កម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសហើយប្រឆំាងនិងប្រទេសដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថាមានឥរិយាបទចងគំនុំគំគួនជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន។ កាលពីខែកក្កដាឆ្នាំ២០១៥ជាពេលវេលា«មាសប្រាក់» ជាការផ្លាស់ប្តូរទ្រង់ទ្រាយធំរបស់ជប៉ុនក្នុងអនុវត្តគោលនយោបាយការបរទេសនិងការពារជាតិ។រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការកែទម្រង់ទ្រឹស្តីយោធា ដោយអនុញ្ញាតិឲ្យប្រើប្រាស់កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅបរទេស ក្រោយរយៈពេលជាច្រើនឆ្នាំដែលបាននៅស្ងៀម។ ពេលនេះជប៉ុនក៏បានទាមទារប្រជុំកោះគូរ៉ីល ទន្ទឹមនិងនោះក្រោមការជួយជ្រោមជ្រេងពីអាមេរិកទីក្រុងតូក្យូកំពុងតែឡើងគម្រោងទប់ទល់ជាមួយចិនពេលមានសង្គ្រាមកើឡើងដោយសារតែវិវាទប្រជុំកោះសែនកាគូ។ បច្ចុប្បន្នកម្លាំងទាហានអាកាសជប៉ុន មានយន្តហោះបញ្ចាប្រកាសអាសន្នបន្ទាន់ប្រភេទE-2Cចំនួន១៣គ្រឿងនិងយន្តហោះយុទ្ធសាស្ត្រ E-767 … អានបន្ថែម គម្រោងទប់ទល់ជាមួយចិនរបស់ជប៉ុននៅអាស៊ីប៉ាស៊ីុហ្វិក