
រឿង ចុងឆ្នាំ១៩៧៥ ដើមឆ្នាំ ១៩៧៦
ទិដ្ឋភាពតក់ស្លុតមួយបានលេចឡើងនៅក្នុងកូនក្រុងតូចមួយស្ថិតក្នុងភូមិភាគខាងលិចនៃប្រទេសកម្ពុជា។ កូនរថយន្តរត់ខ្វែងខ្វាត់ដែលមានអ្នកជិះក្នុងរថយន្តនោះមិនលើសពី ១០ នាក់ឡើយក្នុងរថយន្តនីមួយៗ។ សំឡេងឧគ្បោសនស័ព្ទបានលាន់ឮបន្តបន្ទាប់គ្នាតាមរលកសំឡេងដ៏មុតស្រួចរបស់យុវវ័យប្រហែល ២០ឆ្នាំម្នាក់។ យុវជននោះបានស្រែកប្រកាសថា ឲ្យប្រជាពលរដ្ឋទាំងឡាយដែលរស់នៅក្នុងក្រុងប៉ៃលិន ត្រូវតែចាកចេញពីលំនៅដ្ឋានរបស់ខ្លួនត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះដើម្បីរៀបចំស្រុកទេសកម្ចាត់ពួកខ្មាំងសត្រូវដែលបានបង្កប់ខ្លួននៅក្នុងតំបន់នេះ។ ប្រជាជនខ្មែររាប់ពាន់នាក់ត្រូវបានជម្លៀសចេញអស់ពីក្រុងប៉ៃលិន។ … អានបន្ថែម រឿង ចុងឆ្នាំ១៩៧៥ ដើមឆ្នាំ ១៩៧៦