អូស្ត្រាលី៖ បាត់មុខមួយរយៈពេលជាងមួយឆ្នាំមកហើយដែលគេខកខានបានឃើញវត្តមានតារាចម្រៀង យ៉ាន លីដា បង្ហាញមុខលើបណ្តាញទំនាក់ទំនងសង្គមរហូតមានការងឿងឆ្ងន់ខ្លាំង។ ទើបនឹងបង្ហាញសារជាថ្មីនាងបានធ្វើឲ្យមនុស្សជាច្រើនក្តុកក្តួលខ្លោចចិត្តអាណិតតារារូបនេះដែលខិតខំតស៊ូ និងចាំលើកទឹកចិត្តកូនស្រីដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនោះ។ តារាស្រីរូបនេះបានបង្ហាញរូបថតកូនស្រីដែលកំពុងសង្គ្រោះបន្ទាន់ អប់ដោយសារបញ្ជាក់នៅលើសារជាភាសាអង់គ្លេសដែលនាំឲ្យមិត្តភ័ក្កិនិងមហាជនមានការភ្ញាក់ផ្អើលនឹងទំហំលះបង់ដើម្បីកូនស្រី។ នាងថាក្នុងរយៈពេលដែលនាងបាត់មុខមានពាក្យចចាមអារ៉ាមជាច្រើនបានកើតមានឡើងចំពោះខ្លួននាងប៉ុន្តែនាងមិនបានចង់ចេញមុខទាមទាររកយុត្តិធម៌ទេគឺកិច្ចការដែលនាងត្រូវធ្វើនៅចំពោះមុខគឺសំខាន់ជាង។ … អានបន្ថែម ក្តុក្តួលពេលឃើញសារ យ៉ាន លីនដា និយាយរឿងជំងឺធ្ងន់ធ្ងររបស់កូនស្រី