បុរសម្នាក់ត្រូវនគបាលជំនាញឃាត់ខ្លួននៅទឹកដីស្រុកសៀមប៉ាង រួមនិងថ្នាំញៀន៥គីឡូក្រាម

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខេត្ត ចុះធ្វើការបង្ក្រាបនឹងឃាត់ខ្លួនបុរស់ម្នាក់ ជាមួយនឹងសារធាតុញៀនប្រាំកញ្ចប់ស្មើនឹង៥គីឡូគ្រាម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវាលប៉ារា … អាន​បន្ថែម បុរសម្នាក់ត្រូវនគបាលជំនាញឃាត់ខ្លួននៅទឹកដីស្រុកសៀមប៉ាង រួមនិងថ្នាំញៀន៥គីឡូក្រាម

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះ ហាងសំណាងថ្មី លក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៍ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា

ភ្នំពេញ ៖ នៅមុននេះបន្តិច មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្នហាងលក់ សំណាងថ្មី លក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៍ កាលពីវេលាម៉ោង៦ និង៤៣នាទីល្ងាច … អាន​បន្ថែម ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះ ហាងសំណាងថ្មី លក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៍ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា

ស្រ្តីម្នាក់ជាមន្ត្រីសាលាខណ្ឌមានជ័យនិងជាមេតុងទីន ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទឆបោកលុយជាង២ម៊ឺនដុល្លារ

ភ្នំពេញ៖ ស្ត្រីម្នាក់ បម្រើការងារជាមន្ត្រីសាលាខណ្ឌមានជ័យ និងជាមេតុងទីនផងនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យអនុវត្តដីកានៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨  ពាក់ព័ន្ធលើបណ្តឹងរបស់កូនតុងទីន ពីបទ. ឆបោកនិងរំលោភ ទំនុកចិត្តមានទឹកប្រាក់ ២,១៥០០ដុល្លារអាមេរិ ក ។ ស្ត្រីសង្ស័យឈ្មោះ ចាន់ ស៊ីនួន អាយុ៣៤ឆ្នាំ ជាមន្ត្រីបម្រើការងារនៅសាលាខណ្ឌមានជ័យ ស្នាក់ផ្ទះលេខ១៧ អឺ ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ យោងតាមមន្ត្រីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួនស្រ្តីជាមេតុងទីនម្នាក់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ ឈ្មោះ ប៊ុ ន សុភាព ។ ប្រភពបន្តថា ពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ បានធ្វើមេតុងទី ដែលមានសមាជិកប្រមាណ ៣៨៥ នាក់ លេង១ក្បាលចាប់ពី១០ដុល្លារ , ៣០ដុល្លារ, ៥០ដល្លារ រហូត ដល់ ១០០ដុល្លារអាមេរិក ។ ក្រោយមកកូនតុង បានដេញយកប្រាក់នោះ ជាបន្តបន្ទាប់ ខ្លះបាន ខ្លះមិនបាន ជាក់ស្តែងដូចជាដើមបណ្តឹង ឈ្មោះ ប៊ុ ន សុភាព ដេញបានតែលើក្រដាសលុយអត់បាន១រៀលទេ ហើយ មេតុងទីន បានសន្យាប្រគល់ថាឲ្យថ្ងៃនេះថ្ងៃនោះ ប៉ុន្តែទីបំផុត ក៏គេចខ្លួនបាត់ សូម្បីការទំនាក់ទំនងក៏ស្ងាត់សូន្យឈឹង ។ នៅពេលដែលជនសង្ស័យកំពុងគេចខ្លួននោះ ដើមបណ្តឹងកើតទុកមិនសុខចិត្ត ក៏បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ដើម្បីឲ្យជួយចាត់ការតាមនីតិវិធីច្បាប់ ។ លុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានអនុញ្ញាតិឱ្យបើការស៊ើបអង្កេតបឋមពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអម សាលាដំបូង រាជធានី ភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ចាន់ ស៊ីនួន នាំយកមកសាកសួរតែម្តង ។ សមត្ថកិច្ចបន្តទៀតថា ក្រោយឃាត់ខ្លួនស្រ្តីសង្ស័យរួចនៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨នេះ តំណាងអយ្យការ បានសាកសួរស្រ្តីសង្ស័យ រួច ហើយបានផ្ញើរទៅសមត្ថកិច្ចវិញ និងរង់ចាំការសម្រេចឃុំខ្លួនតាមក្រោយ ។ បើយោងតាមប្រភពព័ត៌មានពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ  ក៏បានឲ្យដឹងដែរថា ស្ត្រីមេតុងទីន ឈ្មោះ ចាន់ ស៊ីនួន បានស៊ីដាច់លុយ សមាជិកក្រុមជាច្រើននាក់ទៀត ដែលមានទឹកប្រាក់រហូតដល់ជាង ៤០ម៊ឺនដុល្លារអាមេរិកឯណោះ ៕ស តារា អាន​បន្ថែម ស្រ្តីម្នាក់ជាមន្ត្រីសាលាខណ្ឌមានជ័យនិងជាមេតុងទីន ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទឆបោកលុយជាង២ម៊ឺនដុល្លារ

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin

ភ្នំពេញ៖ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃច័ន្ទ៥ រោច ខែអស្សុជឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០១៨នេះ … អាន​បន្ថែម សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយ និងជាលេខាបក្សក្រុង Tianjin

មានអ្នកលួចចល័តផ្ទះទឹកទាំងយប់ អស់១០ផ្ទះ ចេញពីទីតាំងដែលអាជ្ញាធរកំណត់នៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះបណ្តែតទឹកនៅស្រុកបរិបូរណ៍ ដែលរំកិលមកដល់ទីតាំងរបស់អាជ្ញាធរបានកំណត់នោះ បានលួចចល័តចេញទាំងយប់ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីគេចវេះមិនព្រមចូលមករស់នៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរនៅតំប់នោះ ។ … អាន​បន្ថែម មានអ្នកលួចចល័តផ្ទះទឹកទាំងយប់ អស់១០ផ្ទះ ចេញពីទីតាំងដែលអាជ្ញាធរកំណត់នៅស្រុកបរិបូរណ៍

ពលរដ្ឋរិះគន់ឈ្មួញរកស៊ីរថយន្តដឹកដីបើករាប់រយគ្រឿងក្នុងមួយថ្ងៃឆ្លងកាត់ផ្លូវរថភ្លើង

ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋមានការសោកស្ដាយជាខ្លាំងចំពោះផ្លូវរថភ្លើងមួយកន្លែងនៅចំណុចអាងអូរខាយ​ដន​ឋិតក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកំពុងរងនៅការខូចខាតដែលរថយន្តដឹកដី​លើសទម្ងន់បើកឆ្លងកាត់ក្នុងមួយថ្ងៃរាប់រយគ្រឿងឆ្លងកាត់ធ្វើឧ្យកំណល់បេតុងកល់ដែករថភ្លើងបាក់ស្រុតញែកដែកមិនអាចឧ្យរថភ្លើងបើកឆ្លងកាត់បាន ។ មិនតែប៉ុណ្ណោះរថយន្តដឹកដីទាំងនោះបានធ្វើឧ្យមានស្នូស៊ីផ្លេលាន់រំពងប៉ះពាល់ក្នុងការស់នៅរបស់ពួកគាត់់ ចំណែក​ផ្លូវលំនិងផ្លូវបេតុងមួយចំនួនក្នុងក្រុងរងនៅប្រេះស្រាំបាកបែកជាបណ្ដើរៗ មិនតែប៉ុណ្ណោះបើកបរក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៥ក្រុមអ្នកបើកបរទាំនោះមិនបានយកតង់ឬស្បៃគ្របពីលើអាចម៍ធ្វើឲ្យអាចម៏ដី​ធា្លក់លើផ្លូវជាតិផងដែរ។ ពលរដ្ឋលើកឡើងបញ្ជាក់ថា:ពួកគាត់មានការអាណិតអាសូដល់អភិបាលក្រុងបានចំណាយទាំពេលវេលានិងថវិការទៅទិញរថយន្តបូមធូលីក្រៅប្រទេសមកដើម្បីសំអាតផ្លូវជាតក្នុងក្រុងតែផ្ទុយទៅវិញធូលីនៅតាមផ្លូវជាតិលេខ៥នៅបន្តហុយដដែលនេះបញ្ជាក់ថាដោយសារតែគ្មានការការចូលរួមថែរក្សារបស់ពួកគេ។ម្យ៉ាងសណ្ដាប់ធ្នាបក៏បាត់បង់់ព្រោះថាកន្លងមកក្រុមរថយន្តខាងលើនេះបង្ករគ្រោះថ្នាក់ចរាចរណ៏ដល់អ្នកធ្វើដំណើររហូតដល់បាត់បង់ជីវិតផងដែរ។ការដឹកជញ្ជូនរាល់ថ្ងៃរបស់ក្រុមរថយន្តខាងលើដើម្បីផលប្រយជន៏ខ្លួនធ្វើឧ្យបាត់បង់ផលប្រយោជន៏ជាតិ ហើយពួកគាត់រងចាំមើលថាតើគណៈបញ្ជាការឯកភាពក្រុង ខេត្តមានវិធានការដែរឬទេចំពោះការខូចខាតផ្លូវរថភ្លើដែលក្រុមរថយន្តដឹកដីបើបំផ្លាញ។ ពួកគាត់បញ្ជាក់ថា៖បញ្ហារថយន្តខាងលើដែលបើកបររំខាងនក្នុងការរស់នៅដល់ពួកគាត់នេះពួកគាត់បានជូនដំណឹងដល់អាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជាសមត្ថកិច្ចដែរតែការជូនដំណឹងរបស់ពួកគាត់គ្មានឃើញអាជ្ញាធរឬសមត្ថកិច្ចឬមន្ត្រីជម្នាញណាមានវិធាន់ការនោះទេ … អាន​បន្ថែម ពលរដ្ឋរិះគន់ឈ្មួញរកស៊ីរថយន្តដឹកដីបើករាប់រយគ្រឿងក្នុងមួយថ្ងៃឆ្លងកាត់ផ្លូវរថភ្លើង

បង្ក្រាបសម្បុកគ្រឿងញៀននៅត្រែងត្រយឹង ឃាត់ខ្លួន១១នាក់

ខេត្តកំពង់ស្ពឺ៖ ស្រ្តីម្នាក់ជាមេចែកចាយថ្នាំញៀន រួមទាំងអ្នកប្រើប្រាស់១០នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបំបែកសម្បុក ឃាត់ខ្លួននិងរឹបអូសថ្មញៀនបានមួយចំនួន ចាត់ការតាមច្បាប់ ។ ករណីបង្ក្រាបគ្រឿងញៀននេះ បានកើតឡើងនៅម៉ោង៤ … អាន​បន្ថែម បង្ក្រាបសម្បុកគ្រឿងញៀននៅត្រែងត្រយឹង ឃាត់ខ្លួន១១នាក់

អាជីវករផ្សារឯករាជ្យ២ ផ្ទុះតវ៉ា បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ ៖ បងប្អូនអាជីវករផ្សរឯករាជ្យ២ ចំនួន១៧៦នាក់ ផ្ទុះការតវ៉ា បន្ទាប់ពីប្រធានផ្សារខាងលើបិទទ្វារច្រកចូលផ្សារទាំងមូល មិនឲ្យពួកគាត់ចូលលក់ដូរ សម្រាប់ថ្ងៃបុណ្យជាតិ នៅក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ … អាន​បន្ថែម អាជីវករផ្សារឯករាជ្យ២ ផ្ទុះតវ៉ា បង្កការភ្ញាក់ផ្អើលទាំងព្រឹក

របួសធ្ងន់ ៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នា និងបុកគូថរថយន្ត

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ៣នាក់បានរងរបួសធ្ងន់យ៉ាងធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបរម៉ូតូបុកម៉ូតូ និងបុកគូថរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥។ ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍ ៣រោច … អាន​បន្ថែម របួសធ្ងន់ ៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នា និងបុកគូថរថយន្ត

មន្ត្រី​ប្រៃសណីយម្នាក់បើករថយន្តម៉ាក ​Prius បុកជាមួយម៉ូតូ បណ្ដាលឲ្យយុវជន៣នាក់រងរបួសធ្ងន់

ភ្នំពេញ​ ៖ រថយន្ដ ម៉ាក ​Prius មួយគ្រឿង​ បើកបរដោយបុរសម្នាក់​ ជាមួយនឹងម៉ូតូ Suzuki Let’t … អាន​បន្ថែម មន្ត្រី​ប្រៃសណីយម្នាក់បើករថយន្តម៉ាក ​Prius បុកជាមួយម៉ូតូ បណ្ដាលឲ្យយុវជន៣នាក់រងរបួសធ្ងន់

យកកាំបិតត្នោតចាក់ម្ដាយចុងខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកណ្ដាលៈ យុវជនម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីយុវជនសង្ស័យរូបនេះយកកាំបិតត្នោតទៅចាក់ម្ដាយចុងខ្លួនឯងចំពោះ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ … អាន​បន្ថែម យកកាំបិតត្នោតចាក់ម្ដាយចុងខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់

ស្រវឹងស្រាលេបខាយប្រពន្ធគេ គ្រាន់តែប្ដីគេថាបន្ដិចបន្តួចយកខ្សែក្រវ៉ាត់វាយរងរបួសក្បាលយ៉ាងដំណំ

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ស្រវឹងស្រាជោគជាំទៅលេងបុណ្យកឋិនទានក្នុងវត្ដ ឃើញស្រ្ដីជាអ្នកលក់ដូរគ្រឿង​ក្លែមនៅក្នុងបរិវេណវត្ដមើលទៅទំនង ក៏បែកគំនិតទៅលែបខាយពាក្យសម្ដីមិនសមរម្យទៅលើស្រ្ដីជាអ្នកលក់ ធ្វើឲ្យបុរសជាប្ដីរបស់ស្រ្ដីនោះមានចិត្ដប្រច័ណ្ឌក៏បាននិយាយបន្ដិចបន្តួចទៅលើជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹងក៏យកខ្សែរក្រវ៉ាត់ទៅវាយជនរងគ្រោះជាប្ដីស្រ្ដីលក់ដូរ បណ្ដាលឲ្យទទួលរងរបួសបែកក្បាលយ៉ាងដំណំ ។ ករណីហិង្សាដោយចេនាខាងលើនេះបានកើតឡើងនៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២៧ … អាន​បន្ថែម ស្រវឹងស្រាលេបខាយប្រពន្ធគេ គ្រាន់តែប្ដីគេថាបន្ដិចបន្តួចយកខ្សែក្រវ៉ាត់វាយរងរបួសក្បាលយ៉ាងដំណំ