ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

តំណាងគណបក្សសាធារណរដ្ឋ ប្រចាំនៅព្រឹទ្ធសភា លោក​ Mitch McConnell បានបញ្ជាក់ថា ការចោទប្រកាន់ទោសលោកត្រាំ នឹងត្រូវចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ ២០២១នេះ។ … អាន​បន្ថែម ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា បន្ទាប់ពីនាំយកកីឡាករ Sead Kolasinac មកកាន់ក្លិបវិញហើយ ធ្វើឱ្យមានជ័យជម្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ដោយក្លិប Schalke កំពុងសម្លឹងមើលការវិលត្រឡប់ខ្សែប្រយុទ្ធដើម្បីចៀសវាងការកាត់ចេញពីក្របខ័ណ្ឌ Bundesliga គឺការចុះហត្ថលេខាជាថ្មីនូវអតីតអ្នកស៊ុតបញ្ចូលទីរបស់ក្រុម Real Madrid គឺកីឡាករ Klaas–Jan Huntelaar ។ ខ្សែប្រយុទ្ធ Huntelaar បានចាកចេញពីកីឡដ្ឋាន Gelsenkirchen ក្នុងឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេល៧រដូវកាលជាមួយក្លិបដោយរកបាន១២៦គ្រាប់ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី២របស់ក្លិប បន្ទាប់ពីកីឡាករ Klaus Fisher រកបាន២២៦គ្រាប់។ ដោយបានស្តារអាជីពរបស់ Huntelaar ឡើងវិញជាមួយក្រុម Schalkeបន្ទាប់ពីមានពេលវេលាមិនល្អ នៅ Real … អាន​បន្ថែម Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic កាលពីព្រហស្បតិ៍ទី២១ មករាបានរងការរិះគន់ចំពោះលិខិតរបស់លោកទៅប្រធាន Craig Tiley ដែលក្នុងនោះលោកបានស្នើឱ្យបន្ធូរបន្ថយការដាក់កម្រិតនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ដោយនិយាយថាចេតនាល្អរបស់លោកត្រូវបានគេបកស្រាយខុស។ កីឡាករចំនួន៧២នាក់ត្រូវបានបង្ខាំងទុកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេរយៈពេល១៤ថ្ងៃ និងមិនអាចហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកថ្ងៃទី៨-២១ ខែកុម្ភៈបន្ទាប់ពីអ្នកដំណើរនៅលើជើងហោះហើរចំនួន៣នាក់ដែលដឹកពួកគេទៅកាន់ទីក្រុងមែលប៊នបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ តាមលិខិតរបស់លោក Djokovic បានស្នើសុំកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក និងធ្វើឲ្យកីឡាករដែលនៅដាច់ឆ្ងាយពីគ្នាបានផ្លាស់ទៅនៅផ្ទះឯកជនដែលមានទីលានវាយកូនបាល់ ។ ប៉ុន្តែលោក Craig Tiley បានបញ្ជាក់ថា ពួកគេជាការស្នើសុំ ហើយមិនមែនជាការទាមទារទេនោះ។ សេចក្តីថ្លែងការណ៍មួយរបស់កីឡាករ Djokovic បានសរសេរថា“ចេតនាល្អរបស់ខ្ញុំសម្រាប់ដៃគូប្រកួតប្រជែងរបស់ខ្ញុំនៅក្នុងទីក្រុងមែលប៊នត្រូវបានគេយល់ខុសថា ជាមនុស្សអាត្មានិយម ពិបាក និងមិនចេះដឹងគុណ” ។ លោក Daniel Vallverdu គ្រូបង្វឹកកីឡាវាយតឺន្នីសបានប្រាប់រ៉យទ័រថាកីឡាករដែលកំពុងស្ថិតនៅដាច់ដោយឡែកគួរតែទទួលបានការអនុគ្រោះពីអ្នករៀបចំការប្រកួតដូចជាពេលវេលាហាត់សម និងការប្រកួតដែលគ្រោងធ្វើនៅម៉ោងត្រជាក់។ កីឡាករ Djokovic ដែលកាលពីឆ្នាំទៅបានលាឈប់ពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីស TA ដើម្បីចាប់ផ្តើមបង្កើតក្រុមកីឡាករដោយឡែករបស់ខ្លួនបានឈ្នះពានរង្វាន់ Australian Open ចំនួន៨ដងដែលបានបំបែកឯតទគ្គកម្មលើកទី៨ … អាន​បន្ថែម Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

Liverpool ស្គាល់រសជាតិចាញ់ក្នុងផ្ទះក្រោមថ្វីជើង Burnley

ក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានទទួលបរាជ័យក្នុងទឹកដីរបស់ខ្លួនជាលើកដំបូងក្រោមថ្វីជើងក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៩ កាលពីរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ មករានេះ។ សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី២២ មករានេះថា ការមិនស្គាល់ចាញ់ក្នុងផ្ទះ៦៨ ប្រកួតរបស់ក្រុមហង្សក្រហម Liverpool នៅក្នុងក្របខ័ណ្ឌ Premier … អាន​បន្ថែម Liverpool ស្គាល់រសជាតិចាញ់ក្នុងផ្ទះក្រោមថ្វីជើង Burnley

Crystal Palace ជិតឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Jean-Philippe Mateta ពីក្លិប Mainz

ក្លិប Crystal Palace ជិតឈានដល់ការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Jean-Philippe Mateta ក្នុងលក្ខខណ្ឌខ្ចីជើង១៨ខែពីក្លិប Mainz របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២១ ខែមករា ២០២១។ ខ្សែប្រយុទ្ធ Jean-Philippe Mateta ដែលរកបាន១០គ្រាប់ក្នុងរដូវកាលនេះ រួមមាន៧គ្រាប់នៅលីកកំពូលអាល្លឺម៉ង់ Bundesliga នឹងត្រូវឆែកសុខភាពនៅថ្ងៃពុធនេះ។ កិច្ចព្រមព្រៀងខ្ចីជើងសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះបានភ្ជាប់មកជាមួយនូវជម្រើសក្នុងការទិញផ្តាច់ផងដែរ។ កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងផ្តល់ឱ្យគ្រូបង្វឹកលោក Roy Hodgson នូវជម្រើសមួយផ្សេងទៀតក្នុងការតំបន់ប្រយុទ្ធ និងជួយក្រុមមួយដែលបានព្យាយាមរកគ្រាប់បាល់នៅរដូវកាលនេះ។ កីឡាករក្រុម Crystal Palace មួយចំនួនដូចជា Christian Bentekeរកបាន៣គ្រាប់ក្នុងលីគ ខណៈដែល Jordan Ayew  រកបានតែ១គ្រាប់ប៉ុណ្ណោះហើយ Michy Batshuayi មិនសូវបានបង្ហាញខ្លួនទេ ចាប់តាំងពីបានចុះហត្ថលេខាជាថ្មីលើការខ្ចីជើងពីក្លិប Chelsea ។ ដូច្នេះហើយបានជាគ្រូបង្វឹកលោក Roy … អាន​បន្ថែម Crystal Palace ជិតឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Jean-Philippe Mateta ពីក្លិប Mainz

ប្រធានាធិបតីអាហ្សង់ទីនចាក់វ៉ាក់សាំងកូវីដ​-១៩​ Sputnik V របស់រុស្ស៊ី

ប្រធានាធិបតីអាហ្សង់ទីន​លោក​ Alberto Fernandez នៅថ្ងៃទី ២១ខែមករា បានចាក់វ៉ាក់សាំង ​ប្រឆាំងកូវីដ​-១៩ ប្រភេទSputnik V ​របស់រុស្ស៊ី​​។ … អាន​បន្ថែម ប្រធានាធិបតីអាហ្សង់ទីនចាក់វ៉ាក់សាំងកូវីដ​-១៩​ Sputnik V របស់រុស្ស៊ី

ទីក្រុងមូស្គូ​ កាត់បន្ថយច្បាប់រឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-​១៩

នៅថ្ងៃទី​២១ខែមករា ​អភិបាលក្រុមមូស្គូ ​ លោក​ Sergei Sobyanin បានប្រកាសកាត់បន្ថយច្បាប់រឹតត្បិត ក្នុងទីក្រុងមូស្គូ​​ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩។ ​ … អាន​បន្ថែម ទីក្រុងមូស្គូ​ កាត់បន្ថយច្បាប់រឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-​១៩

វាយប្រហារគ្រាប់បែក​ជាបន្តបន្ទាប់នៅអុីរ៉ាក់ ស្លាប់និងរបួសជាង​១០០នាក់

ជនវាយប្រហារគ្រាប់បែកអត្តឃាតលើកទីមួយ​​ បន្លំខ្លួនធ្វើជា​ឈឺដើរចូលក្នុងផ្សារ ហើយក៏បានបំផ្ទុះគ្រាប់បែក​​បណ្តាលឲ្យមានមនុស្សជាច្រើនស្លាប់​។ ក្រោយមកក៏មានជនវាយប្រហារគ្រាប់បែកទីពីរ​​នៅក្នុងផ្សារនោះដែរ ។ ក្រសួងមហាផ្ទៃ​អុីរ៉ាក់​ នៅថ្ងៃទី​២១ ខែមករា​​ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែក … អាន​បន្ថែម វាយប្រហារគ្រាប់បែក​ជាបន្តបន្ទាប់នៅអុីរ៉ាក់ ស្លាប់និងរបួសជាង​១០០នាក់

ពុទ្ធោអើយ ! វាយប្រហារគ្រាប់បែក​ជាបន្តបន្ទាប់នៅអ៊ីរ៉ាក់ ស្លាប់និងរបួសមនុស្សជាង​១០០នាក់

ប្រទេសអុីរ៉ាក់: ជនវាយប្រហារគ្រាប់បែកអត្តឃាតលើកទីមួយ​​ បន្លំខ្លួនជា​ឈឺ ដើរចូលក្នុងផ្សារ ហើយក៏បានបំផ្ទុះគ្រាប់បែក​​ បណ្តាលឲ្យមានមនុស្សជាច្រើននាក់បានស្លាប់​ក្នុងថ្លុកឈាម។ ក្រោយមកក៏មានជនវាយប្រហារគ្រាប់បែកទីពីរ​​ នៅក្នុងផ្សារនោះដដែល។ ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​ នៅថ្ងៃទី​២១ … អាន​បន្ថែម ពុទ្ធោអើយ ! វាយប្រហារគ្រាប់បែក​ជាបន្តបន្ទាប់នៅអ៊ីរ៉ាក់ ស្លាប់និងរបួសមនុស្សជាង​១០០នាក់

ក្រុមបាតុករប្រឆាំងប្រធានាធិបតី បៃឌិន ធ្វើបាតុកម្មវាយប្រហារទីស្នាក់ការគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Oregon

បាតុករមួយក្រុម​បានលើកស្លាកបដា​ដែលមានអក្សរប្រឆាំងប្រធានាធិបតី ចូ បៃឌិន​ ។ បាតុករក៏បានបង្កហិង្សានៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ ​បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងនៅរដ្ឋ​Oregon​។​ បាតុករមួយក្រុមមានគ្នាប្រមាណ ១៥០នាក់បានវាយប្រហារ​កម្ទេចទ្វារ បង្អួច​ទីស្នាក់ការគណបក្ស​នៅទីក្រុង Portland។ … អាន​បន្ថែម ក្រុមបាតុករប្រឆាំងប្រធានាធិបតី បៃឌិន ធ្វើបាតុកម្មវាយប្រហារទីស្នាក់ការគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Oregon

វៀតណាមចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ​-១៩ លើកទីពីរលើមនុស្ស

នៅព្រឹកថ្ងៃទី២១ ខែមករា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហាណូយ បានចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំង​​កូវីដ​-១៩ លើកទីពីរលើមនុស្ស​​​។ វ៉ាក់សាំងដែលបានចាក់នោះ មានឈ្មោះថា​ Covivac ​ផលិតដោយមជ្ឈមណ្ឌល វ៉ាក់សាំង​វិទ្យាសាស្ត្រ … អាន​បន្ថែម វៀតណាមចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ​-១៩ លើកទីពីរលើមនុស្ស

លោក ចូ បៃ​ឌិន​ ក្រោយ​ស្បថ​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​​អា​មេ​រិ​ក​ផ្លូវការ​ បានប្រកាសថា៖​ សន្យា​នឹង​ផ្តល់​​សញ្ជាតិ​ដល់​អន្តោ​ប្រវេសន៍​រស់​នៅ​​អា​មេ​រិ​ក

អន្តរជាតិ៖ លោក ចូ បៃ​ឌិន (Joe Biden) ក្រោយ​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​​អា​មេ​រិ​ក​ផ្លូវការ​ នៅ​វេលាម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែមករា … អាន​បន្ថែម លោក ចូ បៃ​ឌិន​ ក្រោយ​ស្បថ​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​​អា​មេ​រិ​ក​ផ្លូវការ​ បានប្រកាសថា៖​ សន្យា​នឹង​ផ្តល់​​សញ្ជាតិ​ដល់​អន្តោ​ប្រវេសន៍​រស់​នៅ​​អា​មេ​រិ​ក