អតីតអ្នកចាត់ការទូទៅក្លិប Dundee United លោក McLean ទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ

សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Jim McLean អតីតអ្នកចាត់ការទូទៅរបស់ក្លិប Dundee United ដែលជាគ្រូបង្វឹកធ្លាប់ដឹកនាំទទួលបានជ័យជំនះលើក្រុម Barcelona និង Borussia Moenchengladbach ក្នុងដំណើរឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ UEFA Cup កាលពីឆ្នាំ១៩៨៧ បានទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ។ លោក Jim McLean បានដឹកនាំក្រុម Dundee United របស់លីគកំពូលស្កុតឡេនឱ្យទទួលបានជើងឯកលីគកំពូលស្កុតឡេនតែមួយគត់របស់ពួកគេក្នុងឆ្នាំ ១៩៨៣ និងបានជួយក្លិបប្រកួតប្រជែងជាមួយភាពលេចធ្លោជាងក្រុម Celtic និង Rangers ។ ក្លិប Dundee … អាន​បន្ថែម អតីតអ្នកចាត់ការទូទៅក្លិប Dundee United លោក McLean ទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ

គ្រូបង្វឹកក្លិប Racing របស់អាហ្សង់ទីនប្រកាសចាកចេញក្រោយដឹកនាំបានមួយរយៈ

លោក Sebastian Beccacece ដែលជាគ្រូបង្វឹកនៃក្លិប Racing នៅលីគកំពូលអាហ្សង់ទីនបានប្រកាសចាកចេញពីក្រុមកាលពីកាលពីថ្ងៃអាទិត្យក្រោយដឹកនាំបានមួយរយៈពេល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ី​នហួរ។ លោក Beccacece បានបញ្ជាក់ថា លោកនឹងចាកចេញបន្ទាប់ពីការបញ្ចប់នៃការប្រកួតកម្មវិធី Diego Armando Maradona Cup ដែលជាការប្រកួតក្នុងស្រុករបស់អាហ្សង់ទីនដែលនៅសល់៣ ប្រកួតទៀត។ លោក Beccacece បាននិយាយនៅក្នុងសន្និសីទសារពត៌មាននិយាយថា“ខ្ញុំចង់បន្តជាគ្រូបង្វឹកក្លិបនេះ ប៉ុន្តែខ្ញុំបានសំរេចចិត្តនិងជូនដំណឹងដល់ក្រុមហើយថា នៅពេលការប្រកួតនេះចប់ខ្ញុំនឹងមិនបន្តនៅក្លិបនេះទៀតទេ” ។ លោក Beccacece បានពន្យល់ថា ចាប់តាំងពីអ្នកចាត់ការក្លិបចាស់លោកDiego Milito បាននិយាយរួចមកហើយថា លោកនឹងចាកចេញលោកនឹងធ្វើតាមដូចអ្វីដែលលោកបានទៅដល់ក្លិបដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ ក្រុម Racing បានបង្ហាញទម្រង់លេងថយចុះយ៉ាងខ្លាំងកាលពីថ្ងៃពុធនៅពេលដែលពួកគេត្រូវបានធ្លាក់ក្នុងការប្រកួតជម្រុះនៅវគ្គ ១/៤ នៃពានរង្វាន់ Copa Libertadores ដោយចាញ់ក្រុម Boca Juniors ។ លោក Beccacece ដែលដើរតួជាជំនួយការគ្រូបង្វឹកអាហ្សង់ទីនលោកJorge Sampaoli ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីបាននិយាយថា “ជាមួយនឹងការឈឺចាប់ទាំងអស់ដែលយើងមានយើងនឹងមិនបន្តនៅក្លិបឡើយ”។ … អាន​បន្ថែម គ្រូបង្វឹកក្លិប Racing របស់អាហ្សង់ទីនប្រកាសចាកចេញក្រោយដឹកនាំបានមួយរយៈ

កូវីដ​-១៩​ បារាំងអាចនឹងបិទប្រទេសជាលើកទី​៣​

បារាំងកំពុងពិចារណា​បិទប្រទេស ជាលើកទី​៣​​ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ​១៩​ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង​លោក Olivier Veran បានប្រកាសថា​ បារាំង អាចនឹងចាត់វិធានការ​តឹងតែងបំផុតដើម្បីការពារពលរដ្ឋ​​ក្នុងនោះមានទាំងការបិទប្រទេសជាលើកទី​៣ … អាន​បន្ថែម កូវីដ​-១៩​ បារាំងអាចនឹងបិទប្រទេសជាលើកទី​៣​

មនុស្ស ៧នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយកាំបិត នៅភាគឦសាន ប្រទេសចិន

អន្តរជាតិ៖ មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ និង៧នាក់រងរបួស នៅក្នុងការវាយប្រហារដោយកាំបិត នៅឯភាគឦសាន នៃប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយនៅថ្ងៃអាទិត្យ … អាន​បន្ថែម មនុស្ស ៧នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយកាំបិត នៅភាគឦសាន ប្រទេសចិន

ប្រធានាធិបតីហ្វីលីពីនព្រមាន​លុបកិច្ចព្រមព្រៀង​បើអាមេរិក​ផ្ញើវ៉ាក់សាំងប្រឆាំងកូវីដ​​១៩មិន​​ឲ្យបានលឿនបំផុត

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមានថា និងលុបកិច្ចព្រមព្រៀងយោធាជាមួយអាមេរិក ប្រសិនបើអាមេរិក បញ្ជូនវ៉ាក់សាំងកូវីដ​១៩ មកឲ្យប្រទេសហ្វីលីពីនឲ្យបានឆាប់បំផុតនោះទេ ។ … អាន​បន្ថែម ប្រធានាធិបតីហ្វីលីពីនព្រមាន​លុបកិច្ចព្រមព្រៀង​បើអាមេរិក​ផ្ញើវ៉ាក់សាំងប្រឆាំងកូវីដ​​១៩មិន​​ឲ្យបានលឿនបំផុត

ចិនរកឃើញករណីឆ្លងកូវីដ​១៩​ថ្មី​ ខេត្តក្រុងជាច្រើន ត្រូវហាមប្រាមពលរដ្ឋចូលរួមពិធីបុណ្យចូលឆ្នាំ​

រដ្ឋាភិបាលចិន បានស្នើដល់​បុគ្គលិករដ្ឋ​ ​​គ្រប់លំដាប់ថ្នាក់​មិនត្រូវចេញពីទីក្រុងប៉េកាំង​ក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំសកល និងចូលឆ្នាំចិន​​នៅខែកុម្ភៈឆ្នាំ​២០២១។ រដ្ឋាភិបាលចិនបាន​រិតបន្តឹង​ការគ្រប់គ្រង​​​វិស័យទេសចរណ៍ នៅឱកាសបុណ្យចូលឆ្នាំ​​ ដោយស្នើដល់ពលរដ្ឋមិនត្រូវ​ចាកចេញពីតំបន់របស់ខ្លួនរស់នៅឡើយ​ ដើម្បីទប់ស្កាត់កូវីដ​១៩​ឆ្លងរាលដាលជាថ្មី។ រដ្ឋាភិបាលចិន​ បានអនុម័តវិធានការតឹងតែង​បំផុត​ក្នុងឱកាសចូលឆ្នាំសកលនិងចូលឆ្នាំចិន … អាន​បន្ថែម ចិនរកឃើញករណីឆ្លងកូវីដ​១៩​ថ្មី​ ខេត្តក្រុងជាច្រើន ត្រូវហាមប្រាមពលរដ្ឋចូលរួមពិធីបុណ្យចូលឆ្នាំ​

⚽️ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរដ្រេហ្គន” សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖   ១-ក្រុមបិសាចក្រហម … អាន​បន្ថែម ⚽️ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

អឺរ៉ុបទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ​របស់ខ្លួន

ប្រទេសតំបន់អឺរ៉ុប​ទាំង​២៧ បានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩​។​​​ នៅថ្ងៃទី​២៦ខែធ្នូ​វ៉ាក់សាំង​ដំបូង​បានចែកចាយនៅប្រទេសអាល្លឺម៉ង់​។ រថយន្តដឹក​វ៉ាក់សាំង​ដឹកវ៉ាក់សាំងរបស់ក្រុមហ៊ុន​Pfizer/BioNTech ​បានទៅដល់១៦​រដ្ឋរបស់អាល្លឺម៉ង់​។ នៅថ្ងៃទី​២៧ ខែធ្នូ អាល្លឺម៉ង់​ចាប់ផ្តើមចាក់វ៉ាក់សាំង​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់​បានឲ្យដឹងថា អាល្លឺម៉ង់​នឹងចាប់ផ្តើមចាក់វ៉ាក់សាំង … អាន​បន្ថែម អឺរ៉ុបទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ​របស់ខ្លួន

តំបន់កម្សាន្តនៅខេត្តស្ទឹងត្រែង មានច្រើន និងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏អស្ចារ្យបំផុត

ខេត្តស្ទឹងត្រែង៖ តើបងប្អូនជនរួមជាតិ ធ្លាប់បានទៅកំសាន្តនៅតំបន់រមណីយដ្ឋានអេកូទេសចរណ៍ មានដ៏សម្បូរបែបនៅខេត្តស្ទឹងត្រែងហើយឬនៅ ! ប្រសិនបើបានទៅកាន់តំបន់ទីនោះហើយ ប្រាកដជាជក់ចិត្តដិតអារម្មណ៍ ទៅម្ដងហើយ នឹងទៅកម្សាន្តម្ដងទៀត ។ … អាន​បន្ថែម តំបន់កម្សាន្តនៅខេត្តស្ទឹងត្រែង មានច្រើន និងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏អស្ចារ្យបំផុត

អាមេរិក៖ បាញ់ប្រហារនៅតំបន់កម្សាន្តbowling ស្លាប់ និង​របួស៦នាក់

នៅយប់ថ្ងៃទី​២៦ ខែធ្នូ (ពេលវេលាអាមេរិក) មានករណីបាញ់ប្រហារនៅ​ទីតាំង​ bowling​ក្នុងទីក្រុង Rockford រដ្ឋ Illinois អាមេរិក បណ្តាលឲ្យមនុស្ស​៣នាក់ស្លាប់និង​៣នាក់រងរបួស។ … អាន​បន្ថែម អាមេរិក៖ បាញ់ប្រហារនៅតំបន់កម្សាន្តbowling ស្លាប់ និង​របួស៦នាក់

អ្នករកចំណូលតាមយូធូប (Youtubers) បានច្រើនជាងគេទាំង១០នាក់ក្នុងឆ្នាំ២០២០

នៅពេលដែលឆ្នាំ២០២០ជិតបញ្ចប់ទៅហើយ យើងមកដឹងពីចំនួនទឹកប្រាក់ដែលអ្នកខ្លាំងៗរកបានតាមរយៈយូធូប ឬ YouTubers ដ៏ល្បីល្បាញបំផុតប្រចាំឆ្នាំ២០២០នេះ។ ឈរនៅលើគេក្នុងបញ្ជីគឺក្មេងប្រុសមានអាយុតែ៩ឆ្នាំប៉ុណ្ណោះឈ្មោះ Ryan Kaji ដែលបានរកចំណូលបានជាង៣០លានអឺរ៉ូកាលពីឆ្នាំមុនតាមរយៈផេកយូធូប “Ryan’s World” ។ ខាងក្រោមនេះគឺជាតួលេខសម្រាប់ YouTubers ដែលរកចំណូលបានខ្ពស់ជាងគេទាំង១០ប្រចាំឆ្នាំ២០២០។ នេះបើយោងតាមទស្សនាវដ្តី Forbes ដែលសារព័ត៌មានអេស្ប៉ាញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ។ 10-Jeffree … អាន​បន្ថែម អ្នករកចំណូលតាមយូធូប (Youtubers) បានច្រើនជាងគេទាំង១០នាក់ក្នុងឆ្នាំ២០២០

ការប្រកួតបាល់ទាត់ពិភពលោក FIFA U-20, U-17 ផ្លាស់ទៅលេងឆ្នាំ២០២៣ដោយសារកូវីដ-១៩

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីថ្លែងការណ៍ថាការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម២០ឆ្នាំនៅឥណ្ឌូនេស៊ីនិងការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម១៧ ឆ្នាំនៅប្រទេសប៉េរូ ត្រូវបានផ្លាស់ប្តូរទៅប្រកួតនៅឆ្នាំ២០២៣ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើយោងតាមការការចុះផ្សាយរបស់ CNA ដែលដកស្រង់ចេញពីរ៉យទ័រកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២០នេះ។ FIFA បានសេរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំងឺរាតត្បាតកូវីដ-១៩បន្តបង្ហាញនូវបញ្ហាប្រឈមនានាសម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិ និងមានឥទ្ធិពលរឹតត្បិតលើការធ្វើដំណើរអន្តរជាតិ។ដូច្នេះ FIFA ត្រូវសម្រេចចិត្តលើកពេលការប្រកួតក្នុងព្រឹត្តិការណ៍ទាំង២នេះទៅឆ្នាំ២០២៣ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។ FIFA សូមថ្លែងអំណរគុណដល់សមាគមដែលជាម្ចាស់ផ្ទះក៏ដូចជាអាជ្ញាធរនៅឥណ្ឌូនេស៊ី និងប៉េរូចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ និងការរៀបចំត្រៀមការប្រកួតកន្លងមក។ គួរបញ្ជាក់ថា ម្ចាស់ជើងឯក World … អាន​បន្ថែម ការប្រកួតបាល់ទាត់ពិភពលោក FIFA U-20, U-17 ផ្លាស់ទៅលេងឆ្នាំ២០២៣ដោយសារកូវីដ-១៩