ខេត្តព្រះសីហនុ៖ ប្រជានេសាទសមុទ្រនៅភូមិកោះខ្យងឃុំអូរជ្រៅស្រុកព្រៃនប់ច្រើននាក់បានចោទអាជ្ញាធរស្រុកព្រៃនប់ថានៅតែចងគំនិតព្យាយាមឃុបឃិតគ្នាចេញច្បាប់ចិញ្ចឹមគ្រែងឈាមដល់ឈ្មួញនៅតំបន់ទឹករ៉ាក់ដែលជាកន្លែងធ្វើនេសាទចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ដោយពួកគាត់បានលើកឡើងថាទីតាំងប្រកបរបរធ្វើនេសាទនោះកាន់តែតូចដោយកន្លងមកក៏មានការឃុបឃិតគ្នាអនុញ្ញាត្តិច្បាប់ដូចគ្នានេះរួចមកហើយ ។ ប្រជានេសាទបន្តថាមូលហេតុដែលពួកគាត់ធ្វើការចោទប្រកាន់អាជ្ញាធរស្រុកបែបនេះដោយសារកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះអាជ្ញាធរស្រុកបានកោះហៅអ្នកនេសាទសមុទ្រទឹកជ្រៅមួយចំនួនដែលជាបក្ខពួកខាងកូនចៅមេឃុំយន់ឆេងឲ្យមកសម្របសម្រួលដើម្បីស្ទាបស្ទង់មតិនិងផ្តិតមេដៃគាំទ្រការចេញច្បាប់ចិញ្ចឹមគ្រែងឈាមនៅក្នុងសមុទ្រទឹករ៉ាក់នោះ។ទង្វើបែបនេះត្រូវបានប្រជានេសាទទឹករ៉ាក់រិះគន់ថាចៅហ្វាយស្រុកព្រៃនប់នៅតែមានគំនិតឃុបឃិតគ្នាចេញច្បាប់ចិញ្ចឹមគ្រែងឈាមដល់ឈ្មួញដដែលអ្នកនេសាទប្រដូចថាមាត់ប្រកែកតែអង្រែកនៅតែទទួលដដែល ។ ប្រជានេសាទដដែលបានបន្តថាលោកចៅហ្វាយស្រុកព្រៃនប់គួរណាស់កោះហៅប្រជានេសាទតំបន់ទឹករ៉ាក់មកធ្វើការស្ទាបស្ទង់មតិមិនត្រូវហៅតែប្រជានេសាទទឹកជ្រៅនោះទេព្រោះអ្នកនេសាទនៅសមុទ្រទឹកជ្រៅពួកគេមិនមានការពាក់ពន្ធ័អ្វីនិងតំបន់ទឹករ៉ាក់នោះទេដូចនេះចង់ចៅហ្វាយស្រុកចេញច្បាប់ឲ្យឈ្មួញណាចិញ្ចឹមអ្វីក៏ចេញទៅមិនខ្វល់ឡើយ ។ ពាក់ពន្ធ័និងបាតុភាពនេះប្រជានេសាទនៅភូមិកោះខ្យងប្រមាណ៨១នាក់តំណាងឲ្យប្រជានេសាទ៣ឃុំ(ឃុំអូរជ្រៅ,ឃុំបឹងតាព្រហ្ម,និងឃុំអូរឧកញ៉ាហេង)បានផ្តិតមេដៃលើញ្ញាតិស្វែងរកអន្តរាគមន៍ពីសំណាក់ ខណ្ឌ័រដ្ឋបាលជលផលខេត្តនិងអាជ្ញាធរខេត្តព្រះសីហនុផងដែរ ។ លោកទិត្យ … អានបន្ថែម អាជ្ញាធរស្រុកព្រៃនប់នៅតែមានគំនិតព្យាយាមឃុបឃិតគ្នាចេញច្បាប់ចិញ្ចឹមគ្រែងឈាមនៅសមុទ្រកោះខ្យងអ្នកនេសាទនៅទីនោះកាន់តែក្តៅក្រហាយ