កីឡាករវាយសី៣នាក់ដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩បានចូលរួមក្នុងព្រឹត្តិការណ៍ Thailand Open ក្រោយជាសះស្បើយ
សហព័ន្ធកីឡាវាយសីពិភពលោកបានចេញសេចក្តីប្រកាសព័ត៌មានមួយថាកីឡាករវាយសី៣នាក់ក្នុងចំណោម៤នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានគេធ្វើតេស្តអវិជ្ជមានឡើងវិញដើម្បីវិលទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍ Thailand Open។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២១។ អង្គភាពគ្រប់គ្រងកីឡាវាយសីបានបញ្ជាក់ថា កីឡាករ-កីឡាការិនី SainaNehwal និង HS Prannoy របស់ប្រទេសឥណ្ឌាក៏ដូចជាកីឡាករ Jones Ralfy Jansen របស់អាឡឺម៉ង់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងជុំទី៣នៃការធ្វើតេស្តចាំបាច់សម្រាប់កីឡាករកាលពីថ្ងៃចន្ទ។ កីឡាករ-កីឡាការិនីទាំង៣នាក់ខាងលើត្រូវបានគេឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេ មុនពេលការព្យាបាលជាសះស្បើយ។ កីឡាករទាំង៣នាក់ត្រូវបានធ្វើតេស្ត PCR លើកទី២ … អានបន្ថែម កីឡាករវាយសី៣នាក់ដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩បានចូលរួមក្នុងព្រឹត្តិការណ៍ Thailand Open ក្រោយជាសះស្បើយ
