យុវជនម្នាក់ ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើង កិនដាច់ត្រឹមភ្លៅទាំងពីរ និង ដាច់ម្រាមដៃខាងស្ដាំ

ភ្នំពេញ៖ យុវជនម្នាក់ ដាច់ជើងត្រឹមភ្លៅទាំងពីរដោយសាររូបគាត់ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើងកិនដាច់ បង្ក ការភ្ញាក់ផ្អើល នៅវេលាម៉ោង២ និង ៥០នាទី រំលងអធ្រាត្រចូល ថ្ងៃសៅរ៍ … អាន​បន្ថែម យុវជនម្នាក់ ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើង កិនដាច់ត្រឹមភ្លៅទាំងពីរ និង ដាច់ម្រាមដៃខាងស្ដាំ

ក្មេងស្ទាវផឹកសុីស្រវឹងឈ្លោះគ្នាក្នុងក្លឹបចេញមកវិញវាយជនរងគ្រោះមួយក្រុមទៀតហើយសូមទោសថាវាយច្រឡំ

ភ្នំពេញ: ក្មេងស្ទាវមួយក្រុមមាន គ្នា៥នាក់បាននាំផឹកស៊ីបង្កជម្លោះនៅក្នុងក្លឹប ចេញមកវិញវាយយុវជនមួយក្រុមទៀតមានគ្នា៩នាក់នៅក្លឹបហ្សូក បណ្តាលឲ្យយុវជនម្នាក់ប៉ោងមុខមួយហៀង រួចឆ្លើយថាវាយច្រឡំមនុស្ស ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ … អាន​បន្ថែម ក្មេងស្ទាវផឹកសុីស្រវឹងឈ្លោះគ្នាក្នុងក្លឹបចេញមកវិញវាយជនរងគ្រោះមួយក្រុមទៀតហើយសូមទោសថាវាយច្រឡំ

ផលិតករប្រតិក​ម្មរឿងរោងភាពយន្តដាក់កុន ល្បីៗរបស់បរទេសជល់នឹងកុនខ្មែរ

ភ្នំពេញ៖ ក្តីកង្វល់របស់ផលិតករចំពោះហានីភ័យនៃវិស័យភាពយន្តខ្មែរនៅលើទីផ្សារក្នុងស្រុកនៅតែកើតមាននៅឡើយខណៈការជួយជ្រោមជ្រែងពីស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យនេះមិនទាន់ត្រូវបានយកចិត្តទុកដាក់បានទូលំទូលាយនៅឡើយ។ ក្រៅពីនេះផលិតករក៏បានបង្ហាញក្តីព្រួយបារម្ភនៃការធ្លាក់ចុះជាថ្មីនៃវិស័យមួយនេះក្រោយពីសង្កេតឃើញរោងភាពយន្តដែលបានទិញសិទ្ធិរឿងបរទេសល្បីៗ មកដាក់បញ្ចាំងឲ្យជល់ចំថ្ងៃតែមួយនឹងការចាប់ផ្តើមចាក់បញ្ចាំងភាពខ្មែរ។ ចាប់ពីដើមឆ្នាំ ២០១៨មកគេសង្កេតឃើញថាចំនួនភាពយន្តខ្មែរដែលប្រកាសសម្ពោធដាក់បញ្ចាំងនៅលើរោងភាពយន្តទំនើបៗហាក់មានការថយចុះបើធៀបនឹងឆ្នាំមុនៗ។ ថយចុះក្រោយពីផលិតករជាច្រើនបានសម្រេចចិត្តផ្អាកការផលិត និងអ្នកខ្លះត្រឹមបន្ថយការផលិតយោងលើហេតុផលមិនអាចទប់ទល់នឹងការចំណាយ ជាច្រើន និងប្រឈមនឹងការខាតបង់ច្រើន … អាន​បន្ថែម ផលិតករប្រតិក​ម្មរឿងរោងភាពយន្តដាក់កុន ល្បីៗរបស់បរទេសជល់នឹងកុនខ្មែរ

ជនជាតិចិនបើករថយន្តស្លាកលេខ ខេមរភូមិន្ទ បុក បង្គោលនិមិត្តសញ្ញាមិត្តភាព កម្ពុជាអាមេរិចរងការខូចខាត

ភ្នំពេញៈ  បុរសជនជាតិចិនបើករថយន្តស៊េរីទំនេីបម៉ាក Lexus GX 470 ក្នុងល្បឿនលឿនជ្រុលចង្កូតមកបុកនឹងបង្គោលនិមិត្តសញ្ញមិត្តិភាពកម្ពុជាអាមេរិច បណ្ដាលអោយរងកាខូចខាតយ៉ាងដំណំ។ ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣៥នាទីព្រឹកព្រលឹម ថ្ងៃទី០៦ … អាន​បន្ថែម ជនជាតិចិនបើករថយន្តស្លាកលេខ ខេមរភូមិន្ទ បុក បង្គោលនិមិត្តសញ្ញាមិត្តភាព កម្ពុជាអាមេរិចរងការខូចខាត

ស្រវឹងស្រាបើកបរម៉ូតូលឿនអត់ពាក់មួកសុវត្ថិភាពរអិល​ដួលលើស្ពានដែកស្លាប់​

ខេត្តកោះកុងៈ យុវជនម្នាក់ ស្រវឹងស្រា បើកបរម៉ូតូ​ក្នុងស្ថានភាពល្បឿនលឿនមិន​ពាក់មួក​សុត្ថិភាព​មក ដល់លើស្ពានដែក បណ្ដាលឲ្យរអិល​ដួលខ្លួនឯងបោកក្បាលស្លាប់យ៉ាង​អាណោចអាធ័មក្រោយពេល បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបានមួយស្របក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ … អាន​បន្ថែម ស្រវឹងស្រាបើកបរម៉ូតូលឿនអត់ពាក់មួកសុវត្ថិភាពរអិល​ដួលលើស្ពានដែកស្លាប់​

រថយន្តឡិចស៊ីសRX300 បើកចុះពីលើស្ពានអាកាសក្បាលថ្នល់ បុករះរថយន្ត៣គ្រឿងរងការខូចខាត

ភ្នំពេញ៖ រថយន្តចំនួន៤គ្រឿង បានរងការខូចខាត ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ខណៈដែលរថយន្តម៉ាកឡិចស៊ីស RX300មួយគ្រឿង បើកចុះពីស្ពានអាកាសក្បាលថ្នល់ ទៅបុកពីក្រោយរថយន្តCHEVROLET MINI ហើយរុញទៅបុករថយន្ត Highlander នឹងរថយន្ត Lexus 570 ពីរគ្រឿងទៀត បណ្ដាលឲ្យរថយន្តCHEVROLET MINI ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀតខូចខាតបន្តិចបន្តួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលចរាចរណ៍កំពុងមានការកកស្ទះខ្លាំងនៅចំណុចកើតហេតុខាងលើ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0032 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ ទៀត ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ខណៈបើកចុះពីលើស្ពាន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត CHEVROLET MINI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3821 បើកបរដោយយុវតីរូបស្រស់២នាក់បងប្អូន ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AA-0164 បើកបរដោយបុរស៣នាក់ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត (មិនចាំស្លាកលេខ ) បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខូចខាតខ្លាំងជាងគេ គឺខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយបន្តិចបន្តួច ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ រួចឲ្យភាគីរថយន្តទាំង៤គ្រឿង បើកចុះមកអែបក្បែរចិញ្ចើមផ្លូវ ដើម្បីដោះស្រាយគ្នាមួយជំហានសិន ព្រោះចរាចរណ៍កំពុងមានការកក ស្ទះ និង មមាញឹក យ៉ាងខ្លាំង ដោយមិនចង់វែងឆ្ងាយ និងមិនខូចខាតអ្វីធ្ងន់ទេ ម្ចាស់រថយន្ត ស៊េរីទំនើប Lexus … អាន​បន្ថែម រថយន្តឡិចស៊ីសRX300 បើកចុះពីលើស្ពានអាកាសក្បាលថ្នល់ បុករះរថយន្ត៣គ្រឿងរងការខូចខាត

អាមេរិកចាត់ទុកចិនជាការគំរាមដល់វិស័យឧស្សាហកម្មការពារជាតិ

មន្ទីរបញ្ចកោណបានប្រកាសថា ទីក្រុងប៉េកាំងកំពុងតែខិតខំធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនចុះខ្សោយនូវវិស័យឧស្សាហកម្មការពារជាតិ។ សារព័ត៌មានរ៉យទ័របានដកស្រង់របាយការណ៍ស្តីពីយុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណដែលបានប្រកាសនៅថ្ងៃទី៥ ខែតុលា ដែលមានប្រវែង១៥០ទំព័រថា «ចិនកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យផ្គត់ ផ្គង់សម្ភារយោធារបស់ទាហានអាមេរិក»។ របាយការណ៍បានបង្ហាញពីចំណុចខ្យោយជាង៣០០ចំណុចនៅក្នុងវិស័យ ឧស្សាហកម្មសព្វាវុធ … អាន​បន្ថែម អាមេរិកចាត់ទុកចិនជាការគំរាមដល់វិស័យឧស្សាហកម្មការពារជាតិ

ឥទ្ធិ​ពលគ្រឿងញៀនធ្វើអោយបុរសម្នាក់លែងដឹងបាបបុណ្យហ៊ានចាប់រំលោភម្តាយបង្កើត

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្តាយបង្កើតខណះដែលបុរសជាកូនបានប៉ុនប៉ុងចាប់រំលោភតែមិនបានសម្រេច។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ខែតុលា ឆ្នាំ​២០១៧នៅ​ចំណុច ស្ថិត​ក្នុងសង្កាត់​ចោម​ចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ កូនប្រុស​តិរច្ឆាន ដែល​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​ម្តាយបង្កើត​ខ្លួនឯង​នេះ … អាន​បន្ថែម ឥទ្ធិ​ពលគ្រឿងញៀនធ្វើអោយបុរសម្នាក់លែងដឹងបាបបុណ្យហ៊ានចាប់រំលោភម្តាយបង្កើត

ការដាក់ទណ្ឌកម្មអុីរ៉ង់លើកទីពីររបស់អាមេរិកសំដៅទៅលើវិស័យប្រេងដែលមានប្រសិទ្ធភាព

តាមគម្រោងការដាក់ទណ្ឌកម្មលើកទីពីររបស់អាមេរិកទៅលើអុីរ៉ង់ នឹងបង្កឲ្យ មានការខាតបង់យ៉ាងធំធេងដល់វិស័យប្រេងអុីរ៉ង់ និងចូលជាធរមាននៅថ្ងៃទី៥ ខែវិច្ឆិកា។ ប៉ុន្តែកាលពីថ្ងៃទី៤ ខែតុលា មេបញ្ជា ការកងទ័ពនៅមជ្ឈមណ្ឌល CENTCOM … អាន​បន្ថែម ការដាក់ទណ្ឌកម្មអុីរ៉ង់លើកទីពីររបស់អាមេរិកសំដៅទៅលើវិស័យប្រេងដែលមានប្រសិទ្ធភាព

ស្លាប់កើនឡើងជាង១៥៥០នាក់ដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ

តាមការបញ្ជាក់ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេសុីនៅព្រឹកថ្ងៃ សុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨ បាន ប្រកាសថា សាកសពសរុបកើនដល់ ១,៥៥៨នាក់ ត្រូវបានរកឃើញក្រោយពីការវាយប្រហារដោយការរញ្ជួយដីកាល … អាន​បន្ថែម ស្លាប់កើនឡើងជាង១៥៥០នាក់ដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ

ជនជាតិប៊ែលហ្សិកម្នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង ៖ មេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិប៊ែលហ្សិកម្នាក់ ត្រូវកម្លាំងជំនាញនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានស្រាវជ្រាវ និងឈានចាប់ខ្លួនបាន … អាន​បន្ថែម ជនជាតិប៊ែលហ្សិកម្នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

អូស្ត្រាលីបិទជំរំជនភៀសខ្លួនដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់

អ្នកនាំពាក្យក្រសួង អន្តោប្រវេសន៍ អូស្ត្រាលីលោក David Coleman បាន ប្រកាសថា «មជ្ឈមណ្ឌល ជនភៀសខ្លួន ត្រូវបានបិទទ្វារ … អាន​បន្ថែម អូស្ត្រាលីបិទជំរំជនភៀសខ្លួនដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់