ការប្រកួតក្របខ័ណ្ឌបារាំង Ligue 1 កាលពីថ្ងៃអាទិត្យរវាងក្រុម Lyon នឹង Marseille ត្រូវបានផ្អាកភ្លាមៗបន្ទាប់ពីកីឡាករ Dimitri Payet ត្រូវបានអ្នកទស្សនាក្នុងទីលានប្រកួតគប់ដបចេញពីកន្លែងឈរក្រោយលេងបានរយៈពេល៥នាទីក្នុងទីលានប្រកួតនោះ។ កីឡាករ Dimitri Payet ត្រូវបានបញ្ជូនទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់ដោយអាជ្ញាកណ្តាលលោក Ruddy Buquet ហើយបន្ទាប់ពីការរង់ចាំដ៏យូរ កីឡាកររបស់ Marseille រូបនេះមិនត្រឡប់មកវិញទេ។ជិត២ម៉ោងបន្ទាប់ពីការប្រកួតត្រូវបានផ្អាក ក៏ត្រូវបានបិទជាផ្លូវការ។ នេះជាលើកទីពីរហើយក្នុងរដូវកាលនេះ ដែលកីឡាករ Payet ត្រូវបានវាយនឹងដបចំពេលមានឧប្បត្តិហេតុជាបន្តបន្ទាប់នៅក្នុងបាល់ទាត់របស់បារាំង។ ការប្រកួតរបស់ក្រុម Marseille នៅទឹកដីក្រុម Nice កាលពីខែសីហាត្រូវបានផ្អាកដែរ នៅពេលដែលអតីតខ្សែបម្រើ West Ham បោះដបចូលទៅក្នុងហ្វូងមនុស្ស ធ្វើឱ្យអ្នកគាំទ្រសម្រុកចូលទីលាន។ ក្រុមNice ត្រូវបានកាត់ពីរពិន្ទុ ដែល១ក្នុងចំណោមនោះត្រូវបានព្យួរ ហើយកីឡាករ Payetត្រូវបានគេដាក់បម្រាមមួយប្រកួត។ ជាមួយគ្នានេះខ្សែបម្រើ Valentin Roniger របស់ក្រុម Marseille បានរងរបួសបបូរមាត់នៅពេលដែលគាត់ត្រូវបានវាយនឹងដបនៅឯការប្រកួតបើករដូវកាលជាមួយក្រុមMontpellier ។ ចំណែកការប្រកួតរវាង RC … អានបន្ថែម ប្រកួតបានតែ៥នាទីរវាង Lyon នឹង Marseille ត្រូវផ្អាកភ្លាមៗបន្ទាប់ពីអ្នកគាំទ្រគប់ដបចំកីឡាករ Payet