ចេញពីធ្វើការនាំគ្នាហែលទឹកទន្លេបង់សំណាញ់ ត្រូវទឹកកួចលិចបាត់ខ្លួនម្នាក់
ភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោមគ្នា៣នាក់ជាកម្មករសំណង់ចេញពីធ្វើការ បានបបួលគ្នាទៅបង់សំណាញ់យកត្រីប៉ុន្តែមិនទាន់បានបង់ផងគ្រាន់តែហែលកាត់ទន្លេស្រាប់តែលង់ទឹកទន្លេបាត់ខ្លួនម្នាក់រកសពមិនឃើញ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១៥នាទី យប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៨ តាមបណ្តោយផ្លូវកោះពេជ្រនៅចំណុចស្ពានហង្សស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌដូនពេញ។ ជនរងគ្រោះដែលបាត់ខ្លួនមានឈ្មោះដួងសំណាងភេទប្រុសអាយុ៣៨ឆ្នាំមានស្រុកកំណើតនៅស្រុកក្រវ៉ាញខេត្តពោធិ៍សាត់មុខរបរធ្វើជាងសំណង់។ តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសមានគ្នា៣នាក់ម្នាក់ដែលបាត់ខ្លួនមានឈ្មោះដូចខាងលើនឹង២នាក់ទៀតមិនស្គាល់អត្តសញ្ញាណធ្វើការនៅក្នុងមជ្ឃមណ្ឌលកោះពេជ្រជសកម្មករសំណងលុះពេលដែលដល់ម៉ោងកើតហេតុខាងលើនេះគ្នាគាត់ទាំង៣នាក់បាននាំគ្នាមកចុះហែលទឹកទៅត្រោយខាងលើប៉ុន្តែជនរងគ្រោះដែលបាត់ខ្លួននោះគាត់បានយកសំណាញ់បង់ត្រីមកចងនឹងចង្កេះគាត់រួចហែលទឹកទៅប៉ុន្តែខណៈនោះស្រាប់តែ២នាក់គ្នាគាត់បានហែលដល់ច្រាំងហើយនៅតែគាត់មិនដឹងថាជាយ៉ាងមិចបានជាលើកដៃហើយស្រែកអោយគេជួយទើបគ្នាគាត់ស្ទុះទៅជួយប៉ុន្តែជាអកុសលអីបាត់ខ្លួនគាត់តែម្តង … អានបន្ថែម ចេញពីធ្វើការនាំគ្នាហែលទឹកទន្លេបង់សំណាញ់ ត្រូវទឹកកួចលិចបាត់ខ្លួនម្នាក់
