វៀតណាមមានករណីឆ្លងកូវីដ​-១៩ថ្មី​២០នាក់ ក្នុងនោះនៅទីក្រុងដាណាង​មាន​១១នាក់​

វៀតណាម៖ គិតមកដល់វេលាម៉ោង​១៨ គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ​-១៩ បានប្រកាសថា នៅថ្ងៃទី​១៥ខែសីហានេះ​នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ​-១៩ ចំនួន​២០ នាក់ ក្នុងនោះទីក្រុងដាណាង មាន​១១នាក់​។ … អាន​បន្ថែម វៀតណាមមានករណីឆ្លងកូវីដ​-១៩ថ្មី​២០នាក់ ក្នុងនោះនៅទីក្រុងដាណាង​មាន​១១នាក់​

ស្រ្តីខ្មែរភេទទី៣ ម្នាក់ជាមេខ្យល់ជួញដូរសេវាផ្លូវភេទ និងអ្នកជារៀបចំកម្មវិធីជប់លៀងផ្លូវភេទដ៏សកម្មមួយនៅក្នុងប្រទេសថៃ ត្រូវប៉ូលីសឃាត់ខ្លួន

អន្តរជាតិ៖ ប៉ូលីសថៃ នៅខេត្តស្រះកែវ ដែលជាតំបន់ព្រំប្រទល់ថៃ–កម្ពុជា បានស្រាវជ្រាវរហូតឃាត់ខ្លួនស្រ្តីខ្មែរភេទទី៣ ម្នាក់ដែលជាមេខ្យល់នាំក្មេងស្រីអាយុក្រោម១៨ឆ្នាំចំនួន៣នាក់ទៅរួមភេទជាមួយភ្ញៀវ និងជាអ្នករៀបចំកម្មពិធីជប់លៀងផ្លូវភេទ (ជាកម្មវិធីដែលមានសេវាផឹកស៊ីកំសាន្តនិងផ្តល់សេវារួមភេទជាក្រុមដោយសេរីក្នុងកញ្ចប់តែមួយ) ដ៏សកម្មផងដែរ ។នេះបើតាមចេញផ្សាយរបស់ទីភ្នាក់ងារកាសែតបាងកកប៉ុស្តិ៍ … អាន​បន្ថែម ស្រ្តីខ្មែរភេទទី៣ ម្នាក់ជាមេខ្យល់ជួញដូរសេវាផ្លូវភេទ និងអ្នកជារៀបចំកម្មវិធីជប់លៀងផ្លូវភេទដ៏សកម្មមួយនៅក្នុងប្រទេសថៃ ត្រូវប៉ូលីសឃាត់ខ្លួន

រដ្ឋាភិបាល​តៃវ៉ាន់ ប្រកាស​បិទ​បញ្ចប់​កិច្ចសន្យា​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-16 ដ៏​ទំនើប ​ពី​ក្រុមហ៊ុនអាមេរិក

អន្តរជាតិ៖ យោងតាមការចេញផ្សាយពីទីភ្នាក់ងារ​ព័ត៌មាន AFP និយាយថា កាលពីថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋាភិបាល​តៃវ៉ាន់ បានប្រកាស​បិទ​បញ្ចប់​កិច្ចសន្យា​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-16 … អាន​បន្ថែម រដ្ឋាភិបាល​តៃវ៉ាន់ ប្រកាស​បិទ​បញ្ចប់​កិច្ចសន្យា​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-16 ដ៏​ទំនើប ​ពី​ក្រុមហ៊ុនអាមេរិក

រដ្ឋាភិបាលបារាំង ដាក់​ទីក្រុង​បារី​ស និង​តំបន់ Bouches-du-Rhone ជា​«​តំបន់​ក្រហម​»​ ព្រោះករណីឆ្លង​COVID-19 កម្រិត​ខ្ពស់

អន្តរជាតិ៖ បន្ទាប់ពី​ករណី​ឆ្លង COVID-19 នៅ​ប្រទេសបារាំង​កើនឡើង​ជាថ្មី​នោះ ស្រាប់តែនៅ​ថ្ងៃទី​១៤ ខែសីហាម្សិលមិញនេះ រដ្ឋាភិបាល​បារាំង ​បានប្រកាស​ដាក់​ទីក្រុង​ប៉ារីស និង​តំបន់ Bouches-du-Rhone … អាន​បន្ថែម រដ្ឋាភិបាលបារាំង ដាក់​ទីក្រុង​បារី​ស និង​តំបន់ Bouches-du-Rhone ជា​«​តំបន់​ក្រហម​»​ ព្រោះករណីឆ្លង​COVID-19 កម្រិត​ខ្ពស់

លោកត្រាំ​បញ្ជាក់ថា បេក្ខភាពអនុប្រធានាធិបតីអាមេរិកមិនមានលក្ខណៈគ្រប់គ្រាន់

ក្រុមការងារឃោសនាបោះឆ្នោតរបស់បេក្ខភាព​ប្រធានាធិបតីចូ បៃឌិន បានប្រតិកម្មយ៉ាងខ្លាំង​​ក្នុងពេលដែលលោកត្រាំចាត់ទុកបេក្ខភាពអនុប្រធានាធិបតី លោកស្រី​Kamala Harris មិនមានលក្ខណៈគ្រប់គ្រាន់កាន់តំណែងនេះ។ សារព័ត៌មាន​​BBC នៅថ្ងៃទី​១៥ ខែសីហា​បានផ្សាយថា ក្រុមឃោសនាបោះឆ្នោតរបស់លោកបៃឌិន​បានប្រតិកម្មយ៉ាងខ្លាំងទៅលើការលើកឡើងរបស់ប្រធានាធិបតីដូណាល់ … អាន​បន្ថែម លោកត្រាំ​បញ្ជាក់ថា បេក្ខភាពអនុប្រធានាធិបតីអាមេរិកមិនមានលក្ខណៈគ្រប់គ្រាន់

ម៉ិចស៊ីកូ ប្រកាសកាន់ទុក្ខ​៣០ថ្ងៃ​ ដល់ជនរងគ្រោះស្លាប់ដោយសារកូវីដ​១៩

ប្រធានាធិបតីម៉ិចស៊ីកូ លោកAndres Lopez Obrador បានចុះហត្ថលេខាលើច្បាប់ កាន់ទុក្ខរយៈពេល​៣០ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយកូវីដ​១៩​។ ការកាន់ទុក្ខចាប់ផ្តើមថ្ងៃទី​១៣ខែសីហា ដល់ថ្ងៃតី​១១ខែកញ្ញាឆ្នាំ​២០២០ ។ ជាមួយគ្នានេះដែរប្រធានាធិបតីម៉ិចស៊ីកូ​បានប្រកាសចំណាយមូលនិធិជាតិចំនួន​៥ពាន់លានដុល្លារ … អាន​បន្ថែម ម៉ិចស៊ីកូ ប្រកាសកាន់ទុក្ខ​៣០ថ្ងៃ​ ដល់ជនរងគ្រោះស្លាប់ដោយសារកូវីដ​១៩

នាយករដ្ឋមន្ត្រី​ថៃ ​ទទូច​ឲ្យ​ប្រជាជន​ខ្លួនបដិសេធ​នយោបាយ​ស្អប់ខ្ពើម និង​បំបែកបំបាក់ ហើយ​មករួមគ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុងប្រទេសវិញ

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅក្នុងសុន្ទរកថា តាមការចាក់ផ្សាយ​តាម​ទូរទស្សន៍ កាលពីថ្ងៃទី ១៣ ខែសីហាថ្មីៗនេះ លោកបាន​ទទូច​ឲ្យ​ប្រជាជន​របស់ខ្លួនគ្រប់គ្នា​បដិសេធ​នយោបាយ​ស្អប់ខ្ពើម … អាន​បន្ថែម នាយករដ្ឋមន្ត្រី​ថៃ ​ទទូច​ឲ្យ​ប្រជាជន​ខ្លួនបដិសេធ​នយោបាយ​ស្អប់ខ្ពើម និង​បំបែកបំបាក់ ហើយ​មករួមគ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុងប្រទេសវិញ

មេដឹកនាំកូរ៉េខាងជើង​៖ មិនគួរ​ទទួលយក​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ឡើយ បើទោះបីជាប្រទេសខ្លួនកំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់ក៏ដោយ

អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានព្រមាននៅ​ថ្ងៃទី​១៣ ខែសីហាថ្មីៗនេះថា៖ កូរ៉េខាងជើង​មិនគួរ​ទទួលយក​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ឡើយ បើទោះបីជាប្រទេសខ្លួនកំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់ដែល​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន និងដោយ​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​ជំងឺ COVID-19 … អាន​បន្ថែម មេដឹកនាំកូរ៉េខាងជើង​៖ មិនគួរ​ទទួលយក​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ឡើយ បើទោះបីជាប្រទេសខ្លួនកំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់ក៏ដោយ

រដ្ឋាភិបាល​ហ្វីលីពីន ហាម​នាំចូល​សាច់មាន់​ពី​ប្រទេសប្រេ​ស៊ី​ល ក្រោយ​ទីក្រុង​ចំនួន​២ ​នៅ​ប្រទេស​ចិន រកឃើញ​កូ​រ៉ូ​ណាវី​រុស​

អន្តរជាតិ៖ បន្ទាប់ពី​ទីក្រុង​ចំនួន​២​ នៅ​ប្រទេស​ចិន បានរកឃើញ​កូ​រ៉ូ​ណាវី​រុស ​នៅលើ​សាច់មាន់ និងជាប់អាហារ​ក្លាសេ​ដែល​នាំចូល​ពី​​ប្រទេសប្រេ​ស៊ី​ល ។ ស្រាប់តែនៅ​ថ្ងៃទី​១៤ ខែសីហា ម្សិលមិញនេះ … អាន​បន្ថែម រដ្ឋាភិបាល​ហ្វីលីពីន ហាម​នាំចូល​សាច់មាន់​ពី​ប្រទេសប្រេ​ស៊ី​ល ក្រោយ​ទីក្រុង​ចំនួន​២ ​នៅ​ប្រទេស​ចិន រកឃើញ​កូ​រ៉ូ​ណាវី​រុស​

Barcelona ​សម្រេច​ដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់

ក្រុម FC Barcelona ​បាន​សម្រេច​បណ្ដេញគ្រូបង្វឹកលោក Setienចេញហើយ ក្រោយពីការចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Bayern Munich ​ក្នុង​លទ្ធផល ៨–២ កាលពីយប់មុិញក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុម។ លោក Setien ​រង​សម្ពាធ​តាំង​ពី​ដឹក​នាំ​ក្រុម Barcelona ​ឈរ​នៅ​កំពូល​តារាង La Liga ​រហូត​ធ្លាក់​មក​លេខ​២​វិញដោយខកខានលើកពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ក្លិប​ផ្ដល់​ឱកាស​ឱ្យ​លោក​ទៀត​ដើម្បី​ដឹកនាំប្រកួតក្របខ័ណ្ឌ UEFA Champions League។ប៉ុន្តែលទ្ធផលមិនបានគាប់ប្រសើរសោះដោយ​ចាញ់ Bayern Munich ​យ៉ាង​អាម៉ាស់​ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយ ហើយក៏សម្រេចបញ្ចប់តំណែង​របស់​លោក បើទោះបី​នៅ​សល់​កុងត្រា​ជាង​២​ឆ្នាំ​ទៀត​ក៏​ដោយ។ ​លោក Setien ​ទើប​តែ​ដឹក​នាំក្រុម Barcelona ​បាន​តែ៧​ខែ​ប៉ុណ្ណោះក្រោយចាញ់​ក្រុម Bayern Munich ​បាន​ដោយដឹងជាមុន​ថា “​ការ​ប្រកាស​មួយ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ ​ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​មិន​ខាន​ក្នុង​ក្លិប Barcelona ​។ … អាន​បន្ថែម Barcelona ​សម្រេច​ដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់

Djokovic បញ្ជាក់ពីការចូលរួមការប្រកួតរបស់លោកក្នុងកម្មវិធី US Openក្រោយពេលជាសះស្បើយពីជំងឺកូវីដ-១៩

ម្ចាស់ជើងឯកកីឡាវាយតឺន្នីសកម្មវិធី US Open ៣សម័យកីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ីបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កនៅខែនេះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសWestern & Southern Open និង US Open ។ កីឡាករ Novak Djokovic បាននិយាយក្នុងបទសម្ភាសន៍មួយថា “ខ្ញុំពិតជារីករាយ ហើយខ្ញុំនឹងចូលរួមក្នុងព្រឹត្តិការណ៍ Western & Southern … អាន​បន្ថែម Djokovic បញ្ជាក់ពីការចូលរួមការប្រកួតរបស់លោកក្នុងកម្មវិធី US Openក្រោយពេលជាសះស្បើយពីជំងឺកូវីដ-១៩

អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាលោក Matias Lammens បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្សង់ទីនមិនទាន់សម្រេចចិត្តថា តើបាល់ទាត់ក្នុងស្រុកនឹងត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីអសកម្មប៉ុន្មានខែដោយសារតែជំងឺរាតត្បាតកូវីដ-១៩នៅឡើយទេ។ ក្លិបក្នុងលីគទី១ ត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញកាលពីថ្ងៃទី១០ សីហា ប៉ុន្តែទោះយ៉ាងណាក្រុមមន្រ្តីនៅតែរក្សាបាននូវផែនការដើម្បីចាប់ផ្តើមការប្រកួតឡើងវិញដើម្បីឲ្យទាន់រដូវកាលថ្មី។ លោក Lammens បានប្រាប់សន្និសីទសារព័ត៌មានថា មិនទាន់មានកាលបរិច្ឆេទនៅឡើយទេ វាចាំបាច់ក្នុងការបញ្ជាក់ពីរឿងនេះ។ អ្វីដែលយើងបានបញ្ជាក់គឺការវិលត្រឡប់មកហ្វឹកហាត់ជាក្រុមតូចៗជាមួយកីឡាករ និងការរក្សាគម្លាតរបស់ពួកគេពេលមានបញ្ហាសុខភាព។ លោកបានបន្តថា លោកនឹងជួបនៅសប្តាហ៍ក្រោយជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gines Gonzalez ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ឆេទនៃការត្រឡប់មកវិញសម្រាប់លីគកំពូលរបស់ប្រទេសនៅឡើយទេ។ លោកបានបន្ថែមថា រដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឱ្យបាល់ទាត់ចាប់ផ្តើមឡើងវិញយ៉ាងលឿន ដោយលើកឡើងពីការប្រកួតដែលត្រូវបានផ្អាកជាបន្តបន្ទាប់នៅក្នុងប្រទេសប្រេស៊ីលដែលជាប្រទេសក្នុងតំបន់តែមួយជាមួយអាហ្សង់ទីន ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩។ យោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសអាហ្សង់ទីនមានករណីឆ្លងជំងឺកូវីដ-១៩ជាង២៦៨.០០០នាក់ និងមានអ្នកស្លាប់ជាង ៥០០០នាក់រហូតមកដល់ពេលនេះ … អាន​បន្ថែម អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ