តំបន់អឺរ៉ុប​មានករណីស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​ ២៥០.០០០នាក់​

គិតដល់ល្ងាចថ្ងៃទី​១៨ខែតុលាឆ្នាំ២០២០ តំបន់អឺរ៉ុបមានករណីស្លាប់ ដោយកូវីដ​-១៩​កើនឡើងដល់ទៅជាង​២៥០.០០០នាក់ ​ក្លាយជាតំបន់​ដែលរងគ្រោះធ្ងន់លំដាប់ទីពីរលើពិភពលោក​។ តាមសារព័ត៌មាន​ AFP បានផ្សាយថា ចំនួនអ្នកឆ្លងនៅក្នុងតំបន់អឺរ៉ុប កើនឡើងខ្ពស់ គួរឲ្យបារម្ភ​។ … អាន​បន្ថែម តំបន់អឺរ៉ុប​មានករណីស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​ ២៥០.០០០នាក់​

ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan នៅប្រទេសអុីតាលី ខណៈដែលក្រុមនៅ Premier League គឺ Liverpool, Manchester City, Manchester United, Chelsea និង Arsenal នៅអង់គ្លេស។ ប៉ុន្តែក្រុម AC … អាន​បន្ថែម ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

នាយករដ្ឋមន្ត្រីថ្មីជប៉ុន ជ្រើសរើស​វៀតណាម សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត

នាយករដ្ឋមន្ត្រីថ្មីជប៉ុនលោក Suga Yoshihide បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី​១៨ ខែតុលា ដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ​២០២០ ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ … អាន​បន្ថែម នាយករដ្ឋមន្ត្រីថ្មីជប៉ុន ជ្រើសរើស​វៀតណាម សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត

Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅសប្តាហ៍នេះនៅទីក្រុង Cologne ដោយសារតែបញ្ហាត្រគាកដែលធ្វើឲ្យគាត់មិនបានឈរបានយូរពេលប្រកួត។ អតីតកីឡាករលំដាប់ទី១របស់អង់គ្លេសរូបនេះបានដឹងអំពីបញ្ហានេះនៅកម្មវិធីUS Open កាលពីខែមុន។ ការស្គេនមួយត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅចក្រភពអង់គ្លេសបានបង្ហាញពីជំងឺរលាកសាច់ដុំត្រគាកដែលភ្ជាប់ទៅនឹងខ្នង។ កីឡាករ Murray បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថាគាត់បានសំរេចចិត្តដកខ្លួនចេញបន្ទាប់ពីមានការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ហើយគ្រូពេទ្យអះអាងថា មិនអាចឈរបានយូរនោះទេ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំបានព្យាយាមដោះស្រាយវានៅក្នុងការហ្វឹកហាត់ និងនៅក្នុងការប្រកួតហើយជាអកុសលបន្ទាប់ពីការប្រកួតរបស់ខ្ញុំក្នុងសប្តាហ៍នេះវាត្រូវបានឈឺចាប់ឡើងម្តងទៀត។ ខ្ញុំបានហ្វឹកហាត់កាលពីប៉ុន្មានថ្ងៃមុនហើយព្យាយាមគ្រប់គ្រងវា ប៉ុន្តែបន្ទាប់ពីលេងបានពិន្ទុថ្ងៃនេះខ្ញុំបានសំរេចថាវានឹងមិនល្អទេក្នុងការប្រកួត” ។ Murray នឹងត្រូវជួបជាមួយកីឡាករសញ្ជាតិស៊ែប៊ី Danilo Petrovic ក្នុងការប្រកួតជុំទី១។ កីឡាកររូបនេះអាចនឹងស្វែងរកការជំនួសសម្រាប់ព្រឹត្តិការណ៍ Paris Masters ដែលចាប់ផ្តើមនៅពីរសប្តាហ៍ទៀត។ ព្រឹត្តិការណ៍ ATP តែមួយគត់ដែលបានគ្រោងទុកបន្ទាប់ពីនោះគឺជាការប្រកួតថ្មីនៅសប្តាហ៍បន្ទាប់នៅរដ្ឋធានី Sofia របស់ប៊ុលហ្គារី។ ជិតមួយឆ្នាំហើយគិតចាប់តាំងពី Murray បានឈ្នះពានរង្វាន់ European … អាន​បន្ថែម Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

យោងតាមរបាយការណ៍បានលើកឡើងថា កីឡាកររបស់ក្រុមBarcelona ចំនួន៣ នាក់មិនចង់ចុះហត្ថលេខាលើលិខិតពន្យារពេលប្រាក់ឈ្នួលថ្មីឡើយ។ ក្លិបកំពុងតែកាត់បន្ថយការចំណាយបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន RAC1 បានរាយការណ៍ថា សមាជិកក្រុមបាល់ទាត់ បាសេឡូណាដំបូងបានផ្ញើលិខិតបញ្ជាក់មួយទៅក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីបដិសេធការផ្តល់ជូនថ្មីនៃការកាត់ប្រាក់ឈ្នួលរបស់ពួកគេ។ ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ៣ នាក់មិនយល់ស្របជាមួយមិត្តរួមក្រុមរបស់ពួកគេទេ ហើយបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើឯកសារនេះ។ កីឡាករទាំង៣នាក់នោះគឺកីឡាករ Marc-Andre ter Stegen, Frenkie de Jong និង Clement Lenglet ។ ក្លិប Barcelona បានខាតបង់ ២០០ លានអឺរ៉ូកាលពីរដូវកាលមុនដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្តាលឱ្យការប្រកួតត្រូវបិទទ្វារ។ វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីកូវីដ-១៩ ក៏បានជះឥទ្ធិពលដល់ការលក់ទំនិញសម្រាប់ក្លិបបាល់ទាត់ទាំងអស់ផងដែរ។ … អាន​បន្ថែម កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រឹមស្មើជាមួយក្រុមភ្ញៀវ West Ham United ៣ទល់៣ កាលពីយប់មិញ ក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៥ … អាន​បន្ថែម Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

តើវាជាការពិតដែរឬទេ! ចិនបង្កើនកម្លាំងយោធានៅតាមតំបន់ឆ្នេរ ដើម្បីត្រៀមលក្ខណៈវាយយកកោះតៃវ៉ាន់

អន្តរជាតិ៖ បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ … អាន​បន្ថែម តើវាជាការពិតដែរឬទេ! ចិនបង្កើនកម្លាំងយោធានៅតាមតំបន់ឆ្នេរ ដើម្បីត្រៀមលក្ខណៈវាយយកកោះតៃវ៉ាន់

នូវែលហ្សេឡង់រកឃើញមានករណីឆ្លងកូវីដ​-១៩ថ្មីក្នុងសហគមន៍​

នៅថ្ងៃទី​១៨ខែតុលា រដ្ឋាភិបាលនូវែលហ្សេឡង់​បានប្រកាសថា បានបានរកឃើញមានករណីឆ្លងថ្មីនៅក្នុងសហគមន៍។ ក្រសួងសុខាភិបាល​នូវែលហ្សេឡង់បានលើកឡើងថា ករណីឆ្លងថ្មី គឺជាបុគ្គលិកធ្វើការនៅកំពង់ផែ ដោយបានធ្វើតេស្តរកឃើញវិជ្ជមាននៅថ្ងៃទី​១៧ខែតុលា​។ ដោយសារតែអ្នកឆ្លងកូវីដ​-១៩ថ្មីបានរកឃើញ ក្រោយពេលចេញអាការដូច្នេះអ្នកដែលបានជួបជាមួយអ្នកជំងឺថ្មី នឹងត្រូវធ្វើចត្តាឡីស័កទាំងអស់​។ … អាន​បន្ថែម នូវែលហ្សេឡង់រកឃើញមានករណីឆ្លងកូវីដ​-១៩ថ្មីក្នុងសហគមន៍​

លោកស្រី យីងឡាក់ វាយប្រហារយ៉ាងខ្លាំងដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ជានាយករដ្ឋមន្ត្រីត្រូវធ្វើរដ្ឋប្រហារដោយយោធា ក្រោមការដឹកនាំរបស់លោកប្រយុទ្ធកាលពីឆ្នាំ​២០១៤​ ពេលនេះបានចេញមុខវាយប្រហារយ៉ាងខ្លាំង​ដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្រោយពីមានបាតុកម្មប្រឆាំង​រដ្ឋាភិបាលកើតឡើង។ នៅលើបណ្តាញសង្គម​Twitter អតីតនាយករដ្ឋមន្ត្រីយីងឡាក់ … អាន​បន្ថែម លោកស្រី យីងឡាក់ វាយប្រហារយ៉ាងខ្លាំងដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

លើកទីមួយក្រោយរយៈពេល​៧០ឆ្នាំ ​អាមេរិកកាត់ទោសប្រហារជីវិត​អ្នកទោសស្រីម្នាក់

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៧ខែតុលា​បានផ្សាយថា​ ជាលើកទីមួយក្នុងរយៈពេល ៧០ឆ្នាំកន្លងមកដែលអាមេរិកទើបតែមានទោសប្រហារជីវិត​ទៅលើស្ត្រីអ្នកទោសម្នាក់។ នេះជាករណីមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៥៣មកទល់ពេលនេះ។ សារព័ត៌មាន CNNបានដកស្រង់ប្រភពព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា អ្នកទោសស្រី មានឈ្មោះ … អាន​បន្ថែម លើកទីមួយក្រោយរយៈពេល​៧០ឆ្នាំ ​អាមេរិកកាត់ទោសប្រហារជីវិត​អ្នកទោសស្រីម្នាក់

រដ្ឋមន្រ្តីបរិស្ថានឥណ្ឌា បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសរដូវរងា នៅទីក្រុងញូដេលី

អន្តរជាតិ៖ ដើម្បីប្រយុទ្ធប្រឆាំង នឹងការបំពុលបរិយាកាសរដូវរងានៅក្រុងញូដេលី ដែលកាន់តែអាក្រក់ទៅៗ នៅថ្ងៃ១៥ ខែតុលាថ្មីៗនេះដើម្បីបង្ក្រាបរោងចក្រ និងកន្លែងសាងសង់ខុសច្បាប់ ត្រូវបានអាជ្ញាធរឥណ្ឌា បានបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅកាន់តំបន់ផ្សេងៗនៃរដ្ឋធានីញូដេលី និងស្រុកនៅជុំវិញ … អាន​បន្ថែម រដ្ឋមន្រ្តីបរិស្ថានឥណ្ឌា បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសរដូវរងា នៅទីក្រុងញូដេលី

កងទ័ពវៀតណាមចំនួន២២នាក់បាត់ខ្លួន ក្រោយហេតុការណ៍បាក់ដីវាយប្រហារបន្ទាយកងទ័ពយោធាក្នុងខេត្ត Quang Tri

អន្តរជាតិ៖ បើតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កងទ័ពវៀតណាមចំនួន២២នាក់ បានបាត់ខ្លួន បន្ទាប់ពីហេតុការណ៍បាក់ដីកើតលើបន្ទាយយោធានៅខេត្តភាគកណ្ដាល ខណៈសាកសពយោធា១៣នាក់ … អាន​បន្ថែម កងទ័ពវៀតណាមចំនួន២២នាក់បាត់ខ្លួន ក្រោយហេតុការណ៍បាក់ដីវាយប្រហារបន្ទាយកងទ័ពយោធាក្នុងខេត្ត Quang Tri