លោកអធិការស្រុកអង្គរបុរីបញ្ជារកូនចៅ៤នាក់អោយដើរជំរិតទាលុយពីវង់ល្បែងយាយៗតែបើកវង់ល្បែងធំៗអោយដាក់ខែ
ខេត្តតាកែវ: លោកឥន្ធ សូថាអធិការស្រុកអង្គរបុរីត្រូវបានស្បថ៏នៅចំពោះមុខលោកឧត្ដមសេនីយត្រីអ៊ុក សំណាងស្នងការនគរបាលខេត្តតាកែវនិងនៅចំពោះមុខមន្រ្តីនគរបាលជាច្រើនរូបក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែងនិងបំពាក់ឋានន្ថរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ធាននគរបាលខេត្តតាកែវកាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៥ថាខ្លួនមិនបានជាប់ពាក់ពន្ធ័និងប្រយោជន៏ពីវង់ល្បែងគ្រប់ប្រភេទក្នុងស្រុករបស់លោកនោះទេ។បន្ទាប់ពីបានស្បថ៏រួចមកលោកឥន្ធ សូថាបានរៀបចំក្រុមសមត្ថកិច្ចរបស់ខ្លួនចំនួន៤នាក់ប្រដាប់ដោយអាវុធ២ដើមខ្លី១ដើមនិងកាំភ្លើងអាការមួយដើមចុះទៅធ្វើការបង្ក្រាប់តាមវង់ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសវង់ល្បែងយាយៗលេងកម្សាន្ដតាមភូមិ។បើតាមសេចក្ដីរាយការពីប្រជាពលរដ្ធបានអោយដឹងថាពួកគាត់មានការហួសចិត្តដែលលោកឥន្ធ សូថាអធិការស្រុកអង្គរបុរីចេញបញ្ជារអោយកូនចៅបង្ក្រាបតែវង់ល្បែងយាយៗហើយបើកចំហរវង់ល្បែងធំៗដូចជាកន្ទុយលេខរាប់សិបកន្លែងសង្វៀនជល់មាន់រាល់ចំនួន២កន្លែងដោយ១កន្លែងនៅក្នុងភូមិសាមគ្គីឃុំអង្គរបុរីនិង១កន្លែងទៀតនៅភូមិតាមួងឃុំព្រៃផ្គាំស្រុកអង្គរបុរីបើកទាំងចំហររៀងរាល់ថ្ងៃដោយម្ចាស់សង្វៀនជល់មាន់ខាងលើបានដាក់ខែរួចហើយចំណែកមេកន្ទុយលេខរាប់កន្លែងក៏ពួកគេបង់ខែរួចហើយដែរ។បើយោងតាមប្រភពដដែលបានបន្ដទៀតថាមេកន្ទុយលេខបានបង់ខែអោយទៅលោកអធិការក្នុងម្នាក់១០០ដុល្លាក្នុង១ខែហើយក្នុងស្រុកអង្គរបុរីមិនក្រោមពី១០មេនោះទេ។ក្រុមប្រជាពលរដ្ធបានបន្ដទៀតថាកូនចៅលោកឥន្ធ សូថាមានគ្នា៤នាក់ដែលដើរបង្រ្កាបរាល់នោះគឺ១ឈ្មោះលោកប៉ែន រដ្ធាហៅ(ស្រ៊ួច)២ឈ្មោះប៉ុក សារុំ ៣ឈ្មោះង៉ែត … អានបន្ថែម លោកអធិការស្រុកអង្គរបុរីបញ្ជារកូនចៅ៤នាក់អោយដើរជំរិតទាលុយពីវង់ល្បែងយាយៗតែបើកវង់ល្បែងធំៗអោយដាក់ខែ
