រដ្ឋមន្ត្រីប្រទេសស៊ូដង់១២រូបលាលែងចេញពីតំណែងដើម្បីប្រឆាំងកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីនិងយោធា

ប្រទេសស៊ូដង់៖ រដ្ឋមន្ត្រី១២រូបរបស់ស៊ូដង់បានលាលែងចេញពីតំណែង ដើម្បីប្រឆាំងកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រី Hamdok ជាមួយនឹងកម្លាំងយោធា ។ ក្នុងចំណោមរដ្ឋមន្ត្រីដែលលាលែងចេញពីតំណែងក៏មានរដ្ឋមន្ត្រីការបរទេសផងដែរ។ កិច្ចព្រមព្រៀងមាន១៤ចំណុចរវាងនាយករដ្ឋមន្ត្រី Abdalla Hamdok … អាន​បន្ថែម រដ្ឋមន្ត្រីប្រទេសស៊ូដង់១២រូបលាលែងចេញពីតំណែងដើម្បីប្រឆាំងកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីនិងយោធា

ទីក្រុងមួយនៅអាមេរិកអនុម័តច្បាប់ដាក់គុកនិងពិន័យជាប្រាក់បើមិនពាក់ម៉ាស់នៅទីសាធារណៈ

សហរដ្ឋអាមេរិក៖ មន្ត្រីទីក្រុង Santa Cruz ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកបានអនុម័តច្បាប់យ៉ាងតឹងតែង ដោយពលរដ្ឋនៅក្នុងទីក្រុងនេះគឺត្រូវតែពាក់ម៉ាស់ជាប្រចាំទាំងនៅក្នុងទីសាធារណៈកន្លែងធ្វើការ ហើយបើមិនពាក់ម៉ាស់ទេអាចត្រូវជាប់គុកឬពិន័យជាប្រាក់។ ការអនុម័តច្បាប់ខាងលើនេះគឺ ក្រោយពេលមានករណីឆ្លងកូវីដ-១៩ … អាន​បន្ថែម ទីក្រុងមួយនៅអាមេរិកអនុម័តច្បាប់ដាក់គុកនិងពិន័យជាប្រាក់បើមិនពាក់ម៉ាស់នៅទីសាធារណៈ

«កំណត់ត្រាសោកសៅ»ពីការឆ្លងកូវីដ«១៩ នៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូងនៅថ្ងៃទី២៤ខែវិច្ឆិកានេះរកឃើញករណីឆ្លងកូវីដ១៩ កើនឡើងខ្ពសបំផុតមិនធ្លាប់មាន ដែលគេហៅថា«កំណត់ត្រាសោកសៅ»នៅក្នុងប្រទេសនេះដោយមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង៤ពាន់នាក់ក្នុងមួយថ្ងៃ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំ ឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះថា … អាន​បន្ថែម «កំណត់ត្រាសោកសៅ»ពីការឆ្លងកូវីដ«១៩ នៅកូរ៉េខាងត្បូង

ក្រុមតាលីបង់ហាមស្ត្រីចូលរួមកម្មវិធីដែលសម្តែង

រដ្ឋាភិបាលតាលីបង់ បានចេញច្បាប់ហាមប្រាមដល់ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះមានទាំងការសម្តែងភាពយន្តគឺមិនអនុញ្ញាតឲ្យមានស្ត្រីចូលរួមនោះឡើយ។ ចំណែកស្ត្រីនៅក្នុងប្រទេសនេះគឺត្រូវតែពាក់ស្បៃគ្រប់ក្បាលមុខ ដូចដើម។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា ក្រសួងសីលធម៌ បានចេញច្បាប់៩ យ៉ាង ក្នុងនោះផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ … អាន​បន្ថែម ក្រុមតាលីបង់ហាមស្ត្រីចូលរួមកម្មវិធីដែលសម្តែង

វៀតណាម៖ ការចាក់វ៉ាក់សាំងឈរលំដាប់ទីពីរនៅតំបន់អាស៊ាន តែករណីឆ្លងបានកើនឡើងខ្ពស់

ប្រទេសវៀតណាម៖ វៀតណាមបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយនៅថ្ងៃទី២២ខែវិច្ឆិកាបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង២លានដូសក្នុងមួយថ្ងៃ។ សរុបវ៉ាក់សាំងដែលបានចាក់នៅក្នុងប្រទេសវៀតណាម មានជាង១១០,៩ លានដូសហើយ ក្នុងនោះអ្នកចាក់មួយដូសមានជាង ៦៧,៣លាននាក់ និងចាក់គ្រប់ចំនួនពីរដូសមានជាង ៤៣,៥លាននាក់។ … អាន​បន្ថែម វៀតណាម៖ ការចាក់វ៉ាក់សាំងឈរលំដាប់ទីពីរនៅតំបន់អាស៊ាន តែករណីឆ្លងបានកើនឡើងខ្ពស់

ប្រទេសឡាវ ចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបាន៦៤,៥%ហើយ

ប្រទេសឡាវ៖ ក្រសួងសុខាភិបាលឡាវ បានប្រកាសថា មកទល់ពេលនេះមានពលរដ្ឋពេញវ័យ៦៤,៥%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នេះជាជំហានវិជ្ជមានមួយសម្រាប់ប្រទេសឡាវបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។ ប្រទេសឡាវបានប្រើប្រាស់វ៉ាក់សាំង៦ប្រភេទចាក់ជូនពលរដ្ឋ ក្នុងនោះមានវ៉ាក់សាំង Sputnik V … អាន​បន្ថែម ប្រទេសឡាវ ចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបាន៦៤,៥%ហើយ

ឆេះរថយន្តក្រុងនៅប៊ុលហ្គារី ស្លាប់៤៦នាក់

រថយន្តក្រុងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះនៅលើផ្លូវល្បឿនលឿន ស្ថិតនៅតំបន់ភាគខាងលិចប្រទេសប៊ុលហ្គារី បណ្តាលឱ្យមនុស្សនៅលើរថយន្ត៤៦នាក់ស្លាប់ ។ ជនរងគ្រោះគឺជាអ្នកទេសចរមកពីតំបន់ភាគខាងជើង Macedonia។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី២៣ខែវិច្ឆិកា។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្នមកពីក្រសួងមហាផ្ទៃប៊ុលហ្គារី លោក Nikolai … អាន​បន្ថែម ឆេះរថយន្តក្រុងនៅប៊ុលហ្គារី ស្លាប់៤៦នាក់

ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤

លេខាសេតវិមាន លោកស្រី Jen Psaki នៅថ្ងៃទី២២ខែវិច្ឆិកា(ពេលវេលាអាមេរិក) បានប្រកាសថា ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤។ តាមការប្រកាសរបស់លោកស្រីPsaki ប្រធានាធិបតីអាមេរិក … អាន​បន្ថែម ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤

Villarreal និង Manchester United៖ ត្រូវការឈ្នះដូចគ្នាដើម្បីកក់កៅអីទៅកាន់វគ្គ១៦ក្រុមក្របខ័ណ្ឌ Champions League

ក្រុមម្ចាស់ផ្ទះ Villarreal និងក្រុមភ្ញៀវ Manchester United ដែលជាក្រុមត្រូវការឈ្នះ និងមានពិន្ទុស្មើគ្នាក្នុងក្របខ័ណ្ឌ Champions League ពូល F នឹងជួបគ្នាក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៥នៃការប្រកួតវគ្គជម្រុះតាមពូលនៅវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រថ្ងៃអង្គារឈានចូលថ្ងៃពុធជាមួយនឹងឱកាសដើម្បីបោះជំហានយ៉ាងធំឆ្ពោះទៅរកការដណ្តើមកៅអីវគ្គ១៦ក្រុម។ ក្រុមទាំង២រកបាន៧ពិន្ទុស្មើគ្នាដោយឈរពីលើក្រុម Atalanta ២ពិន្ទុ និងនាំមុខក្រុម Young Boys ចំនួន៤ពិន្ទុនៅបាតតារាងនៃក្រុមប្រកួតជម្រុះនេះ។ ក្រុម​ទាំង២​បាន​ជួប​គ្នា​ចុង​ក្រោយ​កាលពីថ្ងៃ​ទី២៩ ខែ​កញ្ញា​នៅទឹកដី Old Trafford ក្នុង​ការ​ប្រកួត​សប្តាហ៍ទី២ ដែលកីឡាករ Paco Alcacer បាន​ជួយ​ឲ្យក្រុម Villarreal នាំ​មុខ។ ប៉ុន្តែខ្សែបម្រើ Alex Telles បានតាមស្មើវិញភ្លាមៗ ហើយត្រូវបានខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី៩០+៥ក្នុងម៉ោងបន្ថែមដើម្បីទទួលជ័យជម្នះ។ … អាន​បន្ថែម Villarreal និង Manchester United៖ ត្រូវការឈ្នះដូចគ្នាដើម្បីកក់កៅអីទៅកាន់វគ្គ១៦ក្រុមក្របខ័ណ្ឌ Champions League

កីឡាករ Pedri របស់ Barcelona ឈ្នះពានរង្វាន់ Golden Boy ប្រចាំឆ្នាំ២០២១

ពានរង្វាន់ Golden Boy ដែលជាពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេរបស់ស្ថាប័ន Tuttosport លើកទី១៩ ត្រូវបានឈ្នះដោយខ្សែបម្រើ Pedriរបស់ក្រុម Barcelona ដោយកីឡាករវ័យ១៨ឆ្នាំរូបនេះទទួលបានរង្វាន់ប្រចាំឆ្នាំនេះសម្រាប់កីឡាករដែលមានទេពកោសល្យល្អបំផុតនៅអឺរ៉ុបក្រោមអាយុ២១ឆ្នាំ។ មានអ្នកកាសែតចំនួន៤០នាក់បានបោះឆ្នោតសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ហើយ២៦នាក់ក្នុងចំណោមនោះបានដាក់ឈ្មោះ Pedri នាំមុខគេ ខណៈដែល៩នាក់ទៀតដាក់កីឡាកររូបនេះលេខ២ និង៣នាក់ទៀតដាក់គាត់លេខ៣ ។ ម្យ៉ាង​វិញ​ទៀតអ្នក​កាសែត​តែ២​នាក់​ប៉ុណ្ណោះ​ដែល​បាន​បោះ​ឆ្នោត​មិន​មាន​ឈ្មោះកីឡាកររូបនេះនៅ​លើ​បញ្ជីឈ្មោះ។ នេះមានន័យថា Pedri បានបញ្ចប់ជាមួយនឹង៣១៨ពិន្ទុសរុប នាំមុខកីឡាករ Jude Bellingham ចំណាត់ថ្នាក់លេខ២ មិនដែលមានក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះមានគម្លាតរវាងទីមួយនិងទីពីរឆ្ងាយបែបនេះទេ។ កីឡាករ Pedri បាននិយាយនៅក្នុងសារជាវីដេអូថា “ខ្ញុំសូមអរគុណដល់Tuttosport សម្រាប់ពានរង្វាន់នេះដែលធ្វើឱ្យខ្ញុំមានមោទនភាព ហើយខ្ញុំក៏អរគុណសមាជិកទាំងអស់នៃគណៈវិនិច្ឆ័យ … អាន​បន្ថែម កីឡាករ Pedri របស់ Barcelona ឈ្នះពានរង្វាន់ Golden Boy ប្រចាំឆ្នាំ២០២១

លោក Mauricio Pochettino បើកចិត្តចាកចេញពី PSG ប្រសិនបើ Man Utd សម្រេចជ្រើសរើសគាត់ជាគ្រូបង្វឹកថ្មី

លោក Mauricio Pochettino បើកចំហក្នុងការក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិបបិសាចក្រហម Manchester United ប្រសិនបើក្លិបខិតមកជិតដើម្បីទាក់ទងគាត់នោះ។ គ្រូបង្វឹកដែលជាអតីតកីឡាករអាហ្សង់ទីនរូបនេះត្រូវបានគេយកចិត្តទុកដាក់ខ្ពស់នៅ Old Trafford ប៉ុន្តែមានអារម្មណ៍ថា វាពិបាកក្នុងការទាញយករូបគាត់ពី PSG ពាក់កណ្តាលរដូវកាលនេះ។ ក្លិបបិសាចក្រហមបានបណ្តេញលោក Ole Gunnar Solskjaer កាលពីថ្ងៃអាទិត្យ ហើយបាននិយាយថា ពួកគេកំពុងស្វែងរកការតែងតាំងអ្នកចាត់ការបណ្តោះអាសន្ន ប៉ុន្តែ​លទ្ធភាព​អាច​រក​បាន​របស់លោកPochettino អាច​ផ្លាស់​ប្តូរបាន។ បុរសវ័យ៤៩ឆ្នាំរូបនេះមិនសូវសប្បាយចិត្តជាមួយនឹងការរៀបចំនៅក្លិប PSG ដែលតួនាទីរបស់គាត់គឺសំខាន់ជាគ្រូបង្វឹកក្រុមដំបូងជាមួយនឹងបញ្ហាក្លិប និងការប្រកួតដែលត្រូវបានដោះស្រាយជាមួយនាយកក្លិបLeonardo ។ លោក Pochettino រីករាយនឹងការគ្រប់គ្រងកាន់តែច្រើនក្នុងអំឡុងពេល៥ឆ្នាំរបស់គាត់ដែលដឹកនាំក្រុម Tottenham ហើយត្រូវបានគេដឹងថា ចង់ត្រឡប់ទៅ Premier League វិញ។ គាត់មិនដែលបដិសេធ ណាមួយពីការពិតដែលគាត់ចង់គ្រប់គ្រងក្នុងបាល់ទាត់នៅអង់គ្លេសម្តងទៀតទេ។ … អាន​បន្ថែម លោក Mauricio Pochettino បើកចិត្តចាកចេញពី PSG ប្រសិនបើ Man Utd សម្រេចជ្រើសរើសគាត់ជាគ្រូបង្វឹកថ្មី

អាមេរិកមិនមានគម្រោងបិទប្រទេសទប់ស្កាត់កូវីដ-១៩នោះឡើយ

ក្នុងពេលនេះដែរប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបមានគម្រោងអនុវត្តវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលបង្កឱ្យមានបាតុកម្មប្រឆាំងជាច្រើនកើតឡើង។ ក្នុងពេលនេះដែររដ្ឋាភិបាលអាមេរិក មិនមានគម្រោងរឹតត្បិត ឬបិទប្រទេសនោះឡើយ។ លោក Jeff Zients មន្ត្រីសេតវិមាន ទទួលបន្ទុកទប់ស្កាត់ការឆ្លងកូវីដ-១៩បានបញ្ជាក់ថានឹងមិនមានការបិទប្រទេសជាថ្មីក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ … អាន​បន្ថែម អាមេរិកមិនមានគម្រោងបិទប្រទេសទប់ស្កាត់កូវីដ-១៩នោះឡើយ