ក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២

ទីក្រុងនេះត្រូវបានគេជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា នៅឆ្នាំ២០២២ ដោយបានឈ្នះគូប្រកួតប្រជែង ប្រទេសអាល់ម៉ា កាហ្សាក់ស្ថាន។ ប៉េកាំងនឹងក្លាយជាទីក្រុងដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះ ទាំងពីរ រដូវក្តៅ និងហ្គេម … អាន​បន្ថែម ក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២

ឧទ្ធម្ភាគចក្រឯកជនធ្លាក់ចូលកន្លែងលក់រថយន្តនៅអង់គ្លេសស្លាប់៤នាក់

ប៉ូលិសបានបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រឯកជនមួយគ្រឿងចូលទៅចំកន្លែងលក់រថយន្ត ហើយក្លាយទៅជាកន្លែងអគ្គិភ័យឆាបឆេះស្ថិតនៅភាគខាងត្បូងទីក្រុងអ៊ីនឡែន អង់គ្លេសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ។ ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Phenom … អាន​បន្ថែម ឧទ្ធម្ភាគចក្រឯកជនធ្លាក់ចូលកន្លែងលក់រថយន្តនៅអង់គ្លេសស្លាប់៤នាក់

រុស្ស៊ី ចិន រួមគ្នាធ្វើសមយុទ្ធនៅសមុទ្រខាងកើត អាមេរិកបង្កើនការដាក់ទណ្ឌកម្ម

បន្ទាប់ពីធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងត្បូងចិន និងរុស្ស៊ី ក៏បានបន្តធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងកើត ដែលជា តំបន់មានវិវាទជាមួយប្រទេសជប៉ុន ។ សកម្មភាពសមយុទ្ធនោះបានធ្វើឲ្យជប៉ុនខឹងសម្បាយ៉ាងខ្លាំងដោយសមយុទ្ធនៅកៀកតំបន់ដែលមានវិវាទ។ នៅក្នុងព្រិត្តិការមួយទៀត អាមេរិកពង្រីកការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងភាពតានតឹងជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ។ … អាន​បន្ថែម រុស្ស៊ី ចិន រួមគ្នាធ្វើសមយុទ្ធនៅសមុទ្រខាងកើត អាមេរិកបង្កើនការដាក់ទណ្ឌកម្ម

យុទ្ធនាការ​រយៈពេល​ពី​ស​ប្តា​ហ៍​របស់​កងទ័ព​ឆា​ដ​សម្លាប់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​១១៧​នាក់

ប្រទេស​ឆា​ដ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ថា​ កងទ័ព​របស់​ខ្លួន​បាន​សម្លាប់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​១១៧​នាក់​ អំឡុង​ពេល​២​ស​ប្តា​ហ៍​ក្នុង​យុទ្ធនាការ​ដើម្បី​បោសសម្អាត​នៅ​តាម​ដែន​កោះ​នានា​ស្ថិត​នៅ​តាម​ដង​ទន្លេ​Lake​ Chad​ ដែល​ក្រុម​ឧទ្ទាម​ប្រើប្រាស់​សម្រាប់​ជាទី​តាំង​លាក់ខ្លួន​ និង​ជាទី​តាំង​បន្ទាយ​ដើម្បី​ធ្វើ​សកម្មភាព​វាយប្រហារ​នោះ​ ។​ ​ប្រទេស​ឆា​ដ​ បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់​ … អាន​បន្ថែម យុទ្ធនាការ​រយៈពេល​ពី​ស​ប្តា​ហ៍​របស់​កងទ័ព​ឆា​ដ​សម្លាប់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​១១៧​នាក់

មី​យ៉ា​ន់​ម៉ា​ដោះ​លែង​អ្នកទោស​ចិន​លួច​កាប់​ឈើ​ខុសច្បាប់​១៥៥​នាក់

​មន្ត្រី​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ មី​យ៉ា​ន់​ម៉ា​បាន​ដោះ​លែង​ជនជាតិ​ចិន​១៥៥​នាក់​ដែល​កាលពី​ស​ប្តា​ហ៍​មុន​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​បទ​លួច​កាប់​ឈើ​ខុសច្បាប់​។​ ការ​ដោះ​លែង​នេះ​បន្ទាប់​ពី​ជនជាតិ​ចិន​ទាំង​អស់នោះ​បាន​សន្យា​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៀត​ ក៏​ដូច​ជា​មានការ​បញ្ចុះបញ្ចូល​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល​ចិន​នោះ​ ។​ ​ការ​ប្រកាស​ដោះ​លែង​អ្នកទោស​ចិន​ទាំង​១៥៥​នាក់​ពី​សំណាក់​មី​យ៉ា​ន់​ម៉ា​នា​ពេល​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មានការ​លើក​ឡើង​ថា​ ខ្លាច​មានការ​ប្រឈម​មុខ​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​ … អាន​បន្ថែម មី​យ៉ា​ន់​ម៉ា​ដោះ​លែង​អ្នកទោស​ចិន​លួច​កាប់​ឈើ​ខុសច្បាប់​១៥៥​នាក់

មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​ម្នាក់​ត្រូវ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៥​ មេដឹកនាំ​ចិន​បាន​ប្រគល់​អតីត​មេដឹកនាំ​យោធា​មួយ​រូប​ឈ្មោះ​ Guo​ Boxiong​ ទៅ​ឲ្យ​រដ្ឋ​អាជ្ញា​ប្រទេស​នេះ​ដើម្បី​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​ នេះ​ជា​ករណី​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ចិន​ក្នុង​យុទ្ធនាការ​ប្រឆាំង​ទៅ​លើ​មន្ត្រីជាន់ខ្ពស់​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ស៊ីសំណូកសូកប៉ាន់​ … អាន​បន្ថែម មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​ម្នាក់​ត្រូវ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

អាមេរិកចង់ឲ្យសហគមន៍អឺរ៉ុប​និយាយបន្ថែមទៀត​ស្តីអំពីបញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូង

វាជាការកម្រមួយ​ដែល​និយាយអំពីសម្ពន្ធមិត្តដ៏ជិតស្និទ្ធ។ អាមេរិក​បានជំរុញឲ្យសហភាពអឺរ៉ុប​កាលពីថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៥ ឲ្យជួយគាំទ្របន្ថែមទៀត​ និងពេញទំហឹងតែម្តងដល់ទីក្រុងវ៉ាស៊ីនតោន​ ក្នុងអ្វីដែល​ខ្លួន​កំពុង​តែមានជម្លោះជាមួយ​ប្រទេសចិន​ពាក់ព័ន្ធ​ការសាងសង់ដែនកោះសិប្បនិមិត្ត​ស្ថិតនៅសមុទ្រចិនភាគខាងត្បូងនោះ ។   លោកស្រី … អាន​បន្ថែម អាមេរិកចង់ឲ្យសហគមន៍អឺរ៉ុប​និយាយបន្ថែមទៀត​ស្តីអំពីបញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូង

អាមេរិកអនុម័តកិច្ចព្រមព្រៀងលក់កាំជ្រួចមីស៊ីុលឲ្យទៅអារ៉ាបីសាអូឌីត មានតម្លៃ​5,4ពាន់លាន​ដុល្លារ

កាលពីថ្ងៃទី​២៩ខែកក្កដា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានប្រកាសថា អាមេរិកនឹងអនុម័តលក់កាំជ្រួចមីស៊ីល​PAC-3 មានតម្លៃរហូតដល់ទៅ​5,4ពាន់លានដុល្លារ។  ក្រសួងសហការសន្តិសុខការពារជាតិ​បានឲ្យដឹងថា​ការលក់សព្វាវុធខាងលើ​និងជួយដល់សម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា​កាន់តែមានសមត្ថភាពទប់ទល់និងក្រុមភេរវកម្ម។ ​ការសម្រេចលក់នោះ​ក្រោយពេលដែលអាមេរិកធានាជួយការពារសន្តិសុខដល់សម្ព័ន្ធមិត្តអារ៉ាប់មួយនេះ។ ក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក​Lockheed Martin បានឲ្យដឹងថា ក្រុមហ៊ុនបានជួយដល់​រដ្ឋាភិបាលអាមេរិកនិងអារ៉ាប៊ីសាអូឌិតក្នុងការពង្រឹងកម្លាំងការពារ។ … អាន​បន្ថែម អាមេរិកអនុម័តកិច្ចព្រមព្រៀងលក់កាំជ្រួចមីស៊ីុលឲ្យទៅអារ៉ាបីសាអូឌីត មានតម្លៃ​5,4ពាន់លាន​ដុល្លារ

​ចិន​យកកាំជ្រួចមីសីុលយុទ្ធសាស្ត្រទៅកាន់ដែនសមុទ្រចិនភាគខាងត្បូងចូលរួមធ្វើសមយុទ្ធបាញ់ទៅលើគោលដៅនៅលើដី

កាសែត​រុស្ស៊ី​ Sputnik បានផ្សាយ​ថា​ សមយុទ្ធ​របស់ចិននាពេលនេះគឺសម្តៅទៅលើប្រទេសនៅតាមឆ្នេរសមុទ្រចិនភាគខាងត្បូង។ សារព័ត៌មានGlobal Times បាន​រាយការណ៍​ថាកាលពីថ្ងៃទី 28/7 ​កម្លាំងទាហានជើងទឹកចិនធ្វើសមយុទ្ធបាញ់គ្រប់ពិតប្រកបដោយជោគជ័យនៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ កាសែត​កងទ័ព​រំដោះជាតិចិន​បានផ្សាយថា​នៅក្នុងការធ្វើសមុទ្ធនោះមាននាវាចម្បាំងជាង 100 … អាន​បន្ថែម ​ចិន​យកកាំជ្រួចមីសីុលយុទ្ធសាស្ត្រទៅកាន់ដែនសមុទ្រចិនភាគខាងត្បូងចូលរួមធ្វើសមយុទ្ធបាញ់ទៅលើគោលដៅនៅលើដី

ទួគីចូលរួមនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ

រដ្ឋាភិបាលប្រទេសទួគីពេលថ្មីៗនេះបានមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ​ពីគោលនយោបាយ​កិច្ចការបរទេស នៅពេលដែលប្រទេសនេះក្លាយទៅជាសម្ព័ន្ធមិត្តអន្តរជាតិ​ដឹកនាំដោយអាមេរិកនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ​នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។ កន្លងមកប្រទេសទួគីមិនគាំទ្រដល់សង្គ្រាមវាយប្រហារក្រុមអិស្លាមខាងលើនោះឡើយ​ ហើយក៏មិនអនុញ្ញាត្តិឲ្យអាមេរិកប្រើប្រាស់ទីតាំងយោធាសម្រាប់ផ្តួលរំលំរដ្ឋាភិបាលស៊ីរីនោះដែរ។ប៉ុន្តែក្រោយជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានិងសមភាគីទួគីលោក​Tayyip Erdogan បានឯកភាពគ្នាសហការដើម្បីការពារសន្តិសុខរួមតាមបណ្តោយព្រំដែនជាប់ប្រទេសសុីរីនិងចូលរួមវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ។ តាមកិច្ចព្រមព្រៀងរវាងអាមេរិកនិងទួគី បណ្តាយន្តហោះចម្បាំងរបស់អាមេរិកអាចចុះចតនៅក្នុងអាកាសយានដ្ឋានយោធាទួគី។ តាមកិច្ចព្រមព្រៀង យន្តហោះចម្បាំងអាមេរិកអាចហោះហើរចេញពីអាកាសយានដ្ឋាន​ … អាន​បន្ថែម ទួគីចូលរួមនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ

បាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងនៅនេប៉ាល់ ស្លាប់១៥នាក់

គ្រោះធម្មជាតិបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ជាបន្តបន្ទាប់ ។ ប្រទេសនេះទើបតែទទួលរងការវាយប្រហារពីការរញ្ជួយដី២លើក មិនទាន់ទាំងសុខសានត្រានផង ស្រាប់តែពេលនេះមានការបាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យពលរដ្ឋ១៥នាក់បាត់បង់ជីវិត ។ ក្រសួងមហាផ្ទៃនេប៉ាល់បានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ថា ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ … អាន​បន្ថែម បាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងនៅនេប៉ាល់ ស្លាប់១៥នាក់