ក្នុងពេលដែលអ្នកឯកទេសរបស់ចិនគាំទ្រនូវគោលនយោបាយការបរទេសដែលមានការយោគយល់ក៏មានអ្នកឯកទេសជាច្រើនទៀតរួមទាំងមន្ដ្រីយោធាជាន់ខ្ពស់របស់ចិនមួយចំនួនក៏បានបញ្ជាក់ថា អាមេរិកកំពុងព្យាយាមហ៊ុមព័ទ្ធប្រទេសចិនតាមរយៈការបង្កើនចំណងមិត្ដភាពជាមួយប្រទេសជិតខាងដូចជាអាហ្វហ្កានីស្ថាន និងឥណ្ឌាជាដើម។ បន្ទាប់ពីសន្និបាតអាស៊ាន បណ្ដាប្រទេសមួយចំនួននៅអាស៊ីភាគអាគ្នេយ៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីឥទ្ធិពលរបស់ចិនកាន់តែខ្លាំងឡើងៗ បានជំរុញអាមេរិកត្រូវដើរតួនាទីឲ្យបានច្រើនជាងនេះនៅក្នុងតំបន់អាស៊ាន ពិសេសជួយដោះស្រាយវិវាទនៅលើដែនសមុទ្រដែលចិនកំពុងតែប្រកាសសិទ្ធិគ្រប់គ្រងនោះ។ ពេលរដ្ឋមន្ដ្រីការបរទេសអាមេរិក បានគាំទ្រនូវសំណើរបស់បណ្ដាប្រទេសអាស៊ីភាគអាគ្នេយ៍ … អានបន្ថែម ចិនមិនអាចអនុវត្តគោលនយោបាយផ្សះផ្សាដោយជោគជ័យឡើយ