អូស្ត្រាលី​ជម្លៀស​ពលរដ្ឋ​៣​តំបន់​ ដោយសារ​ការ​គំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ

​ភ្លើង​ឆេះ​ព្រៃ​ ព្រម​ជាមួយ​អាកាសធាតុ​ក្តៅ​ផង​ដែរ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាំបាច់​ត្រូវ​តែ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​រាប់រយ​នាក់​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​តំបន់​ទីប្រជុំជន​ Great​ Ocean​ Road​ នោះ​ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​ជាង​១០០​ខ្នង​ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​មាស់​ហើយ​នោះ​ ។​ ​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​ថា​ ពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​រស់នៅ​តំបន់​ឈូង​សមុទ្រ​ … អាន​បន្ថែម អូស្ត្រាលី​ជម្លៀស​ពលរដ្ឋ​៣​តំបន់​ ដោយសារ​ការ​គំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ

ជើងហោះហើ​រ​កា​ណា​ដា​ត្រឡប់​ពី​ប្រទេស​ចិន​ត្រូវ​ខ្យល់កួច​បណ្តាល​ឲ្យ​រង​របួស​២១​នាក់

​មន្ត្រី​បាន​លើក​ឡើង​ថា​ ជើងហោះហើរ​មួយ​គ្រឿង​របស់​កា​ណា​ដា​ត្រូវ​បង្ខំ​ឲ្យ​ចុះ​ចត​ជា​បន្ទាន់​ បន្ទាប់​ពី​យន្តហោះ​នេះ​ទទួល​រង​ការ​កួច​ពី​ខ្យល់​បណ្តាល​ឲ្យ​រង​របួស​២១​នាក់​ ក្នុង​នោះ​មាន​ក្មេង​៣​នាក់​ផង​ដែរ​កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​។​ ​អាកាសចរណ៍​ Air​ Canada​ ហោះហើរ​ពី​ទីក្រុង​សៀង​ហៃ​ឆ្ពោះទៅ​កាន់​ទីក្រុង​តូ​រ៉ុ​ន​តូ​នោះ​ត្រូវ​បង្ខំ​ចុះ​ចត​ជា​បន្ទាន់​ស្ថិត​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ … អាន​បន្ថែម ជើងហោះហើ​រ​កា​ណា​ដា​ត្រឡប់​ពី​ប្រទេស​ចិន​ត្រូវ​ខ្យល់កួច​បណ្តាល​ឲ្យ​រង​របួស​២១​នាក់

ហោរាសាស្ត្រ ព្យាករណ៍ពីស្ថានភាពពិភពលោកនៅឆ្នាំ​២០១៦

ក្រុមហោរាសាស្ត្រ​មានភាពល្បីល្បាញនៅលើពិភពលោកបានព្យាករណ៍ពីស្ថានភាពដែលអាចកើតឡើងនៅក្នុងឆ្នាំ​២០១៦ដែលបានចូលមកដល់នេះ។ ក្រុមអ្នកឯកទេសបានព្យាករណ៍ថា​នៅក្នុងឆ្នាំ២០១៦ស្ថានភាពនឹងប្រសើរជាងកាលពីឆ្នាំ​២០១៥។ លោក​Raymond Lo អ្នកហោរាសាស្ត្រដ៏ល្បីល្បាញរបស់ហុងកុង​បានព្យាករណ៍ថា ឆ្នាំ​២០១៦ នេះ​នឹងមិនសូវមានអំពើហឹង្សាដូចកាលពីឆ្នាំ​២០១៥។ ការកាត់បន្ថយអំពើហឹង្សាគឺដោយសារតែ​ប្រទេសមហាអំណាចបានព្រមព្រៀងគ្នាបញ្ចាប់វិវាទ ។ ប៉ុន្តែលោកបានព្យាករណ៍ថា​និងមានអំពើហឹង្សាកើតឡើងនៅលើដែនសមុទ្រវិញម្តង … អាន​បន្ថែម ហោរាសាស្ត្រ ព្យាករណ៍ពីស្ថានភាពពិភពលោកនៅឆ្នាំ​២០១៦

កងទ័ព​ហ្វី​លី​ពី​ន​ប៉ះទង្គិច​ជាមួយ​ក្រុម​ចាប់ជំរិត​ស្លាប់​៩​នាក់

​ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​យោធា​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​ថា​ កម្លាំងយោធា​របស់​ប្រទេស​នេះ​បាន​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ និង​ដែល​គេ​ជឿ​ថា​ ជា​អ្នក​ចាប់​ជនបរទេស​ធ្វើ​ជា​ចំណាប់ខ្មាំង​ ។​ ការ​ប៉ះទង្គិច​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​បណ្តាល​ឲ្យ​ក្រុម​ខ្មាន់កាំភ្លើង​សកម្មប្រយុទ្ធ​៨​នាក់​បាត់បង់​ជីវិត​ រីឯ​ខាង​កម្លាំង​រដ្ឋាភិបាល​វិញ​ គឺ​ទាហាន​ម្នាក់​បាន​ស្លាប់​ … អាន​បន្ថែម កងទ័ព​ហ្វី​លី​ពី​ន​ប៉ះទង្គិច​ជាមួយ​ក្រុម​ចាប់ជំរិត​ស្លាប់​៩​នាក់

ក្រុម​រដ្ឋ​អិ​ស្លា​ម​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ភោជនីយដ្ឋាន​ភាគ​​ឦសាន​ស៊ី​រី​ ស្លាប់​១៦​នាក់​ និង​រង​របួស​៣០​នាក់

​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​១៦​នាក់​បាន​បាត់បង់​ជីវិត​ និង​៣០​នាក់​រង​របួស​ដោយសារ​តែ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ភោជនីយដ្ឋាន​៣​ទីតាំង​ ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ការ​វាយប្រហារ​នេះ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ … អាន​បន្ថែម ក្រុម​រដ្ឋ​អិ​ស្លា​ម​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ភោជនីយដ្ឋាន​ភាគ​​ឦសាន​ស៊ី​រី​ ស្លាប់​១៦​នាក់​ និង​រង​របួស​៣០​នាក់

ប្រទេស​ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​ន៍​ជប៉ុន​ស្នើ​ឲ្យ​សុំ​ទោស​និង​សង​សំណង​ដូច​កូរ៉េ​ខាងត្បូង

​ក្រោយ​ពេល​ដែល​ជប៉ុន​បាន​ធ្វើការ​សុំ​ទោស​ជា​ផ្លូវការ​និង​សង​ជំងឺ​ចិន​ដល់​ស្ត្រី​រង​គ្រោះ​ដែល​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​បម្រើ​ទាហាន​ជប៉ុន​ក្នុង​សម័យ​អាណានិគម​ន៍​នោះ​ ពេល​នេះ​ក៏​បាន​ចេញ​មុខ​ទាមទារ​ដូច​គ្នា​នេះ​ដែរ ​។​ ​បន្ទាប់​ពី​កូរ៉េ​ខាងត្បូង​ ដល់​ពេល​កោះ​តៃវ៉ាន់​បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ដែរ​ថា ​ជប៉ុន​ក៏​ត្រូវ​តែ​សងជំងឺចិត្ត​ដល់​ស្ត្រី​ជនជាតិ​តៃវ៉ាន់​ដែរ​ ។ ​ជា​ការ​ពិត​ស្ត្រី​កំដរ​ផ្លូវភេទ​ដែល​ត្រូវ​កងទ័ព​ជប៉ុន​ចាប់បង្ខំ​ក្នុង​ពេល​ធ្វើ​អាណានិគម​ន៍​ចក្រ​ព័​ត្រ​ជប៉ុន​ គឺ​មិនមែន​មាន​តែ​ជនជាតិ​កូរ៉េ​ទេ​គឺ​មាន​ស្ត្រី​តៃវ៉ាន់​ ចិន​ … អាន​បន្ថែម ប្រទេស​ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​ន៍​ជប៉ុន​ស្នើ​ឲ្យ​សុំ​ទោស​និង​សង​សំណង​ដូច​កូរ៉េ​ខាងត្បូង

វាយប្រហារ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​យ៉ាងតិច​២៦​នាក់​ នៅ​ប៉ា​គី​ស្ថាន

​ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ថា​ ជនសង្ស័យ​ម្នាក់​បាន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​មួយ​កន្លែង​ ស្ថិត​នៅ​ភាគ​ពាយព្យ​ប៉ា​គី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​២៦​នាក់​បាត់បង់​ជីវិត​ ។​ ​ហេតុការណ៍​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​ខាងក្រៅ​ទី​ស្នាក់​ Nadra​ ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ Mardan​ ។​ ក្រុម​ខ្មាន់កាំភ្លើង​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​អះអាង​ថា​ … អាន​បន្ថែម វាយប្រហារ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​យ៉ាងតិច​២៦​នាក់​ នៅ​ប៉ា​គី​ស្ថាន

ជំនួយការ​ជាន់ខ្ពស់​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ទទួលមរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

​ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ុ​ន​ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA​ របស់​កូរ៉េ​ខាងជើង​ ។​ ​ប្រភព​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៣០​ … អាន​បន្ថែម ជំនួយការ​ជាន់ខ្ពស់​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ទទួលមរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

​ជនភៀសខ្លួន​ជាង​១​លាន​នាក់​ឆ្លងកាត់​ទៅ​កាន់​អឺរ៉ុប​តាម​ផ្លូវ​សមុទ្រ​

​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​ UNHCR​ បាន​ប្រកាស​ថា​ ជនភៀសខ្លួន​ប្រមាណ​ជាង​១​លាន​នាក់​បាន​ចូល​ទៅ​កាន់​ទឹកដី​ប្រទេស​សហគមន៍​អឺរ៉ុប​តាម​រយៈ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​ ចាប់តាំងពី​ពេល​ចាប់ផ្តើម​ឆ្នាំ​២០១៥​រហូត​ម​ដល់​ពេល​នេះ​ ។​ ​ប្រភព​បាន​បន្ត​ថា​ ជាង​៨០​ភាគរយ​ក្នុង​ចំណោម​ជនភៀសខ្លួន​ ១.០០០.៥៧៣​នាក់​បាន​មក​ដល់​ប្រទេស​ក្រិ​ក​ ហើយ​ដែល​ច្រើន​ជាងគេ​នោះ​ … អាន​បន្ថែម ​ជនភៀសខ្លួន​ជាង​១​លាន​នាក់​ឆ្លងកាត់​ទៅ​កាន់​អឺរ៉ុប​តាម​ផ្លូវ​សមុទ្រ​

(វិភាគព័ត៌មានអន្តរជាតិ)៖ ហេតុ​អ្វី​បានជា​ប្រទេស​កូរ៉េ​ខាងជើង​ចេះ​តែ​គំរាម​អា​មេ​រិ​ក​រាល់ពេល​ដែល​មាន​ភាព​តានតឹង​កើតឡើង​

​រាល់ពេល​ដែល​មាន​សកម្មភាព​តានតឹង​ណាមួយ​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​ កូរ៉េ​ខាងជើង​តែងតែ​គំរាមកំហែង​វាយ​ ប្រហារ​ដោយ​គ្មាន​ការ​អាណិតអាសូរ​ ឬ​វាយប្រហារ​ដោយ​គ្រាប់បែកបរមាណូ​ ទៅ​លើ​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​។​ តើ​ ហេតុ​អ្វី​បានជា​ទីក្រុង​ព្យុ​ង​យ៉ាង​តែងតែ​ គំរាមកំហែង​បែប​នេះ​ ? ​មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ … អាន​បន្ថែម (វិភាគព័ត៌មានអន្តរជាតិ)៖ ហេតុ​អ្វី​បានជា​ប្រទេស​កូរ៉េ​ខាងជើង​ចេះ​តែ​គំរាម​អា​មេ​រិ​ក​រាល់ពេល​ដែល​មាន​ភាព​តានតឹង​កើតឡើង​

​ស្ថានទូត​ថៃ​នៅ​មី​យ៉ា​ន់​ម៉ា​ប្រកាស​បិទ​រាប់​ស​ប្តា​ហ៍​ដោយសារ​តែ​បាតុកម្ម​ប្រឆាំង​

ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ បិទ​ក្នុង​រយៈពេល​រាប់​ស​ប្តា​ហ៍​ដោយសារ​តែ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្នុង​ប្រទេស​ថៃ​ ទាក់ទង​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​២​រូប​ដែល​ត្រូវ​គេ​រក​ឃើញ​កំហុស​ថា​បាន​ធ្វើឃាត​លើ​គូស្នេហ៍​អ្នក​ទេសចរណ៍​សញ្ជាតិ​អង់គ្លេស​២​នាក់​ស្ថិត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ប្រទេស​ថៃ​នា​ពេល​កន្លង​មក​នោះ​ ។​ ​បាតុកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ នឹង​ប្រទេស​ថៃ​មានការ​រកាំរកូស​ផង​ដែរ​ ។​ ស្ថាន​កុងស៊ុល​ថៃ​អះអាង​ថា​ ខ្លួន​បិទទ្វារ​បណ្តោះអាសន្ន​ មិនដឹង​ថា​ … អាន​បន្ថែម ​ស្ថានទូត​ថៃ​នៅ​មី​យ៉ា​ន់​ម៉ា​ប្រកាស​បិទ​រាប់​ស​ប្តា​ហ៍​ដោយសារ​តែ​បាតុកម្ម​ប្រឆាំង​

ចិន​ន​អនុញ្ញាត​ឲ្យ​កើតកូន​បាន​២​នាក់​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦

​កាលពី​ថ្ងៃ​ទី​២៨​ខែធ្នូ​មហាសន្និបាត​ទូ​ទាំង​ប្រទេស​បាន​សម្រេច​ច្បាប់​ថ្មី​ដោយ​ក្នុង​នោះ​អនុញ្ញាត​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​កើតកូន​បាន​ត្រឹម​២​នាក់​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ច្បាប់​នេះ​នឹង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​។​ ​នៅ​ក្នុង​កិច្ចប្រជុំ​គ​បក្ស​បក្សកុម្មុយនិស្ត​ចិន​កាលពី​ខែតុលា​ឆ្នាំ​២០១៥​បាន​ប្រកាស​ថា​ នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មានកូន​ពីរ​នាក់​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​បុរស​និង​ស្ត្រី​ នឹង​ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​កាន់តែ​រីក​ចំរើន​។​ ​ការ​អនុវត្ត​ច្បាប់​នោះ​ក្នុ​គោលដៅ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ពិសេស​ទៅ​លើ​ស្ត្រីភេទ​។​ … អាន​បន្ថែម ចិន​ន​អនុញ្ញាត​ឲ្យ​កើតកូន​បាន​២​នាក់​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦