ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលអំពីករណីប្រទះឃើញសពនារីម្នាក់ស្លាប់រហូតមានសភាពហើមស្អុយនិងមានដង្កូវចោះផងនោះសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យរកមូលហេតុពិតទីបំផុតលទ្ធផលបញ្ជាក់ថានាងស្លាប់អាចជាមនុស្សស្គាល់គ្នានាំយកមកសម្លាប់ដោយហេតុផលអ្វីមួយ ។ ប្រភពពីមន្រ្តីនគរបាលស្រុកភ្នំស្រួចបានអោយដឹងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះថាបន្ទាប់ពីមានសេចក្តីរាយការណ៏ពីមន្រ្តីបរិស្ថានម្នាក់ដែលដើរល្បាតក្នុងភូមិសាស្រ្តខាងលើអំពីករណីប្រទះឃើញសពមានសភាពហើមស្អុយនេះសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុតែម្តង។ ប្រភពបបន្តថានៅលើខ្លួនសពសមត្ថកិច្ចរកឃើញមានក្រវិលមួយនិងមានស្នាមកាប់ដោយពូថៅនៅលើកច្រើនកន្លែងលើក្បាលនិងស្មាឆ្វេងមួយកន្លែងផងដែរ ។ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថាអ្នកដែលសម្លាប់នារីរងគ្រោះអាចជាមនុស្សស្គាល់គ្នាឬក៏ជាសង្សាទំនងជានារីរងគ្រោះមានជម្លោះឬក៏បញ្ហាអ្វីជាមួយអ្នកបង្កទើបឈានដល់ការសម្លាប់បែបនេះ ។ មិនមានតំរុយណាមួយដេលអាចអោយសមត្ថកិច្ចស្គាល់អត្តសញ្ញាននារីរងគ្រោះនោះទេព្រោះមិនមានលិខិតអ្វីជាប់នឹងខ្លួនសាកសពឡើយ ។ … អានបន្ថែម សមត្ថកិច្ច៖ សពនារីដែលប្រទះឃើញនៅលើភ្នំគិរីរម្យអាចជាមនុស្សស្គាល់គ្នានាំយកមកសម្លាប់