Author: ខេមរា
មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្ដិធម៌ ស្នើឲ្យសមាជិកក្រុមប្រឹក្សាគណៈមេធាវីទំាងអស់ត្រូវគោរពវិជ្ជាជីវៈដើម្បីផ្ដល់សេវាកម្មផ្លូវច្បាប់ជូនពលរដ្ឋដោយយុត្ដិធម៌
ភ្នំពេញ៖ លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានស្នើឲ្យសមាជិក ក្រុមប្រឹក្សាគណៈមេធាវី កម្ពុជា ទំាងអស់ត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាការផ្ដល់សេវាកម្មផ្លូវច្បាប់ជូនពលរដ្ឋ … អានបន្ថែម មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្ដិធម៌ ស្នើឲ្យសមាជិកក្រុមប្រឹក្សាគណៈមេធាវីទំាងអស់ត្រូវគោរពវិជ្ជាជីវៈដើម្បីផ្ដល់សេវាកម្មផ្លូវច្បាប់ជូនពលរដ្ឋដោយយុត្ដិធម៌
បោះឆ្នោតនៅមីយ៉ាន់ម៉ាកើតឡើងដូចការគ្រោងទុក តែតំបន់មានវិវាទត្រូវពន្យាពេល
គណះកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានសម្រេចបោះឆ្នោតដូចការគ្រោងទុកប៉ុន្តែក៏បានសម្រេចលុបចោលតំបន់មួយចំនួនផងដែរដោយសារតែវិបត្តិនិងគ្រោះទឹកជំនន់។ ការប្រកាសលុបចោលការបោះឆ្នោតមួយផ្នែក នៅតាមតំបន់ភាគខាងជើងបានធ្វើឲ្យក្រុមអ្នកតាមដាននយោបាយ និងគណបក្សប្រឆាំងរឹតតែកើតក្តីសង្ស័យថា រដ្ឋាភិបាលនឹងមិនអាចរៀបចំការបោះឆ្នោត ប្រជាធិបតេយ្យទៅតាមការសន្យារបស់ខ្លួន។ គណៈ កម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានកោះប្រជុំគណបក្សសំខាន់ៗ … អានបន្ថែម បោះឆ្នោតនៅមីយ៉ាន់ម៉ាកើតឡើងដូចការគ្រោងទុក តែតំបន់មានវិវាទត្រូវពន្យាពេល
ទាសករផ្លូវភេទអាយុក្រោម១៨ឆ្នាំជាង១០០នាក់ត្រូវបានក្រុមFBI រំដោះចេញ
ក្រុមFBI អាមេរិកទើបតែបានបំបែកសំបុកក្រុមជួញដូរទាសករផ្លូវភេទនៅទូទាំងអាមេរិក ដោយបានចាប់ខ្លួនមនុស្ស១៥០នាក់ដែលពាក់ព័ន្ធ និងរំដោះបានស្ត្រីជាង១០០នាក់ក្រោមអាយុ១៨ឆ្នាំត្រូវគេបង្ខំឲ្យបម្រើផ្លូវភេទ ភាគច្រើននៅក្នុងទីក្រុងAtlanta , Denver និងseattle ជាដើម។ ក្រុមស្រាវជ្រាវ … អានបន្ថែម ទាសករផ្លូវភេទអាយុក្រោម១៨ឆ្នាំជាង១០០នាក់ត្រូវបានក្រុមFBI រំដោះចេញ
អាមេរិកបង្កើនការផ្តល់សព្វាវុធទៅឲ្យក្រុមបះបោរស៊ីរីខ្លាចរុស្ស៊ីវាយប្រហារ
មន្ត្រីអាមេរិកកាលពីថ្ងៃទី១៥ខែតុលាបានឲ្យដឹងថា កម្លាំងទាហានអាមេរិកបានសម្រេចបង្កើនការផ្តល់សព្វាវុធទៅឲ្យក្រុមបះបោរស៊ីរីដើម្បីប្រឆាំងទៅនឹងក្រុមអិស្លាមបង្កើតរដ្ឋ។ ប៉ុន្តែក្រុមអ្នកឯកទេសរបស់រុស្ស៊ីបានបញ្ចាក់ថាការផ្តល់សព្វាវុធរបស់អាមេរិកគឺដើម្បីទប់ទល់នឹងរុស្ស៊ី ព្រមទាំងរដ្ឋាភិបាលលោកអាលអាសាដទៅវិញ។ តាមមន្ត្រីមន្ទីរបញ្ចុកោណអាមេរិកបញ្ចាក់ថា អាមេរិកនឹងផ្តល់សព្វាវុធទៅឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី។ មន្ត្រីអាមេរិកបានបញ្ចាក់ថា«យើងនឹងផ្តល់សព្វាវុធជាច្រើនទៅឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីដើម្បីវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ»។ មន្ត្រីអាមេរិកបញ្ចាក់ទៀតថាការផ្តល់នោះសមស្របទៅនឹងអ្វីដែលពិភពលោកកំពុងតែធ្វើ ពិសេសគឺរុស្ស៊ីុជួយរដ្ឋាភិបាលស៊ីរីវាយប្រហារក្រុមISដូច្នេះអាមេរិកក៏ត្រូវជួយក្រុមប្រឆាំងវាយប្រហារក្រុម ISនោះដែរ។ … អានបន្ថែម អាមេរិកបង្កើនការផ្តល់សព្វាវុធទៅឲ្យក្រុមបះបោរស៊ីរីខ្លាចរុស្ស៊ីវាយប្រហារ
បារាំងៈ ការជ្រៀតជ្រែករបស់រុស្ស៊ីុក៏មិនអាចជួយដល់ប្រធានាធិបតីស៊ីរីដែរ
ប្រធានាធិបតីបារំាងបានបញ្ចាក់ថា ការជ្រៀតជ្រែកដោយកម្លាំងយោធារបស់រុស្ស៊ីុនៅក្នុងទឹកដីស៊ីរី អាចជួយដល់កម្លាំងទាហានស៊ីរីយកឈ្នះក្រុមអិស្លាមបង្កើតរដ្ឋតែមិនអាច ជួយស្រោចស្រង់ប្រធានាធិបតីអាលអាសាដនោះដែរ។ មានប្រសាសន៍ក្រោយកិច្ចប្រជុំសហគមន៍អឺរ៉ុបកាលពីថ្ងៃទី១៥ខែតុលាប្រធានាធិបតីបារាំងលោកហ្វ្រាំងស័រហូឡែនបញ្ចាក់ថាការជ្រៀតជ្រែករបស់រុស្ស៊ីុនៅក្នុងប្រទេសស៊ីរីនឹងមិនអាចជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាសាដនោះឡើយ។ មកទល់ពេលនេះអាមេរិក រុស្ស៊ី អង់គ្លេស បារាំងអីរ៉ង់ អារ៉ាប់ … អានបន្ថែម បារាំងៈ ការជ្រៀតជ្រែករបស់រុស្ស៊ីុក៏មិនអាចជួយដល់ប្រធានាធិបតីស៊ីរីដែរ
ជប៉ុនចាប់ផ្តើមដំណើរការរោងចក្ររអគ្គិសនីបរមាណូទីពីរ
នាថ្ងៃទី១៥ខែតុលានេះ រោងចក្រអគ្គិសនីបរមាណូទីពីរស្ថិតនៅតំបន់ភាគខាងពាយ័ព្យនៃប្រទេសជប៉ុនចាប់ផ្តើមដំណើរការឡើងវិញ ចាប់តាំងពីរដ្ឋាភិបាលទីក្រុងតូក្យូបានអនុម័តច្បាប់សុវត្ថិភាពក្រោយហេតុការផ្ទុះរោងចក្ររហ្វូគូស៊ីម៉ាទី១កាលពីឆ្នាំ២០១១ដោយសារតែរលកយ័ក្សស៊ូណាមិ។ តាមក្រុមហ៊ុនអគ្គិសនីយឭKyushu រោងចក្រទីពីរនេះស្ថិតនៅក្នុងខេត្តKagoshima បានចាប់ផ្តើមដំណើរការឡើងវិញក្រោយពេលឆ្លងកាត់ការត្រួតពិនិត្យពីសុវត្ថិភាព ដែលរដ្ឋាភិបាលបានដាក់ចេញ។ កន្លងមករោងចក្របរមាណូទី១ត្រូវបានដំណើរការកាលពីថ្ងៃទី១១ខែសីហាក្រោយការផ្អាកជិតពីរឆ្នាំ។ ការបើកដំណើរការឡើងវិញនោះបានបញ្ចាក់យ៉ាងច្បាស់ពីការវិលត្រឡប់មកវិញនៅវិស័យឧ្សាហកម្មអគ្គិសនីបរមាណូជប៉ុន។ រដ្ឋាភិបាលជប៉ុនបានបញ្ចាក់ថា … អានបន្ថែម ជប៉ុនចាប់ផ្តើមដំណើរការរោងចក្ររអគ្គិសនីបរមាណូទីពីរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្តពីសកលវិទ្យាល័យជនជាតិក្វាងសីុ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ ។
ការបោះឆ្នោតនៅមីយ៉ាន់ម៉ានឹងធ្វើឡើងដូចការគ្រោងទុក
គណកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាUEC បានប្រកាសថា ការបោះឆ្នោតជាតិនឹងត្រូវធ្វើឡើងដូចការគ្រោងទុកគឺនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខដោយមិនមានការកែប្រែឡើយ។ ការប្រកាសខាងលើក្រោយពេលដែលUEC បានកោះប្រជុំជាបន្ទាន់មួយ ជាមួយគណបក្សទាំង១០នៅទីក្រុងNay Pyi Taw ដើម្បីពិភាក្សាអំពីការពន្យាពេលបោះឆ្នោត ក្រោយមានគ្រោះទឹកជំនន់នឹងបាក់ដីកើតឡើងនៅក្នុងប្រទេសនេះ។ … អានបន្ថែម ការបោះឆ្នោតនៅមីយ៉ាន់ម៉ានឹងធ្វើឡើងដូចការគ្រោងទុក
រុស្ស៊ីស្នើអាមេរិកបកស្រាយហេតុអ្វីបានជាក្រុមអិស្លាមបង្កើតរដ្ឋមានរថយន្តម៉ាកតូយូតាជាច្រើនប្រើប្រាស់?
សារព័ត៌មានSputnik បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្សុីលោកស្រីMaria Zakharova បញ្ចាក់ថាទីក្រុងមូស្កូបានស្នើរអាមេរិកឲ្យបញ្ចប់ការនិទានរឿងព្រេងពីកាំជ្រួចមីស៊ីុលរបស់រុស្ស៊ីុទៀតទៅ ដោយនិយាយពីមូលហេតុ ថាតើក្រុមអិស្លាមបង្កើតរដ្ឋមានរថយន្តតូយូតាជាច្រើនប្រើប្រាស់នៅក្នុងប្រទេសស៊ីរីបានមកពីណា? លោកស្រីZakharovaបញ្ចាក់ថា « ប្រភពដែលមិនបញ្ចេញឈ្មោះវិភាគតែកាំជ្រួចមីស៊ីុលរុស្សីុធ្លាក់ ម្តេចមិនលើកឡើងថាហេតុអ្វីបានជាក្រុមអិស្លាមបង្កើតរដ្ឋមានរថយន្តម៉ាកតូយូតាជាច្រើនប្រើប្រាស់។ … អានបន្ថែម រុស្ស៊ីស្នើអាមេរិកបកស្រាយហេតុអ្វីបានជាក្រុមអិស្លាមបង្កើតរដ្ឋមានរថយន្តម៉ាកតូយូតាជាច្រើនប្រើប្រាស់?
វិភាគនយោបាយអន្តរជាតិៈ តើអាចទេថា សង្គ្រាមលោកលើកទី៣អាចកើតចេញពីតំបន់មជ្ឈឹមបូព៌ា តែក្នុងរយះពេល៣០វិនាទី?
អ្នកឯកទេសវិភាគយោធាមួយចំនួនបានបញ្ចាក់ថា សង្គ្រាមលោកលើកទី៣អាចកើតឡើង ក្នុងរយះពេល ៣០វិនាទី ប្រសិនបើក្រុមអិស្លាមបង្កើតរដ្ឋIS បើកការវាយប្រហារទ្រង់ទ្រាយធំតបតវិញនោះ ដោយសារតែនៅពេលនេះមានកម្លាំងទាហានប្រទេសជាច្រើនចូលរួមវាយប្រហារនៅក្នុងប្រទេសស៊ីរីក្នុងនោះមានអាមេរិករុស្ស៊ី អង់គ្លេស កម្លាំងទាហានស៊ីរី …។ … អានបន្ថែម វិភាគនយោបាយអន្តរជាតិៈ តើអាចទេថា សង្គ្រាមលោកលើកទី៣អាចកើតចេញពីតំបន់មជ្ឈឹមបូព៌ា តែក្នុងរយះពេល៣០វិនាទី?
គ្រោះថ្នាក់ចរាចរណ៍រយះពេល៤ថ្ងៃក្នុងរដូវភ្ជុំបិណ្ឌស្លាប់៣នាក់របួសធ្ងន់ស្រាល៤៨នាក់នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សស្លាប់៣នាក់ ស្រីម្នាក់ នឹងរបួសធ្ងន់ស្រាល៤៨នាក់ស្រី១៧នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី១០តុលាដល់ថ្ងៃទី១៣តុលា២០១៥ ។ បើតាមមន្ត្រីការិយាលយ័នគបាលចរាចរណ៍ផ្លូវគោកស្នងការនគបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ១,ឈ្មោះសំសឿនភេទប្រុសអាយុ៤៣ឆ្នាំនៅភូមិឈើទាលឃុំដូងស្រុករមាសហែក។ ២,ឈ្មោះសំឡី ភេទស្រីអាយុ៦៦ឆ្នាំនៅភូមិត្រោកឃុំខ្សែត្រស្រុកកំពង់រោទ៌។ ៣,ជាជនវិកលអាណាថា … អានបន្ថែម គ្រោះថ្នាក់ចរាចរណ៍រយះពេល៤ថ្ងៃក្នុងរដូវភ្ជុំបិណ្ឌស្លាប់៣នាក់របួសធ្ងន់ស្រាល៤៨នាក់នៅខេត្តស្វាយរៀង
