ចិនបញ្ជូនមន្ត្រីយោធាជំនាញគីមីទៅកាន់ទីក្រុងកំពង់ផែដែលរងការឆាបឆេះ

សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអន្តរជាតិបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសចិនបានសម្រេចបញ្ជូនមន្ត្រីយោធាដែលជំនាញខាងគីមីសាស្ត្រឲ្យទៅកាន់ភាគខាងជើងទីក្រុង Tianjin បន្ទាប់ពីហេតុការណ៍ផ្ទុះដែលមានកម្លាំងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច៥០នាក់បាត់បង់ជីវិតរួចមកនោះ ។ ហេតុការណ៍ផ្ទុះ និងភ្លើងឆាបផ្តើមឆាបឆេះឡើងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំម២០១៥ ធ្វើឲ្យកក្រើកញាប់ញ័រអស់ទាំងកំពង់ផែឧស្សាហកម្មទាំងមូលតែម្តង … អាន​បន្ថែម ចិនបញ្ជូនមន្ត្រីយោធាជំនាញគីមីទៅកាន់ទីក្រុងកំពង់ផែដែលរងការឆាបឆេះ

អង់គ្លេសអំពាវនាវឲ្យដោះស្រាយវិបត្តិដែនសមុទ្រពឹងផ្អែកទៅលើច្បាប់អន្តរជាតិ

កាលពីថ្ងៃទី​១៣ខែសីហា​រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក​Philip Hammond បានអំពាវនាវ​ឲ្យដោះស្រាយវិបត្តិនៅដែនសមុទ្រដោយពឹងផ្អែកទៅលើច្បាប់អន្តរជាតិជាធំ ។ មានប្រសាសន៍ទៅកាន់ក្រុមនិស្សិតនៅទីក្រុងប៉េកាំងលោក Philip Hammondបញ្ចាក់ថា ភាគីពាក់ព័ន្ធនៅក្នុងជម្លោះដែនសមុទ្រមិនត្រូវប្រើប្រាស់អំពើហឹង្សាក្នុងការដោះស្រាយនោះឡើយ ។ រាលវិវាទត្រូវបានដោះស្រាយតាមទិសដៅសន្តិភាពនិងស្ថិរភាយូអង្វែងក្នុងតំបន់ … អាន​បន្ថែម អង់គ្លេសអំពាវនាវឲ្យដោះស្រាយវិបត្តិដែនសមុទ្រពឹងផ្អែកទៅលើច្បាប់អន្តរជាតិ

Gruzia ចោទប្រកាន់រុស្ស៊ីលួចដី

កាលពីថ្ងៃទី​១២ខែសីហា​រដ្ឋាភិបាលទីក្រុងTbilisi បានចោទប្រកាន់រុស្ស៊ីបង្ករឲ្យមានភាពតានតឹង​ដោយសារតែបានបង្ខិតបង្គោលព្រំដែននៅភាគខាងត្បូងOssetia ចូលយ៉ាងជ្រៅនៅក្នុងទឹកដីប្រទេសនេះ ធ្វើឲ្យបាត់បង់ដីជាច្រើន ។ សារព័ត៌មានAFP បានដកស្រង់ការប្រកាសរបស់រដ្ឋាភិបាល​Gruzia បញ្ចាក់ថា​ រុស្ស៊ីបានបោះ​បង្គោលថ្មីនៅក្នុងភូមិចំនួន៣ជាប់ព្រំដែនប្រទេសរុស្ស៊ី ។ … អាន​បន្ថែម Gruzia ចោទប្រកាន់រុស្ស៊ីលួចដី

អា​មេ​រិ​ក​ចាប់ផ្តើម​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ពី​ដែនអាកាស​ទួ​រ​គី

​ប្រភព​ព័ត៌មាន​ពី​យោធា​របស់​អា​មេ​រិ​កបាន​បញ្ជាក់​ឲ្យ​ប្រភព​ព័ត៌មាន​រ៉​យ​ទ័​រ​ដឹង​ថា​ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​យុទ្ធនាការ​លើក​ដំបូង​ដោយ​យន្តហោះ​ចម្បាំង​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​ចេញពី​គោលដៅ​បន្ទាយ​អាកាស​ Incirlik​ នៅ​ក្នុង​ទឹកដី​ទួ​រ​គី​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ ។​ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​របស់​កម្លាំងយោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​កបាន​ចាប់ផ្តើម​បេសកកម្ម​ហោះហើរ​ទាំង​យន្តហោះ​មាន​មនុស្ស​បើក​ និង​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​ … អាន​បន្ថែម អា​មេ​រិ​ក​ចាប់ផ្តើម​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ពី​ដែនអាកាស​ទួ​រ​គី

ផ្ទុះ​ឆេះ​នៅ​ទីក្រុង​កំពង់​ផែ​ភាគ​ខាងជើង​ប្រទេស​ចិន​ ស្លាប់​ និង​របួស​ជាង​៤០០​នាក់​

ហេតុការណ៍​ផ្ទុះ​ដែល​មាន​កម្លាំង​ខ្លាំង​២​លើក​បាន​កើតឡើង​បន្ទាប់​មក​ក្លាយទៅជា​អគ្គិភ័យ​ស្ថិត​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​នៃ​ទីក្រុង​កំពង់​ផែ​ Tianjin​ ភាគ​ឦសាន​ប្រទេស​ចិន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៧នាក់​ និង​រង​របួស​៤០០​នាក់​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ចិន​ China​ Daily​ ។​ ​វេ​ដី​អូ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេ​ទំព័រ​ព័ត៌មាន​របស់​ចិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ … អាន​បន្ថែម ផ្ទុះ​ឆេះ​នៅ​ទីក្រុង​កំពង់​ផែ​ភាគ​ខាងជើង​ប្រទេស​ចិន​ ស្លាប់​ និង​របួស​ជាង​៤០០​នាក់​

ដល់ពេលដែលចិនត្រូវបញ្ចេញពីឥទ្ធិពលយោធាឲ្យពិភពលោកបានស្គាល់ម្តងមើល

កម្លាំងយោធាចិននាពេលនេះត្រូវបានគេចាត់ទុកថាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ីុ ក៏ដូច​ជានៅជុំវិញពិភពលោក បើគ្មានអាមេរិកទេនោះចិនគឺជាប្រទេសមហាអំណាចយោធានៅ​លើពិភពលោក ។ ទាំងនោះគឺជាការខិតខំរបស់ចិនជាច្រើនទស្សវត្សកន្លងមក ដើម្បីសម្រេចគោលដៅពង្រឹងវិស័យសេដ្ឋកិច្ចនិងយោធា ។ ​ រយៈពេល​ជាង​៣សត្សវត្សកន្លង​មក​ ចិន​បាន​ខិតខំ​ពង្រឹង​ទាំង​វិស័យសេដ្ឋកិច្ច​ … អាន​បន្ថែម ដល់ពេលដែលចិនត្រូវបញ្ចេញពីឥទ្ធិពលយោធាឲ្យពិភពលោកបានស្គាល់ម្តងមើល

ធ្វើបាតុកម្មដុតសម្លាប់ខ្លួនទាមទារឲ្យជប៉ុនសុំទោសចំពោះស្រ្តីកូរ៉េខាងត្បូង

យុវជនអាយុ១៨ឆ្នាំម្នាក់បានដុតសម្លាប់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ អំឡុងពេលធ្វើបាតុកម្មទាមទារឲ្យជប៉ុនសុំទោសជាសាធារណៈចំពោះស្រ្តីកូរ៉េខាងត្បូងដែលត្រូវកម្លាំងទាហានជប៉ុនបង្ខំឲ្យធ្វើស្រីបនអំឡុងសម័យសង្គ្រាមលោកលើកទី២ ។ សកម្មភាពនេះបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីពិធីបញ្ចប់អរិភាព ។ ការធ្វើបាតុកម្មខាងលើនេះបានកើតមានជារៀងរាល់សប្តាហ៍នៅខាងមុខស្ថានទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង នៅមុនថ្ងៃទី១៥ … អាន​បន្ថែម ធ្វើបាតុកម្មដុតសម្លាប់ខ្លួនទាមទារឲ្យជប៉ុនសុំទោសចំពោះស្រ្តីកូរ៉េខាងត្បូង

ឥណ្ឌានឹងសាងសង់រោងចក្រអគ្គិសនីបរម៉ាណូទីពីរ

ក្រោយទទួលបានជោគជ័យក្នុងការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលបរម៉ាណូ​Kudankulam ក្នុង តំបន់​Tamil Naduរដ្ឋាភិបាលឥណ្ឌាមានគម្រោងសាងសង់បន្ថែមមួយទៀត​ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ​ក្នុងពេលដែល ពលរដ្ឋឥណ្ឌាជាងពាក់កណ្តាលនៅតំបន់ជនបទគ្មានអគ្គិសនីប្រើប្រាស់ឡើយ ។ ឥណ្ឌានិងរុស្ស៊ីកំពុងតែជម្រុញគម្រោងសាងសង់រោងចក្រអគ្គិសនីទី​២នៅក្នុងរដ្ឋ​Ahdhra Pradesh វិញ​ដោយការសាងសង់នៅក្នុងតំបន់​Haripur រងការជំទាស់ពីប្រជាពលរដ្ឋរស់នៅទីនោះ … អាន​បន្ថែម ឥណ្ឌានឹងសាងសង់រោងចក្រអគ្គិសនីបរម៉ាណូទីពីរ

ផ្ទុះអណ្តូងរ៉េនៅចិនស្លាប់​១០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស​១០នាក់ស្លាប់និង​៥នាក់ទៀតរងរបួស​ បាត់ខ្លួន​៣នាក់ក្រោយហេតុ​ការផ្ទុះអណ្តូងរ៉ែនៅក្នុងខេត្ត​ Guizhou ភាគកណ្តាលនៃប្រទេសចិន ។ តាមមន្ត្រីនៅក្នុងតំបន់បានឲ្យដឹងថា ហេតុការផ្ទុះខាងលើកើតឡើងនៅវេលាម៉ោង ១៩និង​៥០នាទីងថ្ងៃទី​១១ខែសីហា។ កម្មករ៥៦នាក់ត្រូវបានសង្គ្រោះចេញទាន់ពេលវេលា ​ចំណែកកម្មករ​៣នាក់ទៀតបាត់ខ្លួនមិនទាន់រកឃើញនៅឡើយទេ។មូលហេតុបណ្តាលឲ្យមានហេតុការផ្ទុះខាងលើកំពុងបើកការស្រាវ​ជ្រាវ … អាន​បន្ថែម ផ្ទុះអណ្តូងរ៉េនៅចិនស្លាប់​១០នាក់

លោកតាអាយុ​៨១ឆ្នាំដុតខ្លួនឯងនៅមុខស្ថានទូជប៉ុនក្នុងប្រទេសកូរ៉េខាងត្បូង

កាលពីថ្ងៃទី​១២ខែសីហា លោកតាអាយុ​៨១ឆ្នាំបានដុតខ្លួននៅមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអូលប្រទេសកូរ៉េខាងត្បូង នៅក្នុងការធ្វើបាតុកម្មទាមទាឲ្យរដ្ឋាភិបាលទីក្រុងតូក្យូ ធ្វើការសុំទោសស្ត្រីកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនចាប់បង្ខំបម្រើរផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរ ។ សាក្សីនៅកម្លែងកើតហេតុបានឲ្យដឹងថា​ ក្រុមជួយសង្គ្រោះបានខិតខំពន្លត់អគ្គីភ័យដែលកំពុងឆេះខ្លួន​លោកតា​​ហើយបញ្ចូនទៅកាន់មន្ទីពេទ្យសង្គ្រោះបន្តាន់។ នៅពេលនេះគេមិនទាន់ដឹងពីស្ថានភាពសុខភាពរបស់លោកតាខាងលើនៅឡើយ ។ កាលពីថ្ងៃទី​១២ខែសីហា​មនុស្សជាង​១ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល​នាឳកាសខួបគម្រប់​៧០ឆ្នាំថ្ងៃដែលបញ្ចាប់សង្គ្រាម … អាន​បន្ថែម លោកតាអាយុ​៨១ឆ្នាំដុតខ្លួនឯងនៅមុខស្ថានទូជប៉ុនក្នុងប្រទេសកូរ៉េខាងត្បូង

ប៉ូលិសអាមេរិកចាប់ខ្លួនមនុស្ស​១៥០នាក់ដែលបង្ករហឹង្សាក្នុងការធ្វើបាតុកម្មនៅទីក្រុង​ហ្វឺហ្គូស៊ីន

មនុស្ស​១៥០នាក់ត្រូវបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ន ដោយសារតែបានបង្ករអំពរហឹង្សា នៅទីក្រុងហ្វឺហ្គូស៊ិន កាលពីប៉ុន្មានថ្ងៃកន្លងមក។ ស្ថានភាពអាសន្នត្រូវបានរក្សានៅទីក្រុងនេះជាបន្តទៀត នៅពេលដែលមានបាតុកម្មបន្តនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ប្រឆាំងទៅនឹងការប្រកាន់ពណ៌សម្បុរ,ជាតិសាសន៍ ។ តាមការប្រកាសរបស់ប៉ូលិសនៅទីក្រុងហ្វឺហ្គូស៊ិន ក្នុងចំណោមមនុស្សដែលបានចាប់ខ្លួន មាន​២២នាក់បំពានច្បាប់អាសន្ន​និង​៦៣នាក់ទៀតបានទៅរារាំងផ្លូវចរាចរណ៍។ … អាន​បន្ថែម ប៉ូលិសអាមេរិកចាប់ខ្លួនមនុស្ស​១៥០នាក់ដែលបង្ករហឹង្សាក្នុងការធ្វើបាតុកម្មនៅទីក្រុង​ហ្វឺហ្គូស៊ីន

កូរ៉េខាងត្បូង បើកសង្គ្រាមចិត្តសាស្ត្រ ទៅលើកូរ៉េខាងជើងសាជាថ្មី

កម្លាំងទាហានកូរ៉េខាងត្បូងបានធ្វើសង្គ្រាមចិត្តសាស្ត្រសាជាថ្មីទៅលើកូរ៉េខាងជើង ដោយ​ដាក់មេក្រូនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ ការដាក់នេះជាលើកទីមួយចាប់តាំងពីឆ្នាំ​២០០៤ ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបង្កើតការពារសន្តិសុខនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ​តាំងពីថ្ងៃទី​១០ខែសីហាមក។ ជាមួយការដាក់ប្រដាប់បំពងសម្លេងនេះគឺជាការឆ្លើយតបទៅ​និងសកម្មភាពរបស់កូរ៉េខាងជើងដែលដាក់ពង្រាយគ្រាប់មីននៅតាមព្រំដែនស្ថិតនៅក្នុងតំបន់​សធ្វើឲ្យទាហានកូរ៉េខាងត្បូង២នាក់រងរួសជាទម្ងន់កាលពីថ្ងៃទី​១១ខែសីហា ។ សកម្មភាពដាក់ពង្រាយប្រដាប់បំពងសម្លែងនៅតាមព្រំដែនគឺជាការដើរថយក្រោយ វិលទ្រឡប់ទៅកាន់១១ឆ្នាំមុន។ ការប្រើប្រាស់បំពងសម្លេងឃោសនារបស់កូរ៉េខាងត្បូងក្នុងគោលដៅ​ធ្វើឲ្យកម្លាំងទាហានកូរ៉េខាងជើងបាត់បង់ស្មារតី។ … អាន​បន្ថែម កូរ៉េខាងត្បូង បើកសង្គ្រាមចិត្តសាស្ត្រ ទៅលើកូរ៉េខាងជើងសាជាថ្មី