ខេត្តកំពង់ស្ពឺ៖ មានការិះគន់ចំៗទៅលើលោកវរសេនីយ៏ទោ ម៉ាត់ធុច ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចថាកំពុងតែសប្បាយកើបលុយពីស្តង់លក់ម៉ូតូអត់ពន្ឋជាច្រើននៅក្នុងក្រុងច្បារមនក្នុងនោះមានស្តង់ធំជាងគេ មានចំនួន២កន្លែងត្រូវបានស្គាល់ជារបស់ថៅកែធំឈ្មោះឈុន ហោ ដែលល្បីល្បាញក្នុងការរកស៊ីម៉ូតូអត់ពន្ឋជាងគេប្រចាំខេត្តកំពង់ស្ពឺដែលបានបង់លុយប្រចាំខែដល់លោកប្រធានការិយាល័យរូបនេះ។ ប្រភពពីមន្ត្រីនគរបាលដែលមិនសូវមានលាភសក្ការះនឹងគេម្នាក់បានបង្ហើបថាសព្វថ្ងៃនេះតាំងពីលោកម៉ាត់ធុច ឡើងមកកាន់ជាប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកាលណាមកគេសង្កេតឃើញថាលោកប្រធានរូបនេះមិនដែលបានបញ្ចេញស្នាដៃបង្រ្កាបឡានដឹកប្រេងគេចពន្ឋឬក៏បទល្មើសណាម្តងឡើងសូម្បីតែស្តង់លក់ម៉ូតូអត់ពន្ឋជាច្រើននៅក្រុងច្បារមនក៏លោកគ្មានសមត្ថភាពបង្រ្កាបដែរកុំថាឡើយដល់ទៅបង្រ្កាបបទល្មើសព្រៃឈើ។ប្រភពបន្តថាក្នុងនោះតាមអ្វីដែលអស់លោកជាមន្ត្រីតូចតាចបានដឹងគឺមានស្តង់ចំនួន២ដែលស្តង់ទី១-ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ … អានបន្ថែម នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពុងសប្បាយកើបលុយពីស្តង់លក់ម៉ូតូអត់ពន្ឋ