កងវិស្វកម្មលេខ៥៩៤មាន២១៦នាក់ បញ្ជូនទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ 

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៨ នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញមានរៀបចំពិធីបព្ជូានកងទ័ពមួកខៀវកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ(អ.ស.ប) ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តា ល គឺកងវិស្វកម្មលេខ៥៩៤ … អាន​បន្ថែម កងវិស្វកម្មលេខ៥៩៤មាន២១៦នាក់ បញ្ជូនទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ 

បើសង្គ្រាមមិនបញ្ចប់ទេគ្រោះអត់ឃ្លាននឹងសម្លាប់មនុស្សជាបន្តបន្ទាប់

សង្គ្រាមនៅក្នុងប្រទេសយេមែន បាន ជំរុញឲ្យពលរដ្ឋធ្លាក់ក្នុងសភាពក្រីក្រអត់ ឃ្លានកាន់តែខ្លាំង ហើយអាចនឹងមានអ្នកស្លាប់កាន់តែច្រើនឡើងៗ ។ នៅពេលនេះ ដែរ លោកស្រី Florence … អាន​បន្ថែម បើសង្គ្រាមមិនបញ្ចប់ទេគ្រោះអត់ឃ្លាននឹងសម្លាប់មនុស្សជាបន្តបន្ទាប់

ផ្សារច្បារអំពៅដែលត្រូវភ្លើងឆេះសាងសង់បាន៧០ភាគរយហើយ 

ភ្នំពេញ ៖ សំណង់ផ្សារច្បាអំពៅដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ កន្លងទៅ ឥឡូវនេះបានសាងសង់ជិតរួចរាល់ហើយ  បើតាមការវាយតម្លៃក្រៅផ្លូវការបានប្រហែលជា៦០ទៅ ៧០ភាគរយ នេះបើយោងតាមការប៉ាន់ស្មានរបស់លោកគួច ចំណាន  ប្រធានគណៈកម្មការផ្សាច្បារអំពៅ  … អាន​បន្ថែម ផ្សារច្បារអំពៅដែលត្រូវភ្លើងឆេះសាងសង់បាន៧០ភាគរយហើយ 

បទល្មើសឈើ​ខេត្តមណ្ឌលគីរីកក្រើកឡើងវិញហើយ

ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ សកម្មភាពដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី បានកក្រើកឡើងវិញ មានលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើមធ្យោបាយដឹកជញ្ជូនដោយរថយន្តឡង់គ្រីស័រ រថយន្ត សាំយ៉ុង និងរថ … អាន​បន្ថែម បទល្មើសឈើ​ខេត្តមណ្ឌលគីរីកក្រើកឡើងវិញហើយ

ដឹកសាច់គោដាក់ឲ្យម៉ូយ ត្រូវរថយន្តមួយគ្រឿងបើកបុកពីក្រោយ ខ្ទាតសាច់ពេញផ្លូវ

ភ្នំពេញ ៖ សាច់គោជាច្រើនបំណែក ត្រូវបានរាយពេញផ្លូវថ្នល់ និងមនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ​ខណៈដែលពួកគាត់បាននាំគ្នាបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោ យកទៅដាក់ឲ្យម៉ូយ ក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយទាំងកំរោល រួចរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីទៀបភ្លឺថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី  ត្រង់ចំណុចខាងមុខទីស្ដីការ គណៈរដ្ឋមន្ត្រី សង្កាត់ស្រះចក ខណ្ឌដូនពេញ   ។ តាមប្រភពព័ត៍មានពីជនរងគ្រោះជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោ បានឲ្យដឹងថា  មុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 1E-2784 ដោយមានដឹកសាច់គោពេញរ៉ឺម៉ក និងមានកម្មករ២នាក់ទៀតអង្គុយនៅពីលើផងដែរ ។ ជនរងគ្រោះបន្តថា រូបគាត់បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅ ពីកើតទៅលិច បំណងដឹកសាច់គោខាងលើទៅដាក់ឲ្យម៉ូយ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿង (មិនចាំម៉ាក ) បើកស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំរ៉ឺម៉ករបស់គាត់ពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតប៉ើងសាច់គោ ធ្លាក់រាយពេញផ្លូវ ។ ចំណែកឯកម្មករ២នាក់ទៀត ខ្ទាតធ្លាក់ពីលើរ៉ឺម៉ក បណ្ដាលរបួសធ្ងន់ហូរឈាមពេញខ្លួន រីឯរូបគាត់វិញបានរងរបួសធ្ងន់គួរសមដែរ ។ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ ចុះមកដោះស្រាយនោះទេ បានបន្ថែមល្បឿន រត់គេចបាត់ស្រមោល ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលជាអ្នកដំណើរ មកឃើញ ទើបរាយការណ៍ប្រាប់ សមត្ថកិច្ច ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកកន្លែងកើតហេតុ បានឲ្យបុរសដែលជាអ្នកបើករ៉ឺម៉ករបួសធ្ងន់គួរសមនោះ ទាក់ទងហៅកម្មករផ្សេងទៀតដែលធ្វើការនៅកន្លែងជាមួយគ្នាមកជួយដឹករ៉ឺម៉ក និង ប្រមូលសាច់​គោ ទាំងនោះ យកត្រឡប់ទៅកន្លែងវិញ ចំណែកឯរថយន្តបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវរកតាមក្រោយ ៕ ស … អាន​បន្ថែម ដឹកសាច់គោដាក់ឲ្យម៉ូយ ត្រូវរថយន្តមួយគ្រឿងបើកបុកពីក្រោយ ខ្ទាតសាច់ពេញផ្លូវ

លួចទ្វារដែកក្នុងឃ្លាំងគេបានសម្រេចហើយ ជិះប្រុងគេចខ្លួនត្រូវកម្មករចេញមកទាន់ស្រែកចោរ ផ្អើលសមត្ថកិច្ចចាប់វៃខ្នោះ

ភ្នំពេញ៖ កម្លាំងនគរបាលល្បាតខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង យកមកសួរនាំនៅប៉ុស្តិ៍ បន្ទាប់ពីជននោះធ្វើសកម្មភាពលួចទ្វារដែកក្នុងឃ្លាំងមួយកន្លែងបានហើយ ព្យាយាម​ជិះ​រត់គេច តែត្រូវកម្មករយាមឃ្លាំងចេញមកឃើញទាន់ ក៏ស្រែកចោរៗផ្អើលដល់សមត្ថកិច្ច  ។ ករណីចោរលួចខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៥៦ ត្រង់ចំណុចក្រោយសាលាបឋមសិក្សាទួលស្វាយព្រៃ សង្កាត់ទួលស្វាយព្រៃ២  ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សូ សាវុត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររើស អេតចាយ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីបុរសម្នាក់ជាកម្មករយាមឃ្លាំងកើតហេតុ បានឲ្យដឹងថា កន្លងមកឃ្លាំងនេះ ធ្លាប់បាត់ទ្វារម្ដងរួចមកហើយស្រាប់តែនៅយប់កើតហេតុ ខណៈកម្មករទាំងអស់កំពុងដេកលង់លក់ ក៏ឮសំឡេងរើទ្វារដែក ហើយរូបគាត់បានដាស់មិត្តភក្តិម្នាក់ទៀតឲ្យងើបឡើង និងនាំគ្នាចេញមកខាងក្រៅមើល ស្រាប់តែបាត់ទ្វារអស់ចំនួន៤ផ្ទាំង ហើយក៏រត់មកខាងក្រោយសាលាវិញ ក៏ឃើញជនសង្ស័យម្នាក់ កំពុងបើករ៉ឺម៉កកង់បីចេញ នឹងមានដឹកទ្វារដែកនៅលើរ៉ឺម៉កផងនោះ ពួកគាត់ក៏បានរត់ដេញតាមនិងស្រែកថាចោរៗ ។ គាប់ជួនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដែលកំពុងជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារប្រជាពលរដ្ឋបានឃើញ ជួយធ្វើអន្តរាគមន៍ដេញតាមរហូតដល់ផ្លូវលេខ៤៣០ ស្រាប់តែជនសង្ស័យរូបនោះ បានលោតចេញពីរ៉ឺម៉កកង់បីរត់តាមបណ្ដោយផ្លូវលេខ១៩៩ កែងនិងផ្លូវលេខ៤០៤ ទើបសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកស្ទាក់ចាប់បានតែម្ដង ។ ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងហើយ សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានប្រគល់ជនសង្ស័យឲ្យទៅខាងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២វិញព្រោះជាម្ចាស់ករណីដើម្បីសាកសួរនិងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមច្បាប់ ៕ ស រស្មី អាន​បន្ថែម លួចទ្វារដែកក្នុងឃ្លាំងគេបានសម្រេចហើយ ជិះប្រុងគេចខ្លួនត្រូវកម្មករចេញមកទាន់ស្រែកចោរ ផ្អើលសមត្ថកិច្ចចាប់វៃខ្នោះ

ជនសង្ស័យ២នាក់ចូលលួចទូរស័ព្ទដៃ និងកាបូបគេក្នុងផ្ទះ ប្រជាពលរដ្ឋដឹងចាប់ប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យទាំង២នាក់ចូលលួចទូរស័ព្ទដៃនិងកាបូបលុយគេដល់ក្នុងផ្ទះ កាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន … អាន​បន្ថែម ជនសង្ស័យ២នាក់ចូលលួចទូរស័ព្ទដៃ និងកាបូបគេក្នុងផ្ទះ ប្រជាពលរដ្ឋដឹងចាប់ប្រគល់ឲ្យសមត្ថកិច្ច

អ្នកសារព័ត៌មាន Khashoggi ត្រូវគេរឹត.កពេលឈានជើងចូលដល់ស្ថានទូត

តាមការិយាល័យរដ្ឋអាជ្ញាទួរគីបានបញ្ជាក់ថា អ្នកសារព័ត៌មាន Jamal Khashoggi ត្រូវគេរឹត.កពេលឈានជើងចូលដល់ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតក្នុងទីក្រុងអុីស្តង់ប៊ុល ហើយសាកសពរបស់លោកត្រូវបានកាត់ជាច្រើនកំណាត់ដើម្បីបំបាត់ភស្តុតាង។ អ្នកសារព័ត៌មាន Jamal Khashoggi បានបាត់ខ្លួនពេលចូលទៅកាន់ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត … អាន​បន្ថែម អ្នកសារព័ត៌មាន Khashoggi ត្រូវគេរឹត.កពេលឈានជើងចូលដល់ស្ថានទូត

ក្រុមភេរវកម្មនៅស៊ីរីប្រមូលផ្តុំកម្លាំងជាថ្មីហើយសម្លាប់ទាហានស៊ីរីរាប់សិបនាក់

ក្រុមភេរវកម្ម IS ស្រាប់តែក្រោកឡើងវាយប្រហារនៅតំបន់ភាគខាងកើត ទីក្រុង DeirEzzor ប្រទេសស៊ីរី ដោយបានសម្លាប់ទាហានរដ្ឋាភិបាលស៊ីរីជាង៤០នាក់។ ការវាយប្រហារកើតឡើងនៅតំបន់ដែលគ្រប់គ្រងដោយអាមេរិក និងសម្ពន្ធមិត្ត។ ការវាយប្រហារកើតឡើងក្រោយពេល … អាន​បន្ថែម ក្រុមភេរវកម្មនៅស៊ីរីប្រមូលផ្តុំកម្លាំងជាថ្មីហើយសម្លាប់ទាហានស៊ីរីរាប់សិបនាក់

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកកាណូត​បុក​ទូកស្លាប់បុរសវ័យចំណាស់​ម្នាក់

ខេត្តសៀមរាប ៖ មានករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយកើតឡើងដោយកាណូត​បើក​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បុក​ទូកមួយគ្រឿង ​បណ្ដាល​ឲ្យ​មនុស្សវ័យចំណាស់ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុយ៉ាងអាណោចអាធ័ម។ ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃ ពុធ ៧ … អាន​បន្ថែម គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកកាណូត​បុក​ទូកស្លាប់បុរសវ័យចំណាស់​ម្នាក់

កងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់​ខ្លួន​ជនសង្ស័យ​២នាក់​ ក្រោយ​​ឆក់​កាបូប​ពីជនរងគ្រោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបានក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពីជនរងគ្រោះបានហើយតែរត់មិនរួច។ករណីនេះបានកើតឡើងនៅវេលា​ម៉ោង​ ១៣និង០០នាទី​ ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ២០១៨​ ចំណុច​ផ្លូវ​១៩២៨​ ស្ថិត​នៅ​ភូមិ​ ទំនប់​១​ … អាន​បន្ថែម កងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់​ខ្លួន​ជនសង្ស័យ​២នាក់​ ក្រោយ​​ឆក់​កាបូប​ពីជនរងគ្រោះ

បាន មុនីលក្ខណ៍ និង ឌីជេ ម៉ៃ ក្លាយជាតារាតំណាងជួសជុលទូរស័ព្ទដៃមួយ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញា បាន មុន្នីលក្ខណ៍ និងតារាសម្តែង តារាបង្ហាញម៉ូត ឌីជេ ម៉ៃ ត្រូវបានប្រកាសថាបានតំណែងជា តារាតំណាង … អាន​បន្ថែម បាន មុនីលក្ខណ៍ និង ឌីជេ ម៉ៃ ក្លាយជាតារាតំណាងជួសជុលទូរស័ព្ទដៃមួយ