អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក

ដូណាល់ ត្រាំ មានភាពល្បីល្បាញដោយ សារតែលោកនិយាយស្តីមិនសំចៃមាត់ ហើយមានគោលនយោយបាយចម្លែកៗ ខុសពីបេក្ខភាពប្រធានាធិបតីមុនៗរបស់អាមេរិក។ នៅពេលនេះលោក ត្រាំ បាន បញ្ចេញនយោបាយមួយទៀតបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដោយលោកទាមទារដកអាមេរិកចេញពីអង្គការដ៏សំខាន់មួយនេះ។ Continue reading “អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក”

Celtic នាំយកខ្សែការពារជើងចាស់ Kolo Toure ពីអង់គ្លេសទៅស្កុតឡេន

លោក Brendan Rodgers គ្រូបង្វឹករបស់ ក្រុម Celtic បានសម្រេចចិត្តនាំយកខ្សែការ ពារជើងចាស់ Kolo Toure ពីក្រុមហង្ស ក្រហម liverpool របស់ប្រទេសអង់គ្លេស មកកាន់ស្កុតឡេនដើម្បីពង្រឹងក្រុម ។ Continue reading “Celtic នាំយកខ្សែការពារជើងចាស់ Kolo Toure ពីអង់គ្លេសទៅស្កុតឡេន”

ស្ដ្រីលើឆាកនយោបាយនិងកាន់តំណែងកំពូលប្រកបដោយគ្រោះថ្នាក់

នយោបាយត្រូវគេចាត់ទុកថា ជាឆាក ល្ខោនឬទីលានប្រយុទ្ធសម្រាប់បុរស ប៉ុន្ដែ ពេលនេះពិភពលោកបានផ្លាស់ប្ដូរធ្វើឲ្យស្ដ្រី កាន់តែមានឥទ្ធិពលច្រើនឡើងនៅក្នុងឆាក នយោបាយ ហើយកាន់តំណែងកំពូលៗ លើពិភពលោកដែលមានតួនាទីដោះស្រាយ បញ្ហាវិវាទទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុក ដូចជាអធិការបតីអាល្លឺម៉ងប្រធានា ធិបតី ប្រេស៊ីលអតីតរដ្ឋមន្ដ្រីការបរទេស អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ពេលនេះជាបេក្ខភាពប្រធានាធិបតីលេចធ្លោជាងគេនៅក្នុងការបោះឆ្នោតអាមេរិកនាពេលខាងមុខ។ Continue reading “ស្ដ្រីលើឆាកនយោបាយនិងកាន់តំណែងកំពូលប្រកបដោយគ្រោះថ្នាក់”

ភិន សុដាលីស បកអាក្រាតមុខមាត់ពិត​របស់ ប៉ែន ចំរុង

ភ្នំពេញ៖ ដោយសារតែក្តីស្រលាញ់ប៉ែន ចំរ៉ុង ងប់ងល់ខ្លាំងបានធ្វើឲ្យអ្នកនាង ភិន សុដាលីស ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តបុរសម្នាក់នេះ បើទោះបីជាទង្វើដែលជាការប្រមាថមើលងាយឪពុកខ្លួនឯង។ មានទង្វើខ្វះទំនួលខុសត្រូវជាច្រើនដែលនាងបានលាតត្រដាងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីអំពើដែលនាងចាត់ទុកថាជាមនុស្សមានពុតត្បុតច្រើននិងពូកែសម្តែងទាំងក្នុងនិងក្រៅរឿង។ Continue reading “ភិន សុដាលីស បកអាក្រាតមុខមាត់ពិត​របស់ ប៉ែន ចំរុង”

លិខិតមិត្តអ្នកអាន៖ ទឹកដក់ក្លាយជាទឹក ស្អុយច្រើនថ្ងៃនៅផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែក

យើងខ្ញុំជាប្រជាពលរដ្ឋនៅចំណុចផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែកមើលឃើញថា ផ្លូវ នេះកំពុងមានទឹកដក់ច្រើនថ្ងៃ ហើយបានក្លាយជាទឹកស្អុយដែលអាជ្ញាធរមូលដ្ឋាន មើលមិនឃើញទុកឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋខ្សឹបខ្សៀវរិះគន់យ៉ាងខ្លាំង ។ Continue reading “លិខិតមិត្តអ្នកអាន៖ ទឹកដក់ក្លាយជាទឹក ស្អុយច្រើនថ្ងៃនៅផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែក”

អាល្លឺម៉ង់បន្តរងាការវាយប្រហារស្លាប់ និងរបួស​១៣នាក់

មានករណីផ្ទុះយ៉ាងខ្លាំងនៅទីក្រុង Nurmberg ប្រទេសអាល្លឺម៉ងកាលពីថ្ងៃទី២៤ ខែកក្កដា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង១២នាក់រងរបួស។ ការផ្ទុះនោះត្រូវបានប៉ូលិសសង្ស័យថា ជាការបង្កៃក្រាប់បែក។ Continue reading “អាល្លឺម៉ង់បន្តរងាការវាយប្រហារស្លាប់ និងរបួស​១៣នាក់”

កីឡាករ រិទ្ធ ប្រាក់ប៊ិន និង ម៉ន វ៉ាន្នី រកបាន ម្នាក់៣ពិន្ទុក្នុងវគ្គជម្រុះ ជើងឯកTV5 Knock Out

ភ្នំពេញ៖ ទីបំផុតកីឡាករ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០និង ម៉ន វ៉ាន្នី អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោករកបានម្នាក់៣ពិន្ទុដូចគ្នាក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងកម្មវិធីជើង ឯក TV5 Knock Out វគ្គជម្រុះសន្សំពិន្ទុនៅ លើសង្វៀន TIFFY Arena ។ Continue reading “កីឡាករ រិទ្ធ ប្រាក់ប៊ិន និង ម៉ន វ៉ាន្នី រកបាន ម្នាក់៣ពិន្ទុក្នុងវគ្គជម្រុះ ជើងឯកTV5 Knock Out”

ឈាមស្រែក​ស្បែកហៅ សមត្ថកិច្ចចាប់បាននារីជាឃាតករ​ សម្លាប់មិត្តភក្តិស្រីនៅទន្លេបាទីបានហើយ

ខេត្តតាកែវ៖ មុននេះបន្តិចមានសេចក្តីរាយការណ៍បានឲ្យដឹងថាៈ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកបាទី ដឹកដោយលោក ងាន់ សារី អធិការនគរបាលស្រុក សហការណ៍ជាមួយកម្លាំងនគរបាលខេត្តកំពត បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននារីសង្ស័យជាឃាតករ ដែលសម្លាប់មិត្តស្រីរបស់ខ្លួននៅរមណីដ្ឋានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ ដ៏សហាវឃោរឃៅនោះហើយ។ Continue reading “ឈាមស្រែក​ស្បែកហៅ សមត្ថកិច្ចចាប់បាននារីជាឃាតករ​ សម្លាប់មិត្តភក្តិស្រីនៅទន្លេបាទីបានហើយ”

មន្រ្តីរដ្ឋបាលព្រៃឈើនិងនគរបាលប្រឆាំងបទល្មើសចាប់ម៉ូតូដឹកឈើគ្រញូងកូនមន្រ្តីស្រុកអន្លង់វែងផ្ទុះហិង្សាដាក់គ្នា

ខេត្តឧត្ដរមានជ័យ៖ កូនរបស់មន្រ្ដីប្រដាប់ អាវុធប្រចាំទិសស្រុកអន្លង់វែង៣រូបដែលគេល្បីថាជាឈ្មួញប្រមូលទិញឈើគ្រញូងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទដោយអាង អំណាចឪពុកមិនខ្លាចសមត្ថកិច្ចបានបង្កទំនាស់ថ្មីទៀតនៅស្រុកអន្លង់វែង ។ Continue reading “មន្រ្តីរដ្ឋបាលព្រៃឈើនិងនគរបាលប្រឆាំងបទល្មើសចាប់ម៉ូតូដឹកឈើគ្រញូងកូនមន្រ្តីស្រុកអន្លង់វែងផ្ទុះហិង្សាដាក់គ្នា”

រថយន្តកូរ៉ូឡាបុកជាមួយរថយន្តកូរ៉េដឹកក្បឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបើកចេញពីរោងចក្ររួចឆ្លងផ្លូវត្រូវរថយន្តកូរ៉េមួយគ្រឿងដឹកក្បឿងបុកចំពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ Continue reading “រថយន្តកូរ៉ូឡាបុកជាមួយរថយន្តកូរ៉េដឹកក្បឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ”

ជនសង្ស័យម្នាក់ឆក់ខ្សែ.កបានសម្រេច តែរត់គេចខ្លួនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ខ្សែ.កបានសម្រេច រត់មិនរួចត្រូវកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ Continue reading “ជនសង្ស័យម្នាក់ឆក់ខ្សែ.កបានសម្រេច តែរត់គេចខ្លួនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន”

ទីតាំងបនល្បែងអ៊ីនធើណេតយីហោ AA2888 ឬ 55 Net ជាច្រើនក្នុងខណ្ឌទួលគោកកំពុងដំណើរការយ៉ាងអណាធិបតេយ្យ

ភ្នំពេញ៖ បើទោះជាការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទួលគោក នៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានភាពធូរលុង អនុញ្ញាតឲ្យទីតាំងបនល្បែងជាច្រើនកំពុងដំណើរការយ៉ាងអណាធិបតេយ្យ និងបង្កើតពីក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ។ Continue reading “ទីតាំងបនល្បែងអ៊ីនធើណេតយីហោ AA2888 ឬ 55 Net ជាច្រើនក្នុងខណ្ឌទួលគោកកំពុងដំណើរការយ៉ាងអណាធិបតេយ្យ”