តើចិនកំពុងតែប្រើប្រាសកូរ៉េខាងជើងសម្រាប់ទប់ទល់អាមេរិកឬ?
ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយចិនរក្សាភាពស្ងៀមស្ងាត់ទុកឱ្យកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្ដបើទោះជាសហគមន៍អន្ដរជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ ។ ការស្ងប់ស្ងាត់របស់ចិនត្រូវបានអ្នកវិភាគចាត់ទុកថា ជាយុទ្ធសាស្ដ្រមួយដ៏ល្អបំផុតរបស់ទីក្រុងប៉េកាំងក្នុងការពង្រីកអំណាចនៅក្នុងតំបន់អាស៊ី។ ចិនមិនសូវមានការព្រួយបារម្ភពីអាមេរិកឡើយដោយមានកូរ៉េខាងជើងដែលជាកូនចៅរបស់ចិនបានគំរាមកំហែងអាមេរិកទៅហើយ។ ទាំងនោះបានជាចិនសម្ងំទុកឱ្យកូរ៉េខាងជើងផលិត និងសាកល្បងបរមាណូគ្រប់ពេលវេលា។ ការដែលកូរ៉េខាងជើងមានកម្លាំងខ្លាំងនោះចិនក៏មានភាពកក់ក្ដៅផងដែរ ដោយខ្លួនមិនស្ថិតនៅឯកោឡើយគឺមានកូរ៉េខាងជើងជួយទប់ទល់អាមេរិក … អានបន្ថែម តើចិនកំពុងតែប្រើប្រាសកូរ៉េខាងជើងសម្រាប់ទប់ទល់អាមេរិកឬ?
