ ទ្រី​ អឹក​ ត្រូវក្រុម​ការងារស្នើរសុំទៅលោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគីរី ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ព្រៃឈើ៕ … អាន​បន្ថែម សមត្ថកិច្ចចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានមួយកន្លែងករណីបរបាញ់សត្វព្រៃនៅស្រុកអណ្ដូងមាស

ក្នុងមួយយប់ មានរថយន្តកុងតឺណ័រក្រឡាប់ពីរគ្រឿងនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ រថយន្តកុងតឺណ័រ​បានបន្តក្រឡាប់ជាបន្តបន្ទាប់គ្នាកាលពីវេលាម៉ោងរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង០០និង១០នាទី … អាន​បន្ថែម ក្នុងមួយយប់ មានរថយន្តកុងតឺណ័រក្រឡាប់ពីរគ្រឿងនៅស្រុកព្រៃនប់

វាយប្រហារគ្រាប់បែកអត្តឃាតនៅទួរគីស្លាប់៣១នាក់ គេទម្លាក់កំហុសទៅលើក្រុមរដ្ឋអិស្លាម

ជនវាយប្រហារគ្រាប់បែកអត្តឃាតសង្ស័យថា​ ជាក្រុម​របស់រដ្ឋអិស្លាម IS បានធ្វើសកម្មភាពបំផ្ទុះ​គ្រាប់បែក​អត្តឃាតសម្លាប់មនុស្ស​យ៉ាងតិច៣១នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដែលជាការ​វាយប្រហារ​មួយ​ធ្វើឡើង​នៅមជ្ឈមណ្ឌលវប្បធម៌​ទីក្រុងទួរគី​ ទីដែល​ក្រុមសកម្មជន​កំពុងជួបជុំគ្នា​រៀបចំ​ផ្តល់ជំនួយមនុស្ស​ធម៌​ជូនពលរដ្ឋនៅជិតខាងស៊ីរី ទីក្រុង … អាន​បន្ថែម វាយប្រហារគ្រាប់បែកអត្តឃាតនៅទួរគីស្លាប់៣១នាក់ គេទម្លាក់កំហុសទៅលើក្រុមរដ្ឋអិស្លាម

ថ្ងៃភ្ជាប់ពាក្យបងប្រុស ចាក់សោរប្អូនស្រីមិនអោយចេញរួចធ្វើអោយភ្ញាក់ផ្អើលទាំងព្រលឹម

មានករណីភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឬទ្ធី ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណ:បងប្រុសកូនក្រមុំបានយកសោរចាក់របងផ្ទះមិនអោយប្អូនស្រីចេញមកភ្ជាប់ពាក្យ នឹងធ្វើខ្លួនចាំទទួលគូដណ្តឹងនោះ។ អាន​បន្ថែម ថ្ងៃភ្ជាប់ពាក្យបងប្រុស ចាក់សោរប្អូនស្រីមិនអោយចេញរួចធ្វើអោយភ្ញាក់ផ្អើលទាំងព្រលឹម

ចេញពីផឹកស៊ី រ៉ឺយ៉ែរថយន្តច្រឡំជាន់ហ្គាជ្រុលបុកទ្វារផ្ទះប្រជាពលរដ្ឋ និងម៉ូតូរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីក្នុងហាងយីហោបុប្ផាស្ពានដែក ហើយបានរ៉ឺយ៉ែរថយក្រោយ ដោយច្រឡំជាន់ហ្គា ក៏ជ្រុលបុកផ្ទះផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយជ្រុលទៅបុកម៉ូតូរងការខូចខាតយ៉ាងដំណំថែមទៀត តែសំណងល្អ មិនមានអ្នករងរបួស ។ … អាន​បន្ថែម ចេញពីផឹកស៊ី រ៉ឺយ៉ែរថយន្តច្រឡំជាន់ហ្គាជ្រុលបុកទ្វារផ្ទះប្រជាពលរដ្ឋ និងម៉ូតូរងការខូចខាត

ជនជាតិចិនស្រវឹងបើករថយន្តឡិចស៊ីសគេចពីម៉ូតូជ្រុលទៅចុះទឹកស្អុយនៅផ្លូវជាតិលេខ៤

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែបុរសជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តឡិចស៊ីស RX300 មួយគ្រឿងក្នុងល្បឿនលឿន ហើយបានគេចពីម៉ូតូដែលធ្វើដំណើរបញ្ជ្រាស់គ្នា ក៏ជ្រុល​ទៅធ្លាក់ចុះទឹកប្រឡាយទឹកស្អុយតែម្តង។ ​ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០០និង៥នាទី រំលងអធ្រាត្រ … អាន​បន្ថែម ជនជាតិចិនស្រវឹងបើករថយន្តឡិចស៊ីសគេចពីម៉ូតូជ្រុលទៅចុះទឹកស្អុយនៅផ្លូវជាតិលេខ៤

កុងតឺន័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសេ១២៥បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈរូបគេបាន​ជិះម៉ូតូសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿន ជ្រុល បុករថយន្តកុងតឺន័រ ខណៈ​បើកចេញពីក្រុមហ៊ុនឆ្លងផ្លូវ។ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ … អាន​បន្ថែម កុងតឺន័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសេ១២៥បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ល្មមៗបានហើយ ថៅកែរថយន្តដឹកដី និងថៅកែឡឥដ្ឋ ល្មមបញ្ឈប់សកម្មភាព ដឹកដីបំផ្លាញផ្លូវរបស់ពលរដ្ឋទៀតទៅ​ព្រោះរដូវភ្លៀងធ្លាក់ជោគជាំហើយ

ខេត្តកណ្តាល៖ ថ្ងៃណាក៏ដូចថ្ងៃណា ក្រុមហ៊ុនរថយន្តដឹកដីដែលរកស៊ីមិនស្គាល់ប្រាំង វស្សា បានដឹកបំផ្លាញផ្លូវគ្មានថ្ងៃណាសម្រាក បើទោះជាមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិឈើទាល និង ភូមិបឹងជន្លេន ស្ថិតក្នុងឃុំឬស្សីជ្រោយ … អាន​បន្ថែម ល្មមៗបានហើយ ថៅកែរថយន្តដឹកដី និងថៅកែឡឥដ្ឋ ល្មមបញ្ឈប់សកម្មភាព ដឹកដីបំផ្លាញផ្លូវរបស់ពលរដ្ឋទៀតទៅ​ព្រោះរដូវភ្លៀងធ្លាក់ជោគជាំហើយ

នគរបាលស្រុកស្នួលឃាត់រថយន្តត្រេអ៊ីយោធាបន្ទាប់ពីបុកមនុស្សស្លាប់

ខេត្តក្រចេះ៖ ស្រ្តីជាអ្នកជិះម៉ូតូម្នាក់ត្រូវបានស្លាប់នៅនិងកន្លែង និងពីរនាក់ទៀតរង របួសធ្ងន់ និងស្រាលបន្ទាប់ពីជួបហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីរថយន្តកាមេ រីពណ៌ត្រេអ៊ីយោធា បុកជាមួយនិងម៉ូតូ។ នគរបាលចរាចរណ៏ស្រុកស្នួលបានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៏មយយនេះបាន កើតឡើងនៅរសៀលថ្ងៃទី២០ … អាន​បន្ថែម នគរបាលស្រុកស្នួលឃាត់រថយន្តត្រេអ៊ីយោធាបន្ទាប់ពីបុកមនុស្សស្លាប់

រថយន្តយីឌុបបុកជាមួយរថយន្តកែច្នៃដឹកអុស ស្លាប់ និងរបួស៣នាក់​​នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់​បន្ទាប់ពីហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបបុកជាមួយរថយន្តកែច្នៃដឹកអុស​។ ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ៧ កែងបត់ចូលភូមិកាឡង់ស៊ុត ឃុំត្រមូង … អាន​បន្ថែម រថយន្តយីឌុបបុកជាមួយរថយន្តកែច្នៃដឹកអុស ស្លាប់ និងរបួស៣នាក់​​នៅខេត្តត្បូងឃ្មុំ

ឈើគ្រញូង១រថយន្តដែលគេបម្រុងនាំពីប្រទេសថៃនាំឆ្លងចូលមកប្រទេសកម្ពុជាខុសច្បាប់ត្រូវទាហានឈុតខ្មៅថៃបង្រ្កាបក្នុងដីថៃ ទល់មុខភូមិសាស្រ្តក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ:​បើតាមប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចការពារព្រំដែនគោកឈរជើងនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា មានរថយន្ត១គ្រឿងដឹកឈើគ្រញូងខុសច្បាប់បស់ឈ្មួញថៃដែលគេសង្ស័យឈ្មួញបម្រុងនាំចូលឆ្លងដែនចូលប្រទេសកម្ពុជាតាមច្រករបៀងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតរឺស្រុកម៉ាឡៃ​ត្រូវបានទាហានឈុតខ្មៅថៃដេញចាប់បង្រ្កាបនិងឃាត់រថយន្តរួមនិងឈើគ្រញូងជាច្រើនដុំ បញ្ជូនទៅក្នុងប្រទេសថៃវិញ។ការបង្រ្កាបឈើគ្រញូងរបស់ទាហានឈុតខ្មៅថៃធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥​នៅចំណុចភូមិដូនណយ ឃុំ ថាខាម ស្រុកអារញ្ញខេត្តស្រះកែវ ដេលឈមនិងភូមិសាស្រ្តក្នុងភូមិក្បាលកោះ … អាន​បន្ថែម ឈើគ្រញូង១រថយន្តដែលគេបម្រុងនាំពីប្រទេសថៃនាំឆ្លងចូលមកប្រទេសកម្ពុជាខុសច្បាប់ត្រូវទាហានឈុតខ្មៅថៃបង្រ្កាបក្នុងដីថៃ ទល់មុខភូមិសាស្រ្តក្រុងប៉ោយប៉ែត