បញ្ជាការកំពូលរបស់ក្រុមហេបូឡាហ៍ត្រូវបានសម្លាប់នៅស៊ីរី

មេបញ្ជាការកំពូលរបស់ក្រុមហេបូឡាហ៍ឈ្មោះMustafa Badreddine ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយក្នុងប្រទេសស៊ីរី ។ នេះបើតាមប្រភពពីក្រុមលីបង់បានឲ្យដឹងកាលពីថ្ងៃសុក្រ។ Mustafa Badreddine មានវ័យ៥៥ឆ្នាំគឺជាសមាជិកកំពូលមួយរូបក្នុងក្រុមហេបូឡាហ៍ដែលអាមរិកដាក់ការសង្ស័យថាជាអ្នកទទួលខុសត្រូវ ប្រតិបត្តិការផ្នែកយោធាក្នុងប្រទេស៊ីរីវាយប្រយុទ្ធគាំទ្រប្រធានាធិបតី Bashar … អាន​បន្ថែម បញ្ជាការកំពូលរបស់ក្រុមហេបូឡាហ៍ត្រូវបានសម្លាប់នៅស៊ីរី

តម្លៃប្រេងនៅលើពិភពលោកធ្លាក់ថ្លៃដោយសារតែការលូកដៃរបស់រុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែននិងស៊ីរី

មូលហេតុដែលនាំឲ្យតម្លៃប្រេងធ្លាក់ថ្លៃជាបន្តបន្ទាប់ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ីដែលបានជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែននិងស៊ីរី។ សារព័ត៌មាន New York Times បាន ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះមកចុះផ្សាយថា រយៈ ពេលកន្លងមកប្រទេសអារ៉ាប៊ីសាអ៊ូឌីត … អាន​បន្ថែម តម្លៃប្រេងនៅលើពិភពលោកធ្លាក់ថ្លៃដោយសារតែការលូកដៃរបស់រុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែននិងស៊ីរី

សកម្មភាពរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងផ្ទុយទៅនឹងអ្វីដែលមេដឹកនាំបាននិយាយ

សកម្មភាពរបស់ចិននៅដែនសមុទ្រ ចិនភាគខាងត្បូងត្រូវបានគេចាត់ទុកថា ជា ការគំរាមកំហែងប្រើអំណាចយោធាដាក់ គំនាបទៅលើ ប្រទេសតូចតាចដែលមាន វិវាទដើម្បីគ្រប់គ្រងទាំងស្រុងនៅតំបន់ដែល សម្បូរទៅដោយធនធានធម្មជាតិ។ ប៉ុន្តែ រដ្ឋាភិបាលចិននៅតែអះអាងថាខ្លួនមិនបាន … អាន​បន្ថែម សកម្មភាពរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងផ្ទុយទៅនឹងអ្វីដែលមេដឹកនាំបាននិយាយ

រុស្ស៊ីថាការដាក់ប្រព័ន្ធការពារ មីស៊ីលរបស់អាមេរិកគឺរំលោភ សន្ធិសញ្ញានុយក្លេអ៊ែរ

រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសរុស្ស៊ីបានថ្លែងថា ការដំឡើងខែលរារាំងកាំជ្រូចមីស៊ីលសម្រាប់ ការពារតំបន់អឺរ៉ុបដែលគ្រោងដាក់ក្នុងប្រទេសរ៉ូម៉ានីគឺជាការរំលោភបំពានលើសន្ធិសញ្ញានុយក្លេអ៊ែរ Intermediate-Range Nuclear Forces (INF) ។ ទីភ្នាក់ងារពត័មាន Interfax … អាន​បន្ថែម រុស្ស៊ីថាការដាក់ប្រព័ន្ធការពារ មីស៊ីលរបស់អាមេរិកគឺរំលោភ សន្ធិសញ្ញានុយក្លេអ៊ែរ

អូស្រ្តាលីកាំទ្រចំពោះប្រតិបត្តិការផ្នែក នាវារបស់អាមេរិកនៅសមុទ្រចិនខាងជើង

ប្រទេសអូស្រ្តាលីបានបង្ហាញនូវជំហរគាំទ្រចំពោះប្រតិបត្តិការផ្នែកនាវារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសចិនថាជាទង្វើគំរាមកំហែង យ៉ាងខុសច្បាប់ដល់សន្តិភាព។ នាវាពិឃាតអាមេរិកឈ្នោះ USS William P. Lawrence បានធ្វើដំណើរចម្ងាយ … អាន​បន្ថែម អូស្រ្តាលីកាំទ្រចំពោះប្រតិបត្តិការផ្នែក នាវារបស់អាមេរិកនៅសមុទ្រចិនខាងជើង

Donald Trump បន្ទន់ជំហរចំពោះការហាមឃាត់ជនជាតិមូស្លីមទៅកាន់សហរដ្ឋអាមេរិក

​បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក Donald Trump បានបន្ទន់ ជំហររបស់ខ្លួនបន្តិចហើយទៅលើការហាមឃាត់ជនជាតិមូស្លីមមិនឲ្យធ្វើដំណើរមកកាន់ដឹកដីអាមេរិកជាបណ្តោះ អាសន្ននោះ។ ​ឆ្លើយតបទៅកាន់ការលើកឡើងរបស់អភិបាលក្រុងឡុងដ៏ Sadiq Khan លោក … អាន​បន្ថែម Donald Trump បន្ទន់ជំហរចំពោះការហាមឃាត់ជនជាតិមូស្លីមទៅកាន់សហរដ្ឋអាមេរិក

កុមារីអាយុ៥ឆ្នាំយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម

ប៉ូលីសនៅក្នុងទីក្រុង Detroit នៃរដ្ឋMichiganសហរដ្ឋអាមេរិកបានអោយដឹងថា កុមារីវ័យ៥ឆ្នាំបានយកកាំភ្លើងខ្លីនៅក្រោមខ្នើយរបស់ជីដូននាងមកលេង​ ហើយបាញ់សម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ​ប្រភពពីមន្ត្រីប៉ូលីសបានអោយដឹងទៀតថា ពេលជិតពាក់កណ្តាលយប់ ជីដូនកំពុងតែចំអិនម្ហូប ហើយមានក្មេងស្រីវ័យ៥ឆ្នាំ និង … អាន​បន្ថែម កុមារីអាយុ៥ឆ្នាំយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម

សហគមន៍អឺរ៉ុបស្នើឲ្យសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីជួយដោះស្រាយវិបត្ដិជនភៀសខ្លួន

មន្ដ្រីជាន់ខ្ពស់មួយរូបរបស់សហគមន៍ អឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានប៉ាន់ស្មាន ថា វិបត្ដិជនភៀសខ្លួនអាចធ្វើឱ្យអឺរ៉ុបបែក បាក់ជាមិនខាននៅពេលអនាគត ប្រសិន បើគ្មានការជួយអន្ដរាគមន៍ពីអាមេរិក និង រុស្ស៊ីនោះទេ។ ក្រោយពេលបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក … អាន​បន្ថែម សហគមន៍អឺរ៉ុបស្នើឲ្យសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីជួយដោះស្រាយវិបត្ដិជនភៀសខ្លួន

មហាសេដ្ឋីចិនប្រឈមខាតបង់ប្រាក់ច្រើនបំផុតនៅលើពិភពលោក

មហាសេដ្ឋីចិនលោកWang Jing ប្រឈមនឹងការខាតបង់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយក្នុងរយៈពេល៤ខែ ប៉ុណ្ណោះត្រូវខាតបង់ប្រាក់រហូតដល់ទៅ៩១ពាន់លានដុល្លារក្លាយជាមហាសេដ្ឋីខាតបង់ប្រាក់ច្រើនជាងគេបំផុតលើពិភពលោក។ មហាសេដ្ឋី Wang អាយុ៤២ឆ្នាំនៅសល់ទ្រព្យសម្បត្តិតែ១០២ពាន់លានដុល្លារប៉ុណ្ណោះ។លោកស្ថិតនៅក្នុងចំណោមមហាសេដ្ឋីទាំង២០០នៅលើពិភពលោក។គិតមកទល់ពេលនេះក្រោយការធ្លាក់ចុះទីផ្សារមូលប្បទានបត្រមហាសេដ្ឋីចិនរូបនេះប្រឈមនឹងការខាតបង់យ៉ាងធំធេង។ បន្ទាប់ពីមហាសេដ្ឋីWangក៏នៅមានមហាសេដ្ឋីIvan Glasenberg អគ្គនាយកក្រុមហ៊ុនGlencoreមានទីតាំងនៅស្វុីសក៏ត្រូវបាត់បង់ទឹកប្រាក់រហូតដល់ទៅ៦៦ភាគរយដែរចាប់តាំងពីដើមឆ្នាំ២០១៥មក។បន្ទាប់ពីនេះក៏នៅមានមហាសេដ្ឋីហុងកុងLuui … អាន​បន្ថែម មហាសេដ្ឋីចិនប្រឈមខាតបង់ប្រាក់ច្រើនបំផុតនៅលើពិភពលោក

ចិនបញ្ជូនយន្តហោះនាវាចម្បាំងបណ្តេញនាវាអាមេរិកចេញពីកោះលេខបូក

នាវាចម្បំាងចិននិងយន្តហោះចម្បាំងជាច្រើនបានទៅបណ្តេញនាវាចម្បាំងអាមេរិកចេញពីកោះមានសណ្ឋានលេខបូកស្ថិតនៅប្រជុំកោះរបស់វៀតណាមកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦។ ក្រសួងការពារជាតិចិនបានឲ្យដឹងថាចិនបានបញ្ជូននាវាចម្បាំងយន្តហោះចម្បាំង២គ្រឿងយន្តហោះយាមល្បាតទៅបណ្តេញនាវាចម្បាំងរបស់អាមេរិកប្រភេទUSS William P. Lawrenceដែលកំពុងយាម ល្បាតនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ទន្ទឹមនឹងនោះចិនបានដាក់បន្ថែមនាវាយាមល្បាត៣គ្រឿងទៀតបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវដើម្បីគំរាមនាវាអាមេរិកឲ្យចេញពីដែនសមុទ្រដែលចិនកំពុងតែគ្រប់គ្រង។ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថាការណ៍ដែលចូលឈ្លានពានខុសច្បាប់របស់នាវាចម្បាំងអាមេរិកនៅតំបន់សមុទ្ររបស់ចិនជាការឌឺដងមិនអាចទទួលយកបាន។មន្ត្រីចិនបានបញ្ជាក់ទៀតថាតើអាមេរិកចង់កកូរសមុទ្រចិនភាគខាងត្បូងដល់ណាទៀតដើម្បីផលប្រយោជន៍របស់ខ្លួនក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនឃើរីបានគេចមុខក្នុងការធ្វើអត្ថាធិប្បាយពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ានៅតំបន់អាស៊ីនៅចុងខែឧសភានេះជាដំណើរទស្សនកិច្ចចុងក្រោយមុនបញ្ចប់អាណត្តិប្រធានាធិបតី។ នៅពេលនេះលោកបារ៉ាក់អូបាម៉ាបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនដែលជាផ្នែកមួយក្នុងគម្រោងដំណើរទស្សនកិច្ចមកអាស៊ីរបស់លោក។ដំណើរទស្សនកិច្ចរបស់លោកបារ៉ាក់អូបាម៉ាទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ាគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់អាស៊ីក្នុង ចន្លោះពីថ្ងៃទី២០ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៦ដោយលោកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនិងទៅចូលរួមក្នុងជំនួបកំពូលក្រុមប្រទេសGនៅក្នុងប្រទេសជប៉ុន។ យោងតាមមន្រ្តីអ្នកនាំពាក្យសេតវិមានលោកបារ៉ាក់អូបាម៉ាអមដំណើរដោយលោកនាយករដ្ឋមន្រ្តីជប៉ុនសីុនហ្សូអាបេនឹងធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានៅថ្ងៃទី២៧ខែឧសភាដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តចក្ខុវិស័យដែលចង់ឃើញពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។ចក្ខុវិស័យដែលលោកបាន … អាន​បន្ថែម ចិនបញ្ជូនយន្តហោះនាវាចម្បាំងបណ្តេញនាវាអាមេរិកចេញពីកោះលេខបូក

ចិនជាប្រទេសមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុត

អង្គការសុខភាពពិភពលោកបានប្រកាសឲ្យដឹងថា ជារៀងរាល់ឆ្នាំចិនមានអ្នកស្លាប់ដោយ​គ្រោះថ្នាក់ចរាចរណ៍មានរហូតដល់​២សែននាក់។​ចំណែកគេហទំព័រ IB Times បានផ្សាយថា​ចំនួនអ្នកស្លាប់មិនមានតែ​២សែននាក់ប៉ុណ្ណោះទេ គឺលើសពីនេះ​ដល់ទៅ​៤ដង មានជិត​១លាន​នាក់ឯណោះក្នុង​មួយឆ្នាំៗ។ លោក​Bernhard Schwartlander តំណាងអង្គការ​WHO … អាន​បន្ថែម ចិនជាប្រទេសមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុត

ប្រទេសផលិតប្រេងលំដាប់ទី១លើពិភពលោក សន្យាបន្តផលិតប្រេងដើម្បីបំពេញតម្រូវការទីផ្សារ

បើទោះបីមានការស្នើឲ្យកាត់បន្ថយការផលិតប្រេងពីប្រទេសផលិតប្រេងលំដាប់ពិភពលោកនានាដូចជាវេណេហ្សុ៊យអេ ឡាជាដើមតែប្រទេអារ៉ាប៊ីសាអ៊ូឌីតបាន ប្រកាសរក្សាការផលិតប្រេងដូចដើមមិនមានការប្រែប្រួលនោះឡើយបើទោះបីមានតម្លៃថោកក្តី។ លោករដ្ឋមន្រ្តីថ្មីនៃក្រសួង ឧស្សាហកម្មថាលពលនិងរ៉ែប្រទេសអារ៉ាប៊ីសាអ៊ូឌ៊ីតលោកខាលីដ អាល់ហ្វាឡេ បានប្រកាសឲ្យដឹងថា អារ៉ាប៊ីសាអូ៊ឌីតនឹងបន្តរក្សានយោបាយប្រេងរបស់ខ្លួនឲ្យនៅដដែល នោះបើទោះបីជាតម្លៃប្រេងបានធ្លាក់ ថ្លៃខ្លាំងក្នុងរយៈពេល២ឆ្នាំកន្លងទៅក៏ដោយ។ … អាន​បន្ថែម ប្រទេសផលិតប្រេងលំដាប់ទី១លើពិភពលោក សន្យាបន្តផលិតប្រេងដើម្បីបំពេញតម្រូវការទីផ្សារ