សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបមុខសញ្ញា រក្សាទុកដើម្បីចែកចាយសារធាតុញៀនដោយខុសច្បាប់(ម៉ាទឹកកក)

ខេត្តកណ្តាល៖ សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបមុខសញ្ញា រក្សាទុកដើម្បីចែកចាយសារធាតុញៀនដោយខុសច្បាប់(ម៉ាទឹកកក) កាលពីថ្ងៃទី ១៨ខែកុម្ភះឆ្នាំ ២០១៦ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្លូវលំ ភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល … អាន​បន្ថែម សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបមុខសញ្ញា រក្សាទុកដើម្បីចែកចាយសារធាតុញៀនដោយខុសច្បាប់(ម៉ាទឹកកក)

នគរបាលស្រុកមេមត់បង្ក្រាបល្បែងបញ្ជល់មាន់បានមាន់៣ក្បាលនិងម៉ូតូ៥គ្រឿងឯមនុស្សរត់អត់អស់

ខេត្តត្បូងឃ្មំុ៖ សត្វមាន់៣ក្បាលនិងម៉ូតូ៥គ្រឿងត្រូវបានសម្មត្ថកិច្ចនគរបាលស្រុកមេមត់ រឹបអុសរីឯមនុស្សរត់អស់បាត់ស្រមោល ក្នុងប្រតិបត្តការបង្រ្កាបអ្នកញៀននិងល្បែងបញ្ជល់លួចលាក់ក្នុងព្រៃចំការកៅស៊ូមួយកន្លែង។ ករណីសម្មត្ថកិច្ចបង្រ្កាបអ្នកលេងល្បែងបញ្ជល់ខាងលើធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចព្រៃកៅស៊ូខាងត្បូងភូមិល្វាលើ ឃុំទន្លូង … អាន​បន្ថែម នគរបាលស្រុកមេមត់បង្ក្រាបល្បែងបញ្ជល់មាន់បានមាន់៣ក្បាលនិងម៉ូតូ៥គ្រឿងឯមនុស្សរត់អត់អស់

ភាគីខ្មែរ-ថៃ ជួបគ្នានៅលើស្ពានព្រំដែន ច្រកអន្តរជាតិប៉ោយប៉ែតលើកដំបូង ក្រោយពីផ្ទុះអំពើហិង្សាដាក់គ្នារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃនៅផ្សាររ៉ុងក្លឿប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ភាគីខ្មែរ-ថៃ បានដឹកនាំគណៈប្រតិភូមួយក្រុមរៀងៗខ្លួនបានជួបជុំចាប់ដៃ សំណេះ សំណាលនិងពិភាក្សាគ្នានៅលើស្ពានបែកចែកខណ្ឌសីម៉ារវាងប្រទេសកម្ពុជានិងថៃនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឈមទៅនិងច្រកអន្តរជាតិខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ … អាន​បន្ថែម ភាគីខ្មែរ-ថៃ ជួបគ្នានៅលើស្ពានព្រំដែន ច្រកអន្តរជាតិប៉ោយប៉ែតលើកដំបូង ក្រោយពីផ្ទុះអំពើហិង្សាដាក់គ្នារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃនៅផ្សាររ៉ុងក្លឿប្រទេសថៃ

អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿបន្តបិទតូបខណៈដែលអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវចុះទៅអប់រំណែនាំឱ្យអាជីវករខ្មែរបញ្ឈប់កាតលក់ទំនិញក្លែងម៉ាក

ប្រទេសថៃ៖ បើយោងតាមប្រភពព័ត៌មានពីអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃប្រាប់ឱ្យដឹងថាៈរហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ អាជីវករខ្មែរប្រមាណ៥០ភាគរយនៅតែបន្តបិទតូប​ មិនបើកប្រកបអាជីវកម្មវិញនៅឡើយនោះទេពួកគាត់នៅមានការភ័យរអាខ្លាចរងការបង្រ្កាបពីសមត្ថកិច្ចថៃពាក់ព័ន្ធនិងលក់ទំនិញក្លែងម៉ាកខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញា ។ សេចក្តីរាយការ ណ៍ឱ្យដឹងទៀតថានៅព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះគេឃើញសមត្ថកិច្ចថៃជាច្រើននាក់បានចុះមកដល់ផ្សាររ៉ុងក្លឿដើម្បីត្រួតពិនិត្យនិងរកបង្រ្កាប ទន្ទឹមនឹងអាជីករខ្មែរបានបិទតូបអស់ … អាន​បន្ថែម អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿបន្តបិទតូបខណៈដែលអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវចុះទៅអប់រំណែនាំឱ្យអាជីវករខ្មែរបញ្ឈប់កាតលក់ទំនិញក្លែងម៉ាក

ក្រុមការងារ លោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការសុខភាព និងអភិវឌ្ឍន៍កម្ពុជា ចុះព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកកញ្ជ្រៀច

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារ លោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ … អាន​បន្ថែម ក្រុមការងារ លោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការសុខភាព និងអភិវឌ្ឍន៍កម្ពុជា ចុះព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកកញ្ជ្រៀច

មានករណីក្រឡាប់រថយន្តនៅខេត្តមណ្ឌលគិរីជិតជម្រាលភ្នំ ធ្វើអោយមនុស្ស៦នាក់សំណាងល្អបានរួចផុតគ្រោះថ្នាក់ដល់ជីវិត

ខេត្តមណ្ឌលគិរីៈ យ៉ាងតិចមានមនុស្សប្រុស ស្រី៦នាក់បានលូនចេញពីរថយន្តទំនើប ខណៈបានក្រឡាប់ផ្ងារជើងមួយចំហៀង ជិតជម្រាលភ្នំ ក្នុងចំងាយផ្លូវប្រមាណជិត៣០គីឡូម៉ែត្រទៀតដល់ទីរួមខេត្ត កាលពីវេលាម៉ោង៣និង២០ នាទីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ … អាន​បន្ថែម មានករណីក្រឡាប់រថយន្តនៅខេត្តមណ្ឌលគិរីជិតជម្រាលភ្នំ ធ្វើអោយមនុស្ស៦នាក់សំណាងល្អបានរួចផុតគ្រោះថ្នាក់ដល់ជីវិត

បំផ្ទុះ​គ្រាប់បែក​នៅ​ទួ​រ​គី​ ស្លាប់​ និង​របួស​រាប់​សិប​នាក់​

​យ៉ាង​ហោច​ណាស់​មនុស្ស​២៨​នាក់​បាន​បាត់បង់​ជីវិត​ និង​៦១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ ស្រាល​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ ដែល​គោលដៅ​ទៅ​លើ​កង​កម្លាំងយោធា​ទួ​រ​គី​ ស្ថិត​នៅ​កណ្តាល​ទីក្រុង​ Ankara​ … អាន​បន្ថែម បំផ្ទុះ​គ្រាប់បែក​នៅ​ទួ​រ​គី​ ស្លាប់​ និង​របួស​រាប់​សិប​នាក់​

មហោស្រពសិល្បៈយុវជនឆ្នាំនេះក្រោមប្រធានបទ«វប្បធម៌និងការអប់រំយុវជនដើម្បីវប្បធម៌ជាតិ»

ភ្នំពេញ: មហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី២ឆ្នាំ២០១៦ក្រេាមប្រធានបទ«វប្បធម៌និងការអប់រំយុវជនដើម្បីវប្បធម៌ជាតិ»បានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។ពិធីនេះធ្វើឡើងនៅសាសន្និសីតចតុមុខដែលមានការចូលរួមអធិបតីភាពលោកស្រីភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងមន្ត្រីក្រោមឱវាទយុវជនមកពីបណ្តាខេត្តក្រុងនៅតាមសាកលវិទ្យាល័យនានាយ៉ាងច្រើនកុះករ។ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប:លោក ឃឹម សារិត បញ្ជាក់ថាបន្ទាប់ពីបានធ្វើការចម្រាញ់ជ្រើសរើសនិងជម្រុះតាមរយៈការរៀបចំមហោស្រពត្រៀមនៅតាមរាជធានីខេត្តក្រសួងប្រមូលផ្តុំបានក្រុមសិល្បៈយុវជនឆ្នើមទូទាំងប្រទេសចំនួន៣៦ក្រុមដែលក្នុងនោះមានសិស្សនិស្សិតចូលរួមសម្តែងប្រមាណ៩០០នាក់។ក្រុមសិល្បៈឆ្នើមទាំង៣៦ក្រុមនេះភាគច្រើនមានស្នាដៃសិល្បៈរបស់ខ្លួនក្នុង១ក្រុមចំនួន២ស្នាដៃ១ស្នាដៃរបាំនិង២ស្នាដៃល្ខោនអប់រំ។បើយើងធ្វើការបែងចែកឲ្យដាច់ស្រឡះពីគ្នារវាងសិស្សសថ្នាក់មធ្យមនៅរាជធានីខេត្តនិងនិស្សិតថ្នាក់ឧត្តមនៅរាជធានីភ្នំពេញយើងឃើញថាសិស្សថ្នាក់មធ្យមដែលបានអញ្ជើញមកពី២៥រាជធានីខេត្តទូទាំងប្រទេសមានស្នាដៃសិល្បៈចំនួន៤១ស្នាដៃឯនិស្សិតថ្នាក់ឧត្តមរាជធានីភ្នំពេញដែលមកពីសាកលវិទ្យាល័យធំៗចំនួន១១មានស្នាដៃសិល្បៈចំនួន១៨ស្នាដៃសរុបមាន៥៩ស្នាដៃ។ស្នាដៃទាំង៥៩នេះជាផលិតផលវប្បធម៌យុវជនដែលមានទស្សនាទានបម្រើសេចក្តីសប្បាយរីករាយថ្លៃថ្នូនិងការគោរពផ្សព្វផ្សាយចំនេះដឹងយុវជនដើម្បីវប្បធម៌ជាតិដោយសង្កត់ធ្ងន់ទៅលើអត្ថន័យ«អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស»។ថ្វីបើស្នាដៃទាំងនោះនៅមិនទាន់ពេញចិត្តយ៉ាងណាក៍ជាស្នាដៃមួយមានលក្ខណៈបែបវិជ្ជមានមានវិជ្ជាជីវៈព្រោះសិល្បករទាំងអស់ជាសិស្សនិស្សិតក៍ប៉ុន្តែស្មារតីស្នាដៃទាំងអស់ពិតជាមានទស្សនាទានថ្មីៗហើយប្លែកដែលមានខ្លឹមសារអប់រំយុវជន។ … អាន​បន្ថែម មហោស្រពសិល្បៈយុវជនឆ្នាំនេះក្រោមប្រធានបទ«វប្បធម៌និងការអប់រំយុវជនដើម្បីវប្បធម៌ជាតិ»

កម្លាំងគយចល័ត ចុះប្រតិបត្តិការចាប់ឡានសេរីទំនើបអត់ពន្ធស្ងាត់ៗ

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញកម្លាំងគយចល័ត បានចុះប្រតិបត្តុការចាប់ឡានសេរីទំនើបៗដោយស្ងាត់ដូចជាមានការបិទបាំងព័ត៍មាន ព្រោះទំនងជាខ្លាចអ្នកសារព័ត៍មានលាតត្រដាងរឿងអំពើពុករលួយរបស់ខ្លួន ។ ជាក់ស្តែងក៏ដូចជារយៈពេលប៉ុន្មានថ្ងៃនេះ គឺកម្លាំងគយចល័តបានចុះប្រតិបត្តិការស្ងាត់ៗ ដោយឃាត់បានរថយន្ត Land … អាន​បន្ថែម កម្លាំងគយចល័ត ចុះប្រតិបត្តិការចាប់ឡានសេរីទំនើបអត់ពន្ធស្ងាត់ៗ

បាញ់សម្លាប់មនុស្សដូចបាញ់ចាប នៅខេត្តមណ្ឌលគិរីយប់មិញ

ខេត្តមណ្ឌលគិរី៖ កាលពីវេលាម៉ោង២១ និង២៦នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីឃាតកម្មនៅចំនុចក្រុមគែរពៅ ស្ថិតក្នុងភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានបាញ់ចំនួន1គ្រាប់ទៅលើជនរងគ្រោះឈ្មោះផ្លាលព្យុភេទប្រុស27ឆ្នាំ … អាន​បន្ថែម បាញ់សម្លាប់មនុស្សដូចបាញ់ចាប នៅខេត្តមណ្ឌលគិរីយប់មិញ

វាយប្រហារគ្រាប់បែកនៅកណ្តាលរដ្ឋធានីទួគី​ស្លាប់និងរបួស៩០នាក់

ឧបនាយករដ្ឋមន្ត្រីទួគីលោក​ Numan KUrtulmus កាលពីថ្ងៃទី​១៧ខែកុម្ភៈបានបញ្ជាក់ថាៈ ការវាយប្រហារសម្តៅទៅលើក្បួនរថយន្តនៅកណ្តាលទីក្រុង អែនការ៉ា បានសម្លាប់ទាហាន​២៨​នាក់និង ៦១នាក់រងរបួស។ តាមព័ត៌មានពីកម្លាំងយោធាទួគីបញ្ជាក់ថា ការវាយប្រហារកើតឡើងនៅវេលាម៉ោង​១៦និង​៣១នាទី​ … អាន​បន្ថែម វាយប្រហារគ្រាប់បែកនៅកណ្តាលរដ្ឋធានីទួគី​ស្លាប់និងរបួស៩០នាក់

អង់គ្លេសបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់យន្តហោះទម្លាក់គ្រាប់រុស្ស៊ីុ២គ្រឿង

យន្តហោះចម្បាំងរបស់អង់គ្លេសបានទៅស្ទាក់សយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ីុពីគ្រឿងដែល​ហោះហើរនៅក្បែរដែនអាកាសប្រទេសអង់គ្លេស ជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត។ ហេតុការខាងលើកើតឡើងនៅថ្ងៃទី​១៧ខែកុម្ភៈ កម្លាំងទាហានអាកាសអង់គ្លេសបានព្រមាន​ហើយបញ្ចូនយន្តហោះចម្បាំងប្រភេទ​Typhoon ទៅរារាំងយន្តហោះទម្លាក់គ្រាប់ល្បឿនលឿន​របស់រុស្ស៊ី។ កន្លងមកយន្តហោះចម្បាំងប្រភេទនេះត្រូវបានអង់គ្លេសបញ្ចូនទៅកាន់ប្រទេសស៊ីរីដើម្បី​បំពេញ​ប្រតិបត្តិការវាយប្រហារតាមដែនអាកាសទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។ អ្នកនាំពាក្យកម្លាំងទាហានអាកាសរុស្ស៊ីបានបញ្ជាក់ថាៈ ហេតុការខាងលើមិនមែនជារឿងកម្រ​កើតឡើងនោះឡើយកន្លងមកនៅខែវិច្ឆិកា ​ឆ្នាំ​២០១៥​ក៏មានហេតុការបែបនេះកើតឡើងផងដែរ​។ ក្នុងរយៈពេលមួយឆ្នាំ​កន្លងមកយន្តហោះចម្បាំងអង់គ្លេសបានហោះហើរទៅរារាំងយន្តហោះរបស់រុស្ស៊ីដល់ទៅ​២០លើក​ដែលហោះហើរចូលដែនអាកាសអង់គ្លេស៕ … អាន​បន្ថែម អង់គ្លេសបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់យន្តហោះទម្លាក់គ្រាប់រុស្ស៊ីុ២គ្រឿង