ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី២២ទិវាកងរាជអាវុធហត្ថ ១៤កក្កដា១៩៩៣-១៤កក្កដា២០១៥

ខេត្តស្វាយរៀង៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥មានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់នាយទាហាននាយទាហានរងនិងពលទាហានក្នុងឪកាសខួបអនុស្សាវរីយ៏លើកទី២២ទិវាកងរាជអាវុធហត្ថ១៤កក្កដា១៩៩៣-១៤កក្កដា២០១៥ក្រោមអធិបតីភាពលោកវរៈសេនីយ៏ឯក នុតនុន្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងនិងអស់លោកលោកស្រីដែលជានាយរងនិងពលទាហានព្រមទាំងមន្ត្រីកងរាជអាវុធហត្ថដែលចូលនិវត្តន៏ចំនួន៧៩នាក់ផងដែរ។ ថ្លែងក្នុងឪកាសនោះលោកវរៈសេនីយ៏ឯក នុតនុន្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៏ត្រី ​សែវុទ្ធី​បានធ្វើការកោតសរសើរនិងអគុណយ៉ាងជ្រាលជ្រៅជំពោះនាយទាហាន នាយទាហានរងនិងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ដែលបានរួមគ្នាលះបង់ទាំងកំលាំងកាយចិត្តប្រាជ្ញាព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ជាលទ្ធផលគឺសម្រេចបានស្នាដៃនិងសមិទ្ធិផលយ៉ាងច្រើនមិនតែប៉ុណ្ណោះបាននាំមកនូវកិត្តិយសកេរ្ត៏ឈ្មោះនិងសេចក្ដីថ្លៃថ្នូរឡើងដល់កំរិតមួយដែលធ្វើអោយគ្រប់មជ្ឍដ្ឋានមានការជឿជាក់ទទួលស្គាល់ពីភាពចាំបាច់និងមិនអាចខ្វះខាតបាននូវវត្តមានរបស់កំលាំងកងរាជអាវុធហត្ថយើង។ លោកវរៈសេនីយ៏ឯក … អាន​បន្ថែម ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី២២ទិវាកងរាជអាវុធហត្ថ ១៤កក្កដា១៩៩៣-១៤កក្កដា២០១៥

ភ្ជាប់ពាក្យហើយផ្តាច់វិញព្រោះតែរឿងកូនក្រមុំជិះឡានទៅលេងជីដូនកូនកំលោះ

កំពង់ស្ពឺ៖ រឿងរ៉ាវប្រកាន់ទំនៀមទម្លាប់របស់ញាតិមិត្តបងប្អូនបានធ្វើអោយកំលោះក្រមុំមួយគូរដែលបានភ្ជាប់ពាក្យរួចទៅហើយនោះត្រូវបានផ្តាច់ទៅវិញព្រោះតែកូនក្រមុំជិះឡានទៅលេងជីដូនខាងកូនកម្លោះមុនរៀបការដែលប្រកានេះធ្វើអោយសាច់ញាតិខាងស្រីខឹងសម្បារយ៉ាងខ្លាំងរហូតឈានដល់ផ្តាច់ពាក្យនឹងគ្នា។ កូនកំលោះក្រមុំត្រូវបានស្គាល់មានឈ្មោះឆសមអាយុ១៩ឆ្នាំមានស្រុកកំណើតភូមិបឹងឃុំមៀនស្រុកព្រៃឈរខេត្តកំពង់ចាមចំណែកកូនកំលោះឈ្មោះផផនអាយុ៣០ឆ្នាំថ្ងៃអ្នកទាំងពីររស់នៅភូមិត្រស់សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ ជួបជាមួយអ្នកយកពត៌មានយើងលោកជាវណ្ណាដែលជាឪពុករបស់កូនកំលោះបានរៀបរាប់ថារឿងកូនចៅស្រលាញ់លោកមិនបំបែកបំបាក់នោះទេព្រោះជាសិទ្ឋិរបស់កូនក្នុងនាមលោកជាឪពុកម្តាយគឺធ្វើអ្វីចង់អោយកូនមានសេចក្តីសុខក្នុងគ្រួសារ។លោកបានបន្តថាកូនរបស់លោកបានភ្ជាប់ពាក្យនៅថ្ងៃទី២៤ខែឧសភា២០១៥នៅផ្ទះខាងកូនក្រមុំឯឃុំព្រៃមៀនស្រុកព្រៃឈរខេត្តកំពង់ចាមដោយមានចាស់ទុំទាំងសងខាងចូលរួមនឹងដឹងលឺយ៉ាងច្រើនកុះករទៀតផង។ ក្រោយភ្ជាប់ពាក្យគឺកូនក្រមុំបានមករស់នៅផ្ទះបងស្រីរបស់នាងក្នុងភូមិជាមួយគ្នាជាធម្មតាលោកហើយលោកបានចាត់ទុកកូនស្រីនេះដូចកូនបង្កើតមិនដែលមានគំនិតបំបែកបំបាក់កូនមិនអោយជួបគ្នាឡើយ។ក្នុងនោះទៀតសោតគឺលោកបានទំនុកបំរុងទាំងការរៀនសូត្រនិងចំណាយផ្សេងៗទៀតជាច្រើនព្រោះតែលោកយល់ថារហូតដល់ឆ្នាំ២០១៦ឯណោះទើបពួកគេបានរៀបការនឹងគ្នា។រឿងរ៉ាវរហូតដល់មានការយល់ច្រឡំនេះគឺកាលពីថ្ងៃទី២០ខែមិថុនា២០១៥គាត់និងក្រុមគ្រួសារបាននាំអនាគតកូនប្រសារទៅលេងម្តាយរបស់លោកនៅភូមិដក់ពរឃុំវល្លិសស្រុកសំរោងទងដើម្បីអោយចៅបានស្គាល់គាប់ជួនថ្ងៃនោះភាគីខាងបងស្រីរបស់អនាគតកូនប្រសារមានរៀបចំពិធីបុណ្យខួបកំនើតកូនដែរតែនាងមិនបាននៅចូលរួមខួបកំណើតក្មួយទើបកើតទៅជារឿងបែបនេះ។ បញ្ហានេះហើយដែលធ្វើអោយបងស្រីរបស់អនាគតកូនប្រសារលោកធ្វើការតិះដៀលកូនប្រុសគាត់ជាច្រើនមិនតែប៉ុណ្ណោះបងស្រីរបស់នាងបានត្មិះតិះដៀលនាងនូវពាក្យអសុរោះជាច្រើនដែលសូម្បីតែរូបលោកជាឪពុកក៏មិនអាចទទួលយកបានដែរ។ដោយមិនចង់អោយកូនៗមានបញ្ហានឹងគ្នាគាត់បានអោយកូនប្រុសយកឡានជូនអនាគតកូនប្រសារមកផ្ទះបងស្រីវិញទាំងនាងមិនទាន់បាននៅនិយាយលេងជាមួយជីដូននៅឡើយ។ក្នុងបញ្ហានេះលោកក៏សូមច្រានចោលនូវពាក្យចចាមអារ៉ាមដែលថាកូនប្រុសរបស់លោកធ្វើសកម្មភាពរំលោភលើកូនក្រមុំហើយទើបមកភ្ជាប់ពាក្យជាក្រោយដើម្បីគេចវេះផ្លូវច្បាប់នោះជារឿងនេះគឺមិនពិតនោះ។ លោកជាវណ្ណាបានប្រាប់ទៀតថារឿងនេះកើតឡើងបានកន្លះខែដន្លងរបស់លោក(ម្តាយកូនស្រី)បានមកសួរនាំរឿងនេះពេលនោះដែរកូនប្រុសរបស់លោកបានឆ្លើយថាស្រាច់លើម៉ែទៅចុះគិតយ៉ាងម៉េចក៏បានដែរតែបើតាមខ្ញុំ(កូនកំលោះ)យើងផ្តាច់ពាក្យវិញក៏បានដែរព្រោះបងៗថ្លៃមើលងាយខ្ញុំណាស់ខ្ញុំមិនអាចទទួលយកបានទេ។ដោយសារតែរឿងនេះហើយទើបធ្វើអោយមានរឿងរកាំរកូសនឹងគ្នាមិនចេះចប់មិនចេះហើយពេលនេះទៀតសោតអនាគតកូនប្រសារក៏លែងចេញចូលផ្ទះលោកទៀតដែរ។ ហើយរឿងរ៉ាវយ៉ាណាទៀតនោះលោកមិនបានដឹងទេគ្រាន់តែលោកមិនចង់អោយកូនៗបែកគ្នាឡើយ។ចំពោះរឿងដែលថាលោកអាងខ្លួនជានគរបាលហើយអាងខ្នងជាតុលាការនោះវារិតតែផ្ទុយស្រឡះទាំងស្រុងក្នុងនាមលោកជាមន្រ្តីនគរបាលយុត្តិធម៌មួយរូបគឺលោកស្អប់ណាស់អំពើអយុត្តិធម៌រឿងអីលោកហ៊ានបណ្តោយអោយកូនធ្វើដល់ថ្នាក់នេះ?។ ចុងក្រោយលោកសូមសំណូពរអោយកូនទាំងពីរគិតសារជាថ្មីព្រោះវាជារឿងអនាគតរបស់ខ្លួនសូមកុំស្តាប់តាមការញុះញង់របស់អ្នកដ៏ទៃ។ព្រោះថានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះកូនៗអាចរៀបការនឹងគ្នាបានហើយ។ នៅថ្ងៃទី២៤កក្កដា២០១៥អ្នកយកពត៌មានយើងបានព្យាយាមចុះទៅរកជួបជាមួយសាមីខ្លួនក៏ដូចជាបងស្រីរបស់នាងដើម្បីស្វែងរកហេតុផលពិតប្រាកដដែរគឺនៅផ្ទះនៅភូមិត្រស់សង្កាត់ស្វាយក្រវ៉ាន់ដែរតែមិនបានជួបនរណាម្នាក់ឡើយឃើញតែផ្ទះចាក់សោទ្វាចោល៕សេនាស័ក្ត អាន​បន្ថែម ភ្ជាប់ពាក្យហើយផ្តាច់វិញព្រោះតែរឿងកូនក្រមុំជិះឡានទៅលេងជីដូនកូនកំលោះ

នគរបាលប៉ុស្តិ៍ព្រៃវែងបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃវែងចាប់ឃាត់ខ្លួននៅភូមិទួលសំបួរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ នាវេលាម៉ោង3:30នាទីរសៀលថ្ងៃទី23 ខែកក្កដា ឆ្នាំ2015 តាមដីការបស់តុលាការ។ នគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះផាន់ … អាន​បន្ថែម នគរបាលប៉ុស្តិ៍ព្រៃវែងបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ

អ្នកគ្រូសិល្បៈ​បុរាណ​ប្រចាំ​នៅ​សាលា​វិចិត្រសិល្បៈ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​ ​ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់

​ភ្នំពេញ​៖​ លោកយាយ​ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​ ដែល​ជា​គ្រូសិល្បៈ​បុរាណ​ប្រចាំ​នៅ​សាលា​វិចិត្រសិល្បៈ​ និង​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​នោះ​ បាន​នឹង​កំពុង​តែ​ញាំញី​ដោយ​ជំងឺ​ដែល​រួម​រិ​ត​ធ្វើ​ឲ្យ​រូបរាង​កាយ​ស្គមស្គាំង​មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង​។​ ​ថ្នាក់ដឹកនាំ​សមាជិកសមាគម​សិល្បករ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​សាកសួរ​សុខទុក្ខ​អ្នកគ្រូ​ ស៊ិ​ន​ … អាន​បន្ថែម អ្នកគ្រូសិល្បៈ​បុរាណ​ប្រចាំ​នៅ​សាលា​វិចិត្រសិល្បៈ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​ ​ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់

ក្រុមអិស្លាមបង្កើតរដ្ឋកាត់ដៃជនល្មើសលួចទ្រព្យសម្បត្តិគេនៅកណ្តាលផ្លូវ

ពលរដ្ឋរាប់រយអ្នកបានប្រមូលផ្តុំគ្នានៅកណ្តាលផ្លូវក្នុងប្រទេសស៊ីរី​ ដើម្បីតាមដានសកម្មភាព​កាត់ទោសរបស់ក្រុម​អិស្លាមបង្កើតរដ្ឋ​ ទៅលើបុរស២នាក់ជាប់ចោទពីបទលួចទ្រព្យសម្បត្តិគេ។ ជនល្មើសទាំងពីរនាក់ត្រូវបានបិទមុខ ដាក់ឲ្យអង្គុយនៅលើកៅអីឈើនិងតុមួយ ក្រុមអិស្លាម​៣នាក់កាន់ពួកគេជាប់ហើយម្នាក់ទៀតចាប់ទាញដៃដាក់កាំបិទពីលើ។ ខ្មាន់កាំភ្លើងមួយរូបទៀតមានតួនាទីវាយទៅលើកាំបិទកាត់ដៃឲ្យដាច់ដោយវាយតែមួយផុងប៉ុណ្ណោះ។ ការដាក់ទណ្ឌកម្មបែបនេះត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋផ្សព្វផ្សាយតាមបណ្តាញសង្គម ។ សកម្មភាពផ្សព្វផ្សាយខាងលើត្រូវបានមេដឹកនាំក្រុមអិស្លាម … អាន​បន្ថែម ក្រុមអិស្លាមបង្កើតរដ្ឋកាត់ដៃជនល្មើសលួចទ្រព្យសម្បត្តិគេនៅកណ្តាលផ្លូវ

ក្មេង​ប្រុស​ម្នាក់​រត់​លេង​ពេល​កំពុង​ ភ្លៀង​ត្រូវ​រន្ទះបាញ់​ស្លាប់

​ខេត្ដបាត់ដំបង​ ៖​ ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល​រត់​លេង​ ខណៈ​មេឃ​កំពុង​ភ្លៀង​នៅ​មុខ​ផ្ទះ​បណ្ដាល​ឱ្យ​ឆេះ​រោល​ជាំ​ពេញ​ខ្លួន​កាលពី​វេលា​ ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៣​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ … អាន​បន្ថែម ក្មេង​ប្រុស​ម្នាក់​រត់​លេង​ពេល​កំពុង​ ភ្លៀង​ត្រូវ​រន្ទះបាញ់​ស្លាប់

ភ្លៀងធ្លាក់ខ្លាំងបង្កទឹកជំនន់នៅ​ខេត្ត​ហ្វូជាន​​ប្រទេសចិនស្លាប់ និងបាត់ខ្លួន១០នាក់

មន្ត្រីក្នុងតំបន់​បានប្រកាសកាលពីថ្ងៃទី២៣ ខែកក្កដាថា ​ភ្លៀងធ្លាក់ខ្លាំង​បន្តបន្ទាប់ជាប់គ្នាប៉ុន្មាន​​ថ្ងៃបង្កជា​ទឹក​ជំនន់​​ស្ថិត​នៅភាគខាងកើត​ខេត្ត​ហ្វូជាន ប្រទេសចិនធ្វើ​ឲ្យមនុស្ស៦នាក់​បាត់បង់ជីវិត និង​៤នាក់ផ្សេងទៀត​កំពុងនៅបាត់ខ្លួន។​ សេចក្តីប្រកាសព័ត៌មាន​របស់​នាយកដ្ឋានគ្រប់គ្រង​ និងបង្កាគ្រោះទឹកជំនន់ខេត្ត​ហ្វូជាន​បញ្ជាក់ថា ភ្លៀង​បានចាប់ផ្តើមធ្លាក់ខ្លាំង​កាលពីថ្ងៃអាទិត្យ​ហើយបន្តរហូតមដល់ថ្ងៃនេះស្ថិតនៅភាគកណ្តាល និង​ភាគ​ខាង​លិចខេត្តហ្វូជាន ធ្វើឲ្យប៉ះពាល់មនុស្ស​៤២០.០០០នាក់ … អាន​បន្ថែម ភ្លៀងធ្លាក់ខ្លាំងបង្កទឹកជំនន់នៅ​ខេត្ត​ហ្វូជាន​​ប្រទេសចិនស្លាប់ និងបាត់ខ្លួន១០នាក់

ម៉ូតូពីគ្រឿងបុកគ្នាបណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់ស្រាល

ខេត្តរតនគិរី: យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចររវាងម៉ូតូនឹងម៉ូតូមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រងចំណុចក្បែរសាលារៀនភូមិ១ ស្តិតនៅភូមិ១សង្កាត់កាចាញក្រុងបានលុង ខេត្តរតនគិរី។ បើតាមការបញ្សក់ពីលោក សួនសាវុធ មេប៉ុស្តិកាចាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើង … អាន​បន្ថែម ម៉ូតូពីគ្រឿងបុកគ្នាបណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់ស្រាល

បុរសម្នាក់បែកថ្នាំខឹងទិញ ស្រាផឹកអត់បាន ទាញកាំបិតបុ័ងតោដេញកាប់អ្នករត់ម៉ូតូឌុប

​ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំខឹងទិញស្រាផឹកអត់បាន ទាញកាំបិតបុ័ងតោដេញកាប់អ្នករត់ម៉ូតូឌុប​ រត់ចោលម៉ូតូស្ទើរលួសព្រលឹង ​ហេតុការណ៍នេះបង្កអោយ​មា​​ន​​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែកក្តដា ​នៅតាមបណ្តោយផ្លូវលេខ១៣៤ ស្ថិតនៅក្បែរមន្ទីរពេទ្យសម្ភព​ក្រុង​ស្ថិ​​ត​ក្នុ​ង​ សង្កា​ត់មិត្តភាព … អាន​បន្ថែម បុរសម្នាក់បែកថ្នាំខឹងទិញ ស្រាផឹកអត់បាន ទាញកាំបិតបុ័ងតោដេញកាប់អ្នករត់ម៉ូតូឌុប

អង្គការសហប្រជាជាតិ​ផ្តល់​ផែនទី​១៨​ផ្ទាំង​ដល់​កម្ពុជា

​ភ្នំពេញ​៖​ មន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ខ្លួន​បាន​ផ្តល់​ផែនទី​ជិត​២០​ផ្ទាំង​ដល់​ប្រទេស​កម្ពុជា​ហើយ​ ដែល​ជា​ការ​ឆ្លើយ​តប​មួយ​ផ្នែក​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.)​ ក្រោយ​ពេល​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ឲ្យ​អ​.​ស​.​ប​.​ផ្តល់​ផែនទី​ដែល​កម្ពុជា​តម្កល់​ទុក​នៅ​អ​.​ស​.​ប​.​ជូន​ដល់​កម្ពុជា​ដើម្បី​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម​ដែល​កំពុង​ក្លាយជា​រឿង​ចម្រូងចម្រាស​។​ បន្ទាប់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ … អាន​បន្ថែម អង្គការសហប្រជាជាតិ​ផ្តល់​ផែនទី​១៨​ផ្ទាំង​ដល់​កម្ពុជា

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងអង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានអញ្ជើញជាអធិបតី​ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ដើម្បីពិភាក្សា​លើរបៀបវារៈ​ដូច​ខាងក្រោមៈ ១ … អាន​បន្ថែម សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​អញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងអង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី

ទួរគីអនុញ្ញាតឲ្យអាមេរិកប្រើ​បន្ទាយ​ជើងអាកាសក្នុងសកម្មភាពប្រឆាំងក្រុមរដ្ឋអិស្លាម

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីអាមេរិកបានថ្លែងថា ប្រទេសទួរ​គី​បានអនុញ្ញាតឲ្យយន្តហោះចម្បាំង​អាមេរិក​ធ្វើសកម្មភាពវាយប្រហារ​ប្រឆាំង​ទៅលើក្រុមរដ្ឋអិស្លាម IS ពីបន្ទាយ​ជើងអាកាស Incirlik មានមូលដ្ឋាន​នៅភាគខាងត្បូង​របស់ប្រទេសទួរគី ។ … អាន​បន្ថែម ទួរគីអនុញ្ញាតឲ្យអាមេរិកប្រើ​បន្ទាយ​ជើងអាកាសក្នុងសកម្មភាពប្រឆាំងក្រុមរដ្ឋអិស្លាម