ខេត្តកំពង់ស្ពឺ ៖ ឈើធ្នង់ជាច្រើនដុំដែលឈ្មួញដឹកតាមឡានតួរីសចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ឆ្ពោះទៅកាន់ក្រុងច្បារមនត្រូវបានមន្ត្រីនគរបាលស្រុកឱរ៉ាល់ស្ទាក់ឃាត់ចាប់បានយកមកកាន់អធិការដ្ឋាននគរបាលស្រុកមិនបានមួយចំអិនកំពឹសផងស្រាប់តែលោកអធិការស្តីទីបញ្ជាអោយដោះលែងទៅវិញយ៉ាងរំភើយ។ ការចាប់ឡានឈើនេះធ្វើឡើងកាលពីថ្ងៃទី២៥ឧសភា២០១៧នៅតាមផ្លូវលេខ៤៤ស្ថិតក្នុងភូមិគោកឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ដោយឡែឡានដឹកឈើើនោះជាប្រភេទទួរីសពណ៌លឿងនិិិិងខ្មៅពាក់ស្លាកលេខភ្នំពេញ2H6281។ មន្ត្រីនគរបាលមួយរូូូូបបានអោយដឹងថាម្ចាស់ឈើធ្នង់ដែលដឹកតាមឡានចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ទាំងថ្ងៃនេះមានឈ្មោះឌីណាភេទស្រីអាយុប្រមាណ៣០ឆ្នាំមានទីលំនៅភូមិផ្សារកន្ទួតឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ឈើទាំងអស់សុទ្ឋតែជាឈើប្រភេទធ្នង់ដឹកពេញទ្រុងតែម្តងតែមិនទាន់ដឹងចំនួននោះឡើយព្រោះក្រោយចាប់មិនបានប៉ុន្មាននាទីផងលោកអ៑ុនឌីជាអធិការស្តីទីបានបញ្ជាអោយដោះលែងឡានដឹកឈើនោះទៅវិញបាត់ទៅការធ្វើបែបនេះធ្វើអោយកូនចៅដែលជាមន្ត្រីតូចតាចអាក់អន់ចិត្តជាខ្លាំង។ មន្ត្រីដដែលបានបន្តថាដោយទទួលពត៌មានថាមានរថយន្ត១គ្រឿងជាប្រភេទទួរីសដឹកឈើប្រណីតប្រភេទធ្នង់ចេញពីដែនជំរកសត្វព្រៃភ្បំឱរ៉ាល់ឆ្ពោះទៅកាន់ក្រុងច្បារមនដែលមានម្ចាស់ឈ្មោះឌីណាជាអ្នករត់ការផ្លូចជាមួយសមត្ថកិច្ចនោះមន្ត្រីនគរបាលស្រុកក៏ចាំឃ្លាំមើលស្រាប់តែឃើញរថយន្តមុខសញ្ញាបើកចេញពីដែនជំរកសត្វព្តៃភ្នំឱរ៉ាល់ប្រាកដមែនភ្លាមនោះដែរកម្លាំងនគរបាលស្រុក៣នាក់បានចេញទៅស្ទាក់ឃាត់បានដោយអូសយកមកកាន់អធិការរដ្ឋានដើម្បីធ្វើកំណត់ហេតុដោយមានលោកអធិការស្តីទីអ៑ុនឌីលោកអធិការរង២រូបទៀតគឺលោកអនយុទ្ឋហុងនិងលោកប្រាក់មូលបានដឹងនិងឃើញផងដែរ។ក្រោយឃាត់បានហើយនោះលោកអធិការស្តីទីបានទាក់ទងរាយការណ៍ជូនលោកមួងធីជាអភិបាលស្រុកដើម្បីសុំគោលការណ៍បន្ត។ គេបានឃើញលោកអធិការស្តីទីនិងលោកអធិការរង២រូបទៀតនៅឈរនិយាយគ្នាជាមួយម្ចាស់ឈើឈ្នោះឌីណាមួយសន្ទុះដោយមានមេព្រៃ២នាក់ោងដែររំពេចនោះក៏ស្រាប់តែដោះលែងឡានឈើនោះទៅវិញបាត់ទៅ។ការដែលដោះលែងឡានដឹកឈើរបស់ឈ្មួញនៅនឹងមុខកូនចៅស្រស់ៗបែបនេះធ្វើអោយម្នាក់ៗមានការងឿងឆ្ងល់ជាខ្លាំងថាតើមានមូលហេតុអ្្វីបានជាឡានដឹកឈើនេះត្រូវបានដោះលែងដោយងាយស្រួលបែបនេះទៅវិញឬមួយមានអាថ៌កំបាំងនៅពីក្រោយការចាប់ឈើប្រណីតហើើយដោះលែែែែែងវិញបែបនេេះ។ បើតាមមន្ត្រីសង្កាត់រដ្ឋបាលព្តៃឈើសង្កែសាទបមួយរូបបានប្រាប់ពិតជាមានមន្ត្រីរដ្ឋបាលព្រៃឈើបានទៅដល់អធិការដ្ឋានស្រុកពិតមែនដោយសារតែមានមន្ត្រីនគរបាលទូរស័ព្ទប្រាប់ថាសូមអោយជំនាញរបស់លោកទៅទទួលយកឡានឈើដែលខាងនគរបាលស្រុកបានស្ទាក់ចាប់ផងតែពេលទៅដល់ស្រាប់តែលោកអ៑ុនឌីអធិការស្តីទីបាននិយាយថាលោកមកនទទួលខុសត្រូវនិងដឹងលឺនោះទេព្រោះកូនចៅជាអ្នកចាប់បើខាងមេព្រៃចង់អូសយកក៏យកទៅចុះតែលោកមិនចូលរួមដឹងលឺឡើយ។នៅពេលដែលលឺភាសារបស់លោកអធិការស្តីទីបែបនេះខាងលោកក៏បានដកថយត្រឡប់មកកន្លែងវិញព្រោះខាងនគរបាលមិនបានធ្វើឯកសារដកហូតនិងប្រគល់ដល់ខាងលោកឡើយ។ ពាក់ព័ន្ឋនឹងរឿងរ៉ាវចាប់ឡានឈើហើយដោះលែងវិញនេះដែរស្ត្រីម្នាក់ឈ្មោះឌីណាបានប្រាប់ថាបញ្ហានេះដោយសារកូនចៅដែលជាមន្ត្រីនគរបាលតូចតាចចង់កាច់កុងជាមួយគាត់ការដឹកឈើនេះគឺគាត់បានប្រាប់និងបង់លុយអោយមេៗអស់ហើយ។ស្ត្រីរូបនេេះនិយាយទាំងអំនួតថាត្រឹមកូនចៅគេកុំចង់លេងជាមួយគាត់មិនអាចគឺមិនអាចទៅរួចឡើយ។ចំណែកឯលោកអ៑ុនឌីអធិការស្តីទីបានប្រាប់តាមទូរស័ព្ទថាការដោះលែងនេះគឺប្រធានគណៈបញ្ជាការឯកភាពស្រុកលោកមួងធីជាអ្នកបញ្ជាអោយដោះលែង។ ការនិយាយដូច្នេះត្រូវបានកូនចៅដែលជាមន្ត្រីតូចតាចលើកឡើងថាលោកអ៑ុនឌីគ្រាន់តែនិយាយយករួចខ្លួនប៉ុណ្ណោះ។ហើយក៏មានការលើកឡើងផងដែរថាបើសិនជាមិនបានលាភសក្ការៈពីឈ្មួញម្ចាស់ឈើទេនោះឡានដឹកឈើធ្នង់នេះប្រាកដជាត្រូវរឹបអូសជាក់ជាមិនខានឡើយ។ … អានបន្ថែម ឈើធ្នង់ជាច្រើនដុំដឹកតាមឡានតួរីស ឃាត់មួយចំអិនកំពឹសដោះលែងវិញ