បង់សំណាញ់មិនបានត្រី បែរជាបានព្រះនរាយដៃមួយពាន់ ជាវត្ថុបុរាណកាលពីសម័យព្រហ្មម៉ាញសាសនា

ខេត្តស្ទឹងត្រែង៖ តាមប្រភពផ្តល់ព៍ត៌មានពីប្រជាពលរដ្ឋខ្មែរម្នាក់ឈ្មោះ ថ្នម រស់នៅជាប់នឹងព្រំប្រទល់កម្ពុជាឡាវ ហើយគាត់ចេះភាសាឡាវបាននិយាយថាប៉ុន្មាន ថ្ងៃកន្លងផុតទៅតែក្នុងខែមីនាឆ្នាំ២០១៦ទៅថ្មីៗនេះគាត់បានឃើញជនជាតិឡាវរស់នៅស្រុកណាកាសាំងជាប់នឹងព្រំប្រទល់ខ្មែរយើងម្នាក់ទៅនេសាទត្រីបង់សំណាញ់មិនបានត្រីបែរជាបានព្រះអង្គព្រះគេះពីរថ្នាក់ ព្រះភក្ត័ប្រាំបី ព្រហស្ត៣០ទ្រង់ កាន់អាវុធគ្រប់ដៃមានកម្ពស់ពីរទឹកដែលជាវត្ថុបុរាណទៅវិញ មានទម្ងន់ជាងពីរគីឡូក្រាម។ តាមការឲ្យដឹងពីយាយជី … អាន​បន្ថែម បង់សំណាញ់មិនបានត្រី បែរជាបានព្រះនរាយដៃមួយពាន់ ជាវត្ថុបុរាណកាលពីសម័យព្រហ្មម៉ាញសាសនា

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាលើកបដាតវ៉ាស្នើសុំអោយដោះស្រាយផលប៉ះពាល់លំនៅដ្ឋានដោយក្រុមហ៊ុនស្ថាបនាអាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុៈ​ នៅវេលាម៉ោង០៩.០០នាទីព្រឹក ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៦​ មានប្រជាពលរដ្ឋចំនួន៥៩នាក់ក្នុងនោះ(ប្រុសចំនួន២០នាក់)ដែលមានលំនៅដ្ឋានជាប់និងរបងព្រលានយន្តហោះកងកេង(អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ)​ ស្ថិតក្នុងភូមិថ្មធំ.ឃុំរាម.ស្រុកព្រៃនប់.ខេត្តព្រះសីហនុបាននាំលើកបដាតវ៉ាសុំអោយសម្តេចតេជោ​ហ៊ុន​ សែនជួយផ្តល់យុត្តិធម៌ជូនពួកគាត់ដែលត្រូវក្រុមហ៊ុនធ្វើព្រលានយន្តហោះវាស់ដីចំណីផ្លូវចំងាយ២៥ម៉ែត្របូកនិងវាស់ចេញពីរបងព្រលានចំងាយ៥ម៉ែត្រទៀតធ្វើអោយលំនៅដ្ឋានរបស់ពួកគាត់ត្រូវបាត់បង់ទាំងស្រុង។ ​ ការតវ៉ានេះមិនទាន់មានការដោះស្រាយបែបណាទេ​ … អាន​បន្ថែម ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាលើកបដាតវ៉ាស្នើសុំអោយដោះស្រាយផលប៉ះពាល់លំនៅដ្ឋានដោយក្រុមហ៊ុនស្ថាបនាអាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ

កូនចោរម្នាក់លួចកាច់សោម៉ូតូសម្រេចបាន១ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៏ច្រកទ្វារឃាត់ខ្លួនប្រគល់អោយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត

ប៉ោយប៉ែតៈ​ ក្តិបចោរជាជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់សោរម៉ូតូសម្រេចបានមួយថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ ខ្លួនប្រគល់អោយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតសាកសួរ កាលពីវេលាម៉ោង៦នឹង៤៥នាទីល្ងាចថ្ងៃទី១៩មីនាឆ្នាំ២០១៦នៅចំណុចច្រកទ្វារអន្តជាតិប៉ោយប៉ែត។ សមត្ថកិច្ចប្រាប់អោយដឹងថាៈ​ ជនសង្ស័យលួចកាច់សោរម៉ូតូនោះមានឈ្មោះនាវ ស្វិតភេទប្រុសអាយុ១២ឆ្នាំទីលំនៅមិនពិតប្រាកដ។ សមត្ថកិច្ចបញ្ជាក់បន្តថាៈ​ ជនសង្ស័យរួបនេះធ្វើសកម្មភាពកាច់សោម៉ូតូនៅកន្លែងផ្ញើរម៉ូតូនៅចំណុចក្បាលស្ពាន់.ភូមិក្បាលស្ពានសង្កាត់ក្រុងប៉ោយប៉ែតបានសម្រេច … អាន​បន្ថែម កូនចោរម្នាក់លួចកាច់សោម៉ូតូសម្រេចបាន១ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៏ច្រកទ្វារឃាត់ខ្លួនប្រគល់អោយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត

ព្រឹកនេះលោក កឹម សុខា ចូលរួមកម្មវិធី“វេទិកាសកម្មជនមូលដ្ឋាន”បក្សរបស់ខ្លួន នៅក្រុងពោធិសាត់

ខេត្តពោធិសាត់៖​ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនាព្រឹកថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៦​ បានជួបជាមួយសមាជិករបស់ខ្លួនថ្នាក់ដឹកនាំមូលដ្ឋានបក្សក្នុង“វេទិកាសកម្មជនមូលដ្ឋាន” ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិទ្រាំង … អាន​បន្ថែម ព្រឹកនេះលោក កឹម សុខា ចូលរួមកម្មវិធី“វេទិកាសកម្មជនមូលដ្ឋាន”បក្សរបស់ខ្លួន នៅក្រុងពោធិសាត់

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់យានដ្ឋានយីហោ PVC លក់គ្រឿងបន្លាស់រថយន្តករណី​វាយប៉ុនប៉ងឃាតកម្មយុវជនម្នាក់ទម្លាក់ពីលើអគាររបស់ខ្លួន

ភ្នំពេញ៖ ម្ចាស់យានដ្ឋានយីហោ PVC លក់គ្រឿងបន្លាស់រថយន្ត ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន​យកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក យឹម … អាន​បន្ថែម សមត្ថកិច្ចឃាត់ខ្លួនម្ចាស់យានដ្ឋានយីហោ PVC លក់គ្រឿងបន្លាស់រថយន្តករណី​វាយប៉ុនប៉ងឃាតកម្មយុវជនម្នាក់ទម្លាក់ពីលើអគាររបស់ខ្លួន

ប្រជានេសាទសំណូមពរឲ្យជំនាញធ្វើការបង្រ្កាបបទល្មើសដាក់ សំរាស់តាមព្រែកខណៈពួកគាត់ពិបាកក្នុងការធ្វើដំណើរ

ខេត្តពោធិ៍សាត់៖​ ប្រជានេសាទនៅលើផ្ទៃទឹកនៃបឹងទន្លេសាបរាយការណ៏មកថាសព្វថ្ងៃសង្កេតឃើញបទល្មើសនេសាទប្រភេទកាប់ព្រៃលេចទឹកជាជម្រកត្រីពងកូន​ យកមកធ្វើជាសំរាស់ដាក់ចូលក្នុងទឹកព្រែកដើម្បីឲ្យត្រីកុំគ្នា​ ទើបគេយកសាច់អួនមកព័ទ្ធទំហំចាប់យកត្រីទាំងតូចទាំងធំ​ដោយគ្មានការបង្រ្កាប​។​ ប្រភពខាងលើនេះបន្តថាបទល្មើសកាប់បំផ្លាញព្រៃលេចទឹកយកមកដាក់ចូលក្នុងទឹកព្រែកធ្វើជាសំរាស់កំពុងកើតមានយ៉ាងច្រើនស្អេកស្កះនៅចំណុចព្រែកអ្នកតាស្តេចក្មេងងនិងព្រែកកំពុងស្ទឹង​ ជាប់ព្រំប្រទល់(ខេត្តកំពង់ឆ្នាំង)ស្ថិតក្នុងភូមិកំពង់ថ្គោល​ ឃុំអន្សាចំបក់​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​ ប្រភពដ៍ដែលបន្តទៀតថាបទល្មើសកាប់បំផ្លាញព្រៃលេចទឹកយកមកដាក់ចូលក្នុងទឹកព្រែកហៅថាសម្រាស់នេះ​ … អាន​បន្ថែម ប្រជានេសាទសំណូមពរឲ្យជំនាញធ្វើការបង្រ្កាបបទល្មើសដាក់ សំរាស់តាមព្រែកខណៈពួកគាត់ពិបាកក្នុងការធ្វើដំណើរ

និសិ្សតពេទ្យម្នាក់ប្រហែលជាដាច់យ៉ៃ បង្ខំចិត្តលួចទូរសព្ទ័ដៃជនបរទេស២គ្រឿង មកកំសាន្តនៅក្រុងព្រះសីហនុ ជាប់អន្ទាក់សមត្តកិច្ច

ខេត្តព្រះសីហនុៈ​ និសិ្សតពេទ្យម្នាក់ដាច់យ៉ៃ កាលពីយប់ឈានចូល ថ្ងៃទី១៩ មិនា បានធ្វើសកម្មភាពលួចទូរសព្ទ័ជនបរទេស ២គ្រឿងដែលមកទេសចរណ៏នៅក្នុងក្រុងព្រះសីហនុ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន ។ ជនសង្ស័យឈ្មោះ … អាន​បន្ថែម និសិ្សតពេទ្យម្នាក់ប្រហែលជាដាច់យ៉ៃ បង្ខំចិត្តលួចទូរសព្ទ័ដៃជនបរទេស២គ្រឿង មកកំសាន្តនៅក្រុងព្រះសីហនុ ជាប់អន្ទាក់សមត្តកិច្ច

ពលរដ្ឋប្រស៊ីលបាតុកម្មប្រឆាំងការតែងតាំងអតីតប្រធានាធបិតីកាន់ដំណែងស្មើនាយករដ្ឋមន្ដ្រី

អតីតប្រធានាធបិតីលូឡាឌឺស៊ីលវ៉ា ដែលរងការចោទប្រកាន់ពីបទពុករលួយពេលនេះត្រូវបានលោកស្រីប្រធានាធិបតី ឌីលម៉ារូសែហ្វ តែងតាំងជារដ្ឋមន្ដ្រី ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ដ្រីនៅក្នុងប្រទេសប្រេ ស៊ីល ។ ការសម្រេចខាងលើធ្វើឱ្យមានរលក់ បាតុកម្មកើតឡើងជាថ្មីនិងវិបត្ដិនយោ បាយកាន់តែ … អាន​បន្ថែម ពលរដ្ឋប្រស៊ីលបាតុកម្មប្រឆាំងការតែងតាំងអតីតប្រធានាធបិតីកាន់ដំណែងស្មើនាយករដ្ឋមន្ដ្រី

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាស្ដីពីការបន្ថែមទណ្ឌកម្ម លើកូរ៉េខាងជើង

កាលពីថ្ងៃទី១៨ ខែមីនា កូរ៉េខាងត្បូង និងអាមេរិកបានរៀបចំកិច្ចពិភក្សាថ្នាក់មន្ដ្រីជាន់ខ្ពស់នៅសបា្ដហ៍ខាងមុខនេះស្ដីអំពីកិច្ចសហប្រតិបត្ដិការដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ។ តាមការប្រកាសរបស់ក្រសួងការ បរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ឧបការី ទទួលបន្ទុកគោលនយោបាយជាមួយកូរ៉េខាងជើងលោក … អាន​បន្ថែម សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជួបពិភាក្សាគ្នាស្ដីពីការបន្ថែមទណ្ឌកម្ម លើកូរ៉េខាងជើង

សម្តេចតេជា​ ហ៊ុន​ សែន​ រំលឹកនិងបញ្ចេញរូបថតចាស់ៗដែលថតក្នុងទស្សវត្តន៍១៩៧០​ រកឃើញសំណួរសួរថា​ មិនឃើញលោកជំទាវ?

ភ្នំពេញៈ​ សម្តេចតេជា​ ហ៊ុន​ សែន​ រំលឹកនិងបញ្ចេញរូបថតចាស់ៗនឹងរកឃើញនូវសំណួរផ្សេងៗថែមទៀតក្នុងនោះសម្តេចបានមានប្រសាសន៍ក្នុងផេកសម្តេចថាៈម្សិលមិុញ ក្រោយពេលខ្ញុំបញ្ចេញរូបថតចាស់ៗដែលថតក្នុងទស្សវត្តន៍១៩៧០ ខ្ញុំប្រទះឃើញនូវសំនួរមួយ ឬច្រើនជាងមួយ សួរថាមិនឃើញលោកជំទាវ? នេះពិតជាសំនួរដ៏ល្អហើយគួរតែសួរព្រោះរូបថតទាំងនេះមិនមានភរិយាខ្ញុំទេ។ … អាន​បន្ថែម សម្តេចតេជា​ ហ៊ុន​ សែន​ រំលឹកនិងបញ្ចេញរូបថតចាស់ៗដែលថតក្នុងទស្សវត្តន៍១៩៧០​ រកឃើញសំណួរសួរថា​ មិនឃើញលោកជំទាវ?

នគរបាលស័ក្តិ៥ស្រវឹងស្រាបើករថយន្តសេរីទំនើបបុករះរបាំងថ្មបាក់អស់៨កង់រងការខូចខាត

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៨កង់បានរងការខូចខាតដោយសារតែមន្រ្តីនគរបាលស័ក្ត៥ម្នាក់ បើករថយន្តសេរីទំនើប ម៉ាកឡង់គ្រឺស័រមួយគ្រឿង ស្រវឹងស្រាបើកបុករះបណ្តាលអោយរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ខាងជើងស្តុបបឹងសាឡាងប្រមាណ២០ម៉ែត្រ … អាន​បន្ថែម នគរបាលស័ក្តិ៥ស្រវឹងស្រាបើករថយន្តសេរីទំនើបបុករះរបាំងថ្មបាក់អស់៨កង់រងការខូចខាត

ប៉ូលីសចរាចរណ៍ស័ក្ត៤កន្លះស្រវឹងស្រាបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់

ភ្នំពេញ ៖ មន្រ្តីប៉ូលីសចរាចរណ៍ម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្ត C R Vក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្នជ្រុលទៅ បុក​ក្បាល​​នាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់១កង់ ចំណែករថយន្តរងការខូច​ខាតផ្នែក​ខាងមុខ ។ … អាន​បន្ថែម ប៉ូលីសចរាចរណ៍ស័ក្ត៤កន្លះស្រវឹងស្រាបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់